គិតច្រើនមិនចម្រើនអាយុ

មូល​ហេតុ​ដែល​នាំ​ឲ្យ​គិត​ច្រើន

គ្មាន​នរណា​ម្នាក់​លើ​លោក​នេះ​មិន​ចេះ​គិត​ ឬ​គ្មាន​រឿង​ដែល​ត្រូវ​គិត​នោះ​ទេ​

គ្រាន់​តែ​តិច​ឬ​ច្រើន​ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្តែង​តែ​ប៉ុណ្ណោះ។ បញ្ហា​ចម្បង​ដែល​ធ្វើ

​ឲ្យ​លោក​អ្នក​តែងតែ​ជួប​ និង​គិត​ជា​ប្រចាំ​នោះ​មាន​ដូច​ជា​៖

បញ្ហា​គ្រួសារ​ ៖ គ្មាន​អ្វី​ពិបាក​ដោះស្រាយ​ជាង​រឿង​នេះ​ទេ ព្រោះ​បញ្ហា​គ្រួសារ​ស្មុគស្មាញ​

ដោះស្រាយ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ រឿង​រ៉ាវ​នេះ​ ហើយ​ដែល​ធ្វើ​ឲ្យ​លោក​អ្នក​

មួយចំនួន​ស្មុគស្មាញ​រហូត​ដល់​ក្លាយ​ជា​មាន​វិបត្តិ។

បញ្ហា​ការងារ ៖ សង្គម​បច្ចុប្បន្ន​បញ្ហា​ការងារ​ និង​គ្រួសារ​ដើរ​ទន្ទឹម​គ្នា​។ ការងារ​មាន​ច្រើន​

យ៉ាង​ខុសៗ​គ្នា​ ការងារ​មួយ​ចំនួន​ទាមទារ​ការ​ត្រិះរិះ​ពិចារណា​ឲ្យ​បាន​ម៉ត់​ចត់​ ម្ល៉ោះ​

ហើយ​ទើប​លោក​អ្នក​ចាំ​បាច់​ត្រូវ​ប្រើ​ការ​គិត​ច្រើន​ដែល​ជួន​កាល​គិត​ហួស​កម្រិត​

ធ្វើ​ឲ្យ​មាន​បញ្ហា​។ សម្ពាធ​ការងារ​ធ្ងន់ធ្ងរ បរិស្ថាន​កន្លែង​ធ្វើ​ការ​មិន​ប្រសើរ​ គ្មាន​

ទំនាក់ទំនង​មិត្ត​រួម​ការងារ​សុទ្ធ​តែ​ជា​ដើម​ចម​នៃ​ការ​គិត។

បញ្ហា​សេដ្ឋកិច្ច ៖ ប្រាក់​ចំណូល​មក​មាន​កម្រិត​តិចតួច​មិន​សមស្រប​និង​តម្រូវ​ការ​ចំណាយ​

បាន​ក្លាយ​ជា​ប្រធាន​បទ​ចម្បង​ក្នុង​ការ​គិត​ ព្រោះ​ថា​ បើ​មិន​មាន​ប្រាក់​គ្រប់គ្រាន់​

នោះ​គ្រប់​ចង្វាក់​នៃ​ការ​រស់​នៅ​ត្រូវ​រាំង​ស្ទះ​ ឬ​ខកខាន។

បញ្ហា​សង្គម ៖ សង្គ្រាម​ អសន្តិសុខ​ គ្រោះ​មហន្តរាយ​ និង​គ្រោះ​ធម្មជាតិ​ បាន​ធ្វើ​ឲ្យ​

ប្រជាពលរដ្ឋ​មាន​កង្វល់​នៅ​ក្នុង​ចិត្ត​ ភ័យ​ខ្លាច​គ្រប់​ពេល​វេលា។ នេះ​ក៏​ជា​មូល​ហេតុ​

នាំ​ឲ្យ​មាន​ការ​គិត​ច្រើន​ដែរ។ បញ្ហា​សង្គម​ក៏​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្លាយ​ទៅ​ជា​

អ្នក​ជំងឺ​ផ្លូវ​ក?ិត្ត​ដោយ​មិន​ដឹង​ខ្លួន។

វិធី​ព្យាបាល​ការ​គិត​ច្រើន

ដើម្បី​បញ្ចៀស​ការ​គិត​ទាំង​នេះ​ លោក​អ្នក​ត្រូវ​ហ៊ាន​ទទួល​នូវ​អ្វី​ដែល​ជា​ការ​

ពិត​ចំពោះ​ខ្លួន​ឯង​ និង​អ្នក​ដែល​នៅ​ជុំ​វិញ​ ព្រោះ​គ្មាន​អ្នក​ណា​ដឹង​អ្វី​ដែល​ជា​

ការ​ពិត​ជាង​លោក​អ្នក​ខ្លួន​ឯង​ឡើយ​។ ប្រសិន​ជា​អាច​គិត​បែប​នេះ​បាន​នោះ​

លោក​អ្នក​ប្រាកដ​ជា​ទទួល​ជោគជ័យ​សម្រាប់​អ្វី​កំពុង​តែ​ប្រតិបត្តិ​ ជា​ពិសេស​អាច​

បំបាត់​នូវ​ការ​គិត​ច្រើន​ទៀត​ផង​។ ម្យ៉ាង​ទៀត​លោក​អ្នក​មិន​ត្រូវ​ទុក​ចិត្ត​អ្នក​ដទៃ​

ច្រើន​ជាង​ខ្លួន​ឯង​នោះ​ទេ​ ព្រោះ​អាចមាន​វិប្បដិសារី​ នៅ​ពេល​ក្រោយ។ ប្រការ​មួយ​

ទៀត​លោក​គួរ​រក​ពេល​សម្រាក​ពី​ការ​សិក្សា​ ឬ​ការងារ​ទៅ​លម្ហែ​កម្សាន្ត​ខ្លះ​ ទើប​

ជួយ​កាត់​បន្ថយ​នូវ​ការ​គិត​ច្រើន​បាន។ សំខាន់​លោក​អ្នក​ត្រូវ​ហ៊ាន​ប្រឈម​មុខ​នឹង​

ការ​ពិត​ និង​រក​វិធី​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ ការ​​យក​ចាញ់​ឈ្នះ​ និង​គិត​
ច្រើន​ ឬ​គិត​ផ្ដេសផ្ដាស​វា​មាន​បាន​រើក​ចម្រើន​អ្វី​ឡើយ។

ផល​វិបាក​នៃ​ការ​គិត​ច្រើន​

ការ​គិត​ច្រើន​អាច​ធ្វើ​ឲ្យ​លោក​អ្នក​មួយ​ចំនួន​ទៅ​ជា​អ្នក​ជំងឺ​ផ្លូវ​ចិត្ត។ ការ​ធ្វើ​

អត្តឃាត​ចំពោះ​ខ្លួន​ឯង​គឺ​ដោយ​សារ​ពិបាក​ក្នុង​អារម្មណ៍​ ឬ​ចាក​ចេញ​ពី​ផ្ទះ​ និង​

បង្ក​ជម្លោះ​ជា​មួយ​អ្នក​ដទៃ​ជា​ដើម​។ លោក​អ្នក​មាន​ទឹក​មុខ​ស្រពាប់​ស្រ​ពោន​

និង​កាយ​វិការ​សោះ​អង្គើយ​ ជា​មួយ​អ្នក​នូវ​ជុំ​វិញ​ខ្លួន​រហូត​ដល់​និយាយ​មិន​ចេញ​

ទៀត​ផង។ បើ​លោក​អ្នក​មិន​ព្រម​បោះបង់​នូវ​ការ​គិត​ច្រើន​នោះ​ទេ​ ការ​ពិ​បាក​នឹង​

ត្រូវ​ធ្លាក់​មក​លើ​ខ្លួន​ឯង​ដដែល។

វិធី​ទប់​ស្កាត់​ការ​គិត​ច្រើន

ខាង​ក្រោម​នេះ​ ជា​វិធី​មួយ​ដ៏​ល្អ​បំផុត​ចំពោះ​លោក​អ្នក​អំពី​រឿងរ៉ាវ​ដែល​ពាក់ព័ន្ធ​

នឹង​ការ​គិត​ផ្សេងៗ។

-គួរ​យក​បញ្ហា​មក​ដោះ​ស្រាយ​ ចៀសវាង​ការ​លាក់​ទុក​ ប្រសិន​បើ​លោក​អ្នក​អាច​ធ្វើ​
​បាន

-ពិភាក្សា​ជា​មួយ​ដៃ​គូ​ដែល​អាច​ទុក​ចិត្ត​បាន

-ត្រូវ​គិត​ថា​ អ្នក​ណា​ក៏​មាន​បញ្ហា​ដែរ​ មិន​អាច​ចៀស​បាន​ឡើយ

-មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យ​អ្នក​នៅ​ជុំ​វិញ​ខ្លួន​មើល​ងាយ​ ឬ​វាយ​តម្លៃ​លោក​អ្នក​បាន​

(និយាយ​ច្រើន​ឆាប់​ទុក​ចិត្ត​អ្នក​ដទៃ)

-មិន​ត្រូវ​មើល​មនុស្ស​ក្នុង​ផ្លូវ​ល្អ​ពេក​ឡើយ​ ព្រោះ​អាច​មាន​បញ្ហា​នៅ​ពេល​ក្រោយ​

នាំ​ឲ្យ​ខក​ចិត្ត

-សហការ​ និង​បង្កើត​ភាព​ស្និត​ស្នាល​ជា​មួយ​អ្នក​នៅ​ជុំវិញ​ខ្លួន

-ចៀសវាង​ទំនាស់​ឲ្យ​បាន​ច្រើន​បំផុត

-ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ច្រើន

-បែង​ចែក​ពេល​វេលា​ដើរ​កម្សាន្ត​

-ត្រូវ​ប្រក?័ត្ន​ពាក្យ​សម្ដី​ដែល​អ្នក​ដទៃ​និយាយ​មក​កាន់​ខ្លួន​ ព្រោះ​មាន​អ្នក​ខ្លះ​មាន​

បំណង​ល្អ​​ចំពោះ​យើង​ ហើយ​ក៏​មាន​អ្នក​ខ្លះ​មិន​ល្អ​ផង​ដែរ។

Leave a comment »

គំនិតជាអាហាសំរាប់ជំនួយបញ្ញា

១.​តែងកាយ​កុំភ្លេច​តែងចិត្ត។

២.​អ្នកជក់មិនខ្លាចផ្សែង​អ្នក​ផឹកមិនខ្លាចពែង​​​អ្នកសេ្វះស្វែងមិនខ្លាចឆ្ញាយ។

៣.​បើឭគេឈ្លោះកុំចង់ស្តាប់​ក្រែង​គេចាប់​ធ្វើសាក្សី​កើតក្តីក្តាំខាក?ប្រយោជន៍។

៤.​អង្គុយហួក?សក្តិស្រដីហួសថ្នាក់​បង់បោយហួសស្មា។

៥.​បើស្រលាញ់កុំទៅញឹក​បើរលឹកសឹមទៅម្តងៗ។

៦.​សប្បាយមានទុក្ខស្រណុកមានភ័យ។

៧.​ស្រលាញ់ផ្លែ​ឲ្យថែគល់។

៨.​កំហុសរមែងមានដក់អ្នកធ្វើ​អ្នកអង្គុយ​ឥតអំពើ​មានអ្វី​និងខុស។

៩.​លេងច្រើនៗឈ្លោះ​លេងពស់ច្រើន​ចឹក។

១០.​ស្រលាញ់កូនវាបង់ចំណី​ស្រលាញ់ប្តីគេ​វាបង់ចិត្ត។

១១.​សូវចូល​កុំឲ្យចេញ​សូវទិញកុំឲ្យដូរ។

១២.​សាច់សដូចចាន​មារយាទមិន​បាន​ដូចផេះចង្រ្កាន។

១៣.​សាបមួក?ដៃប្រៃមួយចឹប។

១៤.យកသ?ំផឹង​ធ្វើប្រពន្ធ​កុំយក​ប្រពន្ធ​ធ្វើ​សំផឹ

១៥.​យកចោរធ្វើមិត្ត​កុំមិត្ត​ធ្វើចោរ។

១៦.​យល់ទោសថាគុណ​យល់បុណ្យថា​បាប។

១៧.​យល់ល្អ​ថាអាក្រក់​​យល់លាមក​ថាផ្កា។

១៨.​ក្រមុំពិតគ្មាន​គំនិត​ពិតជាចាញ់មេម៉ាយ។

១៩.​រោគអ្វីមិនស្មើរោគ​ឃ្លាន​មាន​អ្វី​មិនស្មើមាន​បញ្ញា​ថ្លាអ្វី​មិន​ស្មើ​ចិត្ត​ជ្រះថ្លា។

២០.​មាន់ល្អព្រោះរោមរូបឆោមល្អ​ព្រោះតែង។

២១.ធ្វើអ្វី​ធ្វើឲ្យហើយកុំឡើយ​បង្ហើយកេរ្តិ៍។

២២.នាងគូនិង​អ្នក​មេខាតលក្ខណဟ?គូនិង​ពាល។

២៣.​នឹងលើអង្គើក្រោម។

២៤.​សោភ័ណបុរសគឺវិជ្ជា​សោភ័ណនារី​គឺចរិយា។

២៥.​​សោភ័ណព្រះមុនី​គឺរូបស្គម។

២៦.​មនុស្សខឹងកុំអោយលាងចាន​មនុស្សឃ្លានកុំអោយ​ដាំបាយ។

២៧.​បង់បោយឲ្យមើលប្រាណ​ដាំចង្រ្កាន​ឲ្យមើលឆ្នាំង។

២៨.មាតា-បិតាល្អមិនប្រាកដថាកូនទាំងអស់​សុទ្ធតែល្អ​​សង្គមល្អមិនប្រាកដថាពលរដ្ឋទាំងអស់សុទ្ធតែល្អ។

២៩.​ការសិក្សា​គឺជាមិត្តដ៏ល្អរបស់ជីវិត។

៣០.​ជីវិត​គ្មានការសិក្សា​ប្រៀបដូចមក?នចង្វារ​អត់អុំទូក។

៣១.​អ្នករៀនក្នុងវាំង​មិនប្រាកដ​ថាពូកែជាងអ្នករៀនក្នុងវត្ត។

៣២.​ចេះ​រៀន​ទើបរៀនចេះ

៣៣.​រស់ជាអ្នករៀន​មាន​ជាអ្នកជួយ។

៣៤.​ចេះរស់នៅ​គឺរស់នៅ​ជាអ្នកចេះ។

៣៥.​​ចេះ​ពីរៀន​មាន​ពីរក។

៣៦.​អ្នកមាន​មិន​ប្រាកដ​ថាជាមនុស្សល្អ​ហើយ​អ្នកក្រ​មិនប្រាកដថាသ?ាមនុស្ស​អាក្រក់ដែរ។

៣៧.​អ្នកនៅវត្តមិនប្រាកដថាមាន​សីល​អ្នកលក់អំបិល​មិនប្រាកដថាជាអ្នកក្រដែរ។

៣៨.​មេល្ងង់មិនប្រាកដថាកូនចៅល្ងង់ដែរនោះទេ។

៣៩.ដើម្បី​ជោគជ័យក្នុង​ជីវិត​គឺត្រូវរៀន​ពីជីវិត។

៤០.​ការធ្វើឲ្យខ្លួនឯងរល់​គឺជាការបង្កើតការងារ​សំរាប់ខ្លួនឯង។

៤១.​ការប្រឹងធ្វើការ​គឺជាការបង្កើតព្រេងវាសនាសំរាប់ខ្លួនឯង។

៤២.​ខ្លឹមរបស់មនុស្ស​គឺចំនេះវិជ្ជា​ការងារសេចក្តី​ថ្លៃថ្នូរ​និងសេចក្តីស្រលាញ់។

៤៣.​​រៀនរស់គឺជាការរស់រាន

៤៤.​​ទំលាប់ល្អកើតសិរី​សំលាប់អប្រិយ៍​កើតហ្មងសៅ។

៤៥.​​មច្ឆាពឹងគង្គា​នាវាពឹងចង្កូត។

៤៦.​​ប្រាជ្ញាជាវុធ​មុះមុត​ជាកំលាំង។

៤៧.​​​ជីវិតគឺជាការតស៊ូប្រឆាំង​នឹងសេចក្តីទុក្ខ​ដើម្បីសេចក្តីសុខ។

៤៨.​​រួចពីអន្ទាក់​ទៅធ្លាក់ក្នុងរណ្តៅ។

៤៩.​​ចុះទឹកក្រពើ​ឡើងលើ​ខ្លា។

៥០.​​ចំងល់ជាប្រភពនៃទស្សនវិជ្ជា។

៥១.​​ភ្នែកសំរាប់​មើលតែអ្វី​ដែលមាន​ប្រយោជន៍

៥២.មាត់សំរាប់និយាយ​និយាយអ្វីដែលមានប្រយោជន៍។

៥៣.​​ត្រចៀកសំរាប់ស្តាប់តែអ្នក​ដែលមានប្រយោជន៍។

៥៤.​នៅម្នាក់ឯងឲ្យប្រយត្ន័រឿង​គិត​នៅជាមួយមិត្តឲ្យប្រយត្ត័រឿងវាចារ។

៥៥.​​មនុស្សមានឥទ្ធិពលលើសង្គម​ហើយ​ក៏ទទួលឥទ្ធិពលពីសង្គមវិញដែរ។

៥៦.​​មាតា-បិតា​​ជាមេពម្ពរបស់កូន។

៥៧.​​មនុស្សទទួលឥទ្ធិពលពីរគឺ​ពីតំណពូជ​និងពីបរិយាកាសសង្គម

៥៨.​ភ្លើងបំភ្លឺ​មនុស្ស​ហើយក៏បំផ្លាញមនុស្សដែរ។

៥៩.​​បុរសចង់បានស្នេហាទីមួយរបស់ស្រ្តី

៦០.ស្រ្តីចង់បានស្នេហាចុងក្រោយរបស់បុរស។

៦១.​​​ថ្ងៃនេះត្រូវចេះដឹងជាង​ម្សិលមិញ។

៦២.​​ក្រកាយ​មេម៉ាយចិត្ត។​មេម៉ាយពិត​តែចិត្តក្រពុំ។

៦៣.​​មនុស្សដែលសើចមិនប្រាកដថាជាមនុស្សមានសេចក្តីសុខឡើយ។

៦៤.​ការសង្កេតពិនិត្យ​ជាគ្រូដ៏សំខាន់របស់ជីវិត។

៦៥.​សម្បីទ្រុងធ្វើពីមាសដំពេជ្រ​ក៏បក្សីមិនចង់នៅដែរ។

៦៦.​​ខឹងគេគឺដុតខ្លួនឯង។

៦៧.​​ឈ្នះខ្លួនឯងគឺឈ្នះអ្វីៗទាំងអស់។

៦៨.​​ទូកអណ្តែតដោយសារទឹក​ហើយក៏លិចដោយសារទឺកដែរ។

៦៩.​​បច្ចុប្បន្ន​គឺផលរបស់អតីត​និង​ជាហេតុសំរាប់​អនាគត់។

៧០.​​មានទ្រព្យ​ព្រោះមធ្យ័ត​អត្តខាត​ព្រោះខ្ជះខ្ជាយ។

៧១.​ពេលវេលា​មិនធ្វើ​ឲ្យមនុស្សខូចឡើយ​តែ​មនុស្ស​ទេដែលធ្វើ​ឲ្យពេលវេលា។

ៀ?២.​​មនុស្សកើតមកដូចក្រដាសប្រលាក់ពណ៌​ខ្លះហើយ​រីឯសង្គមជាអ្នកលាបពណ៌លើក្រដាសថែមទៀត។

៧៣.​​កុំយកពាលធ្វើមិត្ត​កុំបណ្ឌិតជាសត្រូវ។

៧៤.​​​រស់នៅតែមួយថ្ងៃបានធ្វើអំពើល្អ​ប្រសើរជាងរស់​នៅរាប់រយឆ្នាំ​តែធ្វើអំពើមិនល្អ។

៧៥.​​ត្រូវប្រាសចាកអគិទាំងបួនគឺៈ

-​​លំអៀងព្រဟ?ះស្រលាញ់

-​​លំអៀងព្រោះស្អប់

-​​លំអៀព្រោះមិនចេះ

-​​លំអៀងព្រោះខ្លាច។

៧៦-​​သ?ុំលោភលន់​បានភ្នំមាសមួយហើយ​ទៅដណ្តើមភ្នំមាសមួយទៀត

៧៧-​​បើក្តៅខ្លាំងត្រូវពាក់មួក​កុំខឹងនឹងកំដៅថ្ងៃ

៧៨-​​បើនិយាយត្រូវនិយាយអ្វីឲ្យមានប្រយោជន៍​និង​ផ្តល់សេចក្តីសុខដល់អ្នកស្តាប់

៧៩-​​ត្រូវស្វែងរកការចេះដឹងមកដាក់ខ្លួន​ឲ្យដូចស្វែងរកអាហារបរិភោគ

៨០-​​សេចក្តីអត់ធ្មត់​ធ្ងន់ដូចថ្មដែលមិនប៉ើងតាមខ្យល់

៨១-​​មនុស្សយើងរស់បានដោយសារអាហារបីយ៉ាងគឺ៖

​​ម្ហូបអាហារ

-​​មនោសញ្ចេតនា(សេចក្តីស្រលាញ់​ថ្នាក់ថ្នម)

