Archive for ខែមិថុនា, 2008

វិជ្ជាធ្វើម្ហូប

ភ្លា​មឹក​ក្លាស្សេគ្រឿង​ផ្សំ​

មឹក​ស្រស់​ ៥០​ ក្រាម, ប៉េងប៉ោះ​ផ្លែ​តូចៗ​ ២៥​ ក្រាម, ខ្ទឹម​បារាំង​ ១​ ភាគ​ ៤​

ចំណិត, ដើម​ខ្ទឹម​ ១​ ដើម​ ខ្ញី​ ២​ បន្ទះ,​ ខ្ទឹម​ស​ ២​ កំពឹស, ម្ទេស​ទុំ​ ១​ ផ្លែ។

គ្រឿង​ផ្សំ​រសជាតិ

ទឹក​ត្រី​ ១​ ស្លាបព្រាកាហ្វេ, ​ទឹក​ក្រូច​ឆ្មារ​២​ ស្លាបព្រាកាហ្វេ​ និង​ម្សៅ​ស៊ុប​ខ្នរ​ ១​​ ស្លាបព្រាកាហ្វេ។

វិធី​ធ្វើ

១.មឹក​ស្រស់​លាង​ទឹក​ឲ្យ​ស្អាត​ ហើយ​ហាន់​ជា​ចម្រៀក​វែងៗ​ ព្រម​ទាំង​ឆូត​ជា​

កង់ៗ​ទៀត​ផង។ បន្ទាប់​មក​ទៀត​ ត្រូវ​ស្ងោរ​ឲ្យ​ឆ្អិន​ រួច​ហើយ​ស្រង់​ចេញ​ និង​ យក

​ទៅ​ក្លាស្សេ​ទឹក​កក​ទុក​ប្រើ​ការ។

២.ផ្លែ​ប៉េងប៉ោះ​ហាន់​ជា​កង់ៗ, ខ្ទឹម​បារាំង​ហាន់​ជា​ចម្រៀកៗ, ដើម​ខ្ទឹម,​ ខ្ញី, ខ្ទឹម​ស​

និង​ម្ទេស​ទុំ​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ​ទុក​ប្រើ​ការ។

៣.ត្រូវ​លាយ​គ្រឿង​ផ្សំ​ និង​ គ្រឿង​ផ្សំ​រសជាតិ​ច្របល់​ចូល​គ្នា​ និង​ ដួស​ដាក់​ក្នុង​
ចាន​ទាប​ទុក​ជា​ការ​ស្រេច៕

តុមយ៉ាំបង្គា

គ្រឿង​ផ្សំ

បង្កា​ ៤០០​ ក្រាម , ផ្សិត​ចំបើង​ ១៥០​ ក្រាម, ប៉េងប៉ោះ​ទុំ​ ១​ ផ្លែង។

គ្រឿង​ផ្សំ​បន្ថែម​ (១)

ខ្ទឹម​ស​ ១៥​ ក្រាម, ខ្ញី​ ៣​ បន្ទះ, ទឹក​ ៤​ ចាន​ចង្កឹះ​, ខ្ទឹម ?ក្រហម​ ២​ កំពឹស, គល់​ស្លឹក​គ្រៃ​ ២​ គល់។

គ្រឿង​ផ្សំ​បន្ថែម​ (២)

ម្ទេស​ប្លោក​ទុំ​ ១​ ផ្លែ, ម្ទេស​បូកគោ​ ១​ ផ្លែ, ដើម​ខ្ទឹម​ ១​ ដើម​ និង​ស្លឹក​ក្រូច​សើច​ ៥​ សន្លឹក។

គ្រឿង​ផ្សំ​​រសជាតិ

ទឹក​បង្គា​ហឹរ​ ២​ ស្លាបព្រាបាយ​, ទឹក​ម្ទេស​ ១​ ស្លាបព្រាកាហ្វេ​, ទឹក​ក្រသ?ច​ឆ្មារ​ ១​ ភាគ​
៤​កែវ, ទឹក​ត្រី​កន្លះកែវ, ស្ករ​កន្លះ​ស្លាបព្រាបាយ​​ និង​ដុំ​ស៊ុប​ខ្នរ​ ១​ដុំ។

វិធី​ធ្វើ

១- បក​សម្បក​បង្គា​ និង​ឆូត​ខ្នង​យក​សរសៃ​ចេញ​ឲ្យ​ស្អាត, ហាន់​ប៉េងប៉ោះ​ជា​ដុំៗ​

, ពុះ​ផ្សិត​ចំបើង​ជា​ពីរ​ (បើ​ក្រពុំ​ធំ)។

២- ចាក់​គ្រឿង​បន្ថែម​ (១)​ ចូល​ក្នុង​ឆ្នាំង​ និង​ស្ងោរ​ឲ្យ​ពុះ​រួច​ហើយ​ចាក់​គ្រឿង​​
ផ្សំ​រសជាតិ​ចូល​ស្ងោរ​រម្ងាស់​បន្តិច​ ទើប​ជា​ចុង​ក្រោយ​ចាក់​គ្រឿង​ផ្សំ​បន្ថែម​ (២)​

