Archive for ខែកក្កដា, 2008

គិតច្រើនមិនចម្រើនអាយុ

មូល​ហេតុ​ដែល​នាំ​ឲ្យ​គិត​ច្រើន

គ្មាន​នរណា​ម្នាក់​លើ​លោក​នេះ​មិន​ចេះ​គិត​ ឬ​គ្មាន​រឿង​ដែល​ត្រូវ​គិត​នោះ​ទេ​

គ្រាន់​តែ​តិច​ឬ​ច្រើន​ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្តែង​តែ​ប៉ុណ្ណោះ។ បញ្ហា​ចម្បង​ដែល​ធ្វើ

​ឲ្យ​លោក​អ្នក​តែងតែ​ជួប​ និង​គិត​ជា​ប្រចាំ​នោះ​មាន​ដូច​ជា​៖

បញ្ហា​គ្រួសារ​ ៖ គ្មាន​អ្វី​ពិបាក​ដោះស្រាយ​ជាង​រឿង​នេះ​ទេ ព្រោះ​បញ្ហា​គ្រួសារ​ស្មុគស្មាញ​

ដោះស្រាយ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ រឿង​រ៉ាវ​នេះ​ ហើយ​ដែល​ធ្វើ​ឲ្យ​លោក​អ្នក​

មួយចំនួន​ស្មុគស្មាញ​រហូត​ដល់​ក្លាយ​ជា​មាន​វិបត្តិ។

បញ្ហា​ការងារ ៖ សង្គម​បច្ចុប្បន្ន​បញ្ហា​ការងារ​ និង​គ្រួសារ​ដើរ​ទន្ទឹម​គ្នា​។ ការងារ​មាន​ច្រើន​

យ៉ាង​ខុសៗ​គ្នា​ ការងារ​មួយ​ចំនួន​ទាមទារ​ការ​ត្រិះរិះ​ពិចារណា​ឲ្យ​បាន​ម៉ត់​ចត់​ ម្ល៉ោះ​

ហើយ​ទើប​លោក​អ្នក​ចាំ​បាច់​ត្រូវ​ប្រើ​ការ​គិត​ច្រើន​ដែល​ជួន​កាល​គិត​ហួស​កម្រិត​

ធ្វើ​ឲ្យ​មាន​បញ្ហា​។ សម្ពាធ​ការងារ​ធ្ងន់ធ្ងរ បរិស្ថាន​កន្លែង​ធ្វើ​ការ​មិន​ប្រសើរ​ គ្មាន​

ទំនាក់ទំនង​មិត្ត​រួម​ការងារ​សុទ្ធ​តែ​ជា​ដើម​ចម​នៃ​ការ​គិត។

បញ្ហា​សេដ្ឋកិច្ច ៖ ប្រាក់​ចំណូល​មក​មាន​កម្រិត​តិចតួច​មិន​សមស្រប​និង​តម្រូវ​ការ​ចំណាយ​

បាន​ក្លាយ​ជា​ប្រធាន​បទ​ចម្បង​ក្នុង​ការ​គិត​ ព្រោះ​ថា​ បើ​មិន​មាន​ប្រាក់​គ្រប់គ្រាន់​

នោះ​គ្រប់​ចង្វាក់​នៃ​ការ​រស់​នៅ​ត្រូវ​រាំង​ស្ទះ​ ឬ​ខកខាន។

បញ្ហា​សង្គម ៖ សង្គ្រាម​ អសន្តិសុខ​ គ្រោះ​មហន្តរាយ​ និង​គ្រោះ​ធម្មជាតិ​ បាន​ធ្វើ​ឲ្យ​

ប្រជាពលរដ្ឋ​មាន​កង្វល់​នៅ​ក្នុង​ចិត្ត​ ភ័យ​ខ្លាច​គ្រប់​ពេល​វេលា។ នេះ​ក៏​ជា​មូល​ហេតុ​

នាំ​ឲ្យ​មាន​ការ​គិត​ច្រើន​ដែរ។ បញ្ហា​សង្គម​ក៏​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្លាយ​ទៅ​ជា​

អ្នក​ជំងឺ​ផ្លូវ​ក?ិត្ត​ដោយ​មិន​ដឹង​ខ្លួន។

វិធី​ព្យាបាល​ការ​គិត​ច្រើន

ដើម្បី​បញ្ចៀស​ការ​គិត​ទាំង​នេះ​ លោក​អ្នក​ត្រូវ​ហ៊ាន​ទទួល​នូវ​អ្វី​ដែល​ជា​ការ​

ពិត​ចំពោះ​ខ្លួន​ឯង​ និង​អ្នក​ដែល​នៅ​ជុំ​វិញ​ ព្រោះ​គ្មាន​អ្នក​ណា​ដឹង​អ្វី​ដែល​ជា​

