ស្តាយ​យុវវ័យ

ពេល​ដែលត្រូវ​ធ្វើការ…

        អ្នកធ្លាប់​ដឹងទេថា​ រាងការរបស់អ្នក​ក៏មានពេលវេលា​ដែរ ។ ឥឡូវនេះ យើងមកពិនិត្យមើល​ទាំងអស់គ្នាថា ពេលវេលាណា​ដែលរាងកាយ​សមស្រប​នឹងប្រកបការងារ ?        ពី​ម៉ោង 6.00-​12.00​ ជា​ពេលវេលា​ដែលខួរក្បាល​ និង រាងកាយ​កម្រើកខ្លួន​ច្រើនបំផុតក្នុង​មួយថ្ងៃ ព្រោះបានសម្រាក​យ៉ាងពេញ​ទំហឹងកាល​ពី​យប់ ។ ដូចនេះ ជាពេលវេលាសមស្រប​បំផុត​នឹងធ្វើ​ការងារ​សំខាន់ ឬ ការងារដែល​ត្រូវ​សម្រេចចិត្ត ដូចជាការប្រជុំ ការចរចា​ជាមួយ​អតិថិជន និង ការចុះហត្ថលេខា​ផ្សេងៗ​ជាដើម ។គេនិយាយថា នៅពេលព្រឹក​ព្រលឹម​នៃថ្ងៃ គឺ​អំឡុង​ម៉ោង 6.00-8.00 ថែមទាំងសម​ស្របនឹង​ការរួមរ័ក​ទៀតផង ព្រោះបុរស​នឹងហូរចេញ​អ័រម៉ូនភេទ​ច្រើនបំផុត​ក្នុងអំឡុង​ពេល​នេះ ។        ពីម៉ោង 13.00-15.00 ក្រោយពេល​អាហារ​ថ្ងៃត្រង់ រហូតដល់ពេល​រសៀល​ជ្រេ​បន្តិច រាងកាយ​នឹងចាប់​ផ្ដើម​ធ្វើការយឺតទៅៗ ជាពិសេស ខួរក្បាល​ជាហេតុធ្វើឲ្យ​មនុស្ស​ភាគច្រើន​ មានអារម្មណ៍​ងងុយដេក ។ ការដេកលក់​មួយស្រឡេត អាចជួយហៅ​ថាមពល​ឲ្យត្រឡប់​មកវិញបាន​ខ្លះ ឬ ក៏​ក្រេប​តែឱសថ​បុរាណក្ដៅៗ នឹងជួយ​ប្រមូល​សមាធិ និង ភាពស្រស់​ថ្លា ។ ពេលវេលា​នេះ សមស្រប​នឹងការងារ​ស្រាលៗ មិនចាំបាច់គិត​ច្រើន សម្រាកខួរក្បាល​ជារយៈៗ នឹងកាត់បន្ថយ​ភាពតានតឹង​បាន ។      16.00-19.00 ក្នុងអំឡុង​ពេលនេះ​ខួរក្បាល​នឹងត្រឡប់​មករកភាព​កម្រើក​ខ្លួនម្ដងទៀត សាច់ដុំផ្សេងៗ​ក្នុងរាងកាយ​បានត្រៀមលក្ខណៈ​ធ្វើការកម្រើក​ចលនា ។ ដូចនេះ ពេលវេលា​នេះ​ សមស្រប​នឹងការលេង​កីឡា ឬ ហាត់ប្រាណ ព្រោះនឹង​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធិភាព​ច្រើន​បំផុត ។        20.00-05.00 ជាអំឡុង​ពេល​នៃការ​សម្រាក បើទោះជា​អ្នក​អាចទៅ​ជួប​ជុំមិត្តភក្តិ ផឹកស៊ី មើល​កុន ស្ដាប់ចម្រៀង អាចសៀវភៅ ។ល។ ក៏ដោយ​ក៏គួរបែងចែក​ពេលវេលា​សម្រាក​ ឲ្យបានគ្រប់​គ្រាន់ កុំឲ្យប៉ះ​ពាល់​ដល់​ពេលវេលា​ដេកពួនឲ្យសោះ ។

        01.00-03.00 ជាពេលវេលា​ដែលមិន​គួរ​ធ្វើកិច្ចការ​ផ្សងគ្រោះថ្នាក់ ដូចជាការបើកបរ ឬ ប្រើ​គ្រឿងចក្រ ព្រោះសមត្ថភាព​របស់​រាងកាយ នឹងថយចុះយ៉ាងខ្លាំង ដោយសារ​តែ​ការ​អស់កម្លាំង ល្ហិត​ល្ហៃ និង ត្រូវការ​សម្រាក ។ អ្នក​អាច​មាន​គ្រោះថ្នាក់​បាន​ ដូចនេះ​ត្រូវប្រយ័ត្ន ។

<!– –>

ប្រវត្តិ​នៃសេចក្ដី​ស្រឡាញ់…

        កាលដើមឡើយមាន ការស្រឡាញ់ មាន ក្រ រីករាយ ទុក្ខព្រួយ ច្រណែន ប្រច័ណ្ឌ រស់នៅ​លើកោះ​ដ៏សែន​សុខសាន្តមួយ ។ ថ្ងៃមួយផែនដីប្រកាសថា កោះសុខសាន្ត​នឹងលិច សូមអ្នកទាំងអស់គ្នាចាក​ចេញឲ្យឆាប់រហ័យសបំផុត ។ មាន ក្រ រីករាយ ទុក្ខព្រួយ ច្រណែន ប្រច័ណ្ឌ សុទ្ធតែមានឧបករណ៍​ចម្លងរៀងខ្លួន លើកលែងតែការស្រឡាញ់ ដែលកំពុងភ័យស្វែងរកជំនួយព្រោះ​កោះ​លិច​កាន់តែ​លឿនទៅៗ ។ ខណៈពេលនោះ ការស្រឡាញ់ឃើញ​សំពៅ​របស់ មាន ជឹះកាត់ ក៏ស្រែកសួរ « បង​មានសូមជួយចម្លងខ្ញុំផងបានទេ មាន​បានឆ្លើយថា «ទេទេ! សំពៅ​ខ្ញុំ​ពោរពេញ​ទៅដោយ​ទ្រព្យសម្បត្តិ គ្មានចន្លោះណា​សម្រាប់​បងទេហើយ មានក៏ជិះហួស​បាត់ទៅ ។ មួយសន្ទុះ​ក្រោយមក ក្រ ក៏បណ្ដែតក្បូនមក ការស្រឡាញ់ ឃើញក៏​ស្រែកអង្វរ «បង ក្រ សូមជួយចម្លងខ្ញុំផង​បានទេ ពេលនេះកោះលិចផុតជើងខ្ញុំ​ហើយក្រ «សូមទោស! កន្លែងខ្ញុំចង្អៀតណាស់ គ្មានចន្លោះ​ណា​​ដឹកបងទេរួច ក្រ ក៏ជិះហួស​បាត់ទៅ ។ រីករាយ ទុក្ខព្រួយ ច្រណែន ប្រច័ណ្ឌ មកជាបន្ត​បន្ទាប់ ប៉ុន្តែម្នាក់រវល់​តែសប្បាយក្អាកក្អាយ ម្នាក់ទៀត​រវល់​តែ​កើតទុក្ខ ឈ្ងោកមុខ​មិនបានលឺការស្រឡាញ់​ស្រែកហៅទេ ។ ចំណែក ច្រណែន ប្រច័ណ្ឌ ពួកគេមិនឲ្យការស្រឡាញ់​ទៅ​ជាមួយទេ ព្រោះ ការ​ស្រឡាញ់​គឺ​ជាសត្រូវ​របស់ ពួកគេ ។ ទឹកលិច​កាន់តែជ្រៅទៅៗ​ ត្រឹមចង្កេះ ត្រឹមទ្រូង​របស់ការ​ស្រឡាញ់​ហើយការស្រឡាញ់គិតថា គេនឹងគ្មានជីវិត​រស់នៅបាន​នោះទេ គេរំលឹករឿង​គ្រប់បែប​យ៉ាង​កាលពីរស់នៅលើ​កោះសុខសាន្ត​ជាមួយ​គ្នា គឺ​ពួកគេ​ទាំងអស់​គ្នា​សុទ្ធតែ​ត្រូវការ​ ការស្រឡាញ់​ទាំងអស់គ្នា ហេតុអ្វី​បានជាពេលមាន​អាសន្ន​ពួកគេ​ធ្វើបែប​នេះ​ទៅវិញ ។ ការស្រឡាញ់​អស់សង្ឃឹម​ខ្លាំងណាស់ ទឹកភ្នែក​រលីងរលោង​រៀបនឹងស្រក់​ចុះមក ឯទឹក​ក៏រៀបលិច​ជិតផុត​រូបគេ​ទៀត ស្រាប់តែ​មានដៃមួយ​មកចាប់​ទាញ​ដៃការស្រឡាញ់យ៉ាង​ណែន ហើយ​និយាយ​ថា បងអាចទៅ​ជាមួយខ្ញុំបាន ខ្ញុំនឹង​ជួយចម្លងបង​ ការពារ​បងឆ្លងទៅ​ដល់ត្រើយ​សុខសាន្តម្ខាងទៀត ។ ការស្រឡាញ់ អរណាស់​ រំភើបណាស់ ភ្លេចខ្លួន​ក៏មកដល់​ច្រាំងរួចចុះទៅ ឯសំពៅ​របស់គេ​ម្នាក់​នោះក៏ថយ​ទៅវិញ​បាត់ដែរ ។ ការស្រឡាញ់​ពិបាកចិត្ត​ម្ដងទៀត ព្រោះខ្លួនរវល់តែ​អរពេក មិនទាន់​នឹង​បាន​អរគុណគេ ហើយមិនទាំង​នឹងស្គាល់ថា​គេ​នោះ​ជានរណាទៀត! គេដើរ​បណ្ដើរ​សួរខ្លួន​ឯង​បណ្ដើរ បន្ទោសខ្លួន​ឯង បណ្ដើរ ហើយក៏ជួប​នឹង​បង​ Wisdom ក៏សួរ តើបង​ដឹងថា​គេ​ជានរណា​ទេ ? ខ្ញុំចង់អរគុណ​គាត់! Wisdom ញញឹម ហើយ​ក៏និយាយថា​ គេមិន​ត្រូវការ​អ្វី​ពីបង​នោះទេ សុំត្រឹមតែ​បង​មានសេចក្ដី​សុខ​ទៅ​ នោះគេ​សប្បាយចិត្ត​ណាស់ទៅហើយ ។ គេ​នោះ​គឺ​ជាពេលវេលា មានតែ​ពេលវេលា​ទេ​ទើបដឹងថា ការស្រឡាញ់​ត្រូវការ​អ្វី! មានតែ​ពេលវេលា​ទេ​ទើបដឹងថា ការស្រឡាញ់​មានតម្លៃ​កម្រិត​ណា!