-​​ចំណេះដឹង

៨២-​​កុំស្លាប់ដូចពស់រស់ដូចដង្កែប

៨៣-​​កុំភ្លេចពាក្យអរគុណ​ពាក្យសរសើរ​និងពាក្យសុំទោស​ក្នុងកាលរស់

៨៤-​​រូបល្អគង់តែចាស់​គំនិត​មិនចេះចាស់ឡើយ

៨៥-​​គួរចាំអ្វីដែលគួរចងចាំ​គួរភ្លេចអ្វីដែលគួរបំភ្លេច

៨៦-​​ពេលខ្លះរបស់រល្វីងមានតំលៃជាងរបស់ផ្អែម

៨៧-​​ពេលខ្លះមនុស្សអាចលេបរបស់រល្វីងបាន​ដោយសារតែសំបកផ្អែម

៨៨-​​មនុស្សខ្ជិលនិង​ទន់ខ្សោឡើយ។

៨៩-​​ភាពថ្លៃថ្នូរ​មិនមែនសំរាប់មនុស្សមិនចេះខ្មាសអៀនឡើយ

៩០-​​សំដីសរជាតិ​មារយាទសរពូជ

៩១-​​កុំនិយាយអ្វីដែលធ្វើឲ្យអ្នកដទៃឈឺចាប់

៩២-​​ពេលខឹងកុំធ្វើសេចក្តីសំរេចចិត្ត

៩៣-​​កុំសន្យាងាយ​ហើយមិនធ្វើ។

៩៤-​​រឿងល្អគោះទ្វារយើងស្រាលៗ​រឿងអាក្រក់ធាក់ទ្វារយើងចូលតែម្តង

៩៥-​​រឿងធំ​និងសំខាន់​កុំសំរេចចិត្តលឿនពេក

៩៦-​​ស្តាប់ទាំងសងខាង​សឹមវិនិច្ឆ័យ​តាមក្រោយ

៩៧-​​ផ្គរលាន់​កុំអាលចាក់ទឹកចាស់ចោល

៩៨-​​ប្រយុទ្ធដណ្តើមជើងឯក​ងាយជាងប្រយុទ្ធ​ដើម្បីការពារឋានៈជាជើងឯក។

៩៩-​​ជីវិតរឹងមាំ​មិនមែនសំរាប់មនុស្សទន់ខ្សោយឡើយ

១០០-​​រៀនជំនាស់ដោយរាបសារ

១០១-​​អ្នកក្រស៊ីដើម្បីរស់​អ្នកមានរស់​ដើម្បីស៊ី

១០២-​​ទៅទីណា​រៀនពីទីនោះ​​ជួបអ្នកណា​រៀនពីអ្នកនោះ។

១០៣-​​កុំកាត់ផ្តាច់អ្វីដែលអាចស្រាយបាន

១០៤-​​ត្រូវចាញ់ដើម្បើឈ្នះ​កុំឈ្នះដើម្បីចាញ់

១០៥-​​ស្រលាញ់សេចក្តីល្អ​សេចក្តីល្អ​និងនៅជាមួយយើង

១០៦-​​អ្វីដែលល្អ​ធ្វើហើយធ្វើទៀត​អានហើយអានទៀត។

១០៧-​​អ្វីដែលអាក្រក់ព្យាយាមបោះបង់ចោល​ម្តងហើយ​ម្តងទៀត

១០៨-​​អាចសរសើរគេបាន​ប៉ុន្តែ​មិនត្រូវបង្អាប់គេឡើយ

១០៩-​​បើរកមិត្តល្អឥតខ្ចោះ​អ្នកនិងមិនមានមិត្ត​ឡើយ

១១០-​​បើរកស្វាមី-​ភរិយាដែលល្អឥតខ្ចោះ​អ្នកនិងនៅតែម្នាក់ឯង។

១១១-​​ត្រូវរស់ជាអ្នករៀន​និងមានជាអ្នករក។

១១២-​​បើមិនកំចាត់ឧបស័គ្គទេ​ឧបស័គ្គ​និងកំចាត់យើង

១១៣-​​បើមិនសំលាប់ភាពល្ងង់ខ្លៅទេ​ភាពល្ងង់ខ្លៅនិងសំលាប់យើង

១១៤-​​បើសំលាប់ភាពក្រទេ​ភាពក្រីក្រ​និងសំលាប់យើង។

១១៥-​​បើមិនរត់តាមសង្គមទេ​សង្គមនិងរត់ចោលយើង

១១៦-​​បើសំលាប់សេចក្តីលោភលក់ទេ​សេចក្តីទុក្ខនិងសំលាប់យើង។

១១៧-​​ជួយគេឲ្យបានច្រើន​តែកុំពឹងគេច្រើន

១១៨-​​ធ្វើអ្វីៗត្រូវប្រើប្រាជ្ញ​និងប្រកាន់ផ្លូវកណ្តាល

១១៩-​​មនុស្សគ្មានផែនការជីវិត​ប្រៀបដូចជាការដើរក្នុងទីងងឹត

១២០-​​មនុស្សត្រូវព្យាយាម​ឲ្យដូចទឹកស្រក់ទំលុះថ្ម។

១២១-​​ដើរផ្លូវឆ្ងាយ​ឲ្យចេះឈប់សំរាក

១២២-​​ដើរផ្លូវលំបាកឲ្យចេះអត់ធ្មត់

១២៣-​​ការមិនចេះសំរបខ្លួន​គឺជាការដាក់ខ្លួនឯងក្នុងគ្រោះថ្នាក់។

១២៤-​​សេពគប់មិត្ត​ល្អកើត​សិរីបវរ

១២៥-​​ធ្វើអ្វីៗចំពេលវេលា​នាំឲ្យកិច្ចការនានាបានសំរេច

១២៦-​​កុំសាងខ្លួន​បំផ្លាញគេ

១២៧-​​សំដីឆ្លុះបញ្ចាំងអំពីការយល់ដឹងរបស់យើង

១២៨-​​សុជីវធម៌​គឺគ្រឿងអលង្ការលំអជីវិត

១២៩-​​សេចក្តីអត់ធ្មត់ជួយជំនះឧបស័គ្គ

១៣០-​​ត្រូវបំពេញចិត្ត​ចំពោះអ្វីៗដែលយើងមាន

១៣១-​​មនុស្សមិនមែនគ្រាន់តែមានលទ្ធភាពរស់ប៉ុណ្ណោះ

ទេ​តែត្រូវមានលទ្ធភាពធ្វើជីវិតរុងរឿងផងដែរ។

១៣២-​​ធ្វើអ្វីៗត្រូវមានផែនការច្បាស់លាស់

១៣៣-​​ចង់ក្លាយជាមនុស្សល្អ​ត្រូវ​តែធ្វើអំពើល្អ

១៣៤-​​ចង់ឲ្យគេធ្វើអំពើល្អដាក់ខ្លួន​ត្រូវធ្្វើល្អចំពោះគេជាមុន។

១៣៥-​​ចង់ឲ្យគេគោរពខ្លួន​ត្រូវគោរពគេជាមុន

១៣៦-​​ត្រូវអភិវឌ្ឍខ្លួនជាប់ជាប្រចាំ​ដើម្បីជីវិតគង់វង្ស​ជាដរាប

១៣៧-​​ការមិនដើរទៅមុខ​គឺជាការដើរថយក្រោយ

១៣៨-​​ការមិនធ្វើសេចក្តីសំរេចចិត្ត​​គឺសេចក្តីសំរេចចិត្ត

១៣៩-​​ជីវិតគ្មានការសំរាកលំហែ​គឺជាជីវិតគ្រឿងយន្ត

១៤០-​​ជីវិតមិនមែនសំរាប់តែការងារទេ​គឺសំរាប់ការលំហែផងដែរ។

១៤១-​​អាហារ​ការហាត់ប្រាណ​និងការធ្វើអារម្មណ៍ល្អ​នាំអោយជីវិតមានសេចក្តីសុខ។

១៤២-​​ត្រូវម៉ឺងម៉ាត់​តែទន់ភ្លន់

១៤៣-​​មិនត្រូវយកបរាជ័យ​ធ្វើជាត្រីមុខឡើយ

១៤៤-​​ត្រូវមានសិល្បះក្នុងការរស់នៅ។

១៤៥-​​រើសស្វាមីខុស​មួយថ្ងៃ​ចង្រៃមួយជីវិត។

១៤៦-​​គុណមិនឈ្នះគាប់

១៤៧-​​ទៀងមិនឈ្នះ​មិនទាល់

១៤៨-​​សន្សំសំចៃធ្វើឲ្យជីវិត​រីកចំរើន

១៤៩-​​ធ្វើអ្វីៗត្រូវចេះទុកច្រកចេញសំរាប់ខ្លួនឯងនិងគូរ​បដិបក្ខ។

១៥០-​​ត្រូវចេះឲ្យតំលៃខ្លួនឯង​និងអ្នកដទៃ

១៥១-​​ចង់ឲ្យគេការពារយើង​យើងត្រូវការពារគេ

១៥២-​​កុំបង្កបញ្លាដល់ខ្លួនឯង​និងអ្នកដទៃ

១៥៣-​​ត្រូវទទួលខុសត្រូវនូវអ្វីដែលយើងបានធ្វើ

១៥៤-​​ធ្វើអ្វីៗត្រូវមានចន្ទល់/អ្នកគាំទ្រ

១៥៥-​​ត្រូវចេះឆ្លៀតឳកាស​បើឳកាសរង់ចាំឳកាសនិងចេះបង្កើតឳកាស។

១៥៦-​​រង់ចាំយូរប្រសើរជាងគ្មានអ្វីរង់ចាំ

១៥៧-​​ត្រូវចេះរក្សាអ្វីៗដែលយើងមាន

១៥៨-​​ត្រូវមានវិន័យខ្លួនឯង

១៥៩-​​បរាជ័យដោយមានការខិតខំប្រឹងប្រែង​គឺជាបទ​ពិសោធន៍ដ៏ល្អសំរាប់ជីវិត។

១៦០-​​ត្រូវស្គាល់មនុស្សឲ្យច្បាស់​មុននឹងរាប់អានមនុស្ស

១៦១-​​ត្រូវធ្វើអ្វីដែលអ្នកចូលចិត្ត​និងមានប្រយោជន៍។

១៦២-​​បើគ្មានសង្ឃឹម​ត្រូវចេះបង្កើតសេចក្តីសង្ឃឹម

១៦៣-​​ធ្វើនេះ​ធ្វើនោះ​កុំទុកពេលឲ្យនៅទំនេរ

១៦៤-​​ពត៌មាន​គឺជាការប្រាប់​ទិសជីវិត

១៦៥-​​ការតក់ស្លុត​គឺជាសត្រូវនៃជ័យជំនះ

១៦៦-​​ត្រូវព្រឹត្តិខ្លួនឲ្យចំជាបុរស​ឬជាស្រ្តី

១៦៧-​​ត្រូវមានគំនិត​ច្នៃប្រឌិតក្នុងការងារ

១៦៨-​​ត្រូវវិនិយោគសំរាប់ជីវិត

១៦៩-​​មនុស្សគេយកសំដី​ដំរី​គេយកភ្លុក។

១៧០-​​មនុស្សភាគច្រើនមិនបានជោគជ័យ​ដោយសារមិនបានអ្វីដែលខ្លួនត្រូវធ្វើ។

១៧១-​​កំហុសធំរបស់មនុស្ស​គឺដឹងថាអ្វី​ល្អ​ហើយ​តែមិនព្រមធ្វើ​ដឹងថាអ្វីអាក្រក់ហើយ​មិន​ព្រម
បោះបង់។

១៧២-​​ត្រូវកំណត់អាទិភាពសំរាប់ជីវិតធ្វើអ្វីមុន​ធ្វើអ្វី​ក្រោយ​ព្រោះនៅក្នុងជីវិតមានអ្វីៗត្រូវធ្វើច្រើនណាស់

១៧៣-​​ជីវិតមិនទៀត​តែសេចក្តីស្លាប់ទៀង

១៧៤-​​អានច្រើនចំរើន​ប្រាជ្ញា

១៧៥-​​ធ្វើអ្វីៗ​កុំប្រកាន់ខ្លួនពេក​និងកុំដាក់ខ្លួនពេក។

១៧៦-​​ចូលរួមក្នុងសកម្មភាពសង្គមឲ្យបានច្រើន​ដើម្បីឲ្យជីវិតបានចំរើន។

១៧៧-​​កត់ត្រាចំនុចសំខាន់ៗសំរាប់ជីវិត

១៧៨-​​ត្រូវស្គាល់គុណ​ស្គាល់ទោស

១៧៩-​​ត្រូវមានការត្រៀមលក្ខណៈ​មុននិងធ្វើអ្វីមួយ

១៨០-​​ត្រូវចេះគោរពច្បាប់​ទំលាប់​និងវប្បធម៌…។

១៨១-​​រស់នៅបែបសមញ្ញ​តែថ្លៃថ្នូរ

១៨២-​​កុំអាងខ្លួនមាន​ខ្លួនធំ​ខ្លួន​ស្អាត​ខ្លួនខ្លាំង​ខ្លួនខ្លា​ខ្លួនមានប្រាជ្ញា​គង់មានថ្ងៃណាខ្លួននិងខ្លោច

១៨៣-​​យើងជាវិចិត្រករ​នៃជីវិតរបស់យើង

១៨៤-​​ត្រូវចេះចងគ្នាជាក្រុម​ទើបធ្វើឲ្យជីវិតរឹងមាំ។

Leave a comment »

វិជ្ជាធ្វើម្ហូប

ភ្លា​មឹក​ក្លាស្សេគ្រឿង​ផ្សំ​

មឹក​ស្រស់​ ៥០​ ក្រាម, ប៉េងប៉ោះ​ផ្លែ​តូចៗ​ ២៥​ ក្រាម, ខ្ទឹម​បារាំង​ ១​ ភាគ​ ៤​

ចំណិត, ដើម​ខ្ទឹម​ ១​ ដើម​ ខ្ញី​ ២​ បន្ទះ,​ ខ្ទឹម​ស​ ២​ កំពឹស, ម្ទេស​ទុំ​ ១​ ផ្លែ។

គ្រឿង​ផ្សំ​រសជាតិ

ទឹក​ត្រី​ ១​ ស្លាបព្រាកាហ្វេ, ​ទឹក​ក្រូច​ឆ្មារ​២​ ស្លាបព្រាកាហ្វេ​ និង​ម្សៅ​ស៊ុប​ខ្នរ​ ១​​ ស្លាបព្រាកាហ្វេ។

វិធី​ធ្វើ

១.មឹក​ស្រស់​លាង​ទឹក​ឲ្យ​ស្អាត​ ហើយ​ហាន់​ជា​ចម្រៀក​វែងៗ​ ព្រម​ទាំង​ឆូត​ជា​

កង់ៗ​ទៀត​ផង។ បន្ទាប់​មក​ទៀត​ ត្រូវ​ស្ងោរ​ឲ្យ​ឆ្អិន​ រួច​ហើយ​ស្រង់​ចេញ​ និង​ យក

​ទៅ​ក្លាស្សេ​ទឹក​កក​ទុក​ប្រើ​ការ។

២.ផ្លែ​ប៉េងប៉ោះ​ហាន់​ជា​កង់ៗ, ខ្ទឹម​បារាំង​ហាន់​ជា​ចម្រៀកៗ, ដើម​ខ្ទឹម,​ ខ្ញី, ខ្ទឹម​ស​

និង​ម្ទេស​ទុំ​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ​ទុក​ប្រើ​ការ។

៣.ត្រូវ​លាយ​គ្រឿង​ផ្សំ​ និង​ គ្រឿង​ផ្សំ​រសជាតិ​ច្របល់​ចូល​គ្នា​ និង​ ដួស​ដាក់​ក្នុង​
ចាន​ទាប​ទុក​ជា​ការ​ស្រេច៕

តុមយ៉ាំបង្គា

គ្រឿង​ផ្សំ

បង្កា​ ៤០០​ ក្រាម , ផ្សិត​ចំបើង​ ១៥០​ ក្រាម, ប៉េងប៉ោះ​ទុំ​ ១​ ផ្លែង។

គ្រឿង​ផ្សំ​បន្ថែម​ (១)

ខ្ទឹម​ស​ ១៥​ ក្រាម, ខ្ញី​ ៣​ បន្ទះ, ទឹក​ ៤​ ចាន​ចង្កឹះ​, ខ្ទឹម ?ក្រហម​ ២​ កំពឹស, គល់​ស្លឹក​គ្រៃ​ ២​ គល់។

គ្រឿង​ផ្សំ​បន្ថែម​ (២)

ម្ទេស​ប្លោក​ទុំ​ ១​ ផ្លែ, ម្ទេស​បូកគោ​ ១​ ផ្លែ, ដើម​ខ្ទឹម​ ១​ ដើម​ និង​ស្លឹក​ក្រូច​សើច​ ៥​ សន្លឹក។

គ្រឿង​ផ្សំ​​រសជាតិ

ទឹក​បង្គា​ហឹរ​ ២​ ស្លាបព្រាបាយ​, ទឹក​ម្ទេស​ ១​ ស្លាបព្រាកាហ្វេ​, ទឹក​ក្រသ?ច​ឆ្មារ​ ១​ ភាគ​
៤​កែវ, ទឹក​ត្រី​កន្លះកែវ, ស្ករ​កន្លះ​ស្លាបព្រាបាយ​​ និង​ដុំ​ស៊ុប​ខ្នរ​ ១​ដុំ។

វិធី​ធ្វើ

១- បក​សម្បក​បង្គា​ និង​ឆូត​ខ្នង​យក​សរសៃ​ចេញ​ឲ្យ​ស្អាត, ហាន់​ប៉េងប៉ោះ​ជា​ដុំៗ​

, ពុះ​ផ្សិត​ចំបើង​ជា​ពីរ​ (បើ​ក្រពុំ​ធំ)។

២- ចាក់​គ្រឿង​បន្ថែម​ (១)​ ចូល​ក្នុង​ឆ្នាំង​ និង​ស្ងោរ​ឲ្យ​ពុះ​រួច​ហើយ​ចាក់​គ្រឿង​​
ផ្សំ​រសជាតិ​ចូល​ស្ងោរ​រម្ងាស់​បន្តិច​ ទើប​ជា​ចុង​ក្រោយ​ចាក់​គ្រឿង​ផ្សំ​បន្ថែម​ (២)​

ចូល​ទុក​ជា​ការ​ស្រេច៕

ស៊ុប​គោ​ក្ដៅ

គ្រឿង​ផ្សំ

សាច់​គោ​ (សាច់​ត្រយូង​ចេក)​ ៤៥០​ ក្រាម, ទឹក​ ៦​ កែវ, ម្ទេស​ទុំ​ ១​ផ្លែ, ខ្ញី​ ៦​

បន្ទះ, ស្រា​មួយ​ស្លាបព្រាបាយ។

គ្រឿង​ផ្សំ​​រសជាតិ

ម្រេច​ម៉ដ្ឋ​ ១​ ចុង​ស្លាបព្រាកាហ្វេ, ខ្ទឹម​បារាំង​ហាន់​ឲ្យ​ម៉ដ្ឋ​ ១​​ស្លាបព្រាបាយ, អំបិល​១​
ស្លាបព្រាកាហ្វេ​កន្លះ, ដុំ​ស៊ុប​ខ្នរ​ ១​ដុំ, ជីរនាងវង​ (ហាន់​ហើយ) ២​ស្លាបព្រាបាយ។

វិធី​ធ្វើ

១- ហាន់​សាច់​គោ​ជា​បន្ទះ​ក្រាស់ៗ

២- ចាក់​គ្រឿង​ផ្សំ​ទាំងអស់​ចូល​ក្នុង​ឆ្នាំង​ ហើយ​ស្ងោរ​ទាល់​តែ​ទឹក​ពុះ​ ទើប​បន្ថយ​
ភ្លើង​បន្តិច​ ហើយ​រម្ងាស់​ប្រហែល​ជា​ ១​ ម៉ោង​ទៅ​ ១​ ម៉ោង​កន្លះ​ ទើប​ពន្លត់​ភ្លើង​
និង​ចាក់​គ្រឿង​ផ្សំ​រសជាតិ​ចូល​ទុក​ជា​ការ​ស្រេច៕

ឆា​ម្រះ​សាច់​កង្កែប

គ្រឿង​ផ្សំ

សាច់​កង្កែប​ ៥០០​ ក្រាម, ម្រះ​ ១​ ផ្លែ, ដើម​ខ្ទឹម​ ២​ ដើម, មើម​ខ្ទឹម​ស​ ៣​ កំពឹស,

អំបិល​ ១​ ស្លាបព្រាកាហ្វេ, ម្រេច​ម៉ដ្ឋ​ កន្លះ​ស្លាប​ព្រា​កាហ្វេ, ម្សៅ​ឆា​ ២​ ស្លាប​ព្រា​

បាយ, ស្រា​ ១​ ស្លាប​ព្រា​កាហ្វេ, បဟ?រេង​ល្ង​កន្លះ​ស្លាប​ព្រា​កាហ្វេ​ និង​ម្សៅ​ស៊ុប​ខ្នរ​

១​ ស្លាប​ព្រា​កាហ្វេ។

វិធី​ធ្វើ

១- ពុះ​ផ្លែ​ម្រះ​ជា​ពីរ​ ដោយ​ខ្វេះ​ស្នូល​ និង​គ្រាប់​ចេញ​ រួច​ហើយ​មួយ​​ចំហៀង​

ត្រូវ​ច្រៀក​ជា​៣​ ចម្រៀក​ និង​ហាន់​ជា​បន្ទះ​ចំណិត​ស្ដើងៗ​ ទើប​យក​ទៅ​ស្រុស​

និង​ទឹក​ក្ដៅ​ និង​ លាង​ទឹក​ត្រជាក់​ជា​ចុង​ក្រោយ​ទុក​ប្រើ​ការ។

២- លាង​កង្កែប​ឲ្យ​ស្អាត​ រួច​កាប់​ជា​ដុំ​ធំៗ​ បន្ទាប់​មក​ត្រូវ​ប្រឡាក់​ជា​មួយ​និង​

អំបិល​កន្លះ​ស្លាប​ព្រា​កាហ្វេ, ម្រេច​ម៉ដ្ឋ, ម្សៅ​ឆា​ ផ្អាប់​ទុក​មួយ​សន្ទុះ​ទុក​ប្រើ​ការ​។

រីឯ​មើម​ខ្ទឹម​ស​​ត្រូវ​ដំ​ឲ្យ​ម៉ដ្ឋ​ និង​ ហាន់​ដើម​ខ្ទឹម​ជា​កង់ៗ​ទុក​ប្រើ​ការ។

៣- ដាក់​ខ្លាញ់​ ឬ​ ប្រេង​ឆា​សម្រាប់​បំពង​សាច់​កង្កែប​ ពេល​ឆ្អិន​ស្រួល​បួល​ត្រូវ​

ដួស​ចេញ។

៤- ក្នុង​ខ្ទះ​ត្រូវ​ទុក​ខ្លាញ់​ ឬ​ ប្រេង​ឆា​ប្រហែល​ជា​មួយ​ស្លាបព្រាបាយ​ រង់​ចាំ​ខ្ទះ​

ក្ដៅ​ហុយ​ផ្សែង​ចသ?ក់​ខ្ទឹម​ស​ និង​ ដើម្បី​ខ្ទឹម​ចូល​ឆា​យក​ក្លិន​ឈ្ងុយ​ ទើប​ចាក់​

សាច់​កង្កែប​ចូល​ឆា​​ត្រឡប់​ចុះ​ឡើង​ ចាក់​ស្រា​ និង​ម្រះ​ចូល​ឆា​ហើយ​បង់​

អំបិល​ ស្ករ​ ម្សៅ​ស៊ុប​ និង​ចុង​ក្រោយ​ស្រោច​ប្រេង​ល្ង​ និង​ដួស​ដាក់​ចាន​មក​

ទទួល​បាន៕

Leave a comment »

មិនដឹង​រើស​យក​មួយ​ណា??