ការ​ពិត​ជាង​លោក​អ្នក​ខ្លួន​ឯង​ឡើយ​។ ប្រសិន​ជា​អាច​គិត​បែប​នេះ​បាន​នោះ​

លោក​អ្នក​ប្រាកដ​ជា​ទទួល​ជោគជ័យ​សម្រាប់​អ្វី​កំពុង​តែ​ប្រតិបត្តិ​ ជា​ពិសេស​អាច​

បំបាត់​នូវ​ការ​គិត​ច្រើន​ទៀត​ផង​។ ម្យ៉ាង​ទៀត​លោក​អ្នក​មិន​ត្រូវ​ទុក​ចិត្ត​អ្នក​ដទៃ​

ច្រើន​ជាង​ខ្លួន​ឯង​នោះ​ទេ​ ព្រោះ​អាចមាន​វិប្បដិសារី​ នៅ​ពេល​ក្រោយ។ ប្រការ​មួយ​

ទៀត​លោក​គួរ​រក​ពេល​សម្រាក​ពី​ការ​សិក្សា​ ឬ​ការងារ​ទៅ​លម្ហែ​កម្សាន្ត​ខ្លះ​ ទើប​

ជួយ​កាត់​បន្ថយ​នូវ​ការ​គិត​ច្រើន​បាន។ សំខាន់​លោក​អ្នក​ត្រូវ​ហ៊ាន​ប្រឈម​មុខ​នឹង​

ការ​ពិត​ និង​រក​វិធី​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ ការ​​យក​ចាញ់​ឈ្នះ​ និង​គិត​
ច្រើន​ ឬ​គិត​ផ្ដេសផ្ដាស​វា​មាន​បាន​រើក​ចម្រើន​អ្វី​ឡើយ។

ផល​វិបាក​នៃ​ការ​គិត​ច្រើន​

ការ​គិត​ច្រើន​អាច​ធ្វើ​ឲ្យ​លោក​អ្នក​មួយ​ចំនួន​ទៅ​ជា​អ្នក​ជំងឺ​ផ្លូវ​ចិត្ត។ ការ​ធ្វើ​

អត្តឃាត​ចំពោះ​ខ្លួន​ឯង​គឺ​ដោយ​សារ​ពិបាក​ក្នុង​អារម្មណ៍​ ឬ​ចាក​ចេញ​ពី​ផ្ទះ​ និង​

បង្ក​ជម្លោះ​ជា​មួយ​អ្នក​ដទៃ​ជា​ដើម​។ លោក​អ្នក​មាន​ទឹក​មុខ​ស្រពាប់​ស្រ​ពោន​

និង​កាយ​វិការ​សោះ​អង្គើយ​ ជា​មួយ​អ្នក​នូវ​ជុំ​វិញ​ខ្លួន​រហូត​ដល់​និយាយ​មិន​ចេញ​

ទៀត​ផង។ បើ​លោក​អ្នក​មិន​ព្រម​បោះបង់​នូវ​ការ​គិត​ច្រើន​នោះ​ទេ​ ការ​ពិ​បាក​នឹង​

ត្រូវ​ធ្លាក់​មក​លើ​ខ្លួន​ឯង​ដដែល។

វិធី​ទប់​ស្កាត់​ការ​គិត​ច្រើន

ខាង​ក្រោម​នេះ​ ជា​វិធី​មួយ​ដ៏​ល្អ​បំផុត​ចំពោះ​លោក​អ្នក​អំពី​រឿងរ៉ាវ​ដែល​ពាក់ព័ន្ធ​

នឹង​ការ​គិត​ផ្សេងៗ។

-គួរ​យក​បញ្ហា​មក​ដោះ​ស្រាយ​ ចៀសវាង​ការ​លាក់​ទុក​ ប្រសិន​បើ​លោក​អ្នក​អាច​ធ្វើ​
​បាន

-ពិភាក្សា​ជា​មួយ​ដៃ​គូ​ដែល​អាច​ទុក​ចិត្ត​បាន

-ត្រូវ​គិត​ថា​ អ្នក​ណា​ក៏​មាន​បញ្ហា​ដែរ​ មិន​អាច​ចៀស​បាន​ឡើយ

-មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យ​អ្នក​នៅ​ជុំ​វិញ​ខ្លួន​មើល​ងាយ​ ឬ​វាយ​តម្លៃ​លោក​អ្នក​បាន​