ស្នេហា​ដែល​លាក់ខ្លួន​ នឹងអាច​បង្ហាញ​នៅពេល​អ្នកឈប់​ភ័យខ្លាច

        ទំលាយ​កំផែង​ការ​ខ្លាច​របស់​អ្នក​បាន អ្នកនឹងជួប​ស្នហា​ដែល​កំពុង​លាក់​បំពួន ។ អ្នក​សំលឹងមិនឃើញ​ស្នេហា​ទេ បើសិន​ជាអ្នក​មិនហ៊ាន​ទំលាយ​កំផែង​ការខ្លាច​ជាមុន​ទេ អ្នក​នឹង​មិនមាន​អារម្មណ៍​ដល់​ភាព​ទន់ភ្លន់​ និង ផ្អែមល្អែម​របស់សេចក្ដីស្នេហា​បានឡើយ​ ។ ពេលស្នហា​ដើរចូលមក​ដោយរាក់ទាក់ ចូរអ្នក​ហ៊ាន​បើកចិត្ត​ទទួល និង​ធ្វើអារម្មណ៍​ទទួល​ស្គាល់​ជាមួយ​វា កុំខ្លាចព្រោះរឿង​ដែល អាច​នឹង​ធ្វើអោយយើង​ខូចចិត្ត​ច្រើន​ជាទី​បំផុត​ក៏​ជារឿង​ដែលអាច​នឹង​ធ្វើ​ឲ្យ​យើង​មានសេចក្ដី​សុខ​បានដូចគ្នា ។ពេលខ្លះ​ជីវិត ក៏ត្រូវមាន​ការប្រថុយ​ខ្ពស់​ណាស់ ដើម្បី​រឿង​ដែលកំពុង​រង់ចាំ ចាំទុក​ជានិច្ចថា​ យើងមិនមែន​ជាមេ​បញ្ហា​តែ​យើង​ជា​ផ្លូវចេញ ចាំទុក​ជានិច្ច​ថា​ជីវិត​តែងតែមាន​បញ្ហា​តែ​យើង​មាន​ផ្លូវ​ចេញ​ជានិច្ច 

ពេលវេលា​នៃ​សេចក្ដី​ស្នេហា

            មានពេល​មួយ មានលោកគ្រូ​ម្នាក់ និង សិស្ស​ម្នាក់​អង្គុយលេង​នៅក្រោម​ដើមឈើជិត​វាលស្មៅមួយ​ ។ បន្ទាប់​មក​សិស្ស​បានសួរលោកគ្រូថាកូនសិស្ស ៖ លោកគ្រូ! ខ្ញុំមិនយល់​រឿង​មួយ តើយើងស្វែងរកមិត្ត​ 100 ឆ្នាំ​បានដោយ​របៀបណា លោកគ្រូ​ជួយប្រាប់​ខ្ញុំផង​បានទេ ?លោកគ្រូ​គិត​មួយសន្ទុះ រួចឆ្លើយ ៖ វា​គឺ​ជា​សំណួរ​ដែល​ងាយ​នឹងឆ្លើយណាស់កូនសិស្ស ៖ តែពិបាក​គិត​ណាស់

លោកគ្រូ ៖ មើលទៅ​ផ្លូវ​នោះ​ទៅ វាមានស្មៅ​ច្រើន​ណាស់ ហើយអ្វី​ក៏ឯង​មិនដើរ​ទៅទីនោះ កុំបកក្រោយ​អោយសោះ គឺ ដើរទៅត្រង់រហូត ។ នៅតាមផ្លូវ​​ឯងត្រូវ​ព្យាយាម​រកផ្កា​ស្មៅ​ដែល​ស្អាត​មក​ឲ្យគ្រូ តែ​គ្រូយក​តែ​មួយ​ទេ ។

កូនសិស្ស ៖ បាន តែលោកគ្រូ​ចាំខ្ញុំ​នៅទីនេះ​ហើយនិយាយ​រួច​កូនសិស្ស​ក៏ដើរចេញ​ទៅ

មួយសន្ទុះក្រោយ​មក..

កូនសិស្ស ៖ ខ្ញុំមក​វិញ​ហើយ​លោកគ្រូ

លោកគ្រូ ៖ អ្ហេតែគ្រូដូចជាមិនឃើញ​ផ្កានៅនឹង​ដៃ​ឯងសោះ

កូនសិស្ស ៖ នៅក្នុង​ការធ្វើដំណើរ​របស់ខ្ញុំ ខ្ញុំបានឃើញ​ផ្កាស្មៅ​ដែល​ស្អាត​តែ​ ២ ៣ ទេ តែខ្ញុំ​គិត​ថា​ចង់ស្វែងរក​ផ្កា​ដែល​ស្អាត​ជាងនេះ​ ដូច្នេះ​ហើយ​ខ្ញុំ​មិនបេះ​វាទេ ។ ខ្ញុំមិនដឹង​សោះ​ថាខ្ញុំ​បានមកដល់​ចង់វាលស្មៅ​ទៅហើយ ហើយខ្ញុំ​ក៏មិនបាន​បេះផ្កាស្មៅ​បាន១​ដែរ ព្រោះលោកគ្រូ​ប្រាប់​ខ្ញុំ​មិនឲ្យ​ត្រឡប់​ក្រោយ ខ្ញុំ​ក៏មិនត្រឡប់​ក្រោយ​ទៅ !

លោក​គ្រូ ៖ នេះគឺ​ជាអ្វី​ដែល​កើតឡើង​នៅក្នុង​ជីវិត​ពិត​ហើយ !

  • ស្មៅ គឺ ជាមនុស្ស​ដែល​នៅជុំវិញ​ខ្លួនយើង
  • ផ្កាស្មៅ គឺ​ជាមនុស្ស​ដែល​ទាក់ទាញ​សម្រាប់​យើង
  • វាលស្មៅ​ គឺ​ជា​ពេលវេលា

        នៅក្នុង​ការស្វែងរក​មិត្ត 100 ឆ្នាំ ចូរកុំធ្វើការប្រៀបធៀប​ហើយគិត​ថា​យើងនឹង​រកបាន​អ្នក​ដែលល្អបំផុត​ធ្វើជាគូ ប្រសិនបើ​ធ្វើដូចនេះ គឺ​បានន័យថា​អ្នកខ្លះខ្ចាយពេលវេលាហើយ ព្រោះថា ពេលវេលា​មិនអាច​វិល​ត្រឡប់​ថយក្រោយ​បានទេដូច្នេះ​ហើយ​ត្រូវ​ព្យាយាម​ទទួល​យក​នូវអ្វី​ដែល​នាង​ឬ គាត់​មាន ។

គុណសម្បត្តិ​ស្ត្រី​ដែល​បុរស​ចង់រៀបការ​ជាមួយ

        សរីរាង្គល្វតល្វន់ ទន់មានលក្ខិណា ភក្ត្រាស្រស់ស្អាត មានមន្តស្នេហ៍​របស់ស្ត្រី គឺ ជាចំណុចបឋម​ដែល​ទាក់ទាញ​បេះដូង​បុរសឲ្យព្រឺព្រួច ចាប់ចិត្ត​ស្រឡាញ់ ចង់ស្គាល់ ចង់រាប់អាន ពោល​គឺ​បេះដូង​បុរស​ងាយនឹង​រំជើបរំជួល ព្រោះសម្រស់​របស់ស្ត្រី​ណាស់ ។ ប៉ុន្តែសម្រស់​តែ​ម្យ៉ាង នៅមិនទាន់​គ្រប់គ្រាន់​ទេ ព្រោះ​លក្ខណសម្បត្តិ ចរិយាសម្បត្តិ គុណសម្បត្តិ​ល្អប្រពៃ​ទៅវិញទេ ដែល​ធ្វើឲ្យបុរស​ប៉ងប្រាថ្នា​ចង់រៀបការ​ រួមរស់​ជាគូគ្រង​អស់​មួយជីវិត ជាមួយនារី​ណាម្នាក់​នោះ ។​
    បុរសចង់​រៀបការ​ជាមួយ​សុភាព​នារី​ដែល​មានគុណសម្បត្តិ​ដូចខាងក្រោម ៖
    -​ មិនឆាប់ខ្លាច ឬ តក់ស្លុតហួសហេតុពេក
    -​ មានបេះដូង​ទន់ភ្លន់ រ៉ូមែនទិក
    – ហ៊ាន​ធ្វើនូវអ្វី​ដែល​ប្លែកថ្មី ឬ ចេះកែលម្អ​អ្វីៗ​​ឲ្យល្អប្លែក​ជាងមុន
    – មានអារម្មណ៍​កំប្លែង​លេងសើច
    – ចំសរសើរ​គេ ទាំងពេលនៅចំពោះមុខ និង កំបាំងខ្នង
    – យកចិត្ត​ទុកដាក់​ចំពោះ​មិត្តភក្តិ និង​ក្រុមគ្រួសារ
    – មិនរអ៊ូរទាំច្រើន
    – ចុះធ្វើឲ្យគេមានអារម្មណ៍ថា​រូបអ្នក​គឺ​ជាមិត្តពិត​ប្រាកដ​របស់​គេ ពុំមែនគ្រាន់​តែ​ជាគូស្នេហ៍​នោះឡើយ
    – ចាំជួយ​ផ្ដល់​កំលាំងចិត្ត​ដល់​ខ្លួន ជានិច្ច
    – ចេះចាប់​អារម្មណ៍​ចំពោះ​រឿងរ៉ាវ​ដែល​គួរឲ្យចាប់​អារម្មណ៍​ខ្លះផង មិនមែន​ធ្វើមិនដឹង​មិនលឺ​អ្វីទាំងអស់​នោះឡើយ
    – ចាប់អារម្មណ៍​លើរឿងដែលគេចាប់​អារម្មណ៍​ខ្លាំង
    – កុំព្យាយាម​ធ្វើខ្លួន​ដូច​ជាម្ដាយ​ទី​២​របស់គេ
    – សុខចិត្ត ទប់​ចិត្ត កុំរករឿងឈ្លោះ​ប្រកែក​ជាមួយគេ នៅចំពោះមុខ​មិត្តភក្តិ​របស់គេ ហើយរង់ចាំ​និយាយ​វែកញែករកខុសត្រូវ នៅពេល​ក្រោយវិញ
    – បើទោះជារូបអ្នក​មិនឆ្លាតឈ្លាសវៃ​ខ្លាំង តែក៏ត្រូវ​បង្ហាញ​ឲ្យគេឃើញថា អ្នក​ជាមនុស្ស​ចេះ​គិត​ពិចារណា​ប្រើ​ខួរក្បាល​ដែរ
    – ចេះ​អូសទាញ​គេ ឲ្យស្ថិត​ក្នុង​ក្រឹត្យក្រម​ តែមិនមែន​ព្យាយាម​ត្រួតត្រា​បញ្ជា​គេ​ទេ
    – កុំបន្ទោស ឬ ចំអកនូវ​កំហុស​ថ្លោះធ្លោយ​ដែលអ្នកធ្លាប់​ដាស់តឿន​គេរួចមកហើយ ដូចជា​ប្រើពាក្យថា​ ‍សមមុខហើយ  ជាដើម
    – កុំចេះ​តែង៉ក់ងរ​គ្រប់ពេលវេលា តែ​ត្រូវចេះ​មានហេតុផល​ខ្លះផង
    – ទុកឱកាស​ឲ្យគេមាន​ពេលវេលា​ផ្ទាល់ខ្លួន​ខ្លះផង
    – ចេះធ្វើអារម្មណ៍​ឲ្យស្រស់ថ្លា កុំឆាប់មួរម៉ៅ ឆេវឆាវពេក
    – ពូកែ​យកចិត្ត​យកថ្លើម
    – មានចិត្ត​ទូលាយ ចេះលើក​លែង​អភ័យទោស ជាជាង​​ចាំតែសងសឹក
    – មានចំណូល​ចិត្ត​លើរឿងផ្សេងៗ​របស់គេ​ យ៉ាងហោចណាស់​ក៏ 2-3 រឿងដែរ
    – ស្រឡាញ់​ខ្លួនឯង និង​ចេះថែទាំខ្លួនឯង​ឲ្យបាន​ល្អជានិច្ច
    – មានសេចក្ដីសុខ​ជាមួយជីវិត​រស់នៅ ព្រោះ​គ្មានបុរស​ណា​ ចង់រួមរស់​ជាមួយស្ត្រី​ទូលទុក្ខ​នោះឡើយ ។