អផ្សុកពេកខ្ញុំគិត​ថា​ចង់សរសេរ​ប្រកាសរឿង​បង​ស្រី​ជីដូនមួយរបស់ខ្ញុំ​

ដើម្បីបំបាត់នឹក

គាត់មិន​ដឹងថាគាត់សុខទុក្ខយ៉ាងណាទេ។

ខ្ញុំមានបង​ស្រី​ជីដូនមួយម្នាក់​គាត់ឈ្មោះ​ធាន​ឃុនដួងចន្ទ័ដាវ​

គាត់ជាអ្នកគ្រូពេទ្យ។ គាត់ទើប

តែ​ក្រលប់មកវិញ​ប្រទេសកម្ពុជាវិញ​កាលពីថ្ងៃ ចូលឆ្នាំ​ខ្មែរ​យើង​កន្លង​មក​នេះ។​ចៃដន្យ

អី​នៅ​ថ្ងៃ​ចូល​ឆ្នាំ​នោះ​ខ្ញុំ​ក៏​បាន​ទៅលេង​ក្រុមគ្រួសារ​ខ្ញុំ​ដែរ​ហើយក៏​បាន​

ជួប​និង​គាត់។​គាត់​ក៏​បាន​សួរ​ខ្ញុំ​អំ​ពី​ការ​សិក្សារបស់ខ្ញុំ។​បន្ទាប់​មក​ខ្ញុំក៏​បាន

សួរ​គាត់​វិញថា”ចុះការងារបងឯងវិញមានដំនើរការ​យ៉ាងដូចម្តេចដែរ?” ហើយគាត់បានឆ្លើយថា”ការងារ

របស់បងមានដំនើរការ​ជាធម្មតា​ទេ​អូន​តែសព្វ​ថ្ងៃនេះ​បង​មានការ​

ពិបាកចិត្តអំពី​រឿងម្យ៉ាង។”

នៅពេល​នោះ​គឹខ្ញុំ​បាន​សួរ​ទៅវិញ​យ៉ាងលឿនថា”តើបងឯងមានរឿងអ្វី​

សូមប្រាប់ប្អូនមក៍!​ក្រែង

លរ​ប្អូន អាចជួយ​បង​បាន​ណា៎។” ក្រោយមក​គាត់​ក៏បាន​ប្រាប់​ខ្ញុំ ថា”

មូលហេតុ​ដែល

បង​ពិបាក​ចិត្ត​សព្វ​នេះ​គឺ​វា​អញ្ចេះ​សព្វថ្ងៃនេះ​បង​គឺ​មាន​គេ​

តាម​សូម​ស្រ

លាញ់បង​ច្រើន​នាក់​ណាស់​តើ​ឲ្យបង​គិត​ធ្វើ​យ៉ាងណា?។​

គ្រាន់តែបាន​លឺភ្លាម​ខ្ញុំ

ក៏បាន​សើច​អា​ហា៎!​បងស្រីខ្ញុំ​អើយ!​តើវា​ទៅមាន​ពិបាក​អី​គ្រាន់តែរឿង​ប៉ុន​នឹង

គឺ​ប្អូន​អាច​ជួយ​បាន​គ្រាន់​តែ​បង​ឯង​យក​ធ្យូង​យក​មក​លាប​
លើ​ផ្ទៃមុខ​

របស់បងឯង​គឺ​វា​ជាការស្រេច​ទៅហើយ​ណា៎​បងស្រី!​កុំ​ទៅ​ពិបាក​

ចិត្ត​អី​នាំ

តែ​​ឈឺក្បាល​ទេ​អា​ហា៎!!!!!។” ហើយ​គាត់​មាន​ប្រសាសន៍ថា”

មិនដឹងអីទេភីម!(សុខា)

គឹ​បង​ពិក​ជា​ចង់​សួរ​ប្អូន​ឯង​មែន​ក្រែង​អូន​អាច​ជួយ បង​

បាន។” នៅ​ពេល​

នោះ​គឺ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ហើយ​ខ្ញុំ​ក៏​ឆ្លើយថា” Ok បង​ខ្ញុំ​និង​
ជួយ​បងឯង

ជា​គំនិត​ខ្លះៗ​ហើយ​មិន​ដឹងថា​បង​អាច​ទទួលយក​បាន​ឬ​ក៏​អត់​
ពីព្រោះថា​ប្អូន

មិន​ដែរ​ធ្លាប់​មាន​បទ​ពិសោធន៍​ខាង​មេរៀន​ភាសា​បេះដូង​ឬ​ក៏​

ស្នេហាស្នេហើច

នេះ​ដែរ Ok ​បង​ចាំ​ប្អូន​និង​ជួយ​ជា​គំ​និត​ចំពោះ​សំនួរ​ដែល​

បង​បាន​សួរ

ខ្ញុំ​អំបាញ់មិញ​នេះ​គឺ​វា​គ្មាន​អ្វី​ធំ​ដុំ​ទេ​ហើយ​ក៏​គ្មាន​អ្វី​គួរឲ្យ​យ៉ាប់ដែរ

ឥលួវខ្ញុំ​សូម​សួរ​បង​ឯង​ថា​ក្នុង​ចំនោម​​មនុស្សប្រុសទាំង​អស់​
ដែលពួកគាត់

តាម​សូម​ស្រលាញ់​បង​ឯង​តើ​អ្នកណា​ដែល​បងឯង​គិត​ថា​អាច​

ចិញ្ចឹម​បង​

ឯង​រស់​ហើយ​គាត់សក្តិសម​និង​បង​ឯង​ដែល​អាច​ដឹកនាំ​បង​បាន​និង​អាច​

ធ្វើ​ជា​មេដឹកនាំ​គ្រួសារ​ដ៏​ប្រពៃ​នោះ។​ចំ​ពោះ​រឿង​នេះ​គឺ​វា​ស៊ីសង​លើ​បង

ជា​អ្នក​សម្រេច​ចិត្ត​ហើយ​អ្នក​ដែល​ទទួល​បាន​ផល​ក៏​ជា​បង​ឯង​ត្រង់ចំនុច

នេះ​ហើយ​ដែល​ខ្ញុំ​ចង់​ឲ្យ​បង​ធ្វើការ​សម្រេច​ចិត្ត​បង​ឯង​ដឹង​ទេ​ការ​ធ្វើការ

សម្រេច​វា​ជា​កត្តា​ចាំ​បាច់​ណាស់​សំរាប់​មនុស្ស​យើង​គ្រប់​រូប។​តែ​បើ​ការ​ធ្វើ​​ការ​សម្រេច​

ចិត្ត​មិន​ត្រឹម​ត្រូវ​វិញ​វា​ក៏​ជា​កត្តា​មួយ​ដ៏​គ្រោះថ្នាក់​បំផុត​​ដែរ​ណាស់​បង។

ចំពោះ​រឿង​នេះ​គឹ​វា​សំខាន់​ណាស់​សំរាប់​បង​មិនមែន​លេង​សើច​ទេ​ហើយក៏

មែន​ដូច​ដែល​ការ​យើង​ទិញ​ខោ​អាវ​ដែរ​។ចំ​ពោះ​ការ​ទិញ​​ខោអាវ​

បើកាល​ណា​យើង​ទិញ​មិន​ត្រូវ​ចិត្ត​គឺ​យើង​អាច​ដូរ​វា​វិញ​បាន​ឬ​ក៏​យើង​អាច

ទុក​វា​មួយ​ដុំ​ដោយ​ឡែក​បាន​ណា៎​បង។​តែ​ចំ​ពោះ​ការ​ជ្រើស​រើស​យក​

គូរ​ស្រ​ករ​វិញ​គឺ​វា​ខុស​ឆ្ងាយ​ពី​ការ​ដែល​យើង​ទិញ​ខោអាវ​ពីព្រោះថា​បើ

កាលណា​យើង​រើស​យក​ឬ​ក៏​សម្រេច​ចិត្ត​ខុស​នោះ​គឺ​ជីវិត​យើង​ត្រូវ​ចប់​គឺ

បាន​ត្រឹម​តែ​ពោល​ពាក្យ​មួយ​ថា​ស្តាយ​ក្រោយ!។​ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​មុន

ដំ​បូង​គឺ​បង​ត្រូវ​គិត​ពី​លក្ខណៈ​សម្បត្តិ​របស់​បុគ្គល​នោះ​តើ​គាត់​ជាមនុស្ស​

ប្រភេទ​ណា​តើ​គេ​និង​ស្រលាញ់​ខ្ញុំដោយ​ចិត្ត​គេ​ស្មោះ​ដែរ​ឬ​ទេ​តើ​ពូជពង្ស

វង់​ត្រកូល​របស់​បុគ្គល​នោះ​មាន​កេរិ៍ឈ្មោះ​យ៉ាង​ដូច​ម្តេច​ដែរ​នៅក្នុង​សង្គមគ្រួ

សារ​សហគមន៍​និង​សង្គមជាតិ​ឬ​ក៏​គេ​នោះ​ធ្លាប់​មាន​ឈ្មោះ​ជា​ចោរ​លួច​ឆក់

ប្លន់​គេ​កាប់​សំលាប់​គេ​បាកប្រាស់​គេ​បើ​បុគ្គល​ប្រភេទ​នេះ​ខ្ញុំ​សួរ​បងថាតើ

បង​អាច​ទទួល​យក​បាន​ដែរ​ឬ​ទេ។​អា​ត្រង់​ចំនុច​នេះ​ហើយ​ដែល​ខ្ញុំ​ចង់

ឲ្យ​បង​ធ្វើការ​សំរេច​ចិត្ត​នោះ។​បង​ឯង​កុំ​គិត​ពី​រូប​សម្បត្តិ​ស្អាត​ឬ​អាក្រក់

នោះ​ហើយ​ក៏​មិន​ត្រូវ​គិត​ពី​ភាព​មាន​ឬ​ក្រ​ដែរ​ពី​ព្រោះ​ថា​មនុស្ស​យើង

គ្រប់រូប​មិន​មែន​កើត​មក​សុទ្ធ​តែ​វេច​ស្ពាយ​យក​ទ្រព្យសម្បត្តិ​មក​តាម​ឯណា។

ហើយ​ម្យ៉ាង​ទៀត​គឺ​បង​ឯង​មិន​ត្រូវ​មាន​អំនួត​លើ​រូបសម្រស់​ខ្លួន​ឯង​ឡើយ​

ប្រយត្ន័ខក​ចិត្ត។​អ្វី​ដែល​សំ​ខាន់​សំរាប់​បង​គឺការ​ធ្វើ​ការ​សម្រេច​ចិត្ត​នេះ​

ឯង។” ហើយ​គាត់​បាន​ឆ្លើយ​ថា”​ចាំ​មើល៍​បងគិត​មើល​សិន។” គ្រាន់តែ​បាន​លឺ​

សំដី​គាត់​ភ្លាម​ខ្ញុំ​ក៏​បាន​កាត់​ប្រសាសន៍​គាត់​ភ្លែត​ថា”​បង​គ្មាន​ថា​ចាំ​គិត

មើល​សិន​ទេ​បង!!!…….តើ​បង​ចាំ​ដល់​ណា​ទើប​បង​ឯង​ធ្វើការ​សម្រេច​ចិត្ត

ឬ​ក៏​ចង់​ឲ្យ​មនុស្ស​ប្រុស​ដែល​ពួក​គាត់​តាម​សូម​ចែចូវ​បង​ឯង​នោះ​ចាំ

ចំលើយ​បង​ឯង​រហូត​ដល់​ពួក​គាត់​ដាច់​ផុត​ដង្ហើម​?​បង​ធ្វើ​បែប​នេះ​គឺ

មិន​ត្រឹម​ទេ​ពី​ព្រោះ​ថា​មនុស្ស​ប្រុស​គ្រប់​រូប​បើកាល​ណា​ពួក​គាត់​បាន​

ស្រលាញ់​យើង​ហើយ​គឺ​ពួក​គាត់តែង​តែ​ចង់​បាន​ចំ​លើយ​ពី​យើងជា​សំខាន់

ខ្ញុំ​ជឿ​ជាក់​ថា​អញ្ចឹង!​បង​កុំ​ធ្វើ​ឲ្យ​ខាត​បង់​ពេល​វេលា​របស់​ពួក​គាត់​អី

ពេលវេលា​ជា​មាស​ជា​ប្រាក់​ដូច​នេះ​ហើយ​គឺ​បង​ឯង​ត្រូវ​តែ​ធ្វើការ​សំរេច

ចិត្ត​ណា៎។” បន្ទាប់​មក​ទៀតគាត់​ក៏​បាន​សួរ​ខ្ញុំ​ទៀត​ថា”ចុះ​បើ​បង​ធ្វើការ​សំរេចចិត្ត

ជ្រើស​រើស​យក​តែ​ម្នាក់​តើ​ប្រុស​ឯ​ទៀត​ដែល​ពួក​គាត់​

ស្រលាញ់​បង​គាត់

និង​ពិបាក​ចិត្ត​យ៉ាង​ណា ។” ចំពោះ​សំនួរ​គាត់​មួយ​នេះ​ខ្ញុំ​រាង​

ពិបាក​ឆ្លើយ

បន្តិច​ពីព្រោះវា​សាំញ៉ាំ​ពេក​និង​ស្មុគ​ស្មាញ​ក្នុងការ​ឆ្លើយ​ហើយ​ខ្ញុំ​ក៏​បាន​ឆ្លើយ

ប្រាប់​គាត់ថា” ត្រង់​នេះ​ហើយ​ដែល​ខ្ញុំ​ចង់​ឲ្យ​បង​ធ្វើការ​សំរេច​ចិត្ត​បើ​បង​ឯង

រើស​យក​មួយ​នាក់​នោះ​វា​មានន័យ​ថា​បង​គឺ​រើស​យក​អ្នក​ដែល​ល្អហើយ

ចំពោះ​ប្រុសឯ​ទៀត​គឺ​ប្អូន​ជឿជាក់​ថា​ពួក​គាត់​និង​មិន​អី​ទេ​ពី​ព្រោះ​ថា

មនុស្ស​ស្រី​យើង​ខ្លួន​តែ​មួយ​គ្មាន​អ្នកណា​ដែល​អាច​ទទួល​យក​បាន​ស្វាមី

ដល់​ទៅ​២​ឬ​៣​នាក់​ក្នុង​ពេល​តែ​មួយ​ឯ​ណា!​ឬ​ក៏​បង​ចង់​យក​ពួក

គាត់​ទាំង​អស់​អា​ហា៎!!!!។” ហើយ​គាត់​ឆ្លើយ​ថា” ok បង​និង​ធ្វើតាម​ភីម!(ឈ្មោះខ្ញុំ)

បើយ៉ាង​ណាៗ​ចាំ​បង​សួរ​អូន​ឯង​ទៀត។” នៅ​ពេល​នោះ​ខ្ញុំ​អស់​សំនើច​យ៉ាង

ខ្លាំង​ដោយ​តែ​ខ្ញុំ​បាន​ក្លាយ​ខ្លួន​ជា​អ្នក​ជ្រើស​រើស​រក​គូរ​ស្រករ​ឲ្យ​បង​

សំណព្វ​ចិត្ត​ខ្ញុំ​និង​ជា​អ្នក​ដោះស្រាយ​រាល់​បញ្ហា​ឲ្យ​បងស្រីខ្ញុំ​អាហា៎!!!!!!។”

ហើយ​គាត់​ឆ្លើយ​ថា​ប៉ុននឹង​បាន​ហើយ​ភីម!​ដល់ពេល​បង​ត្រូវ​ទៅ​ផ្ទះ​ហើយ។”

ហើយ​ខ្ញុំ​ឆ្លើយ​តប​គាត់​វិញ​ថា”​ចា!​ចា!​បង​អញ្ជើញ​ទៅ​ចុះ​បង!​​សូម​ឲ្យ

បាន​ជោគ​ជ័យ​ក្នុង​ការ​សម្រេច​ចិត្ត​ណា៎!។” គាត់​ថា” អើ!​បង​អរគុណ​ច្រើន​

ហើយ​ណា​ចំ​ពោះ​ការ​ដែល​អូន​ជួយ​ជា​យោបល់​ដល់​បង។” ខ្ញុំ​ថា” you are welcome ok my dear

sister, sister should decide sister’s mind ok.

(The end)

ចំពោះរឿង​នេះ​និង​អាច​កើត​មាន​ឡើង​ចំពោះ​មិត្ត​នារី​យើងត្រឹម​៥០%

តែ​បើ​វា​កើត​មាន​ចំ​ពោះ​ខ្លួនយើង​ម្នាក់ៗ​កុំ​ភ្លេច​ណា៎​ថា​គឺ​យើង

អាច​ដោះស្រាយ​វា​បាន​ណា!​ឲ្យ​តែ​យើង​មាន​ចិត្ត​ថាចង់

ដោះស្រាយ​វា។​មិត្ត​ត្រូវ​ចាំ​ទុក​ថា​រាល់​បញ្ហា​អ្វី​ក៏​ដោយ​គឺ

វា​សុទ្ធ​តែ​មាន​ការ​ដោះស្រាយទាំង​​អស់។

រឿងនេះ​គឺ​ជា​រឿង​ពិត​ដែល​កើត​មាន​ចំពោះ​បងស្រី​សំណព្វចិត្តខ្ញុំ។

បើ​បង/មិត្ត​បាន​អាន​ហើយ​សូម​កុំ​លួច​smile ណា​ពី​ព្រោះ​ថា​ខ្ញុំ​មិន​ចេះ

ដោះ​ស្រាយ​រឿង​នេះ​ឲ្យ​បងស្រី​ខ្ញុំ​ទេ។​គឺ​ខ្ញុំប្រាប់​គាត់​តាម​អ្វី​ដែល​ខ្ញុំ​នឹក

ឃើញ​និង​គិត​ថា​វា​អាចជួយ​ជា​គំ​និត​ដល់​បង​ស្រី​ខ្ញុំ​ខ្លះ។​បើបង/មិត្ត​យល់

ថា​យ៉ាង​នោះ​សូម​មាន​វាចារ​មក​ខ្ញុំ​welcome ណា។

សូមអរគុណ​ច្រើន​បង​ស្រី​សំណព្វ​ចិត្ត​ប្អូន​ដែល​បាន​allow sister សរសេរ​រឿងនេះ

ទុក​ក្នុង​ប្លក់​របស់​ប្អូន។

ភីម!​នឹក​បង​ណាស់​តើ​បង​ដឹង​ទេ?​ភីម​សង្ឃឹម​ថា​បង​ខ្ញុំ​និង​បាន​ជោគជ័យ

ក្នុង​ការ​សំរេច​ចិត្ត​ណា៎​បង។

កុំ​គិត​ច្រើន​បង​ស្រី​ខំ​ព្យាបាល​អ្នកជំ​ងឺ​ឡើង​វា​ប្រសើរ​ជាង​ណា៎​ok?