(និយាយ​ច្រើន​ឆាប់​ទុក​ចិត្ត​អ្នក​ដទៃ)

-មិន​ត្រូវ​មើល​មនុស្ស​ក្នុង​ផ្លូវ​ល្អ​ពេក​ឡើយ​ ព្រោះ​អាច​មាន​បញ្ហា​នៅ​ពេល​ក្រោយ​

នាំ​ឲ្យ​ខក​ចិត្ត

-សហការ​ និង​បង្កើត​ភាព​ស្និត​ស្នាល​ជា​មួយ​អ្នក​នៅ​ជុំវិញ​ខ្លួន

-ចៀសវាង​ទំនាស់​ឲ្យ​បាន​ច្រើន​បំផុត

-ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ច្រើន

-បែង​ចែក​ពេល​វេលា​ដើរ​កម្សាន្ត​

-ត្រូវ​ប្រក?័ត្ន​ពាក្យ​សម្ដី​ដែល​អ្នក​ដទៃ​និយាយ​មក​កាន់​ខ្លួន​ ព្រោះ​មាន​អ្នក​ខ្លះ​មាន​

បំណង​ល្អ​​ចំពោះ​យើង​ ហើយ​ក៏​មាន​អ្នក​ខ្លះ​មិន​ល្អ​ផង​ដែរ។

Leave a comment »

គំនិតជាអាហាសំរាប់ជំនួយបញ្ញា

១.​តែងកាយ​កុំភ្លេច​តែងចិត្ត។

២.​អ្នកជក់មិនខ្លាចផ្សែង​អ្នក​ផឹកមិនខ្លាចពែង​​​អ្នកសេ្វះស្វែងមិនខ្លាចឆ្ញាយ។

៣.​បើឭគេឈ្លោះកុំចង់ស្តាប់​ក្រែង​គេចាប់​ធ្វើសាក្សី​កើតក្តីក្តាំខាក?ប្រយោជន៍។

៤.​អង្គុយហួក?សក្តិស្រដីហួសថ្នាក់​បង់បោយហួសស្មា។

៥.​បើស្រលាញ់កុំទៅញឹក​បើរលឹកសឹមទៅម្តងៗ។

៦.​សប្បាយមានទុក្ខស្រណុកមានភ័យ។

៧.​ស្រលាញ់ផ្លែ​ឲ្យថែគល់។

៨.​កំហុសរមែងមានដក់អ្នកធ្វើ​អ្នកអង្គុយ​ឥតអំពើ​មានអ្វី​និងខុស។

៩.​លេងច្រើនៗឈ្លោះ​លេងពស់ច្រើន​ចឹក។

១០.​ស្រលាញ់កូនវាបង់ចំណី​ស្រលាញ់ប្តីគេ​វាបង់ចិត្ត។

១១.​សូវចូល​កុំឲ្យចេញ​សូវទិញកុំឲ្យដូរ។

១២.​សាច់សដូចចាន​មារយាទមិន​បាន​ដូចផេះចង្រ្កាន។

១៣.​សាបមួក?ដៃប្រៃមួយចឹប។

១៤.យកသ?ំផឹង​ធ្វើប្រពន្ធ​កុំយក​ប្រពន្ធ​ធ្វើ​សំផឹ

១៥.​យកចោរធ្វើមិត្ត​កុំមិត្ត​ធ្វើចោរ។

១៦.​យល់ទោសថាគុណ​យល់បុណ្យថា​បាប។

១៧.​យល់ល្អ​ថាអាក្រក់​​យល់លាមក​ថាផ្កា។

១៨.​ក្រមុំពិតគ្មាន​គំនិត​ពិតជាចាញ់មេម៉ាយ។

១៩.​រោគអ្វីមិនស្មើរោគ​ឃ្លាន​មាន​អ្វី​មិនស្មើមាន​បញ្ញា​ថ្លាអ្វី​មិន​ស្មើ​ចិត្ត​ជ្រះថ្លា។