ចូល​ទុក​ជា​ការ​ស្រេច៕

ស៊ុប​គោ​ក្ដៅ

គ្រឿង​ផ្សំ

សាច់​គោ​ (សាច់​ត្រយូង​ចេក)​ ៤៥០​ ក្រាម, ទឹក​ ៦​ កែវ, ម្ទេស​ទុំ​ ១​ផ្លែ, ខ្ញី​ ៦​

បន្ទះ, ស្រា​មួយ​ស្លាបព្រាបាយ។

គ្រឿង​ផ្សំ​​រសជាតិ

ម្រេច​ម៉ដ្ឋ​ ១​ ចុង​ស្លាបព្រាកាហ្វេ, ខ្ទឹម​បារាំង​ហាន់​ឲ្យ​ម៉ដ្ឋ​ ១​​ស្លាបព្រាបាយ, អំបិល​១​
ស្លាបព្រាកាហ្វេ​កន្លះ, ដុំ​ស៊ុប​ខ្នរ​ ១​ដុំ, ជីរនាងវង​ (ហាន់​ហើយ) ២​ស្លាបព្រាបាយ។

វិធី​ធ្វើ

១- ហាន់​សាច់​គោ​ជា​បន្ទះ​ក្រាស់ៗ

២- ចាក់​គ្រឿង​ផ្សំ​ទាំងអស់​ចូល​ក្នុង​ឆ្នាំង​ ហើយ​ស្ងោរ​ទាល់​តែ​ទឹក​ពុះ​ ទើប​បន្ថយ​
ភ្លើង​បន្តិច​ ហើយ​រម្ងាស់​ប្រហែល​ជា​ ១​ ម៉ោង​ទៅ​ ១​ ម៉ោង​កន្លះ​ ទើប​ពន្លត់​ភ្លើង​
និង​ចាក់​គ្រឿង​ផ្សំ​រសជាតិ​ចូល​ទុក​ជា​ការ​ស្រេច៕

ឆា​ម្រះ​សាច់​កង្កែប

គ្រឿង​ផ្សំ

សាច់​កង្កែប​ ៥០០​ ក្រាម, ម្រះ​ ១​ ផ្លែ, ដើម​ខ្ទឹម​ ២​ ដើម, មើម​ខ្ទឹម​ស​ ៣​ កំពឹស,

អំបិល​ ១​ ស្លាបព្រាកាហ្វេ, ម្រេច​ម៉ដ្ឋ​ កន្លះ​ស្លាប​ព្រា​កាហ្វេ, ម្សៅ​ឆា​ ២​ ស្លាប​ព្រា​

បាយ, ស្រា​ ១​ ស្លាប​ព្រា​កាហ្វេ, បဟ?រេង​ល្ង​កន្លះ​ស្លាប​ព្រា​កាហ្វេ​ និង​ម្សៅ​ស៊ុប​ខ្នរ​

១​ ស្លាប​ព្រា​កាហ្វេ។

វិធី​ធ្វើ

១- ពុះ​ផ្លែ​ម្រះ​ជា​ពីរ​ ដោយ​ខ្វេះ​ស្នូល​ និង​គ្រាប់​ចេញ​ រួច​ហើយ​មួយ​​ចំហៀង​

ត្រូវ​ច្រៀក​ជា​៣​ ចម្រៀក​ និង​ហាន់​ជា​បន្ទះ​ចំណិត​ស្ដើងៗ​ ទើប​យក​ទៅ​ស្រុស​

និង​ទឹក​ក្ដៅ​ និង​ លាង​ទឹក​ត្រជាក់​ជា​ចុង​ក្រោយ​ទុក​ប្រើ​ការ។

២- លាង​កង្កែប​ឲ្យ​ស្អាត​ រួច​កាប់​ជា​ដុំ​ធំៗ​ បន្ទាប់​មក​ត្រូវ​ប្រឡាក់​ជា​មួយ​និង​

អំបិល​កន្លះ​ស្លាប​ព្រា​កាហ្វេ, ម្រេច​ម៉ដ្ឋ, ម្សៅ​ឆា​ ផ្អាប់​ទុក​មួយ​សន្ទុះ​ទុក​ប្រើ​ការ​។

រីឯ​មើម​ខ្ទឹម​ស​​ត្រូវ​ដំ​ឲ្យ​ម៉ដ្ឋ​ និង​ ហាន់​ដើម​ខ្ទឹម​ជា​កង់ៗ​ទុក​ប្រើ​ការ។

៣- ដាក់​ខ្លាញ់​ ឬ​ ប្រេង​ឆា​សម្រាប់​បំពង​សាច់​កង្កែប​ ពេល​ឆ្អិន​ស្រួល​បួល​ត្រូវ​

ដួស​ចេញ។

៤- ក្នុង​ខ្ទះ​ត្រូវ​ទុក​ខ្លាញ់​ ឬ​ ប្រេង​ឆា​ប្រហែល​ជា​មួយ​ស្លាបព្រាបាយ​ រង់​ចាំ​ខ្ទះ​

ក្ដៅ​ហុយ​ផ្សែង​ចသ?ក់​ខ្ទឹម​ស​ និង​ ដើម្បី​ខ្ទឹម​ចូល​ឆា​យក​ក្លិន​ឈ្ងុយ​ ទើប​ចាក់​

សាច់​កង្កែប​ចូល​ឆា​​ត្រឡប់​ចុះ​ឡើង​ ចាក់​ស្រា​ និង​ម្រះ​ចូល​ឆា​ហើយ​បង់​

អំបិល​ ស្ករ​ ម្សៅ​ស៊ុប​ និង​ចុង​ក្រោយ​ស្រោច​ប្រេង​ល្ង​ និង​ដួស​ដាក់​ចាន​មក​

ទទួល​បាន៕

Leave a comment »