មាន​សង្សារល្អ ធ្វើឲ្យមាន​សេចក្ដីសុខ​ក្នុង​បេះដូង

    គេ​និយាយថា​មនុស្សស្រីដែលសំណាង​ល្អជាទីបំផុតក្នុង​លោក​នេះ​មិនមែន​ជាស្រីដែលស្អាត ពូកែ ឆ្លាត ឬ កើត​ក្នុង​ត្រកូល​អ្នកមាន​ធនធាន​នោះទេ យ៉ាងណាក៏ដោយ​សេចក្ដី​ប្រាថ្នា​របស់មនុស្ស​ស្រី​គ្រប់គ្នា​ក្នុងលោក​គឺ មួយជីវិត​នេះ​មានសង្សារ​ដែលល្អ និង មានយសសក្តិម្នាក់ ហើយ​ប្រសិនបើ​នរណាម្នាក់​មានសង្សារ​បែប​នេះ​ចាត់ទុក​ថា​គេ​គឺ​ជា​មនុស្ស​ស្រី​ដែល​គួរ​ឲ្យច្រណែន​បំផុត​ក្នុងលោក​នេះ  អ្នកទាំងអស់​គ្នា​ដឹងទេ​ថា មនុស្ស​ខ្លះ​មានកំលោះៗ​មកញ៉ែ​ជាច្រើន​សន្ធឹក​សន្ធាប់ ម្នាក់​នោះ​ក៏ល្អ ម្នាក់​នេះ​ក៏សង្ហា នោះ​ក៏ចិត្ត​បុណ្យ នោះ​ក៏ផ្អែម ។ អ្នកខ្លះ​កើត​មក​មានមុខមាត់​គួរ​ឲ្យ​ស្រឡាញ់​ ជានារីដែលមានរូបជាទ្រព្យដែលគួរ​អោយខ្លាច​ ព្រោះនាង​ជាមនុស្ស​ល្អ មនុស្ស​មិនល្អ មកញ៉ែ​ជាច្រើន ។ មុន​នឹង​ធ្លាក់​ក្នុង​អន្លង់ស្នេហ៍ របស់អ្នកណាម្នាក់ គឺ​ត្រូវ​តែតាំងសតិ​ឲ្យបានល្អបន្តិច ព្រោះបើសិនជា​ជ្រុល​ស្រឡាញ់​ហើយ​នោះ​គឺ​ស្រឡាញ់​ហើយ ព្រោះពេលខ្លះ​ដឹងហើយថា​គេនោះ​មិនល្អ​កែធ្វើ​អោយអ្នក​ខូចចិត្ត​ម្ដងហើយម្ដងទៀត និង អាច​ដល់​ដំណាក់កាល​ខូចអនាគត់ ។ ទីបំផុតអ្នក​ខ្លះ​អាច​បែងចែក​មិនត្រូវ​ថា​បែបណាដែលគេហៅថា​សង្សារ​ដែល​ល្អនោះទេ ។    មនុស្ស​ស្រីខ្លះ​សេពគប់​មនុស្ស​ប្រុសតាំងតែពី​វ័យជំទង់ ហើយក៏ជួយថែរក្សា​សេចក្ដី​ស្នេហា​របស់ពួកគេ​រហូត​ទាល់តែធំជាមនុស្ស​ចាស់ទុំ​មានអនាគត​ដែលល្អរួមគ្នា ។

<!– –>

ចាញ់​ គឺ​មានន័យថា​មិនទាន់​ឈ្នះ​ប៉ុណ្ណោះ

ថ្ងៃដែលទន្សាយ​រត់ប្រណាំងជាមួយ​អណ្ដើក នរណាៗ​ក៏ចាប់យក​ខាង​ទន្សាយ​ដែរព្រោះទន្សាយ​មានផ្លូវ​ឈ្នះច្រើន គឺ​ច្បាស់ខ្លាំងណាស់ ច្បាស់ជាង​ Manu ប្រគួត​ជាមួយ Asenal ទៅទៀត ។ អណ្ដើក​ ចាញ់ តាំងតែពីមិនទាន់​ចូល​ទីលាន​ប្រកួត​ម្លេះ។ ចាញ់ដោយការកាត់ក្ដី​ដោយខ្សែភ្នែក​ ព្រោះ​មនុស្ស​យើង​វាស់ ភាពលឿន​ដោយសារ កំលាំងជើង ច្រើនជាង​ កំលាំងប្រាជ្ញា ។ ប្រសិនបើ​អណ្ដើក​ ព្រម​លើក​ទង់ស ទាំងពេញចិត្ត​ថាចាញ់​ទន្សាយ​តាំងពី​មិនទាន់ប្រណាំង​នោះ អណ្ដើក​ប្រហែល​ជា​អស់ទឹកចិត្ត​ក្នុងការ​ប្រកួតបាត់ទៅហើយ ព្រោះវាមានភាពទន់ខ្សោយ​ក្នុង​ចិត្ត​វា​មុន​ទៅហើយ ។តែអណ្ដើក​ប្រហែល​ជាចាញ់បាន ទាល់តែ​លែងទាល់​គំនិត​ទៅ​ហើយ​ទើប​ព្រមទទួល​សារភាព​ថាខ្ញុំ​ជាអណ្ដើក​ពិតប្រាកដ គតិប្រចាំខ្លួន​របស់វា​គឺ ចាញ់​គឺ គ្រាន់តែ​មិនទាន់ឈ្នះ​ប៉ុណ្ណោះ មិនមែន​មានន័យថា​ ចាញ់គឺ ចាញ់​រហូត​នោះទេ ។ កំលាំង​បញ្ញា​ ក្លាយជា​កម្លាំងចិត្ត ដែលរត់លឿនជាង​ការ​ ប្រមាទ ។ ឈ្នះ​មានន័យថា ចិត្ត​ហ៊ាន ។ អណ្ដើក​គិត​ហើយ​ក៏ដើរ​ចេញ តេះតះ ដោយកម្លាំងដែលជំរុញ​ពីចិត្ត​របស់វាថា តស៊ូវើយ ហើយ​វា​និយាយ​ជាមួយខ្លួន​ឯង​រហូត​នៅតាមផ្លូវ ។ទន្សាយអាចធ្លាប់ ទទួលដឹងពីអារម្មណ៏ សប្បាយ​ចិត្ត​នៅពេល​ដែល​ទទួល​ ជ័យជំនះ ដែលអណ្ដើក​មិនធ្លាប់បានទទួល​ម្ដងណាឡើយ ។ តែ​ប្រហែល​ជាមាន​មួយលើក ដូចគ្នា​ដែលទន្សាយ​នឹង​បានស្គាល់​បីភាព​រឹងមាំ​ពី​ ការចាញ់ ដែលអណ្ដើក​តែងតែ​ទទួល​រហូត​មក តែថាពេល​នេះ​អ្នក​ជា ទន្សាយ ឬ អណ្ដើក ? ប្រសិនបើ​គិត​ថា​ខ្លួនឯង​ជា​ ទន្សាយ គឺ​ត្រូវ​គិត​ឲ្យបានថា អណ្ដើក គឺ​ ទន្សាយ ។ បើឈ្នះ គឺ​គ្រាន់តែ​មិនទាន់ចាញ់ តែ​បើ​ ចាញ់ គឺ​គ្រាន់​តែ​នៅមិនទាន់ឈ្នះ​ប៉ុណ្ណោះ ។សូមចាំទុក​ណា!

Leave a comment »

វិជ្ជាមេផ្ទះ

ភាគ​ទី​១

ករណីយកិច្ចរបស់កូនស្រី

គ្រួសារជាឋានសួគ៌របស់ស្រី

​​​គ្រួសារ!

​​តែកាលណាឮដល់ពាក្យទាំងពីរម៉ាត់នេះស្រីៗច្រើនតែពេបមាត់ហើយចាត់ទុកពាក្យ

នេះដូចជានាំការអ្វីកាចមកឲ្យខ្លួន។​ស្រ្តីខ្លះមានគំនិតស៊ីវិឡៃ​ចូលចិត្តសេរីភាព​ចង់ឲ្យ

មានសិទ្ធិនឹងសភាពស្មើគ្នានឹងបុរស។​គ្រាន់តែឃើញគ្រួសារក៏នឹកស្មានថា​គ្រួសារជាទី

ធ្វើឲ្យកើតសេចក្តីទុក្ខលំបាកឥតឧបមាដល់ខ្លួន។​នារីទាំងឡាយខ្លះបានយល់ឃើញថាតាំង

ពីយូរមកហើយ​ខ្លួនត្រូវស្ថិតក្នុងការហាមឃាត់​គឺក្នុងក្របខ័ណ្ឌចង្អៀតចង្អល់​នៃជីវភាព

ជាកូនក្រមុំដែលត្រូវធ្វើពលិកម្ម​និង​អត់ធន់ជានិច្ចផង។​សម័យ​នេះ​នាងកំពុងតែចង់

ឲ្យរួចផុតពីសេចក្តីពិបាកនៃក្របខ័ណ្ឌជីវភាពជាកូនក្រមុំព្រហ្មចារី​ហើយបែរទៅជាត្រូវចងជាប់

នឹងគ្រួសារទៀតនោះ​មិនខុសអ្វីនឹងចំណងមួយដែលគេចងរួចម្តងទៅហើយ​ឥឡូវត្រួវរឹតឲ្យ

វាកាន់តែតឹងថែមទៅទៀតទេ។​គួរឲ្យនាងធន់ទ្រាន់មែន។

​ក៏ប៉ុន្តែយើយងបានសង្កេតឃើញហើយថា​មានស្វាមីនឹងបិតាភាគច្រើន​ពេញចិត្តតែនាំ

គា្នដើរលេងសើចចោលផ្ទះសម្បែង​។​នេះហើយជាអំពើនាំឲ្យអន្តរាយដ៏លើសលប់ដល់

យុវជនទាំងឡាយ​ព្រោះបាននាំគ្នាដើរច្រឡំទៅកាន់ផ្លូវទុក្ខទោសដោយមិនដឹងខ្លួនសោះ។

នេះហើយគឺមកពីយុវជនទាំងស្រីទាំងប្រុស​តាំងពីតូចមកពុំដែលបានទទួលការអប់រំក្នុង

គ្រួសារតាមរបៀបសម័យថ្មីនេះសោះ។

​​បុរសតែងពឹងផ្អែកដល់ស្រ្តីខាងការអប់រំក្នុងគ្រួសារជានិច្ច​។​នរណាយល់បានន័យខ្ពស់

របស់ពាក្យ‌‌”គ្រួសារ”​ហើយនិងស្គាល់ច្បាស់នូវករណីកិច្ចដ៏ធំរបស់គ្រូសារ​ទើបអាចសុខចិត្ត