២០.​មាន់ល្អព្រោះរោមរូបឆោមល្អ​ព្រោះតែង។

២១.ធ្វើអ្វី​ធ្វើឲ្យហើយកុំឡើយ​បង្ហើយកេរ្តិ៍។

២២.នាងគូនិង​អ្នក​មេខាតលក្ខណဟ?គូនិង​ពាល។

២៣.​នឹងលើអង្គើក្រោម។

២៤.​សោភ័ណបុរសគឺវិជ្ជា​សោភ័ណនារី​គឺចរិយា។

២៥.​​សោភ័ណព្រះមុនី​គឺរូបស្គម។

២៦.​មនុស្សខឹងកុំអោយលាងចាន​មនុស្សឃ្លានកុំអោយ​ដាំបាយ។

២៧.​បង់បោយឲ្យមើលប្រាណ​ដាំចង្រ្កាន​ឲ្យមើលឆ្នាំង។

២៨.មាតា-បិតាល្អមិនប្រាកដថាកូនទាំងអស់​សុទ្ធតែល្អ​​សង្គមល្អមិនប្រាកដថាពលរដ្ឋទាំងអស់សុទ្ធតែល្អ។

២៩.​ការសិក្សា​គឺជាមិត្តដ៏ល្អរបស់ជីវិត។

៣០.​ជីវិត​គ្មានការសិក្សា​ប្រៀបដូចមក?នចង្វារ​អត់អុំទូក។

៣១.​អ្នករៀនក្នុងវាំង​មិនប្រាកដ​ថាពូកែជាងអ្នករៀនក្នុងវត្ត។

៣២.​ចេះ​រៀន​ទើបរៀនចេះ

៣៣.​រស់ជាអ្នករៀន​មាន​ជាអ្នកជួយ។

៣៤.​ចេះរស់នៅ​គឺរស់នៅ​ជាអ្នកចេះ។

៣៥.​​ចេះ​ពីរៀន​មាន​ពីរក។

៣៦.​អ្នកមាន​មិន​ប្រាកដ​ថាជាមនុស្សល្អ​ហើយ​អ្នកក្រ​មិនប្រាកដថាသ?ាមនុស្ស​អាក្រក់ដែរ។