“រើស​ស្វាមីខុស​មួយថ្ងៃ​ចង្រៃមួយជាតិ”

Comments (1) »

ច្បាប់គោរពមាតា​បិតា

​​​​
​​​​​​បទកាកគតិ​​​​​​​​​​​​

ភូមិធម៌ភូមិសុខ​​ភូមិបុណ្យទៅមុខ

កូនរកមិនត្រូវ​​​មិនស្តាប់វាចា

ទេសនាម៉ែឪ​​​​តែងចង្អុលផ្លូវ
​​​​ប្រាប់កូនប្រុសស្រី។

តែកូនមិនដឹង​​​​​​ច្រើនណាស់ខឹង

នឹងម៉ែឪស្តី​​​​​​​តាមពិតគួរស្តាប់

សូរស័ព្វសំដី​​​​​​លោកហើយគប្បី
​​​​​​​គោរពបូជា។

ដូចស្តាប់ព្រះសង្ឃ​​​លំអុតឳនអង្គ​

បង្គំវន្ទា​​​​​​​​ព្រះពុទ្ធដាក់ក្បួន

ប្រធួននាមា​​​​​​ថាបុពា្វចារ្យ
​​​​
​​​​លោកគ្រូខាងដើម។

សំរាប់ទូន្មាន​​​​​កូនចៅគ្រប់ប្រាណ

ឲ្យបានយ៉ាងឆ្នើម​​​កុំឲ្យដើរលេង

ជាល្បែងគេខ្ពើម​​​កុំឲ្យរអើម

​​​សប្បាយជ្រុលពេក។

ពេលយប់ព្រលប់​​មើលការឲ្យគ្រប់

ទុកដាក់ហើយដេក​ហើយភ្ញាក់ពីយប់

ប្រារព្ធពុនរែក​​​​កុំឲ្យទាស់ភ្នែក

​​​​អ្នកផងទាំងឡាយ។

មើលគេអ្នកមាន​​​គេមិនអត់ឃ្លាន

មានកាសប្រាក់ចាយ​ព្រោះគេបានស្តាប់

ច្បាប់ឪពុកម្តាយ​​​ទើបបានសប្បាយ

​​​​នាលោកនេះហោង។

នេះធម៌ទេសនា​​​របស់មាតា

និងបិតាផង​​​​​បើកូនណាស្តាប់

នូវច្បាប់គន្លង​​​​កូននោះលែងឆ្គង

​​​​ចាស់ផងស្ងួនភ្ងា។

ព្រះពុទ្ធដាក់ឈ្មោះ​​បាលីពីរោះ

បុព្វទេវា​​​​​​(ទេវតាខាងដើម)

អ្នកផ្តើមរក្សា​​​​​បុត្រី្តបុត្រ្តា

​​​​ហៅទេវតាផ្ទះ។

គឺម្តាយឪពុក​​​​​ជាអ្នកម្ចាស់សុខ

កូនមិនសំពះ​​​​​ម៉ែឪទូន្មាន

ឃ្លានពានចង់ឈ្នះ​​​សត្រូវនិងព្រះ

​​​​​​គន្លោងអត្នា។

ប្រទូសរ៉ាយ​​​​​​និងឪពុកម្តាយ

ស្រែកហៅទេវាតា​​​អំពីខាងក្រៅ

ដឹងនៅឯណា​​​​​ឈ្លោះនិងទេវតា

​​​​​គឺម៉ែឪឯង។

តែងតែលំបាក​​​​​ក្រីក្រតោកយ៉ាក

ជាតិនេះឃើញស្តែង​​​ហើយទៅរងទុក្ខ

ខាងមុខពុំលែង​​​​​លុះភ័យទើបស្វែង

​​​​​រកហោរគ្រូទាយ។

ហោរបូកលេខផា​​​​តាមក្បួនឃើញថា

ខុសគ្រូខាម្តាយ​​​​​ឬខាងឪពុក

កុំទុកយូរធ្លាយ​​​​​​ត្រូវលៀងលោមថ្វាយ

​​​​​គ្រូពីរទើបជា។

ហោរទាយត្រូវណាស់​​កូនស្តាប់មិនច្បាស់

បែរទៅវន្ទា​​​​​​​អ្នកតាអារក្ស

ទេពារក្យល្បាស់សា​​​ម៉ែឪអាត្មា

​​​​​​មិនថ្វាយបង្គំ។

មិនលន់តួទោស​​​​​អំពើកំហុស

ជូនចំណីនំ​​​​​​​ធ្វើសម្លបាយ

មកថ្វាយបង្គំ​​​​​​ខមាលាសុំ

​​​​​ឲ្យអត់ទោសពៃរ៍។

ដូច្នេះមិនធ្វើ​​​​​​យកចេកទៅផ្ញើ

​​​​​គល់ឈើក្នុងព្រៃ។

ដុំថ្មអ្នកតា​​​​​​​វន្ទាសព្វថ្ងៃ

ធូបបីសរសៃ​​​​​​ធូបបីសរសៃ។

​​​​និយាយសុំសុខ។

ម៉ែឪមិនឲ្យ​​​​​​​ព្រោះចិត្តជឿធ្លោយ

​​​​​ភ្នែកផងទាំងឡាយ។

ចោលគុណនៅមុខ​​​​ច្រើនជឿបែបនេះ

ដូច្នេះគ្រប់ស្រុក​​​​​​ត្រង់ម្តាយឪពុក

​​​​​បោះចោលទទេ។

ម្យ៉ាងទៀតធ្វើបុណ្យ​​ច្រើនតែចោលគុណ

គ្មានគិតរិះរេ​​​​​បោលទៅតែវត្ត

ម្តាយអត់ទទេ​​​​ព្រោះជឿតាមគេ

​​​​​រកបុណ្យខាងក្រៅុ។

ដើមបុណ្យលើផ្ទះ​​ខ្លួនកើតទាន់ព្រះ

គន្លោងគង់នៅ​​​ត្រីត្រអាល

ក្បាលឲ្យម៉ែឪ​​​កណ្តាលនាំទៅ

​​​​​យកបុណ្យឯវត្ត។

កណ្តាលសុទ្ធឆ្ញាញ់​សាច់ពងខ្លាញ់

ធ្មេញលោកចុកមាត់​ម៉ែឪជរា

ទន្តាបាក់ម៉ត់​​​​ទុកក្បាលឲ្យគាត់

​​​​ក្បាលសុទ្ធតែឆ្អឹង។

នេះហៅបុណ្យខុស​​ទាំងស្រីទាំងប្រុស

ខ្ញុំប្រាប់កុំខឹង​​​​​ម៉ែឪនៅរស់

អស់លោកខំប្រឹង​​​ធ្មេញគាត់នៅរឹង

​​​​​​បានឆ្ញាញ់ពិសា។

ខ្លះជឿបុណ្យខ្លាំង​​​យួរម្ហួទាំងឆ្នាំង

យកទៅវត្តវ៉ា​​​​​ម៉ែឪអត់ឃ្លាន

ចង់បានណាស់ណា​​ភ្លយសួរកូនថា​

​​​​​មានសល់ឬទេ។

ព្រឹកឡើងឃ្លានបាយ​​ញ័រពោះញើសខ្ចាយ

ឃើញសម្លគេ​​​​​កូនឆ្លើយរឹងថ្កាន

មិនបានសល់ទេ​​​​ខ្ញុំស្លគ្រាន់តែ

​​​​​​ទៅវត្តទេឪ។

ឪពុកសួរថា​​​​​​បើដួសកាលណា

ចែកឪខ្លះទៅ​​​​​កូនខ្លះឆ្លើយប្រាប់

ថាបាប់ណាស់ឪ​​​​គេថាមិនត្រូវ

​​​​​​ឪស៊ីមុនលោក។

ម៉ែឪចាស់ៗ​​​​​​ព្រឹកឡើងឃ្លានណាស់

គួរឲ្យបរិភោគ​​​​​ឪទាពិសា

កូនថាមុនលោក​​​​ពុំបានបរិភោគ

​​​​​​គេឲ្យបាបផង។

នេះបុណ្យផ្តាប់មុខ​​​ឬបុណ្យចោលស្រុក

ព្រោះដើរផ្លូវឆ្គង​​​​បុណ្យមិនត្រកាល

វិសាលឡើយហោង​​ព្រោះដើរកន្លង

​​​​​​​ឲ្យម៉ែឪអត់។

ពួកជនឃ្លានពាន​​​មិនចេះធ្វើទាន

ច្រើធ្វើទានក្បត់​​​​សទ្ធាមិនជ្រៅ

ជ្រុសទៅតែវត្ត​​​​ឲ្យព្រះដើមអត់

​​​ស្រេកឃ្លានពេកក្រៃ។

នេះឯងខុសណាស់​​មកពីមិនច្បាស់

ច្បាប់ធម៌វិន័យ​​​​បានជាប្រព្រឹត្ត

គំនិតព្រៃផ្សៃង​​​​បន្ថោកតំលៃ

​​​​នៃអ្នកមានគុណ។

យល់ខុសស្រឡះ​​​ព្រោះមិនស្គាល់ព្រះ

​​​​​​មិនច្បាស់ដើមគុណ។

អ្នកប្រាជ្ញបុរាណ​​​ថាបានធ្វើបុណ្យ

ត្រូវថ្វាយព្រះមុន​​​សឹមថ្វាយព្រះសង្ឃ។

រៀបចង្ហាន់ព្រះ​​​​បូជាសំពះ

មើលព្រះឲ្យត្រង់​​​ប្រាជ្ញប្រាប់ជាបែប

សង្ខេមតម្រង់​​​​​វេរភត្តថ្វាយសង្ឃ

​​​​ត្រូវថ្វាយព្រះមុន។

គឺជីដូនភោជនា​​​​មាតាបិតា

បូជាតមគុណ​​​​​សឹមថ្វាយព្រះសង្ឃ

ទ្រទ្រង់សីលបុណ្យ​​​ព្រោះម្តាយមានគុណ

​​​​​​​រកអ្វីស្មើគ្មាន។

ត្រូវធ្វើបុណ្យខ្នើត​​​​ម៉ែឪស៊ីកើត

កំពុងស្រេកឃ្លាន​​​​ម៉ែឪរស់នៅ

កូនត្រូវធ្វើទាន​​​​​បំបាត់ក្តីឃ្លាន

​​​​​ហៅធ្វើបុណ្យខ្នើត។

ហៅបុណ្យខែភ្លឺ​​​​​កុំចាំគាត់ឈឺ

បរិភោគលែងកើត​​​​ជូនគាត់កាលជា

​​​​​​បានជាងរនោច។

លុះបាត់ជីវិត​​​​​​​បុណ្យខែងងឹត

ដូចថ្ងៃ១០រោច​​​​​​​កូនចៅទាំងឡាយ

យកបាយឲ្យខ្មោច​​​​​​ម៉ែឥតប្រយោជន៍

ខ្មោចណាចេះស៊ី​​​​​កត្តិមាសា

ចេញខ្យល់រងារ​​​​​ត្រជាក់ពេញទី

មិនគិតរកភួយ​​​​​​បាន១ឬ២

ទាំងមិនសាមគ្គី​​​​​រកពូកជូនគាត់

​​​​​​ដណ្តប់ឲ្យអុស។

ឲ្យភ្លើងត្រេកអរ​​​​​ទទួលអំណរ

មិនដឹងត្រូវខុស​​​​​ម្តេចមិនខ្វល់ខ្វាយ

ជូនម្តាយកាលរស់​​​​ម្តេចចាំខ្យល់អស់

​​​​​​​ទើបធ្វើឧឡារ។

កាលគាត់រស់នៅ​​​​ព្រឹកល្ងាចក្តួលក្តៅ

ស្រេកឃ្លានអស្ចារ្យ​​​មិនគិតជួយគាត់

ឲ្យអស់អាហារ​​​​​ឲ្យតែធ្វើការ

​​​​​​ចាំផ្ទះឲ្យគេ។

ចំណីត្រីសាច់​​​​​​ចង់ស្ទើរប្រកាច់

អត់ជួនគាត់ទេ​​​​​​ដល់ឈឺម្តងៗ

ម្ហេតៗទើបរេ​​​​​​​ដេកជុះទើបគេ

​​​​​ជួននំចំណី។

ទាំងជិតទាំងឆ្ងាយ​​​​​មូលមកសួរម្តាយ

ទាំងប្រុសទាំងស្រី​​ទុរេននំបុ័ង

សម្រាំងថ្មីៗ​​​​​ម្តាយលែងស្តី

​​​​រឹងធ្គាមស្លួតក។

កូនហៅអឺម៉ែ!​​​​​ម៉េស្គាល់ខ្ញុំទេ?

បានចំណីល្អ​​​​​​ម្តាយពោលខ្សាវៗ

គ្រាវៗឆ្លើយត​​​​​ថាអើឯងមក៍

​​​ម៉ែអរណាស់ណា។

មិនមានជំងឺ​​​​​​នោះកូនរាល់គ្នា

មិនអាណិតម៉ែ​​​​​លុះម៉ែជរា

ទើបកួនរាល់គ្នា​​​​​មករុញបញ្ចូល។

ម៉ែឪស្លាប់បាត់​​​​​ទើបកូនច្រវាត់

ប្រាប់ញាត្តត្រកូល​​​​ឃោសនាធនធាន

ព្រៀងលានឲ្យចូល​​​មកជុំប្រមូល

​​​​​​​ធ្វើបុណ្យឲ្យខ្មោច។

ខែផល្គុនចេត្រ​​​​​ថ្ងៃក្តៅក្រឡែត

ឆ្ងាយទឹកហិនហោច​​​ម៉ែឪចាស់ៗ

ក្តៅណាស់អាណោច​​​មិនរែកទឹកស្រោច

​​​​​​ឪពុកម៉ែសោះ។

មិនមានថ្នមថ្នាក់​​​​​មិនដងទឹកដាក់

ពាងដោយសង្រ្គោះ​​​​ដល់ពេលគាត់ស្លាប់

នោះស្រាប់តែស្មោះ​​​​អប់ទឹកក្អមនោះ

​​​​​​​ហៅលើកចង្អាស់។

ម៉ែឪរស់នៅ​​​​​​​​មិននាំគ្នាទៅ

ធ្វើការប្រវាស់​​​​​​​ដាក់វេនក្រោយមុន

តបគុណគាត់ចាស់​​​​​ស្លាប់ហើយធ្វើណាស់

​​​​​​​ដង្តើមគ្នាដុស។

ដូចស្រោចគល់ឈើ​​​​​ងាកងឹកងេងើ

មិនដឹងត្រូវខុស​​​​​​​ទើបកូនវន្ទា

ស្មលាទោសខុស​​​​​​ម៉ែឪនៅរស់

​​​​​​​​មិនដែលវន្ទា។

កាលមានជីវិត​​​​​​​នោះកូនគ្មានគិត

ម្តេចរួចវេរា​​​​​​​​​ម៉ែឪទូន្មាន

កូនគ្មាគិតបូជា​​​​​​​​បំពេញសទ្ធា

​​​​​ឲ្យម្តាយជ្រះថ្លា។

រកសួគ៌និព្វាន​​​​​​​​ប្រើម្តាយធ្វើខ្ញុំ

នៅចាំចង្រ្កាន​​​​​​​​ឲ្យទៅស្មាទាន

​​​​​​​ឲ្យឆាប់មកវិញ។

មើលកូនយកចៅ​​​​​​ខែនេះកូននៅ

ដកស្ទូងស្រែវិញ​​​​​​ម្តាយទៅរូតរះ

មកផ្ទះចំនណញ​​​​​​ម្តាយប្រាប់ទៅវិញ

​​​​​​​អញស្តាប់លោកទេសន៍។

កូនថាស្ទូងហើយ​​​​​​ស្តាប់ម៉ែអើយ!

ខែនេះកំធ្វេស​​​​​​​​កណ្តាប់ក្រៀមហែង

ម៉ែឯងប្រហែស​​​​​​​​ដើរស្តាប់លោកទេសន៍

​​​​​​​សំណាបចុកថ្នាល។

Comments (1) »

ការគួរយល់ដឹង

Don’t bark if you can’t bite!

ស្រ្តីជាទីស្រលាញ់របស់បុរសគឺមានលក្ខណៈសម្បតិ្តដូចខាងក្រោមៈ

១.រូបសម្បត្តិ

២.កាយសម្បត្តិ(សុខភាពល្អ​មានអនាម័យល្អ)

៣.វិជ្ជាសម្បត្តិ

៤.ប្រាជ្ញសម្បតិ្ត(អ្នកខ្លះរៀនបានច្រើន​ប៉ុន្តែមិនឆ្លាតវាងវៃ)

៥.ទ្រព្យសម្បត្តិ

៦.គុណសម្បត្តិ(មានកេរ្តិ៍ឈ្មោះល្អក្នុងសហគមន៍​សង្គម…)

៧.មានមន្តស្នេហ៍(អ្នកខ្លះស្អាត​តែមិនគួរឲ្យស្រលាញ់ទេ។

Comments (1) »

ស្តាយភាពក្រមុំ

No one is perfect!

រឿងមិត្តរួមថ្នាក់ខ្ញុំ

​​តាំងពីខ្ញុំបានមករស់នៅទីក្រុងភ្នំពេញអស់រយៈពេលជាងមួយឆ្នាំមកហើយ។ហើយខ្ញុំ
តែតែងសង្កេតឃើញ មិត្តនារីយើងភាគច្រើនគឹភ្លើតភ្លើនជាពិសេសយុវជនសម័យថ្មីយើងនេះតែម្តង។

ជាក់ស្តែងថ្ងៃមួយគឺខ្ញុំបានឃើញមិត្ត

រួមថ្នាក់របស់ខ្ញុំផ្ទាល់តែម្តង។​នៅថ្ងៃនោះគឺរូបខ្ញុំបានចេញពីរៀនដូចរាល់ដងហើយខ្ញុំបានរង់ចသ?ំ

ឡានលោកអ៊ុំ

ដែលជាអ្នកបើកឡានជូនខ្ញុំទៅរៀនរាល់ថ្ងៃគឹខ្ញុំបានអង្គុយរង់ចាំគាត់នៅកន្លែងដែលខ្ញុំធ្លាប់រង់ចាំគាត់

(ម្លប់ដើមពោ)ក្រឡេកသ?ើលមេឃ​​

មេឃខ្មៅងងឹតគឺមេឃរកកលចង់ភ្លៀងមិនយូរប៉ុន្មានក្រោយមកក៏មានភ្លៀង

ធ្លាក់មកមែន។​ហើយនៅពេលនោះខ្ញុំក៏បានរត់ចូលទៅក្នុងថ្នាក់ក?ៀនរបស់ខ្ញុំក៏បានជួបប្រទះនូវ

អ្វីដែលខ្ញុំនឹក

ស្មានមិនដល់គឺមិត្តរួមថ្នាក់របស់ខ្ញុំសូមមិនបញ្ចេញឈ្មោះសូមលាក់ឈ្មោះសិន។​

គឺរូបនាងកំក?ុងតែស្ថិតនៅ

ក្នុងសភាពគួរឲ្យរន្ធត់ជាមួយនិងប្រុសជាទីស្រលាញ់របស់នាងគឺពួកគាត់ទាំងពី

រនាក់បានប្រព្រឹត្តខុសនូវ

ប្រពៃណីនិងទំនាមទဟ?លាប់ជាតិខ្មែរយើង។​នៅពេលនោះរូបខ្ញុំគ្រាន់ក្រឡេកឃើញភ្លាម​

ក៏រត់ចេញមកវិញយ៉ាង

លឿនហើយក៏បានមកអង្គុយនៅក្នុងទីចាត់ក្រោយមកខ្ញុំក៏បានតេទូរស័ព្ទហៅលោក

អ៊ុំ(អ្នកបើកឡាន)ដើម្បី

មកទទួលខ្ញុំទៅផ្ទះដូចសព្វដង។​ដប់ប្រាំនាទីក្រោយមកឡានក៍បានមកដល់សាលា​​

ភ្លាមនោះស្លាបតែខ្ញុំបាន

ឃើញរូបនាង(មិត្តរួមថ្នាក់)​បានដើរសំដៅមករកខ្ញុំ​ហើយនាងបានសួរខ្ញុថា

“ហេ!​ម៉ាស័រ(មេប្រធាន)​

អត់ទាន់

ទៅផ្ទះទេឬ?​ហើយខ្ញុំក៏បានឆ្លើយតបទៅនាងវិញថា

“អើ!​គឺខ្ញុំបំរុងនិង​ទៅហ្នឹងណា៎គឺលោកអ៊ុំគាត់ទើបតែ

អញ្ជើញមកដល់អំបាញ់មិញហ្នឹងណាគឺខ្ញុំបានរង់ចាំគាត់តាំងពីមុនភ្លៀងធ្លាក់មកម៉្លេះ​

កាលពីភ្លៀងអំបាញ់មិញ

គឺខ្ញុំបានរត់ចូលក្នុងថ្នាក់រៀនរបស់យើង​នៅពេលនោះខ្ញុំឃើញយើងកំពុងតែ

ជជែកគ្នាជាមួយមនុស្សប្រុស

ម្នាក់ហើយខ្ញុំក៏បានដើរចេញមកវិញទៅ​តើយើងជជែកគ្នាអំពីរឿងអ្វី?។”

នៅពេលនោះនាងក៏បានឆ្លើយប្រាប់

ខ្ញុំថា”អូ!​គឺពួកខ្ញុំទាំងពីរនាក់បានក?ជែកគ្នាអំពីការប្រលងឆមាសលើកទី2​

នៅខាងមុខហ្នឹងណាម៉ាស័រ។”

ក្រោយមកខ្ញុំឆ្លើយថា”អើ!​ប្រសិនបើជជែកគ្នាអំពីការប្រលងពិតមែននោះគឺ

វាល្អហើយពក?ព្រោះថាយើងជិត

ដល់ថ្ងៃដែលពួកយើងត្រូវប្រលងហើយគឺនៅមួយខែទៀតទេណាកុំភ្លេចមើលមេរៀន

ផងហើយកុំធ្វើនូវអ្វីដែល

ដែលវាមិនល្អមើលឲ្យសោះណា៎។”

ហើយនាងបានឈរសំលឹងមើលមុខខ្ញុំនៅពេលនោះគឺទឹកមុខរបស់នាង

ចាប់ផ្តើមស្លេកស្លាំងយ៉ាងខ្លាំងប្រហែលជានាងបានគិតឃើញនូវអ្វីដែលនាងបាន

ប្រព្រឹត្តហើយមើលទៅ។

ក្រោយមកទៀតខ្ញុំក៏បានសួរនាងបន្តរទៀតថា”តើអង្កាលបានយើងទៅផ្ទះ​

ហើយអ្នកណាដែលត្រូវមកទទួល

យកទៅផ្ទះនៅថ្ងៃនេះ?”នាងក៏បក?នឆ្លើយទាំងអារម្មណ៍ភ្ញាក់ផ្អើលថា

”ចាស!​ម៉ាស័រគឹបងខ្ញុំជាអ្នកមកទទួល

ខ្ញុំ។”បន្ទាប់មកទៀតខ្ញុំក៏បានប្រាប់នាងថា”អើ!​ប៉ុណ្នឹងបានហើយដល់ពេលខ្ញុំត្រូវទៅផ្ទះហើយ​

ចាំថ្ងៃស្អែកចាំ

ពួកយើងជជែកគ្នាបន្តរទៀតណា៎bye!bye!។”នាងឆ្លើយថា”ចាស!​

ម៉ាស័រខ្ញុំក៏និងទៅផ្ទះដែរប៉ុន្តែបងខ្ញុဟ?ថ្ងៃនេះ

គឺគាត់យូរជាងសព្វដងប្រហែលជាគាត់ស្ទះផ្លូវហើយមើលទៅ។”

ភ្លាមនោះខ្ញុំក៏បានស្រែកប្រាប់នាងពីក្នុង

ឡានថា”អើ!​យើងចាំគាត់បន្តិចទៀតទៅមិនយូរទេគាត់និងមកដល់ឥលូវនេះហើយ។”​

នៅពេលនោះខ្ញុំក៏បាន

ដំណើរទៅផ្ទះពីព្រោះថាវាជិតយប់ហើយ​គឺម៉ោងប្រាំនិងដប់ប្រាំនាទី​

នៅពេលដែលខ្ញុំកំពុងជិះឡានគឺខ្ញុំបាន

គិតអំពីរឿង​

ដែលខ្ញុំជួបប្រទះរហូតមកដល់ផ្ទះ។គ្រាន់តែមកដល់ផ្ទះភ្លាមខ្ញុំក៏បានយកសៀវភៅដែលខ្ញុំកត់ត្រា

និងកំណត់ហេតុប្រចាំថ្ងៃរបស់ខ្ញុំកត់ត្រាវាទុកភ្លាមដើម្បីទុកមើលនៅពេលទំនេរពីការសិក្សា។

​ថ្ងៃស្អែកក៏បានឈានមកដល់ហើយរូបខ្ញុំក៏បានទៅក?ាលានៅពេលដែលបានទៅ

ដល់សាលាហើយដើរចូល

ក្នុងថា្នក់រៀននៅពេលនោះគឺខ្ញុំបានឃើញមុខរបស់នាងគឺមិនសប្បាយចិត្តទាន់តែសោះ

និងថែមទាំងខ្មាសខ្ញុំ

ទៀតផង។ហើយនៅពេលនោះខ្ញុំក៏សួរនាងភ្លាមថា!