ទទួលស្គាល់ថា”និយមមិនត្រូវការដល់គ្រួសារ”​នោះជាការប្រព្រឹត្តខុសមែន។

​​កញ្ញានៅក្នុងគ្រួសារតែងរំពឹងតែលើមាតាបិតានាងត្រូវតាំងចិត្តគោរពប្រតិបត្តិ​និង​ស្រ

លាញ់លោកឲ្យអស់ពីចិត្ត​ហើយត្រូវរក្សាកិរិយាមារយាទឲ្យមូលណិលជាកូនស្រីនៅក្នុងផ្ទះ។

​​នាងរស់នៅដោយសុខស្រួលក្នុងគ្រួសារ​គឹគ្មានទីឯណាទេ​ដែលគួរឲ្យនាងបញ្ចេញ

អស់លក្ខណៈស្រស់សប្បាយរីករាយរបស់នាង​ជាងនៅក្នុងគ្រួសារឡើយ។​នាងជាបុប្ផា

មួយដែលផ្សាយក្លិនក្រអូបត្រជាក់ដល់បរិយាកាសនៃគ្រួសារ​។​ទឹកមុខញញឹមរបស់នាង

នឹងឥរិយាបថទន់ភ្លន់របស់នាងប្រៀបបាននិងខ្យល់រំភើយត្រជាក់ស្រួល​ដែលអាចរំលាយ

បាត់នូវសេចក្តីព្រួយបារម្ភរបស់អ្នកទាំងឡាយនៅក្នុងគ្រួសារ​ដែល​មានកិច្ចចេញទៅប្រ

យុទ្ធតស៊ូដើម្បីជាប្រយោជន៍ដល់ជីវភាពនៃគ្រួសារ​ពេលណាមានទុក្ខព្រួយក្នុងគ្រួសារ​មាតា

ស្លូតរមែងទន្ទឹងដល់អាការៈដ៏ញញឹមយ៉ាងរីករាយរបស់កូនស្រីជានិច្ច។​ថៃ្ងណាមានរឿងឈ្លោះ

ប្រកែកគ្នាក្នុងគ្រួសារសំដីរបស់នាងប្រៀបបាននិងតូរ្យតន្ត្រីយ៍មួយបទ​យ៉ាងពិរោះដែលញុំាង

ឲ្យកើតបរិយាកាសសុខដុមឡើងវិញ។​បើចង់បានសម្រេច​ដូចេ្នះនាងតោងមានកិរិយាទន់

ភ្លន់ចិត្តល្អហើយ​ស្លាល់សេចក្តីខុសត្រូវផង​ធម្មតាជាតិជាមនុស្សលោក​នរណាក៏មានគុណ

ភាពទាំងបីនេះដែរ។​បើប្រសិនជា​នាងពុំទាន់មានកិរិយាទន់ភ្លន់នៅឡើយ​នាងត្រូវហាត់

សង្កត់ចិត្តកុំឲ្យខឹងច្រើន។​រីឯចិត្តល្អ​បើនាងគ្មាន​គប្បីនាងទម្លាប់ចិត្តយូរទៅគង់តែមានជា

មិនខាន។​ការដឹងខុសត្រូវកើតមកពីគំនិតចេះគិតគូរ​នឹងចេះពិចារណា។

​​កាលណានាងមានអាយុផុតពីបឋមវ័យហើយ​នាងតែងដើរទៅកាន់ផ្លូវស្វែងរកជោគវាស

នា​ដូច្នេះត្រូវហាត់បំភ្លេចខ្លួន​ធ្វើពលិកម្មឲ្យអស់ពីដួងចិត្ត។​តាមធម្មតាកញ្ញាទាំងឡាយ

ពេញចិត្តខាងរកជោគសួស្តីជូនគ្រួសារខ្លួនណាស់​ហើយនាងនេះចេះយកកំលាំងនិងចំនេះ

វិជ្ជារបស់នាងមកប្រើដើម្បីជាប្រយោជន៍ដល់គ្រួសារទៀតផង។​បើបាត់មុខនាងទាំងអស់គ្នា

នៅក្នុងគ្រួសារនរណាក៏តែងមានសេចក្តីចាប់អារម្មណ៍ថា​ដូចជាខ្វះចន្លោះអ្វីមួយដែរ។​បើ

មាននាងនៅផ្ទះគេមានទឹកមុខរីករាយទាំងអស់។​នាងគួរសប្បាយចិត្តទៅពេញចិត្តទៅ។នាង

ដឹងខ្លួនខ្លះទេថានាងជាពិដោរនិងជារស្មីភ្លឺត្រចះនាលំនៅឋានរបស់នាងភ្នែកទាំងគូររបស់នាង

ជាម្លប់ត្រជាក់ដល់មនុស្ស​ដែលមកពីនឿយហត់ព្រោះតែជីវិតនៃគ្រូសារ។​មានតែនាងទេ

ដែលអាចបណ្តុះឲ្យមានសេចក្តីសប្បាយរីករាយក្នុងគ្រួសារបាន។សំដី​នឹងទឹកមុខញញឹមរបស់

នាងធ្វើឲ្យអ្នកទាំងអស់គ្នាស្រើបស្រាលសប្បាយតាមនាងបាន។​នាងឃើញទេគ្រួសារតែងពឹង

ផ្អែកលើរូបនាងទាំងអស់ទើបមានជោគសួស្តី។​គ្រួសារជាសាលាសរាប់បង្ហាត់បង្ហាញនារីទាំង

ឡាយឲ្យបានទៅជាភរិយាស្លូត​និងជាមាតាប្រកបដោយចិន្តាសប្បុរសឬដោយព្រហ្មចារ្យទៅ

អនាគតកាល។

​​​​​​​​​​​​​​​​​​​​​​ស្នេហារវាងម្តាយ​នឹងកូនស្រី

​នារីណាចេះស្រលាញ់មាតាខ្លួន​ទើបអាចដឹងថាមាតាប្រៀបដូចជាស្នូលនៃគ្រឿងយន្ត។​

ដំណើរប្រព្រឹត្តិទៅនៃគ្រឿងយន្តមានទាក់ទងនឹងស្នូនរបស់ខ្លួនយ៉ាងណាមិញ​កិច្ចការទាំងអស់

នៅក្នុងគ្រួសារក៏មានទាក់ទងនឹងមាតានាងយ៉ាងនោះដែរ។​នាងគួរដឹងថាជោគសួស្តីនិងសភា

ពគ្រប់គ្រាន់មិនខ្វះខាតនៅក្នុងគ្រួសាររបស់នាង​គឺបានមកដោយសារតែគំនិតរបស់មាតានាង

ទាំងអស់។​ព្រោះយើងបានសំគាល់ឃើញថាគ្រួសារទាំងឡាយណាដែលបាត់មាតាច្រើនតែមា

នសភាពច្របូកច្រល់គ្មានសណ្តាប់ធ្នាប់ទេ។​នាងគួរគិតដល់គ្រួសារអភ័ពទាំងឡាយដែលត្រូវ

បាត់មាតាឬមួយមាតាត្រូវឈឺធ្ងន់សំរាន្តតែមួយកន្លែងនោះ​នាងនិងឃើញថាគ្រួសារបែបនេះ

មានសភាពគួរឲ្យសង្វេគណាស់។​

ហេតុនេះមាតាម្នាក់ៗត្រូវតែមានសុខភាពឲ្យមាំជានិច្ចដើម្បីបញ្ជាកិច្ចការនៅក្នុងផ្ទះឲ្យមានសភា

ពរីករាយសប្បាយជានិរន្តរ។​បើចង់រក្សាសុខភាពដ៏ថ្លៃថ្នូរនេះកូនស្រីដែលធំជាងគេនៅក្នុងគ្រួ

សារ​ពុំត្រូវរំលោភលើសេចស្នេហារបស់មាតាហើយគិតតែពីតែងខ្លួន​លេងសើច​ប្រណាំង

ប្រជែងនឹងមិត្តសម្លាញ់​ភ្លេចស្រឡះនៅកិច្ចការដែលត្រូវជួយម្តាយធ្វើការនៅក្នុងផ្ទះនោះទេ។

យុវភាពរបស់នាងកំពុងមានឆន្ទៈកក់ក្តៅ​កំពុងមានកំលាំងបរិបូណ៌អាចជួយរំលែកបន្ទុកដ៏ធ្ងន់

នៃអម្រែកគ្រួសារ​ដែលបានសង្កត់លើស្មាម្តាយរបស់នាងជាច្រើនឆ្នាំមកនោះបានដោយ

ងាយ។​នាងអាចជួយគាំទ្របាននូវសេចក្តីព្រួយបារម្ភគ្រប់បែប​ដែលអាចបន្ថយសុខភាព

របស់ម្តាយនាងផង។

​​នារីទាំងឡាយដែលចេះគិត​គួរប្រព្រឹត្តដូច្នេះណាស់។​ក៏ប៉ុន្តែធម្មតាតើយើងបានឃើញ

ដូចម្តេចខ្លះ?​យើងច្រើនបានឃើញថាកិច្ចការទាំអម្បាលម៉ាណនៅក្នុងគ្រួសារគ្របសង្កត់តែ

លើខ្លួនមាតាម្នាក់ឯក។​ពេលណាក៏ដោយ​មាតាតែងបំភ្លេចខ្លួនដើម្បីឲ្យគ្រូសារបានគ្រប់

គ្រាន់បរិបូណ៌ជានិច្ច។​កាលបើមាតានាងត្រូវនឿយព្រួយដូច្នេះ​ធីតាដែលមានអាយុច្រើន

ជាងគេនៅក្នុងគ្រួសារគួរគប្បីនាងកុំមើលបំណាំឡើយ។

​​យើងសុំរាប់រៀបទុកជាឧទាហរណ៍ខ្លះអំពីសភាពនៃគ្រួសារដែលគ្នានមនុស្សឈ្នួលបំរើ។

គឹថាមាតាតែងក្រោកពីព្រលឹមហើយមុនគេជានិច្ចដើម្បីរៀបចំពេលអាស្រ័យព្រលឹម។​ចុះ

មាតានេះមានកូនស្រីធំហើយ​ម្តេចឡើយនាងនេះពុំចូលចិត្តជួយមាតាក្នុងកិច្ចការនេះផង

ទុកឲ្យលោកសម្រាកសម្រាន្តវិញ​ព្រោះលោកបាននឿយហត់ជាច្រើនណាស់មកហើយនោះ?