៣៧.​អ្នកនៅវត្តមិនប្រាកដថាមាន​សីល​អ្នកលក់អំបិល​មិនប្រាកដថាជាអ្នកក្រដែរ។

៣៨.​មេល្ងង់មិនប្រាកដថាកូនចៅល្ងង់ដែរនោះទេ។

៣៩.ដើម្បី​ជោគជ័យក្នុង​ជីវិត​គឺត្រូវរៀន​ពីជីវិត។

៤០.​ការធ្វើឲ្យខ្លួនឯងរល់​គឺជាការបង្កើតការងារ​សំរាប់ខ្លួនឯង។

៤១.​ការប្រឹងធ្វើការ​គឺជាការបង្កើតព្រេងវាសនាសំរាប់ខ្លួនឯង។

៤២.​ខ្លឹមរបស់មនុស្ស​គឺចំនេះវិជ្ជា​ការងារសេចក្តី​ថ្លៃថ្នូរ​និងសេចក្តីស្រលាញ់។

៤៣.​​រៀនរស់គឺជាការរស់រាន

៤៤.​​ទំលាប់ល្អកើតសិរី​សំលាប់អប្រិយ៍​កើតហ្មងសៅ។

៤៥.​​មច្ឆាពឹងគង្គា​នាវាពឹងចង្កូត។

៤៦.​​ប្រាជ្ញាជាវុធ​មុះមុត​ជាកំលាំង។

៤៧.​​​ជីវិតគឺជាការតស៊ូប្រឆាំង​នឹងសេចក្តីទុក្ខ​ដើម្បីសេចក្តីសុខ។

៤៨.​​រួចពីអន្ទាក់​ទៅធ្លាក់ក្នុងរណ្តៅ។

៤៩.​​ចុះទឹកក្រពើ​ឡើងលើ​ខ្លា។

៥០.​​ចំងល់ជាប្រភពនៃទស្សនវិជ្ជា។

៥១.​​ភ្នែកសំរាប់​មើលតែអ្វី​ដែលមាន​ប្រយោជន៍

៥២.មាត់សំរាប់និយាយ​និយាយអ្វីដែលមានប្រយោជន៍។

៥៣.​​ត្រចៀកសំរាប់ស្តាប់តែអ្នក​ដែលមានប្រយោជន៍។

៥៤.​នៅម្នាក់ឯងឲ្យប្រយត្ន័រឿង​គិត​នៅជាមួយមិត្តឲ្យប្រយត្ត័រឿងវាចារ។

៥៥.​​មនុស្សមានឥទ្ធិពលលើសង្គម​ហើយ​ក៏ទទួលឥទ្ធិពលពីសង្គមវិញដែរ។

៥៦.​​មាតា-បិតា​​ជាមេពម្ពរបស់កូន។

៥៧.​​មនុស្សទទួលឥទ្ធិពលពីរគឺ​ពីតំណពូជ​និងពីបរិយាកាសសង្គម

៥៨.​ភ្លើងបំភ្លឺ​មនុស្ស​ហើយក៏បំផ្លាញមនុស្សដែរ។

៥៩.​​បុរសចង់បានស្នេហាទីមួយរបស់ស្រ្តី

៦០.ស្រ្តីចង់បានស្នេហាចុងក្រោយរបស់បុរស។

៦១.​​​ថ្ងៃនេះត្រូវចេះដឹងជាង​ម្សិលមិញ។

៦២.​​ក្រកាយ​មេម៉ាយចិត្ត។​មេម៉ាយពិត​តែចិត្តក្រពុំ។

៦៣.​​មនុស្សដែលសើចមិនប្រាកដថាជាមនុស្សមានសេចក្តីសុខឡើយ។

៦៤.​ការសង្កេតពិនិត្យ​ជាគ្រូដ៏សំខាន់របស់ជីវិត។

៦៥.​សម្បីទ្រុងធ្វើពីមាសដំពេជ្រ​ក៏បក្សីមិនចង់នៅដែរ។

៦៦.​​ខឹងគេគឺដុតខ្លួនឯង។

៦៧.​​ឈ្នះខ្លួនឯងគឺឈ្នះអ្វីៗទាំងអស់។

៦៨.​​ទូកអណ្តែតដោយសារទឹក​ហើយក៏លិចដោយសារទឺកដែរ។

៦៩.​​បច្ចុប្បន្ន​គឺផលរបស់អតីត​និង​ជាហេតុសំរាប់​អនាគត់។

៧០.​​មានទ្រព្យ​ព្រោះមធ្យ័ត​អត្តខាត​ព្រោះខ្ជះខ្ជាយ។

៧១.​ពេលវេលា​មិនធ្វើ​ឲ្យមនុស្សខូចឡើយ​តែ​មនុស្ស​ទេដែលធ្វើ​ឲ្យពេលវេលា។

ៀ?២.​​មនុស្សកើតមកដូចក្រដាសប្រលាក់ពណ៌​ខ្លះហើយ​រីឯសង្គមជាអ្នកលាបពណ៌លើក្រដាសថែមទៀត។

៧៣.​​កុំយកពាលធ្វើមិត្ត​កុំបណ្ឌិតជាសត្រូវ។

៧៤.​​​រស់នៅតែមួយថ្ងៃបានធ្វើអំពើល្អ​ប្រសើរជាងរស់​នៅរាប់រយឆ្នាំ​តែធ្វើអំពើមិនល្អ។

៧៥.​​ត្រូវប្រាសចាកអគិទាំងបួនគឺៈ

-​​លំអៀងព្រဟ?ះស្រលាញ់

-​​លំអៀងព្រោះស្អប់

-​​លំអៀព្រោះមិនចេះ

-​​លំអៀងព្រោះខ្លាច។

៧៦-​​သ?ុំលោភលន់​បានភ្នំមាសមួយហើយ​ទៅដណ្តើមភ្នំមាសមួយទៀត

៧៧-​​បើក្តៅខ្លាំងត្រូវពាក់មួក​កុំខឹងនឹងកំដៅថ្ងៃ

៧៨-​​បើនិយាយត្រូវនិយាយអ្វីឲ្យមានប្រយោជន៍​និង​ផ្តល់សេចក្តីសុខដល់អ្នកស្តាប់

៧៩-​​ត្រូវស្វែងរកការចេះដឹងមកដាក់ខ្លួន​ឲ្យដូចស្វែងរកអាហារបរិភោគ

៨០-​​សេចក្តីអត់ធ្មត់​ធ្ងន់ដូចថ្មដែលមិនប៉ើងតាមខ្យល់

៨១-​​មនុស្សយើងរស់បានដោយសារអាហារបីយ៉ាងគឺ៖

​​ម្ហូបអាហារ

-​​មនោសញ្ចេតនា(សេចក្តីស្រលាញ់​ថ្នាក់ថ្នម)