“តើយើងមានអ្វីបានជាធ្វើមុខគ្រៀមក្រំយ៉ាងដូច្នេះ?”
នាង

ឆ្លើយថា”អត់មានអីទេម៉ាសឺស៍ខ្ញុំគ្រាသ?់តែមានអារម្មណ៍ថាឈឺក្បាលបន្តិចបន្តួចប៉ុណ្ណោះ។”​

តាំងពីពេលនោះ

មកគឺរូបនាងបានមានការខ្មាសខ្ញុំរាល់លើកដែលខ្ញុំបានជួបនាង។ខ្ញុំបានខិតខំ

ជួយពន្យល់គេនិងជួយណែនាំ

រូបគេជារៀងរាល់ថ្ងៃរហូតមកដល់ពេលឥលូវគឺនាងបានសប្បាយចិត្តឡើង

វិញហើយ។នៅពេលដែលនាង

បានសប្បាយមានកំលាំងចិត្តសារជាថ្មីគឺរូបខ្ញុំសប្បាយចិត្តណាស់។

(ចប់)
​​តាមពិតទៅគឺខ្ញុំមិនចង់សរសេវាទេដោយសារខ្ញុំគិតថាប្រសិនបើខ្ញុំសរសេរវា

ទុកខ្ញុំខ្លាចមិតៀ?តខ្ញុំខឹងខ្ញុំ។

​តែមក

មកដល់ពេលនេះ​គឺខ្ញុំបានប្តូរចិត្តគំនិតរបស់ខ្ញុំមានចិត្តថាចង់សរសេរវាទុកគ្រាន់បាន

ចែករំលែកគ្នាអាន

លេងသ?ៅពេលទំនេរម្យ៉ាងទៀតគឹឲ្យយុវជនសម័យថ្មីយើងនេះយកទៅគិតនិងពិចារណាមើលថា​

តើអ្នកដែលប្រព្រឹត្តបែបនេះវាត្រឹមត្រូវដែលឬទេ?​តើលទ្ធផលចុងក្រោយក?ើងនិង

ទទួលបានអ្វីមកវិញ?តើ

ធ្វើបែបនេះដើម្បីអ្វី?តើគេខាតឬក៏ចំនេញ?។​

ឳ!យុវជនគ្រប់រូបអើយ!អ្នកដែលធ្លាប់ប្រព្រឹត្តបែបនេះគួរតែ

ភ្ញသ?ក់ខ្លួនឡើងកុំសំងំយូរពេកប្រយត្ន័ពិភពលោកនេះរត់ចោលយើងណា៎។

ខ្ញុំចង់ឲ្យមិត្តនារីយើងគ្រប់រូប​មាន

ការគិតឲ្យបានត្រឹមត្រូវមុននិងប្រព្រឹត្តអ្វីមួយ​គឺយើងត្រូវមានឆន្ទៈ។ចំពោះ

ការដែលខ្ញុំនេះគឺមិនមែនសំដៅ

លើរូបនារីយើងគ្រប់រូបនោះទេគឺខ្ញុំចង់សំដៅលើអ្នកដែលបានប្រព្រឹត្តបែបនេះ

គឺខ្ញុំចង់ឲ្យពួកមានការកែប្រែចំ

ពោះការភ្លើតភ្លើនរបស់ពួកគាត់។​ម្យ៉ាងវិញទៀតគឺខ្ញុំចង់ឲ្យនារីយើងនេះ

មានតំលៃកុំឲ្យ​ប្រុសមើលသ?ាយ

និងវាយតំលៃយើង។​យើងត្រូវចាំទុកថាស្រ្តីយើងកាលពីជំនាន់មុនគឺ

មានតំលៃថ្លៃដូចគ្រាប់ពេជ្រអ៊ីចឹងគឺពុំ

អាចកាត់ថ្លៃបានឡើយ។​ប៉ុក?្តែមកដល់ជំនាន់យើងគឺវាប្រែប្រួល

អស់រលីងគឺគ្មានសែសសល់សូម្បីតែបន្តិច

នេះក៏មកពីប្រទេសយើងមានការជឿនលឿននិងទាន់សម័យដូចនេះ

ហើយទើបបានជាយុវជនសម័យថ្មីយើង

នេះមានការភ្លេចខ្លួន។​ប៉ុន្តែយើងក៏ត្រូវនៅសល់ខ្លះដែរមែនទេ?។

ចំពោះស្រ្តីខ្លះគឺពួកគាត់ត្រឹមត្រូវមែនគឺសូម

កោតសរសើរ​និងអរគុណយ៉ាងខ្លាំងចំពោះការដែលចេះស្រលាញ់ខ្លួនឯង។​

រីឯចំពោះរូបខ្ញុំគឺអត់ perfect

ទេដូចតែមិត្តនារីឯទៀតដែរ​គឺខ្ញុំចេះតែនិយាយតាមអ្វីដែក?ខ្ញុំនឹកឃើញនិងគិតថាវាល្្អប៉ុននឹងទេ។

សូមខន្តីអភ័យទោសផងចំពោះមិត្តអ្នកអានផងប្រសិនបើមាន

ខុសឆ្គងនិងពាក្យពេចន៍ដែលមិនគប្បីសូមេត្តា

កែលម្អផង។

រើស​ស្វាមី​ខុស​មួយ​ថ្ងៃ​ចង្រៃ​មួយ​ជាតិ!

Comments (4) »

គតិបណ្ឌិតជីវិត(life wisdom)

ស្រ្តីគ្រប់លក្ខណ៍មានលក្ខណសម្បត្តិ៣១យ៉ាងគឺៈ

​​​​(តាមក្បួនតំរាដូនតា)

១.​មិនចេះអេចអូចនិយាយដើមគេ

២.ចេះគួរសមក្រោកទទួលមាតាបិតានិងស្វាមី

៣.ដឹងគុណតបគុណមាតា-បិតាញាតិសន្តានទាំងសងខាង

៤.មិនចេះដេកថ្ងៃ

៥.មិនភ្លីភ្លើភ្លេចមុខភ្លេចក្រោយ

៦.ចេះថែទាំទ្រព្យសម្បត្តិ

៧.មិតផិតក្បត់ស្វាមី

៨.មិនចេះប្រចណ្ឌស្វាមី

៩.គ្មានល្បិចកលមាយា

១០.មិនរំសាយសក់ឲ្យគេឃើញ

១១.មានចិត្តអត់ធន់

១២.មានដំណើរសមរម្យមិនដើរតន្រ្តំក្តុងក្តាំង

១៣.មិនឈរឬអង្គុយសំញែងកាយឲ្យឃើញ

១៤.មិនដើរញ៉ិកញ៉ក់កាច់រាង

១៥.សង្រួមភ្នែកមិន​ក្រឡេករឡោមរឡាម

១៦.មានដំណើរល្អមិនគ្រលែងកាយចំទយគូទ

១៧.មិនបង់បោយញាក់ស្មាគ្រលែងដើមដៃ

១៨.មានសំលេងតិច​ច្បាស់លាស់មិននិយាយឡូឡា

១៩.មិនចេះឡេះឡោះលេងសើច

២០.មិននិយាយផ្តោះផ្តងចំពោះបុរស

២១.មិនទម្រន់ធ្វើការងារទាល់តែចប់សប់គ្រប់

២២.ទៅទីណាឆាប់ត្រលប់មកវិញមិនញៀនអង្គុយផ្ទះគេ

២៣.ចេះទុកដាក់ឥវ៉ាន់ក្នុង

២៤.ចេះរៀបចំផ្ទះសំបែង

២៥.ចេះរៀនចំគ្រឿងឧបភោគបរិភោគ

២៦.ខ្លាចចិត្តស្វាមីមាតាបិតាហើយគោរពតាមឳវាទ

២៧.បរិភោគអហារក្រោយស្វាមីនិងមាតាបិតា

២៨.ឈប់បរិភោគមុនស្វាមីនិងមាតាបិតា

២៩.ទទួលទានដំនេកក្រោយស្វាមី

៣០.ភ្ញាក់មុនស្វាមី

៣១.មានមេតាករណាចេះធ្វើបុណ្យទាន។

ប្រុសគ្រប់លក្ខណ៍មានលក្ខណសម្បត្តិ២៦យ៉ាងគឺៈ

(តាមក្បួនតំរាដូនតា)

១.ឧស្សាហ៍ខ្នះខ្នែងធ្វើការងាររៀនសូត្រមិនប្រកាន់ខ្លួន

២.មិនចេះលួចប្លន់កិបកេងឆបោក

៣.មិនរំលោភបំពានចំពោះកូនប្រពន្ធអ្នកដទៃ

៤.មិនរំភើបញាប់ញ័រឬភ័យអរផ្តេសផ្តាស

៥.មិននិយាយកហុកភូតភរឲ្យលើសពីការពិត

៦.មិននិយាយត្រាប់ឲ្យគេខ្មាសអៀន

៧.បានឮដំណឹងហើយវិនិច័្ឆយសិនទើបជឿជាក្រោយ

៨.ធ្វើការងារមិនរួសរាល់ពេកមិនយឺតយូរពេក

៩.មិននិយាយបំផ្លើសសើចលេង

១០.ចេះទទួលភ្ញៀវពន្លឺមិនលាក់មុខ

១១.មានថ្នាំកែរោគបំរុងទុកមិនឲ្យខ្វះក្នុងពេលត្រូវការ

១២.មិនប្រាប់ការសំងាត់ដល់អ្នកដទៃ

១៣.មិនផ្ញើរបស់នឹងបុគ្គលមិនគួរផ្ញើ

១៤.មានចិត្តអត់ធន់តស៊ូមិនញ៉ាក

១៥.មានស្វាមីភក្តិចំពោះចៅហ្វាយនាយ

១៦.មិនចេះឡេះឡោះចំពោះស្រ្តីក្រមុំ

១៧.ស្គាល់ចំណេញស្គាល់ខាត

១៨.រកប្រដាប់តុបតែងខ្លួនឲ្យភរិយាបុត្រធីតានិងខ្លួនឯង

១៩.មិនទិញជឿនូវរបស់ប្រើប្រាស់គ្រប់យ៉ាង

២០.ដឹងគុណតបគុណសរសើរគុណនៃអ្នកមានគុណ

២១.គោរពតាមឳវាទមាតាបិតាញាតិមិត្តនិងអ្នកប្រាជ្ញ

២២.ចេះអត់ទ្រាំស្តាប់នូវពាក្យគេស្តីបន្ទោសប្រដៅ

២៣.មានកាយវិចាសមរម្យមិនឆ្គង

២៤.ឲ្យដំណឹងមនុស្សក្នុងផ្ទះហើយទើបចេញទៅ

២៥.ចេះវាយប្រដៅកូនដោយរំពាត់យ៉ាងតូច

២៦.ខឹងឆាប់បាត់មិនចងទុក។

ជោគជ័យគ្រប់ៗគ្នាគ្រប់វេលាតរៀងទៅ!!

សុខសាន្តគ្រប់ៗប្រាណកុំបីខានពីនេះទៅ!!​​​​​​​​​​​​​​​​​

ក្រោយពេលដែលមិត្ត/បងៗបានអានហើយគឺខ្ញុំ(ប្អូន)

​សង្ឃឹមថាមិត្ត/បងៗនិងអាច​អនុវត្ត​តាមបាន។

ប៉ុន្តែខ្ញុំ(ប្អូន)បានគិតថាស្រ្តីយើងគ្រប់រូបគឺមិនអាចធ្វើបានទេ

​ក៏ប៉ុន្តែស្ត្រីយើងគ្រប់រូបក៏ត្រូវតែចេះក្បួនច្បាប់

នេះដែរពីព្រោះថាវាសំខាន់ខ្លាំណាស់សំរាប់ស្រ្តីយើង។

បើយើងធ្វើមិនបានគឺយើងត្រូវតែរៀនបន្តិចម្តងៗណា៎

យូរៗ

ទៅយើងគង់តែបានសម្រេចជាពុំខាន។ឈ្មោះថាយើងជាអ្នករៀន

គឺត្រូវតែរៀនទាំងអស់ជាពិសេសគឺជាក្មេងៗ

យើងជំនាន់ក្រោយ។ពាក្យថារៀនគឺមិនមែនរៀនតែចំពោះអក្សរ

ឬក៏លេខនោះទេគឺយើងត្រូវតែរៀនទាំងអស់

ចំពោះអ្វីដែលនៅជំវិញខ្លួនយើង។

ឧទាហរណ៍ៈ​​

ថ្ងៃមួយយើងបានទាត់គល់ឈើរមួយ​នៅពេលនោះគឺយើង

ត្រូវតែមានការឆ្ងល់ភ្លាមថាហេតុអ្វីបានជាខ្ញុំ/អញទាត់វាឬក៏មកពីខ្ញុំ/អញដើរអត់បានមើលវា?

ប្រសិនបើយើងបានមានការឆ្ងល់យ៉ាងដូច្នេះហើយថ្ងែក្រោយគឺយើងលែងបាន

ទាត់វាទៀតហើយមូលហេតុអ្វីបានជាយើងលែងបានទាត់វា?ពីព្រោះ

ថាយើងបានមានការប្រុងប្រយត្ន័!។

ជាធម្មតាមនុស្សយើងគ្រប់រូបបើមិនមានខុសគឺរកត្រូវមិនឃើញនោះទេ។

សូមអភ័យទោសផងចំពោះពាក្យពេចន៍ណាដែលមិនគាប់បីឬខុសឆ្គង។

ពីព្រោះថាខ្ញុំចេះតែថាតាមអ្វីដែលរូបខ្ញុំ

នឹកឃើញតែប៉ុណ្ណោះមិនប្រាកដថារូបខ្ញុំនេះចេះទាំងអស់នោះទេ។

 

​​​​​(Life wisdom)

 

Comments (3) »

សម្រស់

ចាត់ការជាមួយបញ្ហារដូវ

ផ្នែក: សម្រស់
គ្រាន់​តែ​មាន​​ឈាម​​ធ្លាក់​​ក្នុង​ពេល​មាន​រដូវ​នោះ​ វាសែន​ធ្ងន់​ណាស់​ទៅហើយ តែវា​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​ព្រោះ​ឈាម​រដូវ​បាន​នាំ​មក​នូវ​បញ្ហា​ជា​ច្រើន​ទៀត​។​ ត​ទៅ​នេះ​គឺជា​វិធី​ចាត់​ការ​ជា​មួយ​អំឡុង​ពេល​មាន​រដូវ​ដ៏សែន​លំបាក​។ ​-បញ្ហា ​៖ ឈឺ​ពោះ​ខ្លាំង​ក្នុង​ថ្ងៃ​ដំបូង​នៃ​រដូវ-មូល​ហេតុ ​៖​ អ័រម៉ូន​ប្រូស្តាក្លែនឌីន ​ធ្វើ​ឱ្យ​ស្បូន​កន្ត្រាក់​ដើម្បី​កម្ចាត់​កោសិកា​តាម​ផ្ទៃ​ស្បូន។ -វិធី​ដោះ​ស្រាយ ៖ ទទួល​ទាន​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដែល​អាច​រក​ទិញ​បាន​នៅ​តាម​ហាង​លក់​ថ្នាំ​ទូទៅ​ភ្លាម​នៅ​ពេល​ចាប់​ផ្តើម​មាន​អាការ​ឈឺ​ពោះ ​ឬបើ​មិន​ដូច្នេះ​ទេ​គួរ​ប្រញាប់​​ទទួល​ទាន​មុន​ពេល​មក​រដូវ​មួយ​ ឬពីរ​ថ្ងៃ។​ បើ​ឈឺ​ពោះ​ខ្លាំង​គួរ​ទៅ​ពិគ្រោះ​យោបល់​ជា​មួយ​​គ្រូ​ពេទ្យ​ផ្នែក​រោគ​ស្ត្រី​។-បញ្ហា ​៖ ​រាក​រូស​ ឬ​ទល់​ក្តៀន​លាមក​

-មូល​ហេតុ​ ៖ ​អ័រម៉ូន​ប្រូស្តា​ក្លែន​ឌីន​ ប្រហែល​ជា​ទៅ​រំញោច​ប្រព័ន្ឋ​រំលាយ​អាហារ​ឱ្យធ្វើ​ការ​កាន់​តែ​ខ្លាំង​ធ្វើឱ្យ​ពោះវៀន​កាន់​តែ​កន្ត្រាក់​ខ្លាំង​ដែល​ជា​មូល​ហេតុ​នាំ​ឱ្យ​រាក​រូស​។​ បើមិន​ដូច្នេះ​ទេ ​ប្រសិន​បើស្ត្រី​ទទួល​ទាន​អាហារ​សម្បូរ​ខ្លាញ់ ​ឬផ្អែម​ខ្លាំង​ក្នុង​ពេល​មាន​រដូវ​វា​អាច​ឱ្យ​ពោះ​វៀន​មិន​សូវ​ធ្វើ​ចលនា ហើយ​នាំ​ឱ្យ​ទល់​លាមក​។​ -វិធី​ដោះ​ស្រាយ​ ៖ ថ្នាំ​អ៊ីម​ម៉ូដ្យូម​ដែល​លក់​តាម​ហាង​លក់ថ្នាំ​ទូទៅ​អាច​ជួយ​បញ្ឈប់​អាការ​រាក​រូស​បាន​។​ អ្នក​គួរ​ពិសា​ទឹក​ អាហារ​រាវ​ឱ្យ​បាន​ច្រើន​។​ ការ​ទទួល​ទា​អាហារ​សម្បូរ​ប្រូតេអ៊ីន​ដូចជា​ចេក​អាច​ជួយ​បង្គ្រប់​ជាតិ​ទឹក​ និង​ធាតុខនិជ​ដែល​រាងកាយ​បាត់បង់​។ ​បើ​អ្នក​មាន​បញ្ហា​ទល់​លាមក​ គួរ​ទទួល​ទាន​ទឹក​ និង​បរិភោគ​អាហារ​ដែល​មាន​កាក​សរសៃ​ច្រើន​ផង​។​-បញ្ហា​ ៖ ឈឺក្បាល​មួយ​ចំហៀង​ ឬ​ប្រកាំង​

-មូល​ហេតុ​ ៖ កម្រិត ​អ័រម៉ូន ​អេស្ត្រូចេន​ ដែល​ស្រក​ចុះយ៉ាង​កំហ៊ុក​ក្នុង​ពេល​មាន​រដូវ​ គឺជា​មូល​ហេតុ​ធ្វើ​ឱ្យ​អ្នក​ឈឺក្បាល​យ៉ាង​ខ្លាំង​ហើយ​អាច​មាន​អាការ​រមូ​រក្អួត​រួម​ជា​មួយ​ផង​ហើយ​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​​ថា​ដូច​ជា​ចាញ់​ពន្លឺថ្ងៃ​។​វិធី​ដោះ​ស្រាយ​ ៖ ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​អំពី​ការ​ទទួល​ទាន​ថ្នាំ​ព្យាបាល​ប្រកាំង​ ដូច​ជា​ថ្នាំ ហ្វ្រូវ៉ាអ៊ីមមីត្រិច​ និង​សូមិច​ជា​ដើម​ ។