បើទុកជានៅក្នុងគ្រួសារមានធនធានធូរចាយ​យ៉ាងណាក្តីកូនស្រីដែលធំហើយនោះ​គួរគប្បី

ជំនួសម្តាយខ្លួនក្នុងកិច្ចការមេផ្ទះនេះដែល។

​​បុត្រីគួរឲ្យស្នេហាតែងចេះគិតថា​ពេលណាក៏ដោយ​ក៏ខ្លួនត្រូវធ្វើពលិកម្មដើម្បីរក្សាសុខ

ភាពរបស់មាតា​ហើយនឹងជួយរែកអម្រែកដ៏ធ្ងន់របស់គ្រួសារខ្លួនជានិច្ច។

​​កញ្ញាគ្មានចិត្ត​ពុំបានគិតដល់កិច្ចដែលមាតានាងបានចិញ្ចឹមបីបាច់រក្សាថែទាំនាងនោះទេ។

​នាងពុំចូលចិត្តធ្វើដូចលោកទេ​ពីព្រោះយល់ឃើញថាកិច្ចនោះពិបាកណាស់។

​​រីឯកញ្ញាដែលបរិបូណ៌ដោយកិរិយានិងមារយាទល្អ​មានគំនិតខ្ពស់នោះ​នាងមិនត្រឹម

តែគិតជួយមាតាខាងសម្ភារៈទេ​នាងនៅមានបេះដូងមួយចង់លើកតំកើងមាតានាងរាល់ពេល

វេលាផង។​ប្រសិនបើមាតាបិតាមានបុត្រចេះស្តាប់បង្គាប់ចេះគិត​ចេះស្រលាញ់​ហើយចេះ

ចែករំលែកសេចក្តីព្រួយ​បារម្ភរបស់លោកនោះលោកមុខជានិងបានធូរចិត្ត​ស្រាលគំនិត

ហើយសប្បាយចិត្តពន់ពេក។​នៅគ្រាដែលមានទុក្ខក្នុងគ្រួសារលោកអាចរំលែកទុក្ខនេះទៅឲ្យ

បុត្រលោកខ្លះ​ឬមួយអាចសំដែងទុក្ខជាមួយបុត្រផងក៏សឹងបាន​។​ចិត្តស្រលាញ់ម្តាយរបស់

នារីទាំងឡាយជាទីបង្អែកមួយខាងផ្លូវចិត្តរបស់ម្តាយនាងដ៏ពិត។

​​កញ្ញាដែលមានអាយុពី១៦​ឆ្នាំឡើងទៅ​អាចយល់បានច្រើនហើយប៉ុន្តែពុំទាន់ជ្រៅជ្រះ

ទេ។​កាលណានាងឃើញមាតាមានទុក្ខព្រួយនាងពុំត្រូវសួរសាកឲ្យដឹងដើមហេតុធ្វើអ្វីទេ។

ការនិយាយស្តីក្នុងពេលនេះគ្មានប្រយោជន៍អ្វីទេ។​នាងគប្បីកាន់សេចក្តីស្ងប់ស្ងៀមនឹងពន្លឺនៃ

ភ្នែកដ៏ថ្លាយង់របស់នាង​គឺក្នុងភ្នែកទាំងគូររបស់នាងនេះហើយដែលមាតាអាចរកថ្លែងទុក្ខ

របស់លោកបាន​។​គឺនៅក្នុងភ្នែកនេះហើយដែលមាតានាងអាចអានបានពាក្យទាំងនេះ

កូនដឹងថាម្តាយពិបាកចិត្តណាស់​កូនចង់ទទួលសេចក្តីពិបាកនេះជំនួសម្តាយណាស់កូនចង់

កូនចង់លួងម្តាយណាស់កូនដឹងហើយ​ថាម្តាយពុំគួរមកទទួលសេចក្តីទុក្ខព្រួយដ៏អយុត្តិធម៌

នេះទេម្តាយមានកូនទុកការពារអ្នកម្តាយហើយ​អ្នកម្តាយកុំព្រួយ………..”បើផ្អែកលើកបេះដូង

កូនបានបែបនេះ​មាតានាងមុខជាមានកំលាំងវិញជាមិនខាន។​ដោយសារចិត្តកតញ្ញូរបស់

នាង​មាតានាងអាចឆ្លងផុតពីទុក្ខព្រួយទាំងអម្បាលម៉ាណក្នុងលោកបានយ៉ាងងាយ។

​​​​​​អំពីពេលលំបាកចិត្ត

  

          បើកាលណាក្នុងគ្រួសារមានការរំខាន​តើកូនស្រីមានករណីកិច្ចអ្វីខ្លះ?​នាងត្រួវមាន

វាចាអ្វីទេ​ពុំត្រូវថ្លែងប្រាប់ឲ្យនរណាដឹងឡើយ។​កូនស្រីដែលឆ្លាតរមែងមានបញ្ញាកែការ

រខានទាំងឡាយរបស់ម្តាយខ្លួនបាន​នាងអាចបន្ថយកិរិយាខ្ជៈខ្ជាយរបស់ម្តាយបាន។​នៅ

ឳកាសណាក៏ដោយ​នាក៏អាចបញ្ចេញនូវគុណសម្បតិ្ត​”មានសណ្តាប់ចេះសំចៃនិងប្រុងប្រ

យ័ត្ន”បានទាំងអស់។

​​មាតាខ្លះមានកិរិយាពិបាក​ការធ្វើអ្វីក៏ដោយក៏ចង់តែរិៈគន់ទាំងអស់។​មាតាខ្លះមិនចូល

ចិត្តយល់ព្រមនឹងគំនិតល្អរបស់កូនស្រីផងសោះ។​លោកពុំទទួលស្គាល់ដល់សេចក្តីខំប្រឹង

ប្រែងខ្នះខ្នែងរបស់នាងផងឡើយ​។​ធ្វើដូចម្តេចពុំត្រូវចិត្តលោកទាំងអស់បើទុកជានាងបាន

ធ្វើផ្ចិតផ្ចង់យ៉ាងណាក៏ដោយ​។​ហេតុនេះចូរនាងចេះគិតពិចារណា​កុំយកជាអារម្មណ៍នាំ

ឲ្យបានដល់នូវសេចក្តីពិបាកចិត្តឡើយ​។​ចូរនាងលួងចិត្តខ្លួនឯងថា​”ម្តាយខ្ញុំគ្មានចិត្តបុណ្យ

មែនពិត​ប៉ុន្តែដោយហេតុមកពីសេចក្តីនឿយហត់វេទនាព្រួយបារម្ភគ្រប់​ជំពូកក្នុងជីវិត​

របស់​លោក​បាន​ផ្លាស់ប្តូរចិត្តនឹងកិរិយារបស់លោក​ឲ្យទៅជាកាចអយុត្តិធម៌ដុច្នេះទៅ

វិញ”។

​​នាងគួរគិតដល់ករណីកិច្ចដ៏ធ្ងន់​ដែលគ្របសង្កត់លើម្តាយនាងជានាយគ្រួសារនោះផង។

ជីវិតរបស់មនុស្សទាំងប៉ុនា្មននៅក្នុងគ្រួសារស្ថិតនៅក្នុងដៃ​របស់ម្តាយនាងទាំងអស់។

​​នៅពេលដែលក្នុងផ្ទះកើតវិបត្តិមិនល្អ​ម្តាយនាងតែងប្រាសចាកកិរិយាស្ងប់ស្ងៀម​នឹង

កិរិយាសុភាពរបស់លោកខ្លះ​ជួនកាលបាត់ទាំងយុត្តិធម៌ផងក៏មានដែរ។​ពេលដែលមាន

ឈ្លោះប្រកែកជជែកគ្នា​កញ្ញាដែលគួរឲ្យយើងស្នេហា​គួរឲ្យយើយទន្ទឹងនោះគប្បីឆ្លើយតប

ដោយពិរោះទន់ភ្លន់ជានិច្ច​ហើយនៅតែជួយធ្វើកិច្ចការឲ្យអស់ពីចិត្ត​បើទុកជាគ្មាននរណាគេ

មើលឃើញ​ឬ​សរសើរដល់ការដែលនាងធ្វើនោះក៏ដោយនាងក៏ពុំត្រូវមួម៉ៅរកម្តាយឡើយ។

នាងត្រូវដំកល់គំនិតថា៖”អញខំប្រឹងឲ្យអស់ទំហឹង​ដើម្បីជួយម្តាយអញខាងការទទួលខុសត្រួវ

លើកិច្ចដ៏ធ្ងន់និង​ពិបាកនេះ​ព្រោះកិច្ចការនេះធ្វើឲ្យអញរឹតតែសប្បាយចិត្តថែមខ្ពស់ថែម

ថ្កុំថ្កើងថែម”។

​​ក្នុងទេសកាលខ្លះដែលខុសពីធម្មតា​មាតាខ្លះមានរូបល្អឆោមឆើត​ណាស់​ប៉ន្តែកិរិយា

មិនបានមាំមួនត្រឹមត្រូវដល់កូនស្រីខ្លួនទេ​។​កូនខ្លះមានបំណងចង់រំលឹកម្តាយនាងណាស់

ក៏ប៉ន្តែម្តាយនាងកាលណានឹងសុខចិត្តព្រមស្តាប់នាង?​ព្រោះលោកយល់ថាលោកមានអាយុ

ច្រើនជាងស្ទាត់ថ្នឹកគតិលោកជាងនាង​លោកពុំត្រូវស្តាប់តាមពាក្យនាងដែលជាកូនក្មេងឡើយ

។​ក្នុង​ពេលនេះនាងកុំបញ្ចេញប្ញត្រួតត្រាឬនិតៀនឡើយ។​នាងកុំធ្វើឲ្យម្តាយឃើញការខ្វះ

ចន្លោះរបស់ម្តាយនាងឲ្យសោះ។

​​បើមានឳកាស​គប្បីនាងធ្វើឲ្យម្តាយលៈបង់អាការៈដែលមិនសមរម្យនឹងឋានៈនិងអាយុ

របស់លោក​ទីបំផុតនឹងកេរ្កិ៍ឈ្មោះដែលជាមាតានៃគ្រួសារមួយនោះផង។

​​ដើម្បីជៀសវាងកុំឲ្យម្តាយតូចចិត្តបាន​នាងតែងតែប្រើពាក្យសំដីយ៉ាងគួរសម​នឹងឥរិយា

បថទន់ភ្លន់ចំពោះលោកទើបបាន​។​ទេសៈកាលៈ​បែបនេះបានចំជាវេទនាចិត្តមែន​ពុំ

ដឹងជាធ្វើដូចម្តេចទេ។

  ក្នុងគ្រួសារខ្លះ​ឪពុត្រូវពិបាកចិត្ត​មកពីម្តាយចាត់ការពុំបានចំណាប់ចំនួនមកពីគ្មានសណ្តាប់

គ្មានរបៀបរៀបរយត្រឹមត្រូវ​។គ​គុណភាពបែបនេះ​នាំឲ្យចាយវាយអស់ប្រាក់ទាំងអម្បាល

ម៉ានដែលបានទុកដាក់មកហើយដែលជាផលណនៃកំលាំងនឿយហត់របស់ឪពុកផង។​ហេតុ

នេះឪពុករមែងមានសេចក្តីព្រួយ​បារម្ភពេញបន្ទុកនៅក្នុងចិត្តជាមិនខាន។​ហៃកូនស្រីលួង

ឪពុកតែងយត្ន័ណាស់ទើបបាន ។​គប្បីនាងគិតឲ្យអស់ដោយបញ្ញាធ្លាតវៃ​ជញ្ជឹងឲ្យអស់ពី

ក្នុងចិត្តដែលស្រលាញ់ឪពុកមកដើម្បីរុំភ្ជិតនូវមុខរបួសដ៏ឈឺចាប់របស់ឪពុកផង។​នាងពុំត្រូវ

ជំរាបឲ្យដឹងរឿរ៉ាវអ្វីពីម្តាយឲ្យសោះ។​ដើម្បីបន្ថយសេចក្តីលំបាកនៅក្នុងចិត្តរបស់លោកនោះ

នាងត្រូវតែនៅស្ងៀម។​បើកាលណាបានឃើញម្តាយនាងប្រព្រឹត្តរំលោភក្នុងគ្រួសារយ៉ាងណា

ក៏ដោយ​គួរដឹងថានាងពុំមែនជាមនុស្សទទួលបញ្ហាការខុសត្រូវអ្វីទេ​គ្រាន់តែមានសិទ្ធិជួយ

រែកជួយពុនម្តាយប៉ុណ្តោះ​ហើយចូរនាងជៀសវាងកុំពោលវាចាអ្វីបន្តោសដល់ម្តាយនាងឲ្យ

សោះ។​នាងគួរតែតម្រូវកិច្ចការក្នុងផ្ទះឡើងវិញដោយរបៀបស្ងប់ស្ងៀមដើម្បីឲ្យឪពុកបាននឹង

ចិត្តផង។​ចូរនាងកុំអួតខ្លួនឲ្យសោះ​ព្រោះបើរឹតតែសំដែងឲ្យឃើញឡើងកាលណា​រមែង

ធ្វើឲ្យម្តាយនាងកាន់តែតូចចិត្តថែមទៅទៀត។ម្យ៉ាងទៀតបើឪពុកនាងត្អូញត្អែអំពីកិរិយាល្ងង់ខ្លៅ