-​​ចំណេះដឹង

៨២-​​កុំស្លាប់ដូចពស់រស់ដូចដង្កែប

៨៣-​​កុំភ្លេចពាក្យអរគុណ​ពាក្យសរសើរ​និងពាក្យសុំទោស​ក្នុងកាលរស់

៨៤-​​រូបល្អគង់តែចាស់​គំនិត​មិនចេះចាស់ឡើយ

៨៥-​​គួរចាំអ្វីដែលគួរចងចាំ​គួរភ្លេចអ្វីដែលគួរបំភ្លេច

៨៦-​​ពេលខ្លះរបស់រល្វីងមានតំលៃជាងរបស់ផ្អែម

៨៧-​​ពេលខ្លះមនុស្សអាចលេបរបស់រល្វីងបាន​ដោយសារតែសំបកផ្អែម

៨៨-​​មនុស្សខ្ជិលនិង​ទន់ខ្សោឡើយ។

៨៩-​​ភាពថ្លៃថ្នូរ​មិនមែនសំរាប់មនុស្សមិនចេះខ្មាសអៀនឡើយ

៩០-​​សំដីសរជាតិ​មារយាទសរពូជ

៩១-​​កុំនិយាយអ្វីដែលធ្វើឲ្យអ្នកដទៃឈឺចាប់

៩២-​​ពេលខឹងកុំធ្វើសេចក្តីសំរេចចិត្ត

៩៣-​​កុំសន្យាងាយ​ហើយមិនធ្វើ។

៩៤-​​រឿងល្អគោះទ្វារយើងស្រាលៗ​រឿងអាក្រក់ធាក់ទ្វារយើងចូលតែម្តង

៩៥-​​រឿងធំ​និងសំខាន់​កុំសំរេចចិត្តលឿនពេក

៩៦-​​ស្តាប់ទាំងសងខាង​សឹមវិនិច្ឆ័យ​តាមក្រោយ

៩៧-​​ផ្គរលាន់​កុំអាលចាក់ទឹកចាស់ចោល

៩៨-​​ប្រយុទ្ធដណ្តើមជើងឯក​ងាយជាងប្រយុទ្ធ​ដើម្បីការពារឋានៈជាជើងឯក។

៩៩-​​ជីវិតរឹងមាំ​មិនមែនសំរាប់មនុស្សទន់ខ្សោយឡើយ

១០០-​​រៀនជំនាស់ដោយរាបសារ

១០១-​​អ្នកក្រស៊ីដើម្បីរស់​អ្នកមានរស់​ដើម្បីស៊ី

១០២-​​ទៅទីណា​រៀនពីទីនោះ​​ជួបអ្នកណា​រៀនពីអ្នកនោះ។

១០៣-​​កុំកាត់ផ្តាច់អ្វីដែលអាចស្រាយបាន

១០៤-​​ត្រូវចាញ់ដើម្បើឈ្នះ​កុំឈ្នះដើម្បីចាញ់

១០៥-​​ស្រលាញ់សេចក្តីល្អ​សេចក្តីល្អ​និងនៅជាមួយយើង

១០៦-​​អ្វីដែលល្អ​ធ្វើហើយធ្វើទៀត​អានហើយអានទៀត។

១០៧-​​អ្វីដែលអាក្រក់ព្យាយាមបោះបង់ចោល​ម្តងហើយ​ម្តងទៀត

១០៨-​​អាចសរសើរគេបាន​ប៉ុន្តែ​មិនត្រូវបង្អាប់គេឡើយ

១០៩-​​បើរកមិត្តល្អឥតខ្ចោះ​អ្នកនិងមិនមានមិត្ត​ឡើយ

១១០-​​បើរកស្វាមី-​ភរិយាដែលល្អឥតខ្ចោះ​អ្នកនិងនៅតែម្នាក់ឯង។

១១១-​​ត្រូវរស់ជាអ្នករៀន​និងមានជាអ្នករក។

១១២-​​បើមិនកំចាត់ឧបស័គ្គទេ​ឧបស័គ្គ​និងកំចាត់យើង

១១៣-​​បើមិនសំលាប់ភាពល្ងង់ខ្លៅទេ​ភាពល្ងង់ខ្លៅនិងសំលាប់យើង

១១៤-​​បើសំលាប់ភាពក្រទេ​ភាពក្រីក្រ​និងសំលាប់យើង។

១១៥-​​បើមិនរត់តាមសង្គមទេ​សង្គមនិងរត់ចោលយើង

១១៦-​​បើសំលាប់សេចក្តីលោភលក់ទេ​សេចក្តីទុក្ខនិងសំលាប់យើង។