<!– –>

March,01,2008

វិធីកម្ចាត់ក្លិនមាត់ស្អុយអាក្រក់

ផ្នែក: សម្រស់
ក្លិន​មាត់​ជា​បញ្ហា​មួយ​ដែល​គេ​តែង​តែ​ជួប​ជា​ញឹក​ញាប់ទៅលើមនុស្សស្ទើរគ្រប់វ័យ។ ក្លិនដ៏ជាទីមិន​​គួរ​ប៉ង​ប្រាថ្នានេះ​ កើត​ច្រើន​ឬ​តិច​ទៅ​តាម​សុខភាពរាង​កាយ​ និង​ការ​ចេះ​ថែ​ទាំ​របស់​មនុស្ស​​ម្នាក់​ៗ​។​តាម​ពិត​ក្លិន​មាត់​មក​ពីមូល​ហេតុ​ច្រើន​យ៉ាង​ ដូច​ជា​កើត​ពី​អាហារ​ដែល​យើង​ទទួល​ទាន​ចូល​ទៅ ​កម្ទេច​កម្ទីអាហារ​ដែល​ជាប់​ទើរ​សល់​នៅ​តាម​ចន្លោះ​ធ្មេញ ​បាក់​តេរី​នៅ​ក្នុង​ស្ករ​កៅស៊ូ​ ការ​ទទួល​​ទាន​​អាហារ​មិន​ត្រូវ​តាម​រោគ​ជំងឺ​ ការ​ឆ្លង​មេរោគ​តាម​ប្រព័ន្ធ​​ដក​​ដង្ហើម​ ​ប្រព័ន្ធ​រំលាយ​​អាហារ​​កើត​អាការៈ​ខុស​ពីប្រក្រតី ការ​ចុះអន់​ថយ​និង​ពុក​ខូច​របស់​ធ្មេញ​។​ ក្រៅ​ពី​នេះ​ការ​ជក់​បារី​​ និង​មេរោគ​មួយ​ប្រភេទ ​នៅ​ជាប់​អណ្តាត​ក៏​ជា​អ្នក​នាំ​ឱ្យ​មាត់​មាន​ក្លិន​អាក្រក់​ចេញ​មក​ខាង​ក្រៅ​ដែរ​។ ​សម្រាប់​វិធី​កម្ចាត់​ក្លិន​មាត់​អាក្រក់​ចេញ​ពី​មាត់​អ្នក​អាច​អនុវត្ត​បាន​ដូច​ជាៈ ​

១-កុំបណ្តែតបណ្តោយទុកឱ្យមាត់ស្ងួត ព្រោះនៅពេលមាត់ស្ងួតហើយ ចំនួន​នៃ​បាក់​តេរី​ក្នុង​មាត់នឹង​កើនខ្ពស់​ឡើង​ទ្វេដង​ នាំ​ឱ្យ​កើត​​ក្លិន​មាត់ជះ​មក​ផ្នែក​ខាង​ក្រៅ​ងាយ​ណាស់ ។

​២-ទទួលទានទឹកឱ្យបានច្រើនដើម្បីជួយលាងបាក់តេរីចេញពីទឹកមាត់។

៣-ដុស​ធ្មេញ​រាល់លើក​ក្រោយ​ពីទទួលទានអាហារ​និងកុំភ្លេចដុស​ផ្នែកខាងលើ​នៃបរិវេណផ្ទៃអណ្តាត​ខ្លះផង​ដើម្បីកំចាត់​បាក់តេរី​មួយ​ចំនួន​​ចេញ​ពី​អណ្តាត​។​

៤-ប្រើក្រណាត់សូទ្រ​ខាត់ធ្មេញ​មួយ​ថ្ងៃឱ្យបាន​២-៣​លើក។

៥-បើសិនជាមានការលំបាកក្នុងការដុសសំអាតធ្មេញ ​ឱ្យប្រើ​វិធីខ្ពុលមាត់ដោយ​ទឹក​ទទេឬ​ទឹកថ្នាំ​ខ្ពុលមាត់វិញ​។

៦-ទំពាស្ករកៅស៊ូប្រភេទដែលគ្មានស្ករ ។

៧-ទំពាស្លឹកជីរណា ឬធាងម្លូក្រោយពីទទួលទានអាហារ។

៨-ផ្អាកទទួលទានអាហារដែលមានក្លិនខ្លាំងដូចជាខ្ទឹមស ខ្ទឹមក្រហម ម្រេច ៘

៩-ចៀសវាងទទួលទានកាហ្វេឬគ្រឿងភេសជ្ជៈដែលធ្វើឱ្យកើតក្លិនមាត់ ។

១០-ទទួលទានអាហារឱ្យបានគ្រប់មុខទោះបីថា អ្នកកំពុងបញ្ចុះទម្ងន់ក៏ដោយ ។

១១-ផ្អាកជក់បារី។

១២-ត្រួតពិនិត្យធ្មេញឱ្យបានជាប្រចាំ។

ការថែរក្សាសុខភាព​មាត់ជា​សារសំខាន​់បំផុតដែល​ទាំងនេះ​បញ្ជាក់ពីបុគ្គលភាព​របស់អ្នកមិនគួរធ្វេស​ប្រហែសឬមើលរំលង​វា​ឡើយ​។​

(អត្ថបទដកស្រង់ពីកាសែតរស្មីកម្ពុជា)

<!– –>

March,01,2008

រូបមន្ត​បន្តឹង​ស្បែក​​មុខ​​ឲ្យស្អាត!

ផ្នែក: សម្រស់
គ្រឿង​ផ្សំ៖ស៊ុតមាន់ ១គ្រាប់​ (ប្រើ​តែ​ស៊ុតស)

វិធីធ្វើ​​៖

1- យក​ស៊ុត​ស មក​វាយ​ក្នុង​ចាន​ចង្កឺះ​ឲ្យ​ឡើង​ពពុះ​ ដូច​ពពុះ​ស្រាបៀរ​។

2- យក​មក​លាប​ពេញ​ផ្ទៃ​មុខ​ និង​ក ទុក​រហូត​ទាល់​តែ​ស្ងួត (មាន​មិន​ឲ្យកម្រើក​រញ្ជួយ​​ផ្ទៃ​មុខ​​ជាដាច់​ខាត)

3- លាង​ចេញ​ជាមួយ​ទឹក​ស្អាត យក​កន្សែង​ផ្តិត​ឲ្យ​ស្ងួត។

ណែ​នាំ៖ គួរ​អនុវត្តន៍​​មួយ​សប្តាហ៍​ ពីរ​ ឬ​បី​ដង​មុន​ពេល​​ប្រើ​ម្សៅ​​ជំនួយ​ស្បែក​មុន​ពេល​ចូល​គេង​។

ការ៉ុត​ជួយ​ឲ្យ​ស្បែក​ស្អាត​​

ផ្នែក: សម្រស់
គ្រឿង​ផ្សំ៖
1- ការ៉ុត​​​បុក​ឲ្យ​ម៉ត់
2- ​ទឹក​ឃ្មុំ​សុទ្ធ​វិធី​ធ្វើ៖
1- យក​ការ៉ុត​ហាត់​ជា​ចំនិត​តូច​ៗ រួច​យក​ទៅ​បុក​ឲ្យ​ម៉ត់
2- ចាក់​ទឹក​ឃ្មុំ​ចូល​លាយ​ជា​មួ​យការ៉ុត​ដែល​បុក​ម៉ត់​
3- កូ​រ​គ្រឿង​ផ្សំ​ទាំង​២​ឲ្យ​ចូល​គ្នា
4- យក​ទៅ​បំពោក​​ផ្ទៃមុខ
5- ទុក​ចោល​ ១០​នាទី រួច​លាង​ទឹក​ចេញឲ្យ​ស្អាត​* ​ដើម្បី​បាន​លទ្ធ​ផល​ល្អ​គួរ​អនុវត្ត​ ២​ដង​ ក្នុង​មួយ​សប្តាហ៍​ 

ទឹកពិត​​អាច​បញ្ចុះជាតិ​​ខ្លាញ់​ក្នុង​រាង​កាយ​បាន​ឬ?

ផ្នែក: សម្រស់
ប្រភព៖ Post Todayវា​អាចជា​​រឿង​​​ពិបាក​នឹង​ជឿ​ ដែល​ទឹក​​នឹង​ក្លាយ​ជា​វត្ថុ​សំខាន់​ដែល​មាន​ចំណែក​ក្នុង​ការ​ជួយ​ថែរក្សា​រាង​កាយ ទោះ​បី​ជា​មនុស្ស​ភាគ​ច្រើន​ត្រូវ​ផឹក​ទឹក​​ព្រោះ​ការ​ចាំ​បាច់​ក៏​ដោយ តែ​តាម​ការ​ពិត​ ទឹក​ជា​ “អាហារ​ពិសេស​” ក្នុង​មើល​ថែ​រាង​កាយ​មនុស្ស​គ្រប់​ពេល​វេលា​​។បើ​យើង​ផឹក​ទឹក​មិន​គ្រប់​គ្រាន់​ នឹង​ធ្វើ​ឲ្យ​យើង​មិន​អាច​ប្រកប​កិច្ច​ការ​ងារ​ប្រចាំ​ថ្ងៃ​បាន​យ៉ាង​ល្អ​នោះ​ទេ។​ ការ​ផឹក​ទឹក​មិន​គ្រប់​គ្រាន់​​​ធ្វើ​ឲ្យ​ថ្លើម​ធ្វើ​ការ​ធ្ងន់​ជាង​មុន​ ព្រោះ​តួនាទី​សំខាន់​របស់​ថ្លើម​គឺ​ដុត​បំផ្លាញ​ខ្លាញ់​ដែល​ប្រមូល​ផ្តុំ​ក្នុង​រាង​កាយ​ឲ្យ​ក្លាយ​ជា​ថាមពល ដោយ​ខ្វះ​ជាតិទឹក​ថ្លើម​ត្រូវ​មាន​នាទី​បន្ថែម​ គឺ​ធ្វើ​ការ​ជំនួស​ប្រមាត់​ នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ថ្លើម​មិន​បាន​បំពេញ​ការ​ងារ​សំខាន់​របស់​ខ្លួន​បាន​ល្អ ទើប​ធ្វើ​ឲ្យ​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ត្រូវ​ថយ​ចុះ និង​បណ្តោយ​ឲ្យ​ខ្លាញ់​ប្រមូល​ផ្តុំ​កាន់​តែ​ច្រើន​​ក្នុងខ្លួន​យើង។​

វិធី​ចៀស​វាង​បញ្ហា​ខ្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ គឺ​មនុស្ស​យើង​ត្រូវ​ផឹក​ទឹក​ក្នុង​បរិមាណ​ច្រើន​ ដើម្បី​ឲ្យ​រាង​កាយ​មាន​ទឹក​ទុក​ប្រើ​។ ពេល​ខ្វះ​ជាតិ​ទឹក​ មនុស្ស​ដែល​មាន​ទម្ងន់​ធ្ងន់ និង​មាន​រាង​កាយ​ធំ នឹង​ត្រូវ​ការ​ទឹក​ច្រើន​ជាង​មនុស្ស​ដែល​ស្គម​ ឬ​តូច​ជាង ព្រោះ​ពួក​គេ​ត្រូវ​ការ​​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ច្រើន​ជាង។ ដូច្នេះ​ទឹក​មាន​សារៈ​សំខាន់​ណាស់​សំរាប់​មនុស្ស​ដែល​មាន​ទម្ងន់​​ច្រើន​ ព្រោះ​វា​ជា​ជំនួយ​ការ​ពិសេស​ក្នុង​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ ក្រៅ​ពី​នេះ ទឹក​ជួយ​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​មាន​សំណើម ស្រស់​ថ្លា និង​មិន​ធ្វើ​ឲ្យ​ស្បែកយារ​​ជ្រីវ​ជ្រួញក្រោយ​ពេល​ចុះ​ទម្ងន់​ផង​ដែរ។​

ចង់​មាន​រូប​រាង​ស្អាត​សង្ហា ស្បែក​ស្រស់​ថ្លា ត្រូវ​ផឹក​ទឹក​មួយ​ថ្ងៃ ៨​កែវ ហើយ​មនុស្ស​ដែល​លើស​ទម្ងន់​គួរ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ជាង​នេះ ​រិត​តែ​ត្រូវ​បន្ថែម​ឲ្យ​កាន់​តែ​ច្រើន​សំរាប់​អ្នក​ដែល​ចូល​ចិត្ត​លេង​កីឡា ឬ​ធ្វើ​ការ​កន្លែង​ដែល​មាន​កម្តៅ​ខ្ពស់ ស្ងួត និង​សំខាន់​គឹ​ចាំ​ទុក​ថា ផឹក​ទឹក​ច្រើន​យ៉ាង​ណា​ក៏​មិន​ធ្វើ​ឲ្យ​អ្នក​ធាត់​ឡើយ ព្រោះ​ទឹក​ផ្តល់​​ថាមពល សូន្យ កាឡូរី។​

វិធី​ធ្វើ​ឲ្យ​មុខ​​​ស្អាត​គ្មាន​មុន..!

ផ្នែក: សម្រស់
ប្រភព៖ Lady Meg.មុន​រំខាន​អារម្មណ៍​អ្នក​មែន​ទេ? វា​ធ្វើ​ឲ្យ​អ្នក​ពិបាក​ចិត្ត​មែន​ទេ? មិន​អី​ទេ​យើង​សូម​ណែ​នាំ​វិធី​កំចាត់​មុន​បែប​ធម្មជាតិ​ ងាយ​ស្រួល​ក្នុង​ការ​អនុវត្ត​ ចំណាយ​ថវិកា​តិច និង​សន្សំ​សំចៃ​ពេល​វេលា អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង ហើយ​អ្វី​ដែល​រិត​តែ​ពិសេស​ជាង​គេ​នោះ​គឺ​ មិន​មាន​​សារធាតុ​គីមី​ដែល​ប៉ះ​ពាល់​ដល់​ផ្ទៃ​មុខ​អ្នក​ឡើយ។  

គ្រឿង​ផ្សំ៖

    1- អំពិល​ទុំ
    2- ទឹក​ឃ្មុំ

វិធីធ្វើ​៖

   ​​ 1- យក​អំពិល​ទុំ​មក​កូរ​ឲ្យ​បែក​សាច់​ជា​មួយ​ទឹក​ឃ្មុំ ទាល់​ចូល​គ្នា​ជា​សាច់​មួយ​ ឬ​មើល​ទៅ​​​ខាប់​ល្អ​

វី​ធី​ប្រើ​៖

    1- លាង​មុខ​ឲ្យ​ស្អាត រួច​យក​មក​លាប​​លើ​​ផ្ទៃ​មុខ​ឲ្យ​សព្វ​ទុក​តែ ប្រលោះ​រង្វង់​ភ្នែក និង​បបូរ​មាត់ ទុក​១៥​នាទី។

    2- ១៥​​នាទីក្រោយ​ ​លាង​សំអាត​មុខ​​​ឲ្យ​ស្អាត នោះ​អ្នក​នឹង​ទទួល​បាន​ភាព​ស្រស់​ថ្លា​លើ​ផ្ទៃ​មុខ​ ហើយ​អាច​ជួយ​ការ​ពារ​អ្នក​ការ​កើត​មុនថែម​ទៀត។

* ដើម្បី​បាន​លទ្ធ​ផល​ល្អ​គួ​រ​អនុវត្ត​ ២-៣​ ដង​ក្នុង​មួយ​សប្តាហ៍។​

<!– –>

March, 01, 2008

ស្បែក​ស មុខស្រស់​ថ្លាដោយ​សារ​ផ្លែប៉ម​!

ផ្នែក: សម្រស់
ប្រភព៖ Lady Meg.ស្បែក​ស មុខស្រស់​ថ្លាដោយ​សារ​ផ្លែប៉ម​! ជា​វិធី​ងាយៗ​តែ​បាន​លទ្ធផល​គួរ​ជា​ទី​គាប់​ចិត្ត​ សំរាប់​​អ្នក​ដែល​ចង់​បាន​ស្បែក​សស្អាត​ម៉តខៃ ហើយ​មាន​ផ្ទៃ​មុខ​រលោង​ស្រស់​ថ្លា​គួរ​ជាទី​ចាប់​ចិត្ត​សូម​សាក​ល្បង​យក​ទៅ​អនុវត្ត​…​គ្រឿង​ផ្សំ៖

    1- ផ្លែ​ប៉ម
    2- ទឹក​ដោះ​គោ​ឆៅ​

វិធីធ្វើ​៖

   ​​ 1- យក​ផ្លែ​ប៉ម​ចិត​ទាំង​សំបក និង​ទឹក​ដោះ​គោ​ឆៅ​មក​កិន​ចូល​គ្នា​ក្នុង​ម៉ាស៊ីន​ទឹក​ក្រឡុក (បរិមាណ​​ឲ្យ​ស្មើ​ទឹក​ស្មើ​កាក)​

វី​ធី​ប្រើ​៖

    1- យក​ផ្លែប៉ម​ និង​ទឹក​ដោះ​គោ​ឆៅ​ដែល​កិន​រួប​មក​លាប​បំពោក​លើ​ផ្ទៃ​មុខ និង​ស្បែក​ដង​ខ្លួន​​រយៈ​ពេល​ ២០​នាទី

    2- ក្រោយ​ ២០​នាទី ​ងូត​ទឹក​លាង​សំអាត​មុខ​ និង​ដង​ខ្លួន​ឲ្យ​ស្អាត នោះ​អ្នក​នឹង​ទទួល​បាន​ភាព​ស្រស់​ថ្លា លើ​ផ្ទៃ​មុខ​ និង​ស្បែក​ដង​ខ្លួន​ជាក់​ជា​មិន​ខាន។
 

<!– –>

March, 01, 2008

គុណ​​តម្លៃ​​ផ្លែ​ឈើ​សំរាប់​សុខភាព

ផ្នែក: សម្រស់
ប្រភព៖ ឯក​សារ​បរទេស​យើង ​បាន​ដឹង​ហើយ​ថា​ផ្លែ​ឈើ​ជា​អាហារ​ពិសេស​ ស្ថាប័ន​អាហារ​​របស់​សហរដ្ឋ​អាមេរិច​ បាន​ណែ​នាំ​ឲ្យ​ទទួល​ទាន​បន្លែ​​ផ្លែ​ឈើ​ រួម​គ្នា​ក្នុង​មួយ​ថ្ងៃ​ប្រហែល​មួយ​គីឡូក្រាម​ ព្រោះ​បន្លែ​ និង​ផ្លែ​ឈើជា​ប្រភព​ថាមពល ធ្វើ​ឲ្យ​សុខភាព​រឹងមាំ និង​ប្រាស​ចាក​រោគ​ភ័យ​ទាំង​ឡាយ។ មនុស្ស​យើង​ភាគ​ច្រើន​មិន​សូវ​បាន​ដឹង​ពី​ផល​ប្រយោជន៍​ដ៏​ពិត​ប្រាកដ​របស់​​ ផ្លែ​ឈើ​ទេ ដូច្នេះ​យើង​សូម​លើក​យក​គុណតម្លៃ​ដ៏​ពិត​ប្រាកដ​របស់​ផ្លែ​ឈើ​មក​បង្ហាញ​ជួន ​ដូចខាង​ក្រោម៖គុណ​តម្លៃ​ពិតពី​ផ្លែ​ឈើ
ផ្លែ​ឈើ​ជា​ប្រភព ​នៃ​ កាបូហាយ​ដ្រេត ដែល​ប្រកប​ទៅ​ដោយ​សារជាតិ​អាហារ​ ដែល​រាង​កាយ​ត្រូវ​ការ​ជាច្រើន​យ៉ាង​ មាន​ដូចជា៖ ម្សៅ​ និង​ស្ករ ដែល​ផ្តល់​ថាមពល, វីតាមីន, និង​រ៉ែ ដែល​ជួយ​សំរួល​ក្នុង​ដំណើរ​ការ​រំលាយ​អាហាររបស់​​រាង​កាយ(Metabolism)។​ សសៃ​អាហារ​ (សសៃ​ផ្លែ​ឈើ)​ ជួយ​សំរួល​ក្នុងការ​បន្ទោបង់ បញ្ចុះ​កូឡេស្តេរ៉ូល និង​សារធាតុ​ការ​ពារ​ជំងឺ​មហា​រីក។ ផ្លែ​ឈើ​ភាគ​ច្រើន​មាន​ជាតិ​ខ្លាញ់​ទាប ឬ​គ្នាន​តែ​ម្តង​ ប្រភេទ​ខ្លះ​ផ្តល់​ប្រូតេអ៊ីន​តិច​តួច​ប៉ុណ្ណោះ ដូច្នេះ​ការ​ទទួល​ទាន​ផ្លែ​ឈើ​ទើប​ទទួល​បាន​នួវ​គុណតម្លៃ​​ដូច​ជា៖

ស្វាយ ​ខ្ចី​ 200ក្រាម ផ្តល់​ថាមពល 62​ គីឡូកាល់ឡូរី, សសៃ​អាហារ ៦ក្រាម​, ប៉ូ​តាស្យូម, ផូស្វរ, កាល់ស្យូម, វីតាមីន​ C, ប្រូតេអ៊ីន និង​ជាខ្លាញ់​បន្តិច​បន្តួច បូក​រួម​និង​ធាតុ​រ៉ែ​មួយ​ចំនួន​ផ្សេងៗ​ទៀត។​

វីតាមីន​ក្នុង​ផ្លែ​ឈើ
ជា ​ជំនួយ​ការ​ក្នុង​ដំណើរ​ការ​ប្តូរ​ពី​ស្ក​រទៅ​ជា​ថាមពល បើ​ខ្វះ​វីតាមីន​រាង​កាយ​និង​ខ្វះ​ថាមពល ទោះ​បី​ជា​មាន​ស្ករ​នៅ​ក្នុង​កោសិកា​ជាច្រើន​ដ៏​ដោយ អ្នក​និង​កើត​មាន​អាការៈ​ដូច​ជា​ ខ្វះជាតិ​ស្ក​រក្នុង​ឈាម ហើយ​រាង​កាយ​តម្រូវ​ឲ្យ​ទទួល​ទាន​អាហារ​បន្ថែម​ ទាំង​ដែល​សារជាតិ​អាហារ​ក្នុង​កោសិកា​ប្រើ​មិន​ទាន់​អស់ក៏ដោយ។