កាចអាក្រក់អត្តទត្តរបស់ម្តាយនាងនោះ​នាងគួរថែទាំដល់ឪពុកដោយប្រើឥរិយាបថថ្នាក់ថ្នម

របស់ស្ត្រីដែលបុរសគ្រប់រូបតែងត្រូវការដល់ជានិច្ច។នាងទទួលឪពុកដោយរាកទាក់រីករាយមុខ

មាត់ស្រស់បស់នឹងឬកពាទន់ភ្លន់។នាងខំធ្វើឲ្យមានសេចក្តីកក់ក្តៅសុខដុមក្នុងផ្ទះឡើងវិញ​។

ប្រព្រឹត្តបែបនេះឪពុកនាងអាចចែករំលែកសេចក្តីឈឹចាប់ក្នុងចិត្តឲ្យនាងបានខ្លះ។បេះដូងរបស់

នាងជាទីដែលឪពុកនាងអាចប្រគល់អារម្មណ៍របស់លោកបាន។

​​មានភរិយាខ្លះច្រើនព្រងើយកន្តើយចំពោះកិច្ចការឬមុខរបររបស់ស្វាមីពុំបានសរសើរ​ពុំ

បានលើកទឹកចិត្ត​ពុំបានជួយគិតគូរថែមទាំងបំផ្លិចបំផ្លាញផង។​បុរសនេះត្រូវការថ្លែងប្រាប់

នឹងសាសព្ទអំកិច្ចដែលខ្លួនបានធ្វើខាងឧស្សាហកម្ម​ខាងពាណិជ្ជកម្មឬខាងអក្សរសាស្រ្តរបស់

ខ្លួនឲ្យគេស្តាប់។នាងដែលជាកូនស្រី​បើដឹងសេចក្តីនេះហើយគួរគប្បីយកឲ្យអស់គំនិតខ្លួន

មកស្តាប់ឪពុក​ឬពិគ្រោះអំពីរឿងនោះជាមួយលោកដោយសំដែងអាកប្បកិរិយាឲ្យឪពុកយល់

ថាខ្លួនចង់ស្តាប់ចង់ធ្វើសហការនឹងឪពុកដែរ​ព្រោះកិច្ចការរបស់ឪពុកមានប្រយោជន៍ហើយគួរ

ឲ្យជាប់ចិត្តណាស់​។​ដើម្បីលើកទឹកចិត្តលោក​នាងគប្បីសំដែងសេចក្តីប្រាថ្នា​សុំឲ្យកិច្ច

ការបស់ឪពុកបានសម្រេចដូចបំណង​។ធ្វើយ៉ាងនេះសេចក្តីព្រួយ

កង្វល់របស់ឪពុកនាងអាចធូរស្រាលទៅបានខ្លះជាមិនខាន។

​​គ្មានរបៀបលួងលោមណា​ស្មើនឹងសេចក្តីថ្នាក់ថ្នមយ៉ាងឈ្លា

សវៃរបស់នាងទេ។មាននាងហើយ​ដែលឃាត់ឪពុកឲ្យនៅផ្ទះបាន

ដោយមិនចង់ដើរចោលផ្ទះ​ទៅរកកល្យាណមិត្រឯទៀតទេព្រោះ

នៅផ្ទះអផ្សុកគ្មាននរណាគេយល់ខ្លួនសោះ។​មានតែនាងទេដែល

យល់នូវចំណង់របស់ឪពុកនាង​នាងអាចជូនលោកនូវខ្លឹមសារដ៏

ក្រអូបរបស់ស្ត្រីគឺសេចក្តីស្លូតសុភាពរបស់នាង​។​នេះហើយគឺ

នាងហាត់ធ្វើជាភរិយាដោយបណ្តុះឲ្យកើតមានសេចក្តីសប្បាយនៅ

ជំវិញខ្លួនធ្វើឲ្យមានពន្លឺភ្លឺត្រចះក្នុងគ្រួសារថៃមទៀត​។នាងជាចំ

ណងមួយសម្រាប់ចងរឹតមនុស្សទាំងប៉ុនន្មាននៅក្នុងផ្ទះឲ្យកាន់តែស្និទ្ធ

ស្នាលនឹងគ្នាឡើង។

​​វត្ថុបំណងស្ងាត់កំបាំងរបស់នាង​គឺធ្វើឲ្យបិតានាងបានស្រុះ

ស្រួលនឹងគ្នាវិញ​។​នាងមិនបាច់លាក់សេចក្តីទុក្ខព្រួយរបស់នាង

ទេ។នាងអាចជំរាបឪពុកម្តាយបានថា៖​”កូនពិបាកចិត្តណាស់

ដោយឃើញលោកឪពុកនឹងអ្នកម្តាយពុំបានស្រុះស្រួលនឹងគ្នាដូច្នេះ

។កូនដឹងច្បាស់ថាលោកទាំងពីរស្រលាញ់គ្នាណាស់អាចមានគំនិត

មូលគ្នាបានបើប្រសិនជាលោកចេះអត់ពាក្យអត់សំដីនឹងគ្នាទៅវិញ

ទៅមក​។កូនសូមឃាត់លោកត្រឹមនេះ”​។​បើកាលណាមាន

ឳកាសបាននៅតែជាមួយនិងឪពុកនាងឬបាននៅតែជាមួយម្តាយ

នាង​នាងគម្បីអធិប្បាយសាសព្ទអំពីកិរិយាល្អរបស់ម្នាក់ៗជូន

លោកស្តាប់។​ធ្វើដូច្នេះយូរៗទៅការជំនាស់និងគ្នារវាងមាតានិង

បិតានាងរមែងសាបសូន្យបាត់ទៅជាមិនខាន។យ៉ាងនេះហើយដែល

មានឈ្មោះថានាងបានបំពេញកិច្ចរក្សាជោគសួស្តីឲ្យគ្រួសារនាង​។

នៅមាន(ត)

​​​​

​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​

Leave a comment »

រឿងនិទាន…….

រឿង​មនុស្ស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​ទី​១​ ទំព័រ​ទី​១- ៣