១១៧-​​ជួយគេឲ្យបានច្រើន​តែកុំពឹងគេច្រើន

១១៨-​​ធ្វើអ្វីៗត្រូវប្រើប្រាជ្ញ​និងប្រកាន់ផ្លូវកណ្តាល

១១៩-​​មនុស្សគ្មានផែនការជីវិត​ប្រៀបដូចជាការដើរក្នុងទីងងឹត

១២០-​​មនុស្សត្រូវព្យាយាម​ឲ្យដូចទឹកស្រក់ទំលុះថ្ម។

១២១-​​ដើរផ្លូវឆ្ងាយ​ឲ្យចេះឈប់សំរាក

១២២-​​ដើរផ្លូវលំបាកឲ្យចេះអត់ធ្មត់

១២៣-​​ការមិនចេះសំរបខ្លួន​គឺជាការដាក់ខ្លួនឯងក្នុងគ្រោះថ្នាក់។

១២៤-​​សេពគប់មិត្ត​ល្អកើត​សិរីបវរ

១២៥-​​ធ្វើអ្វីៗចំពេលវេលា​នាំឲ្យកិច្ចការនានាបានសំរេច

១២៦-​​កុំសាងខ្លួន​បំផ្លាញគេ

១២៧-​​សំដីឆ្លុះបញ្ចាំងអំពីការយល់ដឹងរបស់យើង

១២៨-​​សុជីវធម៌​គឺគ្រឿងអលង្ការលំអជីវិត

១២៩-​​សេចក្តីអត់ធ្មត់ជួយជំនះឧបស័គ្គ

១៣០-​​ត្រូវបំពេញចិត្ត​ចំពោះអ្វីៗដែលយើងមាន

១៣១-​​មនុស្សមិនមែនគ្រាន់តែមានលទ្ធភាពរស់ប៉ុណ្ណោះ

ទេ​តែត្រូវមានលទ្ធភាពធ្វើជីវិតរុងរឿងផងដែរ។

១៣២-​​ធ្វើអ្វីៗត្រូវមានផែនការច្បាស់លាស់

១៣៣-​​ចង់ក្លាយជាមនុស្សល្អ​ត្រូវ​តែធ្វើអំពើល្អ

១៣៤-​​ចង់ឲ្យគេធ្វើអំពើល្អដាក់ខ្លួន​ត្រូវធ្្វើល្អចំពោះគេជាមុន។

១៣៥-​​ចង់ឲ្យគេគោរពខ្លួន​ត្រូវគោរពគេជាមុន

១៣៦-​​ត្រូវអភិវឌ្ឍខ្លួនជាប់ជាប្រចាំ​ដើម្បីជីវិតគង់វង្ស​ជាដរាប

១៣៧-​​ការមិនដើរទៅមុខ​គឺជាការដើរថយក្រោយ

១៣៨-​​ការមិនធ្វើសេចក្តីសំរេចចិត្ត​​គឺសេចក្តីសំរេចចិត្ត

១៣៩-​​ជីវិតគ្មានការសំរាកលំហែ​គឺជាជីវិតគ្រឿងយន្ត

១៤០-​​ជីវិតមិនមែនសំរាប់តែការងារទេ​គឺសំរាប់ការលំហែផងដែរ។

១៤១-​​អាហារ​ការហាត់ប្រាណ​និងការធ្វើអារម្មណ៍ល្អ​នាំអោយជីវិតមានសេចក្តីសុខ។

១៤២-​​ត្រូវម៉ឺងម៉ាត់​តែទន់ភ្លន់

១៤៣-​​មិនត្រូវយកបរាជ័យ​ធ្វើជាត្រីមុខឡើយ

១៤៤-​​ត្រូវមានសិល្បះក្នុងការរស់នៅ។

១៤៥-​​រើសស្វាមីខុស​មួយថ្ងៃ​ចង្រៃមួយជីវិត។

១៤៦-​​គុណមិនឈ្នះគាប់

១៤៧-​​ទៀងមិនឈ្នះ​មិនទាល់

១៤៨-​​សន្សំសំចៃធ្វើឲ្យជីវិត​រីកចំរើន

១៤៩-​​ធ្វើអ្វីៗត្រូវចេះទុកច្រកចេញសំរាប់ខ្លួនឯងនិងគូរ​បដិបក្ខ។

១៥០-​​ត្រូវចេះឲ្យតំលៃខ្លួនឯង​និងអ្នកដទៃ

១៥១-​​ចង់ឲ្យគេការពារយើង​យើងត្រូវការពារគេ

១៥២-​​កុំបង្កបញ្លាដល់ខ្លួនឯង​និងអ្នកដទៃ