ស្ករ​​ក្នុង​ផ្លែ​ឈើ
គឺ ​ជា​ស្ករ​គ្លូ​កូស, ហ្វ្រុត​តូស, សូកូស ដែល​ផ្តល់​បរិមាណ​ថាមពល​ស្មើ​និង​ស្ករ​ស ឬ​ស្ករ​ប្រភេទ​ផ្សេងៗ​ទៀត (Simple Carbohydrate) គឺ​ 1​ក្រាម​ផ្តល់​ថាមពល 4​គីឡូកាល់ឡូរី។ ទោះ​បី​ជា​ផ្លែ​ឈើ​អាច​មិន​រស​ជាតិ​ផ្អែម​ តែ​ក្នុង​ផ្លែ​ឈើ​មាន​ជាតិ​ទឹក​ពី 60 ដល់​ 96% ធ្វើ​ឲ្យ​ជាតិ​ស្ករ​ដែល​មាន​ក្នុង​នោះ​ត្រូវ​ថយ​ចុះ​ទៅ​វិញ។ ជាតិ​ស្ករ​ក្នុង​ផ្លែ​ឈើ​ជា​កាបូហាយ​ដ្រេត​លាយ​ជាមួយ​ជាគ្នា​ នៅ​ពេល​ត្រូវ​បាន​កិន​រំលាយ​ដើម្បី​បំបែក​ជាតិ​ស្ករ​ចេញ​ក្នុង​ក្រពះ​ត្រូវ​ ចំណាយ​ពេល​យូរ តែ​ជាតិ​សសៃ​ក្នុង​ផ្លែ​ឈើ​ក៏​បឺត​យក​ជាតិ​ស្ករ​មួយ​ចំណែក​ថែម​ទៀត ដូច្នេះ​ការ​ទទួល​ទាន​ផ្លែ​ឈើ​ធ្វើ​ឲ្យ​កម្រិត​ស្ករ​ក្នុង​ឈាម​មាន​លំនឹង និង​បង្កើត​ថាមពល​បាន​ជានិច្ច​។

ជ្រើស​រើស​ផ្លែ​ឈើ​យ៉ាង​ណា​សំរាប់​ទទួល​ទាន?
ការ ​ទទួល​ទាន​ផ្លែ​ឈើ​ដែល​ផ្អែម​ខ្លាំង​អាច​ឲ្យ​អ្នក​ធាត់​បាន គួរ​ញាំ​ផ្លែ​ឈើ​ណា​ដែល​មិន​ផ្អែម​ខ្លាំងដូច​ជា៖ ចេក,​ ទំពាំង​បាយ​ជូរ, ប៉ោម, ក្រូច, សាវម៉ាវ, សារី, ត្របែក,​ ស្វាយ​ខ្ចី,​ ឪឡឹក, និង​ម្នាស់​ជាដើម។ ក្រៅ​ពី​នេះ​អ្នក​គួរ​ជ្រើស​យក​ផ្លែ​ឈើ​ស្រស់​ៗ ស្អាត ដើម្បី​ភាព​ស្រស់​ថ្លា​ និង​កម្លាំង​រឹងមាំ ឃ្លាត​ឆ្ងាយ​ពី​រោគ​ភ័យ​ទាំង​ឡាយ ហើយ​អ្វី​ដែល​សំខាន់​វា​អាច​ជួយ​ការពារ​អ្នក​ពីជំងឺ​មហារីក​បាន​ទៀត​ផង។

សម្រាប់ ​ស្ត្រី​ដែល​ត្រូវ​ការ​ ស្បែក​ស្អាត ភ្លឺ​រលោង​ ម៉ត់ខៃ និង​មាន​សំណើម​គួរ​ព្យាយាម​ទទួលទាន​​បន្លែ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន។ ការ​ញាំ​ម្ជូរ​ (ស្វាយ​ខ្ចី, ត្របែក, កំពីងរាជ, ម្កាក់…) ជា​ទំលាប់​មួយ​ដ៏​ល្អ​​សម្រាប់​ស្ត្រី តែ​គួរ​ទំលាប់​ញាំ​ផ្លែ​ឈើ​ស្រស់ៗ មិន​មែន​ជារបស់​​ជ្រក់​ ឬ​ត្រាំ​នោះ​ទេ​។ ការ​ញាំ​របស់​ជ្រក់​ ឬ​ត្រាំ​ច្រើន​អាច​ធ្វើ​ឲ្យ​ស្ត្រី​បាន​ទទួល​នូវ​អ្វី​ដែល​ផ្ទុយ​ពីការ​ ផ្តល់​ឲ្យ​របស់​ផ្លែ​ឈើ​ស្រស់ៗ ដូច​ជាមានបញ្ហា​រាករូស,​ រាង​កាយ​ខ្វះ​ជាតិ​ទឹក ស្បែក​ស្ងួត​គ្នាន​សំណើម និង​បង្ក​ឲ្យ​ទៅជា​ជាំ​មុខ​ជា​ដើម​។ 

៨​វិធី​ ស្អាត​បាន​ដោយសារ​ទឹកឃ្មុំ

ទឹកឃ្មុំ​មាន​ប្រយោជន៍​ ច្រើន​ណាស់​ចំពោះ​សុខភាព​មនុស្ស​យើង​ ដូច​ជា​សម្រាប់​ព្យាបាល​ជំងឺ​ផ្សេងៗ​ រួម​ទាំង​ប្រយោជន៍​ក្នុង​ការ​ថែរក្សា​សម្រស់​ ពិសេស​ស្បែក​មុខ​ទៀត​ផង​ ។​ តើ​ទឹកឃ្មុំ​មាន​ប្រ​យោ​ជ​ន៌​ និង​គុណ​ស​ម្ប​តិ្ត​អ្វីខ្លះ​ ?
១-​ ទឹកឃ្មុំ​ជួយ​រក្សា​តុល្យភាព​រាង​កាយ​ និង​រក្សា​ទម្ងន់​ :​ អ្នក​ដែល​មាន​បញ្ហា​ឈឺសន្លាក់​ដៃជើង​ ឈី​ឆ្អឹងឆ្អែង​ សរសៃ​ទាញ​ញឹកញាប់​ ឬ​រោគ​ធាត់​ក៏​អាច​ទទួលទាន​ទឹកឃ្មុំ​ ដើម្បី​ជួយ​បន្ថយ​ ជំងឺ​ផ្សេងៗ​បាន​ដែរ​ ។
​ វិធី​ :​យក​ទឹកឃ្មុំ​៣​ស្លាបព្រា​ លាយ​ផ្សំ​ជាមួយ​ទឹកខ្មេះ​ និង​ទឹក​ប៉ោម​ ៣​ស្លាបព្រា​កាហ្វេ​ លាយ​ទឹក​សុ​ទ្ឋ​ ១​កែវ​ ទទួលទាន​រៀង​រាល់​ព្រឹក​ ក្រោយ​ភ្ញាក់​ពី​ដំណេក​ និង​នៅ​ចន្លោះ​ ពេលបាយ​ជា​ប្រចាំ​រាល់ថ្ងៃ​ វា​នឹង​ជួយ​ធ្វើ​អោយ​រាង​កាយ​ អ្នកមាន​សុខភាព​មាំមួន​ ។
២-​ មុខស្ងួត​បែក​ស្រកា​ :​ ស្ត្រី​ដែល​មាន​ស្បែក​មុខក្រៀម​ស្ងួត​ សូម​យក​ស៊ុត​១​គ្រាប់​ គោះ​យក​ផ្នែក​ក្រហម​ លាយ​ជាមួយ​ទឹកឃ្មុំ​ ១​ស្លាបព្រា​ កូរ​បញ្ចូល​អោយ​សព្វ​ ហើយ​លាប​បំពោក​លើ​ផ្ទៃមុខ​ ទុក​ចោល​ប្រហែល​ ១០​នាទី​ បន្ទាប់​មក​សឹម​លាង​សម្អាត​ចេញ​វិញ​ដោយ​ទឹក​ស្អាត​ ។​
៣-​ ទឹកឃ្មុំ​ផ្សះ​មុន​ខ្យា​ច់​លើ​ផ្ទៃមុខ​ :​ ត្រូវ​អនុវត្ត​ក្រោយ​ពី​លុបលាង​មុខ​ ដោយ​ទឹក​ក្តៅ​អ៊ុ​នៗ​ រួច​ជូត​អោយ​ស្ងួត​ បន្ទាប់​មក​យក​ចេកអំបូង​ មួយ​កំណាត់​ផ្លែ​ កិន​លាយ​ជាមួយ​ទឹកឃ្មុំ​ ហើយ​លាប​លើ​ផ្ទៃមុខ​ ទុក​ចោល​ពី​ ១០​ -១៥​នា​ទ​ ទើប​សិ​ម​លាង​ចេញ​វិញ​ ។​ ដោយសារ​ទឹកឃ្មុំ​មាន​អង់​ហ្ស៊ី​ម​ អាច​ធ្វើ​អោយ​ស្បែក​មុខ​របស់​អ្នកមាន​សំណើម​ ត្រជាក់​ និង​ជួយ​បំប៉ន​ស្បែក​អោយ​សខ្ចី​ ក្មេង​ជាង​វ័យ​ ។
៤-​ សក់​ជំពាក់ជំពិន​ពិបាក​ថែទាំ​សិត​ :​ ត្រូវ​សាកល្បង​រូបមន្ត​នេះ​មើល​ ក្រោយ​ពី​កក់សក់​រួច​ យក​ទឹកឃ្មុំ​លាយ​ជាមួយ​ប្រេង​អូ​លីវ​ ដោយ​មួយ​មុខៗ​៣​ស្លាបព្រា​ លាយ​អោយ​សព្វ​សរសៃសក់​ ហើយ​ទុក​ចោល​ ៣-៥​នាទី​ ទើប​សឹម​លាង​ចេញ​វិញ​ ដោយ​ទឹក​ស្អាត​ នោះ​សរសៃសក់​នឹង​ ទន់ល្មើយ​ គួរ​អោយ​ស្រឡាញ់​ ។​
៥-​ គេង​មិន​លក់​ :​ សូម​យក​ទឹកឃ្មុំ​ លាយ​ជាមួយ​ទឹក​ក្តៅ​អ៊ុ​នៗ​ឬ​ទឹកដោះគោ​ ដាក់​កម្តៅ​អោយ​ក្តៅ​ ហើយ​ពិសា​មុន​ពេល​ចូល​គេង​ នោះ​វា​នឹង​ជួយ​អោយ​អ្នក​គេង​បាន​លង់លក់​ស្រួល​ ។
៦-​ ដុសខាត់​ស្បែក​ដោយ​វិធី​ងាយៗ​ :​ គឺ​គ្រាន់តែ​យក​ទឹកឃ្មុំ​ លាយ​ផ្សំ​ជាមួយ​ផ្លែ​ប៉ោម​ កិន​ក្រឡុក​ បញ្ចូល​គ្នា​ លាប​អោយ​សព្វ​លើ​ ផ្ទៃមុខ​ដោយ​ថ្នមៗ​ ភាព​គ្រើម​របស់​ផ្លែ​ប៉ោម​ អាច​ជួយ​កម្ចាត់​កោសិកា​ ស្បែក​ចាស់​ចេញ​ ផ្លាស់​កោសិកា​ស្បែក​ថ្មី​ឡើង​មក​មាន​ភាព​ភ្លី​ថ្លា​ ។
៧-​ រូបមន្ត​បំបាត់​ស្នាម​ជ្រីវជ្រួញ​ត្រង់​កន្ទុយភ្នែក​ :​ យក​ការ៉ុត​១​មើម​ បកសំបក​ចេញ​ ហើយ​កិន​ក្រឡុក​ អោយ​ម៉ដ្ឋ​ ដោយ​លាយ​ផ្សំ​ជាមួយ​ទឹកឃ្មុំ​ បន្ទាប់​មក​លាប​បំពោក​អោយ​សព្វ​លើ​ផ្ទៃមុខ​ ទុក​ចោល​ពី​ ៥-១០​ នាទី​ រួច​ហើយ​សឹម​លុបលាង​ចេញ​វិញ​ នោះ​ស្មា​ម​ជ្រីវជ្រួញ​ នឹង​បាត់​ទៅ​បន្តិច​ម្តងៗ​ ពីលើ​ផ្ទៃមុខ​របស់​អ្នក​ ។
៨​ -​ អាការ​ឈី​ក​ ស្ងួត​បំពង់ក​ :​ ដើម្បី​បំបាត់​អាការ​នេះ​ គ្រាន់តែ​ផ្សំ​ទឹកក្រូច​ឆ្មារ​ មួយ​ផ្លែ​ ជាមួយ​ទឹកឃ្មុំ​ ២​ទៅ​ ៣​ស្លាបព្រា​បាយ​ និង​ ទឹក​ក្តៅ​២​ស្លាបព្រា​បាយ​ ពិសា​ដោយ​ក្រេប​បន្តិច​ម្តងៗ​ ដើម្បី​បំបាត់​អាការ​ឈី​ ក្នុង​បំពង់ក​ ។​បើ​ពិសា​មិន​អស់​ទេ​អាច​ យក​ទៅ​លាបមុខ​ក៏​បាន​ ដោយ​លាប​ទុក​រយៈពេល​ ១០​ -​ ១៥​នាទី​ ទើប​សឹម​លុប​លាងមុខ​ចេញ​វិញ​ ដោយ​ទឹក​ស្អាត​ នោះ​ស្បែក​មុខ​របស់​អ្នក​នឹង​ ស​ រលោង​តឹង​ណែន​ ជា​មិន​ខាន​ ។

Comments (2) »