កាល​ពី​ព្រេងនាយ​ មាន​មនុស្ស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា ។ ថ្ងៃ​មួយ​ចៅទាំងពីរ​នាក់​នោះ​ បបួល​គ្នា​ទៅ​ដាក់​អន្ទាក់​សត្វ ។ បបួល​គ្នា​ហើយ​ ដល់​ថ្ងៃ​រសៀល​គង​ភ្នំ​ ក៏​នាំ​គ្នា​ដើរ​ចេញ​ទៅ ។ លុះ​ដល់​ព្រៃ​ជា​កន្លែង​ដាក់​អន្ទាក់​ អ្នក​មួយ​ថា << ខ្ញុំ​នឹង​ដាក់​នៅ​គល់​ឈើ​នេះ​ ត្បិតឈើ​នេះ​មាន​ផ្លែ​ យប់ៗ​សត្វ​ចំណាំ​តែ​មក​ស៊ី​ផ្លែ​ឈើ​នេះ >> ។
អ្នក​មួយ​ទៀត​ឆ្លើយ​ថា << ខ្ញុំ​ក៏​ចង់​ដាក់​កន្លែង​ហ្នឹង​ដែរ​ ប៉ុន្តែ​ឥឡូវ​ បើ​អ្នក​ដាក់​នៅ​គល់​ឈើ​មាន​តែ​ខ្ញុំ​ដាក់​នៅ​ចុង​ឈើ​ រួច​យើង​ចាំ​មើល​ ព្រឹក​ឡើង​របស់​អ្នកណា​ជាប់​សឹម​ដឹង >> និយាយ​គ្នា​ហើយ, ម្នាក់​ដាក់​នៅ​គល់​ឈើ​ ស្រេចហើយ, វិល​មក​ផ្ទះ​វិញ​ លា​គ្នា​ទៅ​ផ្ទះ​តែ​រៀង​ខ្លួន ។
ឯ​អ្នក​ដាក់​អន្ទាក់​នៅ​ចុង​ឈើ​នោះ​ លុះ​វិល​មក​ដល់​ផ្ទះ​ហើយ, យប់​នោះ​គិត​គ្នា​ពីរ​នាក់​ប្ដី​ប្រពន្ធ​ថា << តាំង​ពី​ដូនតា​មក​ មិន​ដែល​ឮ​ថា​អ្នក​ឯណា​ដាក់​អន្ទាក់​លើ​ចុង​ឈើ​ ឲ្យ​ជាប់​សត្វ​ជើង​បួន​ដែល​ដើរ​នៅ​លើ​ដី​ទេ​ ឥឡូវ​នេះ​ អ្នញ​ដាក់​នៅ​លើ​ចុង​ឈើ តើ​ធ្វើ​ម្ដេច​នឹង​បាន​សត្វ ? ដូច្នេះ​ ត្រូវ​អញ​រឭក​ពីពេល​មាន់​រងាវ​ទៅមើល, បើ​ឃើញ​សត្វ​ជាប់​អន្ទាក់​គេ​នៅ​ដី​ អញ​ដោះ​យក​ទៅ​ចងនឹង​អន្ទាក់​អញ​ឯ​ចុង​ឈើ, ដល់​ព្រឹក​ឡើង​អញ​ទៅ​មើល​ជាមួយ​អ្នក​នោះ​ ហើយ​អញ​ដោះ​យក​សត្វ​ទៅ​ជូន​លោក​សុភាសេក, បើ​វា​មិន​សុខចិត្ត​ដូម្ដេចៗ​ មុខ​ជា​កើត​ក្ដី​ គង់​តែ​ដល់​សុភាសេក​មិន​ខាន, សុភាសេក​និង​កាត់​ក្ដី​ឲ្យ​វា​ចាញ់​ជា​ប្រាកដ ។ ប្ដី​ប្រពន្ធ​គិត​គ្នា​ ហើយ​ដេក​ទៅ, ដល់​មាន់​រងាវ​រឭក​ពី​ដេក​លប់​មុខ​ស៊ី​ស្លា​ ហើយ​ចេញ​ពី​ផ្ទះ​ដើរ​ដល់​អន្ទាក់​បាន​ឃើញ​អន្ទាក់​នៅ​ដី​ជាប់​ក្ដាន់​១​ ក៏​ដោះយក​ឡើង​ទៅ​ចង​នឹង​អន្ទាក់​របស់​ខ្លួន​ រួច​តម្លើង​អន្ទាក់​នៅ​ដី​ដូច​ដើម​ក៏​ប្រញាប់​វិល​មក​ផ្ទះ​វិញ ។ លុះ​ព្រឹក​ព្រហាម​ស្រាងៗ​ឡើង​អ្នក​មួយ​ដែល​ដាក់​អន្ទាក់​នៅ​ដី​ មក​ស្រែក​ហៅ​ឲ្យ​ទៅ​មើល​អន្ទាក់អ្នក​មួយ​ ឆ្លើយថា​ កុំ​រលះ​រលាំង​ថ្វី​ អន្ទាក់​ខ្ញុំ​ ខ្ញុំ​មិន​សង្ឃឹម​ទេ​ ត្បិត​នៅ​លើ​ចុង​ឈើ​ ក្រែង​តែ​អន្ទាក់​អ្នក​នៅ​ដី​នោះ​ ខ្ញុំ​មិន​ហ៊ានថា​ បើ​បាន​ចែក​គ្នា​ស៊ី​ផង ។ ពាក្យ​នេះ​ជា​ពាក្យ​ចំអក​ឲ្យ​អ្នក​មួយ​ ត្បិត​ដឹង​ការណ៍​មុន​ហើយ ។ អ្នក​ទាំងពីរ​និយាយ​ហើយ​ចុះ​ពី​ផ្ទះដើរ​ចេញ​ទៅ​ លុះ​ដើរ​ទៅ​ដល់​មិន​ឃើញ​អន្ទាក់​នៅ​ដី​ជាប់​សត្វឃើញ​តែ​អន្ទាក់​នៅ​លើ​ចុង​ឈើ​ជាប់​វិញ ។ ចៅ​ដែល​ជា​ម្ចាស់​អន្ទាក់​នៅ​ចុង​ឈើ​ថា << ហ្ន​ មើល​ចុះ​ មិន​ជឿ​ខ្ញុំ​ ខ្ញុំ​ថា​កុំ​ដាក់​នៅ​គល់​ឲ្យ​ដាក់​នៅ​ចុង​ឥឡូវ​ មើល​របស់​អ្នកណា​ជាប់​ហៈ ? >> ហើយឡើង​ទៅ​ដោះ​យក​សត្វ​ចុះ​មក​នាំ​គ្នា​វិល​មក​ផ្ទះ​វិញ​ ក៏​លាគ្នា​ទៅ​ផ្ទះ​ដោយ​ខ្លួន​ទៅ ។ ឯ​ចៅ​ដែល​បាន​ក្ដាន់​ ក៏​ប្រញាប់​យកទៅ​ជូន​សុភាសេក​ហើយ​ជម្រាប​ថា << ខ្ញុំ​ហើយ​នឹង​ចៅ​មួយ​នោះ​ ទៅ​ដាក់​អន្ទះ​ផង​គ្នា​ ខ្ញុំ​ដាក់​នៅ​ចុង​ឈើ​ អ្នក​មួយ​នោះ​ដាក់​នៅគល់​ឈើ​ ខ្ញុំ​នេះ​ជា​មនុស្ស​វៀច​ ក្ដី​នេះ​គង់​តែ​មក​ដល់​លោក​ដូច្នេះ​ តាម​តែ​លោក​មេត្តា​រក​សេចក្ដី​យ៉ាងណា​ ឲ្យ​តែ​ក្ដី​ខ្ញុំ​ឈ្នះ​វា​ចុះ​ខ្ញុំ​នឹង​ដឹង​គុណ​លោក​ទៅ​ថ្ងៃ​មុខ >> ។ សុភាសេក​បាន​សាច់​ក្ដាន់​ហើយ​ ឆ្លើយ​ថា​ << ឯក​ទៅ​រក​ស្លា​ម្លូ​មក​ឲ្យ​ឆាប់​ឲ្យ​ទាន់​ព្រឹក​នេះបើ​វា​មក​ប្ដឹង​អញៗ​បង្គាប់​អីចឹង​ដែរ​ បើ​វា​មក​មិន​ទាន់​ អញ​និង​កាត់​សេចក្ដី​ឲ្យ​វា​ចាញ់​បាន​ដោយ​ងាយ, ឯង​ប្រញាប់​ទៅ​ចុះ>>។
ឯ​អ្នក​ដែល​ដាក់​អន្ទាក់​លើ​គល់​ឈើ​ លុះ​វិល​មក​ផ្ទះ​ហើយ​ ដង្ហើមតូច​ដង្ហើម​ធំ​មិន​សុខ​ចិត្ត​ក៏​​យក​សេចក្ដី​ទៅ​ប្ដឹង​សុភាសេក។ ក៏បង្គាប់​សេចក្ដី​ដូច​បង្គាប់​ចៅ​មុន ។
លុះ​ព្រឹក​ឡើង​ អ្នក​ដែល​ដាក់​អន្ទាក់​នៅ​លើ​ចុង​ឈើ​ ក៏​យក​ឥវ៉ាន់ទៅ​ដល់​មុន ។ ឯ​អ្នក​ដែល​ដាក់​អន្ទាក់​នៅ​ដី​ ដោយ​ខ្លួន​ជា​អ្នកក្រ​លំបាក​តោក​យ៉ាក​ ដើរ​រក​ទិញ​អីវ៉ាន់​ពុំ​បាន​ពុំ​ទាន់​ ភ័យ​ក្រែង​ខ្លួន​ចាញ់​គេ​ ហើយ​គេ​យក​ទោស​ផង​ ក៏​រត់​ពី​ភូមិ​មួយ​ទៅភូមិ​មួយ​បាន​ជួប​នឹង​សុភា​ទន្សាយៗ​សួរ​ថា << មាន​ដំណើរ​អី​បានជា​រត់​ដូច្នេះ ? ឈប់សិន >> ។ ចៅ​នោះ​ឆ្លើយ​ថា​ លោក​អើយ​អាណិត​ដោះ​ទុក្ខ​ខ្ញុំ​ផង​ ត្បិត​ខ្ញុំ​ហើយ​នឹង​អ្នក​មួយ​ទៅ​ដាក់​អន្ទាក់​ផង​គ្នាខ្ញុំដាក់​នៅ​គល់​ឈើ​ គេ​ដាក់ នៅ​ចុង​ឈើ​ ព្រឹក​ឡើង​ទៅ​មើល​ពុឃើញ​អន្ទាក់​នៅ​ដី​ជាប់​សត្វ​​ឃើញ​តែ​អន្ទាក់​នៅ​ចុង​ឈើ​ជាប់​ក្ដាន់​មួយ​ ខ្ញុំ​មិន​សុខ​ចិត្ត​បាន​យក​សេចក្ដី​ទៅ​ប្ដឹង​សុភាសេកៗ​ គេ​ថា​ អ្នក​ណា​យក​អីវ៉ាន់​ទៅ​ដល់​មុន, អ្នក​នោះ​ឈ្នះ​ ហេតុនេះ​បាន​ជា​ខ្ញុំ​ភ័យ​ឥឡូវ​គេ​ទៅ​ដល់​មុន​ខ្ញុំ​ហើយ​ ដូច្នេះ​តាម​តែ​លោក​អាណិត​ខ្ញុំ​ផង>> ។ សុភាទន្សាយ​ឆ្លើយ​ថា << ណ្ហើយ ! កុំ​ភ័យ​ចាំ​ថ្ងៃ​រសៀល​ខ្ញុំ​នឹង​នាំ​ទៅ >> ។ ចៅ​នោះ​ក៏​អរ ។ លុះ​ដល់​ថ្ងៃ​រសៀល​ សុភា​ទន្សាយ​ទៅ​ដល់​ផ្ទះ​សុភាសេកៗ​ ស្រែក​សួរ​មក​ថា​<< ដូចម្ដេច​ក៏​យូរ​ម្ល៉េះ ? ក្ដី​ចាញ់​គេ​ហើយ >> ។ សុភា​ទន្សាយ​ឆ្លើយ​ថា << យើង​ខ្ញុំ​បាន​ជា​យូរ​នេះ​ ពីព្រោះ​អាល័យ​តែ​មើល​ត្រី​ក្រាញ់​ហើរ​ឡើង​ស៊ី​ស្លឹក​អំពិល >> ។ សុភាសេក​ថា << ពី​ជីដូន​ជីតា​មក​គ្មាន​នរណា​ដែល​ឃើញ​ដែល​ឮ​ថា​ ត្រីក្រាញ់​ឡើង​ស៊ី​ស្លឹក​អំពិល​ទេ >> ។ សុភា​ទន្សាយ​ឆ្លើយ​ថា << ពី​ជីដូន​ជីតា​ពី​ម៉ែ​ពី​ឪ​បង្កើត​មក​ នរណា​ដែល​ឃើញ​ដែល​ឮ​ថា​អន្ទាក់​នៅ​ដី​មិន​ជាប់​សត្វ​ទៅ​ជាប់​ឯ​អន្ទាក់​នៅ​ចុង​ឈើ​វិញ​ ហើយ​សត្វ​ជើង​បួន​ផង, ដែល​ឮ​ទេ​អស់​អ្នក​ស្រុក ? នោះ​សុភាសេក​ស្ងៀម​ពុំ​ហ៊ាន​ស្ដី​តប​ទៀត ។ សុភា​ទន្សាយ​ក៏​កាត់​សេចក្ដី​ឲ្យ​ចៅ​ដែល​ដាក់​អន្ទាក់​នៅ​ដី​ឈ្នះ ។ ឯ​សុភាសេក​ ដែល​អង្គុយ​ធ្វើ​ជា​សុភា​នោះ​ ក៏​ខ្មាស​ដោយ​សារ​ខ្លួន​ជា​អ្នក​ល្មោភ​ជំនូន​សាច់​ក្ដាន់​ ក៏​ស្ងៀម​បែរ​មុខ​ផ្ទប់​ទៅ​ខាង​ជញ្ជាំង​ដូច​ឆ្មា​លប​កណ្ដុរ ។

លាភ​ឥត​ខ្មាស​ វិនាស​ច្បាប់

 

រឿង​ស្រី​មាយា​ដក​ខ្ញី 

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​ទី​១​ ទំព័រ​ទី​ ១៣៦- ១៣៨

មាន​បុរស​ម្នាក់​និង​ស្រី​ម្នាក់​ ជា​ប្ដី​ប្រពន្ធ​ នៅ​ក្នុង​ស្រុក​មួយ​ ប្ដី​ជា​មនុស្ស​ចិត្ត​ត្រង់​ តែ​គ្មាន​ប្រាជ្ញា​ ឯ​នាង​ប្រពន្ធ​នោះ​ ជា​ស្រី​ចិត្ត​មិន​ត្រង់​នឹង​ប្ដី​ តែ​ចេះ​មាយា​ច្រើន ។