១៥៣-​​ត្រូវទទួលខុសត្រូវនូវអ្វីដែលយើងបានធ្វើ

១៥៤-​​ធ្វើអ្វីៗត្រូវមានចន្ទល់/អ្នកគាំទ្រ

១៥៥-​​ត្រូវចេះឆ្លៀតឳកាស​បើឳកាសរង់ចាំឳកាសនិងចេះបង្កើតឳកាស។

១៥៦-​​រង់ចាំយូរប្រសើរជាងគ្មានអ្វីរង់ចាំ

១៥៧-​​ត្រូវចេះរក្សាអ្វីៗដែលយើងមាន

១៥៨-​​ត្រូវមានវិន័យខ្លួនឯង

១៥៩-​​បរាជ័យដោយមានការខិតខំប្រឹងប្រែង​គឺជាបទ​ពិសោធន៍ដ៏ល្អសំរាប់ជីវិត។

១៦០-​​ត្រូវស្គាល់មនុស្សឲ្យច្បាស់​មុននឹងរាប់អានមនុស្ស

១៦១-​​ត្រូវធ្វើអ្វីដែលអ្នកចូលចិត្ត​និងមានប្រយោជន៍។

១៦២-​​បើគ្មានសង្ឃឹម​ត្រូវចេះបង្កើតសេចក្តីសង្ឃឹម

១៦៣-​​ធ្វើនេះ​ធ្វើនោះ​កុំទុកពេលឲ្យនៅទំនេរ

១៦៤-​​ពត៌មាន​គឺជាការប្រាប់​ទិសជីវិត

១៦៥-​​ការតក់ស្លុត​គឺជាសត្រូវនៃជ័យជំនះ

១៦៦-​​ត្រូវព្រឹត្តិខ្លួនឲ្យចំជាបុរស​ឬជាស្រ្តី

១៦៧-​​ត្រូវមានគំនិត​ច្នៃប្រឌិតក្នុងការងារ

១៦៨-​​ត្រូវវិនិយោគសំរាប់ជីវិត

១៦៩-​​មនុស្សគេយកសំដី​ដំរី​គេយកភ្លុក។

១៧០-​​មនុស្សភាគច្រើនមិនបានជោគជ័យ​ដោយសារមិនបានអ្វីដែលខ្លួនត្រូវធ្វើ។

១៧១-​​កំហុសធំរបស់មនុស្ស​គឺដឹងថាអ្វី​ល្អ​ហើយ​តែមិនព្រមធ្វើ​ដឹងថាអ្វីអាក្រក់ហើយ​មិន​ព្រម
បោះបង់។

១៧២-​​ត្រូវកំណត់អាទិភាពសំរាប់ជីវិតធ្វើអ្វីមុន​ធ្វើអ្វី​ក្រោយ​ព្រោះនៅក្នុងជីវិតមានអ្វីៗត្រូវធ្វើច្រើនណាស់

១៧៣-​​ជីវិតមិនទៀត​តែសេចក្តីស្លាប់ទៀង

១៧៤-​​អានច្រើនចំរើន​ប្រាជ្ញា

១៧៥-​​ធ្វើអ្វីៗ​កុំប្រកាន់ខ្លួនពេក​និងកុំដាក់ខ្លួនពេក។

១៧៦-​​ចូលរួមក្នុងសកម្មភាពសង្គមឲ្យបានច្រើន​ដើម្បីឲ្យជីវិតបានចំរើន។

១៧៧-​​កត់ត្រាចំនុចសំខាន់ៗសំរាប់ជីវិត

១៧៨-​​ត្រូវស្គាល់គុណ​ស្គាល់ទោស

១៧៩-​​ត្រូវមានការត្រៀមលក្ខណៈ​មុននិងធ្វើអ្វីមួយ

១៨០-​​ត្រូវចេះគោរពច្បាប់​ទំលាប់​និងវប្បធម៌…។

១៨១-​​រស់នៅបែបសមញ្ញ​តែថ្លៃថ្នូរ

១៨២-​​កុំអាងខ្លួនមាន​ខ្លួនធំ​ខ្លួន​ស្អាត​ខ្លួនខ្លាំង​ខ្លួនខ្លា​ខ្លួនមានប្រាជ្ញា​គង់មានថ្ងៃណាខ្លួននិងខ្លោច

១៨៣-​​យើងជាវិចិត្រករ​នៃជីវិតរបស់យើង

១៨៤-​​ត្រូវចេះចងគ្នាជាក្រុម​ទើបធ្វើឲ្យជីវិតរឹងមាំ។

Leave a comment »