ច្បាប់ស្រី

ច្បាប់ស្រី


នេះបទកំណត់ចងជា
កាលនាងអិរន្ទវតី
នាងវឹមលាជាមាតា
នាងនឹងត្រាច់ត្រង់តាមប្តី
នៅឋានមនុស្សលោកនាយអះ
ធ្វើវត្តប្រត្តិបត្តិប្រក្រតី
នាងអើយគំដែងក្រឡា
ហៃកូនស្រីស្ងួនមាសម្តាយ
ក្រមួយមិនបានសំដី
ក្រមួយមិនចេះរិះគិត
ទោះមានមិនមានក្តីណា
កុំជួចិត្តស្មូរកំណាញ់
កើតយសរបស់ផងបាន
ទោះនឹងនិយាយស្រដី
ថាលេងដូចក្មេងញ៉េះញ៉ោះ
សើចព្រៀងបញ្ឆៀងមិនគិត
ហៅស្រីអប្រិយអិតការ
សើវ៉ើពុំធ្វើនឹងនួន
ឃើញគេបៀតបែរគយគន់
ហៅស្រីអប្រិយទុរយស
ធ្វើការអង្គុយច្រលំ
មិនកោដមិនខ្លាចចិត្តប្តី
ហៅស្រីអិតលក្ខណា
ធ្វើការផងណាប្រើខំ
កុំទុកទៅមុខទៀតឡើយ
ទោះធ្វើហូលគោមព្រែផ្កា
ធ្វើអោយកើតកេរប្រសើរ
អោស្ងួនខ្លឹមខ្លួនរក្សា
មានប្តីបានអ្វីជាខំ
ព្រួយចិត្តគំនិតចង្អៀត
រឹងព្រួយទាំងមួយទាំងពីរ
ទោះកាន់ការធ្វើអោយស្ទាត់
កុំទុកក្នុងស្មុកស្មាញនៅ
ហៃកូនស្រីស្ងួនមាតា
ចូររករៀនយកច្បាប់ស្រ្តី
ធ្វើវត្តប្រតិបត្តិសោតណា
អោយកាន់អោយគង់ប្រក្រដី
ក្រែងរាលដូចដាលព្រាយប្រេះ
ភ្លើងក្តៅកុំនាំទៅក្នុង
ភ្លើងក្នុងមិនប្រុងប្រយ័ត្ន
អុជអាលបណ្តាលអោយក្តៅ
អោយនាងខំប្រុងស្មាតី
ភ្លើងនោះអោយគុណពុំលង់
កើតយសរបស់ទ្រព្យផង
ភ្លើងមួយនោះអោយរក្សា
អោយនាងធ្វើដោយគន្លង
អោយខំថែទាំញ៉ិកញ៉ុក
កុំឃ្លានទុកឆីឡើយណា
ពាក្យពេចន៍កិច្ចការអ្វីៗ
ភ្លើងមួយគំដែងក្រលា
អោយនាងប្រណិបតន៍ជៀកជាក់
អត់អោនខ្លាចខ្លួនជាស្រី
ទោះកើតហេតុភេទសារពើ
ទោះបី្តស្រដីពុំគាប់
កើតខឹងរែងរឹងខ្ចរខ្ចាយ
មិនក្សាន្តបែកបានពីរបី
ពុំស្ងាត់ស្ងៀមមាត់ចចើង
តតាំងពាក្យខ្លាំងមិនស្ងាត់
ជជែកស្ទើរបែកទាំងស្រុក
នេះហៅភ្នក់ភ្លើងទាំងបី
នាងអើយគំដែងក្រលា
អោយអត់សង្កត់ហរិទ័យ
កុំជេរកុំចេញជាខ្លាំង
ល្ងង់ខ្សោយប្រើអោយនិយាយ
ទោះប្ដីស្រដីម្តេចម្តា
ក្រោធក្រេវឆុលឆេវមិនអន់
រអ៊ូរទាំទន្ទេញ
អោយកូនស្រីស្ងួនខំអត់
កុំកូនកាន់ខ្លួនប្រែប្រឹង
ខេខឹងក្រញឹងសំដី
ប្រកែកស្តីពាក្យគំរោះ
រឹងរូសមើលមុខសំលឹង
រឹងឆ្លងឆ្លើយពាក្យបញ្ឆោះ
ជេរថាឆ្កែឆ្មាបំព្រៀង
បោះបោកប្រទះអ្វីៗ
មិនស្រួលទទួលបំបាត់
ទើបបានសុខចិត្តជាវិញ
ហៃកូនស្រីស្ងួនមាសម្តាយ
ទោះបីបើប្តីនាងជេរ
ចេញមកនាងយកពាក្យទន់
ទោះបីបើប្តីប្រដៅ
ពាក្យពេចន៍កុំភ្លេចឡើយណា
ព្រោះអែងមិនក្រែងមិនស្តាប់
អិតសុខអាក្រក់តែឈ្មោះ
នេះពុំរាប់ជាស្រីទេ
អោយមាត់បង្រ្គបប្តីផង
គឺមោះនាងនោះមិនប្រើ
ទោះបីប្តីប្រើមាសមេ
ឆ្ងាយជិតកុំគិតរង់នៅ
កុំទៅនៅយូរផ្ទះគេ
ហៃកូនខ្លឹមខ្លួនមាតា
មិនថាត្បិតល្អរូបរាង
មិនបានស្គាល់ទីគោរព
ហៅតែនឹងល្អរូបា
មួយល្អរូបសសន្លាង
ល្អពិតគំនិតមិនផេះ
គឺមោះនាងនោះមិនជួ
នេះអែងពីព្រេងលោកថា
ហៃកូនស្រីស្ងួនពិសី
កាន់ក្បាលប្តីហើយរកចៃ
លោកទុកស្មើកុកទំផ្ទះ
កន្លងជើងប្តីពុំគាប់
ស្មើសត្វរលកខ្មោចខ្មី
ចង្រៃមួយនៃរាល់គ្នា
ធ្វេសប្រាណខុសខានមិនរាំង
ទុកស្មើគេអុជចន្លុះ
ស្រីមួយសើចលេងក្អាកក្អាយ
ស្មើសត្វចចាតបក្សី
ស្រីមួយដេកដាក់កាយា
ទុកស្មើពស់ក្រាយអប្រិយ
ចង្រៃកើតក្រៃពុំជា
ស្រីមួយសក់វែងអន្លាយ
នៅមាត់អណ្តូងមាត់ទ្វារ
ចង្រៃអិតបីបើរក
ស្រីមួយដើរលេងទាត់ជាយ
សំពត់ដាច់ដាចមិននឹក
ញ៉ាំញ៉ើដំណើររលះ
កក្រើកផ្ទះទាំងបីល្វែង
ស្រីមួយឃើញទ្រព្យនៅផ្លូវ
ពុំចេរចំណេរទៅមុខ
ទ្រព្យនោះរលោះចេញអែង
ទោះឆីចំណីនូវបាយ
កូនអើយនេះហើយចូរស្តាប់
អោយចៀសអស់ទាំងនេះណា
គឺព្រះមានបុណ្យកន្លង
មួយមាតុមួយមិត្តភរិយា
ទាំងបួនប្រសើរអិតហ្មង
រីអែហៅមាតុភរិយា
ចរិតបីប្រការក្នុងកាយ
បានថ្កើងរុងរឿងលឺល្បី
មួយបើប្ដីស្លៀកពាក់ចាស់
ចេះរៀបរន្ដាប់តាក់តែង
មួយបើប្តីឈឺថ្កាត់អ្វី
រកពេទ្យមេមត់នូវគ្រូ
រីអែហៅភាតុភរិយា
នោះមានចំរិតពីរផង
មួយធ្វើអោយប្តីក្សេមក្សាន្ត
មួយទោះលឺពាក្យអ្នកណា
ពុំត្រូវអាស្រូវអប្រិយ
ទោះបីបើប្តីមានទុក្ខ
មួយសោតអែមិត្តភរិយា
បីដូចកលមិត្តសំលាញ់
បីដូចកលប្អូននិងបង
មានចិត្តប្រតិព័ទ្ធមហិមា
មួយមានមារយាទកន្លង
រីទាសភរិយានោះកូវ
ចរិតប្រាំបីប្រការខ្មី
ប្រុងចិត្តការគិតខ្មាសគេ
ទោះប្តីខឹងក្រៃប៉ុន្មាន
មួយទោះប្តីនោះកាចក្តាច់
មិនហ៊ានឆ្លើយឈ្លោះរំលង
មួយចេះប្រដាប់រៀបបាយ
អត់ចាំទំរាំប្តីមក
នេះអែងហៅទោសភរិយា
បើអស់ស្រីណាបានស្តាប់
លុះអស់អាយុក្សិណក្ស័យ
នឹងបានក្សេមក្សាន្តពណរាយ
រីអែប្រពន្ធពុំជា
កុំអោយយកទុកក្នុងខ្លួន
មួយគិតគំនិតចងជា
ប្រទូសរឹងរូសខ្ញូវខ្ជី
ឆ្លើយឆ្លងសូរសងបណ្តើរ
មួយមិនចង់ធ្វើបំពេញ
អាងចេះដៀលតិះពុំក្រែង
មួយមានចិត្តនោះស្រើបស្រាល
មួយចិត្តទ្រឹស្តទ្រុស្តអប្រិយ
គិតកាប់សំលាប់បង់សៀត
រីអែសត្រូវភរិយា
មួយមិនខ្លាចប្តីអាត្មា
មួយទ្រឹងទ្រមឹងស្ងៀមស្ងាត់
មួយប្តីស្រដីគន្លង
មួយមិនចង់អោយប្តីគាប់
មួយទោះនឹងស្រដីឡើង
មួយទោះប្តីលោះខ្ញុំស្រី
ឃើញគាប់រឹងស្អប់ខ្នាញ់គ្នាន់
មួយត្បិតប្តីមានសហាយ
រីចោរភរិយានោះកូវ
មួយចង់ចាយទ្រព្យប្តីណា
មួយប្តីឃ្មាតឃ្មីខំរក
លួចអោយទៅម្តាយអូវពុក
មួយខ្ជិលមិនចង់ធ្វើការ
ដេកលេងចំខែងអស់កល
ទទូរដេកថ្ងូរហ៊ឺៗ
នេះហៅប្រពន្ធពុំគាប់
លុះអស់អាយុក្ល័បក្លាយ
តែងនឹងរងទុក្ខរងសោក
ហេតុអកុសលនេះហើយ
ខុសវត្តប្រតិបត្តិឆ្គាំងឆ្គង
មាក់ងាយនោះមានប្រាំបី
មាក់ងាយមួយនោះអែងណា
ខឹងស្អប់ធុញថប់មិនទ្រាំ
មើលប្តីអោយជាឆាប់ឆុត
មាក់ងាយមួយប្តីខ្សត់ទ្រព្យ
ដៀលត្មះថាច្រាសដោយសារ
មាក់ងាយត្បិតប្តីអ័ប្បយស
ឆ្មើងខ្លួនអោយប្តីបំរើ
មាក់ងាយមួយត្បិតប្តីល្ងង់
ដៀលត្មះពុំចេះអាសូរ
មាក់ងាយមួយប្តីអាក្រក់
កន្ទ្រលរោងរលក្រអុះ
ខ្លួនអែងចិញ្ចែងរូបរាង
មាក់ងាយមួយប្តីមិនខំ
ឆ្លៀតឆ្លើយបោះពាក្យគគ្រេង
មាក់ងាយមួយប្តីផឹកស្រា
ពាក្យក្អេងរាំច្រៀងឡោៗ
លឺមាត់ប្តីហើយខឹងក្តៅ
មាក់ងាយមួយទៀតនោះមិញ
មួលបិចចាក់ចុចជាល្បែង
ត្បិតតែយល់គេស្រលាញ់
ធ្វើខ្នាញ់បែរចេញព្រងើយ
ពុំបានក្សេមក្សាន្តនឹងគ្នា
កូនអើយនេះហើយច្បាប់ស្រី
យកទុកក្នុងអង្គអាតា្ម
ប្រសើរទាំងនាលោកិយ
ទោះចិត្តគន់គិតសច្ចា
ដូចចិត្តឆាប់ឆុតពុំយូរ
កើតយសខ្ពង់ខ្ពស់កន្លង
ច្បាប់នេះអុត្តមថ្លៃថ្លា
ជាល្អកម្របានស្តាប់
បានដល់មគ្គផលសួគ៌ា
ចរចាអស់អាថិពាក្យពេចន៍
ប្រាជ្ញប្រែរីអែនាមនៃ
មានចិត្តកួចគិតកាព្យា
សច្ចាប្រាថ្នាមគ្គផល
ទោះបីសេចក្តីខុសត្រូវ
កុំត្មះតិះដៀលឡើយហោង
សំរាប់ជាច្បាប់មាត្រា
ភូជង្គលីលា
ចរចាកតាមប្តី
បើកបន្ទូលថា
ចេញចាកអំពី
ចូរនាងចាំចេះ
កុំអោយស្វាមី
ជាម្ចាស់សិរសា
ក្រណាស់នាងអាយ
ពាក្យទន់តិចនៃ
ឃើញញាតិឆ្ងាយជិត
ពាក្យផ្អែមចរចារ
មិនមានអស់អញ
កើតសុខក្សេមក្សាន្ត
ការកេរ្តិ៍ជាស្រ្តី
ឃើញប្រុសកំលោះ
ប្រុសព្រើលបានចិត្ត
អិតមានអិរិយា
ស្រដីមិនមួន
សើចសួរចំអន់
មិនខ្លាចខ្លួនខុស
នឹងសមពុំសម
អោយប្រុសដទៃ
អិតមានកិរិយា
ទោះត្បាញចាក់ដំ
ថាចាំបង្ហើយ
ដាក់ត្បាញហើយណា
ហើយកុំអោយដើរ
នាងខំធ្វើការ
រវល់កូនយំ
មួយហើយមួយទៀត
រកបានអោយឆី
ហូលគោមគាតកាត់
ក្រែងដល់យូរទៅ
ចូរចាំរក្សា
អោយកោតខ្លាចប្តី
អោយនាងរក្សា
សព្វថ្ងៃកុំបី
កើតក្តៅរលេះ
អោយឆេះបំផ្លុង
នាំមកបង្កាត់
ដាលដល់កូនចៅ
មើលភ្លើងទាំងបី
នឹងអោយអុត្តង្គ
បរិបូណ៌អិតហ្មង
គឺគុណមាតា
ប្រណិបតន៍ខុសឆ្គង
ចំណីចំណុក
ឆ្ងាញ់ឈ្ថុយពិសា
អត់អោនកុំបី
គឺប្តីអាត្មា
កុំធ្វើអោយអាក់
កុំអោយស្រដី
ពាក្យពុំប្រសើរ
ពុំគួរអោយប្រាប់
លឺពាក្យពីម្តាយ
កើតជាសំដី
ជជែកនាំឡើង
មិនស្ងៀមអោយបាត់
មិនមានហៅសុខ
ម្តាយផ្តាំកូនស្រី
ខុសឆ្គងម្តេចម្តា
កូនកុំស្រដី
ខ្សត់ខ្សោយខ្លៅខ្លាំង
ណែនាំលេងលាយ
ខេខឹងជេរថា
មិនអាក់ស្រាកស្រន់
ជេរថាជន្លេញ
អោយបានរលត់
តតបទៅនឹង
មិនគិតខ្លួនស្រី
គំរាបបញ្ឆោះ
សំលាក់ទោរឹង
បំបែកជាឈ្លោះ
ដៀលត្មះបញ្ឆៀង
ចាប់ចោលទៅដី
ម្នះម្នេញក្នុងចិត្ត
ហៅស្រីម្នះម្នេញ
ខុសណាស់នាងអាយ
នាងចូលទៅអែ
ស្រដីអោយអន់
ចូរនាងចាំនៅ
ក្រែងឆ្លងម្តេចម្តា
ពាក្យគេបង្គាប់
លឺតែប្រឈ្លោះ
ជាអ្នកប៉ោឡែ
អោយគេស្តាប់ហោង
មិនបើកអោយដើរ
កុំកូនចំអែរ
ក្រោកក្រេសដើរទៅ
រវល់ទំនេរ
ជាស្រីនេះណា៎
មិនរើសត្បិតជាង
ស្គាល់តែអុបទ្រព
ពិតហើយចេះការ
អិតគេផ្ទឹមខាង
ទោះខ្មៅក្រងេះ
ចេះដឹងសមគួរ
ហៅល្អរូបា
ម្តាយប្រាប់អំពី
មិនបានលើកដៃ
រង្គំរង្គះ
ព្រោះចិត្តចង់ឆាប់
ហើរច្រាលអប្រិយ
ចេញចូលមាត់ទ្វារ
មិនរុញបំបាំង
អោយចោរចូលចុះ
លឺលេចចំងាយ
ចូលភូមិផងក្តី
ប្រះប្រែអាត្មា
ឡើងផ្ទះអិតបី
នឹងព្រាត់ប្រាស់គ្នា
រំសុសរំសាយ
បីដូចមជ្ជរា
រេរាសំកក
លឺលាន់ស្ទើរធ្លាយ
ដើរលឺគគឹក
ដាក់ជើងលើផ្ទះ
ដូចកលគេសែង
កន្លងហួសទៅ
ពុំចេះដាក់ទុក
ចង្រៃទាស់ទែង
លបលូកកកាយ
ហៅក្តីអុបទ្រព
អោយរៀនលក្ខណា
ទេសនាចែងចង
ភាតុភរិយាជា
គួរអោយចាំចង
ប្រពន្ធនោះជា
មួយចង់ខ្វល់ខ្វាយ
មិនអោយអាប់ប្ដី
យកថ្មីអោយផ្លាស់
ចំណីផងស្វែង
ព្រួយប្រឹងមើលប្តី
គ្រោះយាមគន់គូរ
ប្រសើរសោភា
ដូចប្អូននិងបង
របស់ប្តីបាន
គេតិះដៀលថា
ចេះការកេរប្តី
គិតអោយបានសុខ
មានចរិតជា
មានចិត្តអស់អញ
ប្រាសយូរលង់ហោង
ត្បិតបានជួបគ្នា
ទោះឃើញប្រុសផង
ក្នុងមាត្រាត្រូវ
មួយចិត្តខ្លាចប្តី
មិនអោយប្តីជេរ
មិនចេះហៅហាន
ខឹងដល់វាយវាត់
តតបទៅផង
ប្តីដើរជិតឆ្ងាយ
ជួបជុំទើបយក
សម្តេចភគវា
យកទុកជាច្បាប់
បានទៅកើតអៃ
សេពសុខសប្បាយ
ពេជ្ឈឃាតភរិយា
អោយចៀសចេញជួន
ឆ្លាស់ឆ្លើយបំពារ
មិនចេះចាញ់ប្តី
ចង់ឈ្លោះអោយស្មើ
បង្គាប់ប្តីវិញ
អោយប្តីស្តាប់អែង
ចង់ត្រេកត្រអាល
ចង់សំលាប់ប្តី
នឹងយកប្រុសទៀត
ចរិតពុំជា
បង្គាប់ត្រង់ណា
ប្តីសួរបីមាត់
ប្រដៅច្បាប់ផង
មិនចង់ប្រដាប់
ពាក្យធំចចើង
វាបំរើប្តី
ក្នុងចិត្តប្រចណ្ឌ
ហួរហែកសុសសាយ
ចរិតពុំត្រូវ
អោយខូចអាសារ
របស់បានមក
ប្តីសួររកមុខ
កុហកមុសា
លុះប្តីគេយល់
ប្តីហៅមិនលឺ
ស្រីណាកាន់ខ្ជាប់
ធ្លាក់ទៅអបាយ
រំដោះរួចមក
ត្បិតខ្លួនអិតត្រើយ
មិនរៀនមិនរង
មានក្នុងបាលី
ត្បិតប្តីពិការ
មិនមានរកថ្នាំ
ខឹងវិញមិនអត់
គ្មានកេរ្តិ៍កោះគាប់
ព្រោះខ្ជិលធ្វើការ
អែងត្រកូលខ្ពស់
ឈ្លោះឡើងហើយដើរ
ខ្លៅខ្លួនទ្រមង់
សំដីខ្មោះខ្មូរ
សាច់ខ្មៅប៉ប៉ក់
សក់ស្គាញស្កូវសុស
ខ្លួនសល្អជាង
ធ្វើការលេលាំ
ឈ្លោះជេរមិនឈ្វេង
ស្រវឹងចោលការ
អោយឆ្កែព្រុសឆោ
ប្រទេចជេរទៅ
ត្បិតប្តីស្រលាញ់
មិនមានកោតក្រែង
ស្រដីផងមិញ
គេនឹងកន្តើយ
មាក់ងាយនេះជា
អោយកូនពិសី
ប្រសើរក្តាត់ណា
ទោះបរលោកក្តី
ជាពុទ្ធមាតា
កបកើតសម្បូរ
យឺនយូរអិតហ្មង
ទោះស្រីអែណា
ស្តាប់ហើយចូរចាប់
ប្រសើរសោភា
ពាក្យពិតកាព្យកិច្ច
ខ្ញុំឈ្មោះម៉ឺន-មៃ
កបកើតជ្រះថ្លា
ផុលផុសយោបល់
សូមទានតំរូវ
សូមសាងផលផង
សូរេចបការា
ចងជាច្បាប់ស្រី។
គឺបុណ្ណកយក្សា។
ហៃកូនពិសី ។
ពិភពនាគនេះ ។
បំរើស្វាមី ។
អាក់អន់ចិន្តា ។
កូនកុំមាក់ងាយ។
តាមដោយច្បាប់ស្រី។
អោយញាតិចូលចិត្ត។
ហៅឡើងឆីស្លា។
ទើបគេស្រលាញ់
នឹងញាតិសន្តាន។
ពីព្រោះកូនស្រី។
កុំស្តីឡេះលាស់។
សសៀរចូរជិត។
ទាហានដោយសារ។
មារយាទក្នុងខ្លួន។
មិនមានអៀនអន់។
ចំអកអោយប្រុស។
មារយាទក្រិត្យក្រម។
ថាអែងជាស្រី ។
មាក់ងាយប្តីណា។
មារយាទពុំសម។
នាងខំអោយហើយ។
កម្រណាស់ណា។
បានស្រេចសឹមធ្វើ។
លេងផ្ទះគេណា។
ទាន់ខ្លួនក្រមុំ។
កម្រចេះឆ្លៀត។
យំទារតែឆី។
ទើបបានបាត់មាត់។
អន្ទងត្បាញទៅ។
ខាតខូចអាសារ។
កុំភ្លេចស្មារតី។
គំដែងក្រឡា។
ភ្នក់ភ្លើងទាំងបី។
ភ្លេចផ្លុំអោយឆេះ។
រលាយអស់អង្គ។
រឹងផ្លុំបង្កាត់ ។
អោយឆេះអែក្រៅ។
អសោចអប្រិយ។
រក្សាអោយគង់។
អុត្តមកន្លង។
ប្រសើរក្តាត់ណា។
បិតាស្ងួនគ្រង។
នឹងម្តាយអូវពុក។
ចំណង់អាត្មា។
ជូនជាប្រក្រតី។
អោយអាក់ចិន្តា។
ឋិតថេររួមរ័ក្ស។
អោយអន់ចិត្តប្តី។
ទុកគេជាស្មើរ។
ជញ្ជឹងចាំស្តាប់។
បានដឹងដល់ម្តាយ។
ខ្សឹបខ្សៀវប្រាប់ប្តី។
សួរចុះសួរឡើង។
ចចើងមិនបាត់។
អោយបានទីសុខ។
យូរលង់ឡើយនៃ។
អោយខំរក្សា។
ម្តាយផ្តាំកូនស្រី។
ដើមប្តីកំបាំង។
នាងកុំមើលងាយ។
អោយស្រួលវាចា។
បោះពាក្យទំងន់។
ដោយចិត្តគ្នាន់ក្នាញ់។
ត្បិតទាស់នឹងចិត្ត។
រលាយកំហឹង។
អ្នកជាស្វាមី។
ស្រដីទ្រគោះ។
បញ្ជោរអោយខឹង។
ចចើងចង់ឈ្លោះ។
បំបែរពុំទៀង។
បញ្ឈឺចិតប្តី។
បែកបាក់ពុំគិត។
អោយបានប្តីចាញ់។
អាប់កេរ្តិ៍យសឆ្ងាយ។
កុំធ្វើដូចគេ។
ដំនេកគិតសិន។
ស្រាយទោសនោះទៅ
ទុកក្នុងអាត្មា។
ត្បិតបានផ្តាំស្រាប់។
បង្កើតតែឈ្លោះ។
មិនចេះហៅល្ហែ។
ចិត្តចោរដកទង។
ថាអែងគ្រាន់បើ។
បញ្ចើអោយទេ។
ចំអៀកមិនទៅ។
កុំអោយប្តីជេរ។
រវៀសមកណា៎។
កម្រណាស់នាង។
ចេះការទាំងគ្រប់។
ទាំងដប់ប្រការ។
គួរកោតដោយយ៉ាង។
ច្បាប់ផងមិនចេះ។
ការសោតសមគួរ។
ស្គាល់អស់អិរិយា។
កបកល្យាណី។
អុបទ្រពចង្រៃ។
បិទទូលសំពះ។
នឹងបង់អស់ទ្រព្យ។
រំលងជើងប្តី។
កើតព្យាធិ៍រោគា។
ពុំបានបិទបាំង។
មើលយល់សាយសុស
យកទ្រព្យទាំងឡាយ។
រំលងផ្ទះបី។
ចង្រៃក្តាត់ណា៎។
អោយខ្នងទៅប្តី។
អិតបើគណនា។
ពុំបានវែងឆ្ងាយ។
សក់សោតរេរា។
ឆ្មាលាក់ក្រចក។
មិនចុកសក់ងាយ។
ប្រថពីសន្លឹក។
ស្មើសូររន្ទះ។
គគ្រាំគគ្រេង។
របស់ចេញទៅ។
មិនចាប់ចេញទុក។
រាយរាល់តែល្វែង។
ធ្វើអោយអន្តរាយ។
ពមពុំសណ្តាប់។
ទាំងដប់ប្រការ។
ទាំងប្រាំពីរផង។
ជាបទគាថា។
ទាសភរិយាផង។
ទុកក្នុងអាតា្ម។
លោកទុកស្មើម្តាយ។
ប្រយោជន៏អោយប្តី។
អោយបានសក្ដិយស។
ចាស់ស្លៀកខ្លួនអែង។
រកមកអោយប្ដី
រកថ្នាំសង្កូវ។
មើលប្តីអោយជា។
ប្រពន្ធស្មើបង។
ចិត្តមូលមួយប្រាណ។
ចេះទុករក្សា។
ស្រដីពីប្តី។
បែរបានជាសុខ។
យកខ្លួនធានា។
បីប្រការមិញ។
មិនអោយមានហ្មង។
ទើបមកជួបគ្នា។
មិនអោយមានហ្មង។
មិនល្អៀងចិត្តទៅ។
ប្រពន្ធខ្ញុំប្តី។
ក្រែងប្តីវាយជេរ។
បន្ទោសខ្លួនបាន។
ឆ្លើយឈ្លោះតមាត់។
ជេរចោរដកទង។
ក្រែងលឺកេរឆ្ងាយ។
មិនហ៊ានបរិភោគ។
បរិភោគផងគ្នា។
ទេសនាប្រោសប្រាប់។
ក្នុងប្រាណសព្វថ្ងៃ។
តុសិតសួគ៌នាយ។
និរទុក្ខកាយា។
ចរិតមានបួន។
កើតកម្មវេរា។
បំពានអោយប្តី។
ថាអែងគ្រាន់បើ។
អោយលើសប្តីវិញ។
អោយថ្កើងខ្លួនអែង។
ដោយចិត្តអន្ធពាល។
ចោរពេញមុខប្តី។
ស្រលាញ់ប្រុសទៀត។
ធ្វើប្តីមរណា។
ប្រាំពីរប្រការ។
ពុំធ្វើតាមចិត្ត។
ពុំស្រដីផង។
ពុំចូលចិត្តស្តាប់។
អោយប្តីថ្កុំថ្កើង។
ចចេសនឹងប្តី។
មិនអោយអាក់អន់។
ជេរថានាយអាយ។
អោយប្តីអាស្រូវ។
មានបីប្រការ។
មិនគង់ជាល្អ។
មិនថែទាំទុក។
មិនប្រាប់ឡើយណា។
ថាអែងរវល់។
ពុតធ្វើជាឈឺ។
ពុតចង់តែស្លាប់។
ពុំដែលរសាយ។
ទាំងបួនចំពួក។
កើតជាមនុស្សខ្ទើយ។
ធ្វើខុសគន្លង។
ខុសនឹងច្បាប់ស្រី។
ព្រះធម៌លោកថា។
មិនបានមាំមួន។
គ្រូគ្រោះមេមត់។
បន់អោយប្តីស្លាប់។
ស្មើនឹងអាត្មា។
ទើបគ្មានរបស់។
 ពូជពង្សពុំស្មើ។
ដៀលត្មះពូជពង្ស។
ទ្រមក់យឺតយូរ។
មិនក្រែងប៉ុនសក់។
មុខអុតស៊ីសុស។
ពោះធំកំពាង។
ថាប្តីមិនសម។
ឡឡែដើរលេង។
គិតខុសមាត្រា។
ដើលេងតែលតោល។
ផ្អើលភ្ញាក់កូនចៅ។
តាមដោយចិត្តខ្នាញ់។
លលូកប្រលែង។
បានចិត្តជេរវិញ។
គំរោះគំរើយ។
ក្និចក្នក់មាយា។
គំរប់ប្រាំបី។
រករៀនរក្សា។
កើតសុខសួស្តី។
សឹងលុះប្រាថ្នា ។
សឹងបានបរិបូណ៌។
សម្បត្តិទ្រព្យផង។
ដូចក្តីប្រាថ្នា ។
លឺហើយមានភ័ព្វ។
ចូរចាំគ្រប់គ្នា ។
ចូរចាំកុំភ្លេច ។
បរិបូណ៌ប្រពៃ។
មែនមានសទ្ធា ។
ត្រេកត្រង់កុសល។
លេចលើកទុកទៅ។
តំរង់អោយផង ។
ទុកតសាសនា ។
បរិបូណ៌ចែងចប់។
​​​​​​​(ដកស្រង់ចេញពីសៀវភៅច្បាប់ស្រី)

​​​​​​​​​(ចប់)​

Comments (6) »