ថ្ងៃ​មួយ​នាង​ប្រពន្ធ​ មាន​ចិត្ត​ប្រាថ្នា​ចង់​ជួប​នឹង​សាហាយ​ណាស់​ ដោយ​ឃ្លាត​គ្នា​យូរ​ហើយ​ តែ​មិន​ដឹង​ជា​ធ្វើ​ម្ដេច​នឹង​ទៅ​ជួប​បាន​ ព្រោះ​ភូមិ​នោះ​នៅ​ឆ្ងាយ​ពី​គ្នា​ បើ​ដើរ​ទៅ​ខ្លាច​ខ្មោច​លង ។ នាង​ប្រពន្ធ​ក៏​និយាយ​នឹង​ប្ដី​ខ្លួន​ថា << អ្នក ! ល្ងាច​នេះ​យើង​គិត​ទៅ​រក​ទិញ​មាន់​មួយ​ មក​ធ្វើ​ស៊ី​បាយ​ម្ដង​ អ្នក​ចង់​ស៊ី​ទេ ? >> ។ ប្ដី​តប​វិញ​ថា << ចង់​ស៊ី​ដែរ >> ។ ប្រពន្ធ​ថា << ខ្ញុំ​ចង់​ស៊ី​ខួរ​ខ្ញី >> ។ ប្ដី​ថា << អើ ! អញ​ក៏​ចង់​ស៊ី​ខួរ​ខ្ញី​ដែរ >> ថា​ហើយ​ ក៏​បបួល​គ្នា​ចុះ​ដើរ​ទៅ​ទិញ​មាន់​អ្នក​ស្រុក​ នៅ​ភូមិ​ជិត​ផ្ទះ​សាហាយ​នោះ ។ ប្ដី​និង​ប្រពន្ធ​ បបួល​គ្នា​សួរ​រក​ទិញ​គ្រប់​តែ​ផ្ទះ ។ នាង​ប្រពន្ធ​ដើរ​បែក​ពី​ប្ដី​ទៅ​ជួប​សាហាយ​ វា​និយាយ​កិច្ចកល​ផ្សេង​ៗ​ រួច​មក​ជួប​នឹង​ប្ដី​វិញ​ ហើយ​ប្រាប់​ប្ដី​ថា << អ្នក ! ផ្ទះ​ឯណោះ​ គេ​មាន​មាន់​លក់​ គេ​ប្រាប់​ខ្ញុំ​អម្បាញ​មិញ >> ។ ប្ដី​ព្រម​ទៅ​តាម​ប្រពន្ធ​ប្រាប់​ ក៏​ទិញ​បាន​មេ​មាន់​មួយ​ យួរ​ត្រឡប់​មក​ផ្ទះ​វិញ​​ ពេល​នោះ​ជា​ពេល​ពន់​ព្រលប់​ ទៅ​ដល់​ពាក់​កណ្ដាល​ផ្លូវ​ ស្រាប់​តែ​នាង​ប្រពន្ធ​ធ្វើ​មាយា​គក់​ដើម​ទ្រូង​ ហើយ​ថា << ឱ ! អ្នក​អើយ ! ភ្លេច​ដូច​គេ​លត់​ទៅ​ហើយ >> ។ ប្ដី​សួរ​ថា << ភ្លេច​អី ? >> ។ ប្រពន្ធ​ថា << ភ្លេច​ខ្ញី​ទៅ​ហើយ​អ្នក ! បើ​ដូច្នោះ​អ្នក​ឯង​នៅ​ៗ​នេះ​សិន​ចុះ​ ខ្ញុំ​រត់​ទៅ​វា​ឆាប់ << ហើយ​នាង​នោះ​រត់​ទៅ ។ ប្ដី​ក៏​ឈរ​ចាំ​ប្រពន្ធ​ ឯ​នាង​ប្រពន្ធ​ កាល​ឃ្លាត​ពី​ប្ដី​ហើយ​ ក៏​គេច​ទៅ​ជួប​នឹង​ប្រុស​សាហាយ​ខ្លួន​ ហេតុ​តែ​រឭក​សាហាយ​ខ្លាំង​ណាស់​ក៏​ប្រះ​ដេក​ទៅ​ដី​ មិន​រក​ផ្ទះ​សម្បែង​ទេ​ ដោយ​ប្រញាប់​ទៅ​ជួប​ប្ដី​វិញ។

ឯ​បុរស​សាហាយ​នោះ​ ក៏​ទទួល​ភារៈ​នាង​នោះ​ទៅ​ រួច​នាង​នោះ​យក​ខ្ញី​ពី​សាហាយ​ ហើយ​ផ្ដាំ​ថា << ល្ងាច​នេះ​ ឲ្យ​អ្នក​បង​ចាំ​មើល​ បើ​មាន​ពេល​ស្រួល​ ចូល​ទៅ​ដេក​ម្ដង​ទៀត​ចុះ >> និយាយ​កិច្ចការ​សព្វ​គ្រប់​ហើយ​ នាង​នោះ​ក៏​ត្រឡប់​មក​ឯ​ប្ដី​ដើម​វិញ ។ ដី​ដែល​ប្រះ​ដេក​នោះ​ ក៏​នៅ​ជាប់​នឹង​ខ្នង​ មិន​ទាន់​បោស​នៅ​ឡើយ​ ព្រោះ​ដើរ​មក​ដោយ​ប្រញាប់​ លុះ​ដើរ​មក​ដល់​ប្ដី​ខ្លួន​ហើយ​ ក៏​សើច​ក្អាកក្អាយ​ និយាយ​ទៅ​កាន់​ប្ដី​ថា << បើ​អ្នក​ឃើញ​អំមិញ​ប្រហែល​ជា​សើច​ដាច់​ខ្យល់​ស្លាប់​ហើយ >> ។ ប្ដី​សួរ​ថា << សើច​អី ? >>។ ប្រពន្ធ​តប​ថា << នែ ! អ្នក​មើល​ខ្នង​ខ្ញុំ​ បោស​ឲ្យ​បន្តិច​មក៍ ! ហ្នឹង​ហើយ​ខ្ញុំ​ដក​ខ្ញី​ វា​របូត​ដៃ​ទាំង​អស់​ ខ្ញុំ​ដួល​ផ្ងារ​ទៅ​ក្រោយ​បះ​ជើង​ច្រោង​ បាន​ជា​ដី​ប្រឡាក់​ខ្នង​ខ្ញុំ​អស់ >> ។ ប្ដី​មិន​ដឹង​ក៏​បោស​ខ្នង​ឲ្យ​ប្រពន្ធ​ទៅ​ រួច​ហើយ​នាំ​គ្នា​ដើរ​ទៅ​ផ្ទះ​ ធ្វើ​បាយ​និង​មាន់​ស៊ី​ ធ្វើ​រួច​ហើយ​ពេល​ងងឹត​ស៊ី​បាយ​រួច​ ប្រពន្ធ​និយាយ​នឹង​ប្ដី​ថា << អ្នក ! ផ្លុំ​ប៉ី​ទៅ​ ខ្ញុំ​នឹង​ស្ដាប់ >> ប្ដី​ក៏​យក​ប៉ី​មក​ផ្លុំ ។ ប្រពន្ធ​ដេក​ស្ដាប់​ៗ​បន្តិច​ទៅ​ ក៏​កិល​មក​ដេក​លើ​ភ្លៅ​ប្ដី​ ហើយ​ថា << ពិរោះ​ណាស់​អ្នក! អ្នក​ផ្លុំ​ប៉ី​ ភ្នែក​មើល​រន្ធ​ដែរ​ឬ​ទេ ? បើ​អ្នក​មិន​មើល​រន្ធ​ ធ្វើ​ម្ដេច​នឹង​ចាប់​បើក​បទ​ឲ្យ​ត្រូវ​ទំនុក ? ប្ដី​តប​ថា​ទេ ! << មិន​បាច់​មើល​រន្ធ​ទេ​ព្រោះ​ដៃ​ចាំ​ស្ទាត់​ ហើយ​ចំណាំ​រន្ធ​ផង >> ។ ប្រពន្ធ​ថា << បើ​ដូច្នេះ​ ខ្ញុំ​បិទ​ភ្នែកអ្នក​ទាំង​ពីរ​មើល​ អ្នក​នៅ​តែ​ផ្លុំ​ពីរោះ​ដូច​ដែល​ឬ​ទេ ? ។ ប្ដី​តប​ថា << បិទ​ចុះ​ ក៏​នៅ​តែ​ផ្លុំ​ពីរោះ​ដូច​មុន​ដែរ >> ។ ប្រពន្ធ​ យក​ដៃ​បិទ​ភ្នែក​ប្ដី​ខ្លួន​ទាំង​២​ រួច​ហើយ​ក៏​កន្ធែក​ជើង​ឲ្យ​សាហាយ​នោះ​ឃើញ ។ បុរស​សាហាយ​ ឃើញ​ស្រី​សាហាយ​ខ្លួន​បិទ​ភ្នែក​ប្ដី​បាន​ ហើយ​កន្ធែក​ជើង​ឲ្យ​សញ្ញា​ដូច្នោះ​ ក៏​ចូល​ទៅ​រួម​សំវាស​នឹង​នាង​នោះ​ទៅ ។

លុះ​សាហាយ​នោះ​ ថយ​ចេញ​ ទើប​ប្រពន្ធ​លែង​បិទ​ភ្នែក​ប្ដី ។ ប្ដី​នាង​ក៏​មិន​អាច​ដឹង​ដល់​កិច្ចកល​នោះ​ឡើយ ។ ព្រោះ​ហេតុ​នេះ​ បាន​ជា​មាន​ពាក្យ​បុរាណ​ថា << មាយា​ដក​ខ្ញី>>មាន​ទាំង​ទំនុក​ច្រៀង​ផង​ថា :

ស្រី​ទៅ​ដក​ខ្ញី ស្រី​អើយ​នាង​ស្រី

ស្រី​ទៅ​ដក​ខ្ញី ដក​ដួល​ទាំង​ខ្លួន ។

កាល​ដក​លើក​មុន​ តូច​តន់​លាក់​ពួន
ដក​ក្រោយ​សំនួន​ ផ្ទួញ​ឲ្យ​ប្ដី​ស្លាប់ ។
ប្ដី​នាង​អ្នក​ផ្លុំ​ នាង​សុំ​ធ្វើ​ត្រាប់​
បន្ទរ​អឺង​អាប់​ ចប់​បទ​អុំ​ទូក ។

កុំ​ពត់​ស្រឡៅ​ កុំ​ប្រដៅ​ស្រី​ខូច​

រឿង​បុរស​កំជិល​មាន​ប្រពន្ធ​គ្រប់​លក្ខណ៍

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​ទី​១​ ទំព័រ​ទី​ ១១៣- ១១៤

មានរឿង​ព្រេង​មួយ​ ដំណាល​ថា : មាន​បុរស​កំជិល​ម្នាក់​ មាន​ប្រពន្ធ​គ្រប់​លក្ខណ៍​ មាន​កិរិយា​មារយាទ​ល្អ​ ចេះ​គោរព​ប្រណិប័តន៍​ប្ដី ។ តាំង​ពី​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​មក , បុរស​កំជិល​ចេះ​តែ​ពី​ដេក​ ដល់​ឃ្លាន​បាយ​ ទើប​ក្រោក​ឡើង​ស៊ីៗ​ រួច​ដេក​ទៅ​វិញ​ សូម្បី​ថ្នាំ​ជក់​ ក៏​ប្រពន្ធ​មូរ​ឲ្យ​ដែរ ។ ប្រពន្ធ​ជា​មនុស្ស​គោរព​ប្រណិប័តន៍​ប្ដី​ មិន​មាន​ពាក្យ​អាក្រក់​ ទៅ​លើ​ប្ដី​សោះ​ លើក​បាយ​ទឹក​និង​របស់​អ្វី​ឲ្យ​ប្ដី​ សុទ្ធ​តែ​សំពះ , ដល់​ទៅ​យូរ​ទៅ​ មាន​សេចក្ដី​ក្រីក្រ​ខ្លាំង​ណាស់​ នាង​នោះ​រក​អ្វី​ចិញ្ចឹម​ពុំ​បាន​សោះ​ឡើយ, ថ្ងៃ​មួយ​ នាង​រៀប​ស្លា​៥​ម៉ាត់​ បារី​៥​ចូល​ទៅ​ក្រាប​សំពះ​ប្ដី​ ហើយ​ថា << ខ្ញុំ​សុំ​ទោស​អ្នក​ប្ដី​ ត្បិត​យើង​សព្វ​ថ្ងៃ​ ក្រ​ណាស់​ យើង​មិន​បាន​រក​ស៊ី​ គ្មាន​ទទួល​ទាន​ទេ​ សុំ​ឲ្យ​អ្នក​ទៅ​កាប់​ឈើ​ ធ្វើ​នង្គ័ល​ រនាស់​ធ្វើ​ស្រែ​នឹង​គេ​ ត្បិត​ដល់​រដូវ​ធ្វើ​ស្រែ​ហើយ >> ។ ប្ដី​ថា​បើ​ដូច្នោះ​ ឲ្យ​នាង​ដាំ​បាយ​ វេច​ជា​សំណុំ​ចុះ​ ប្ដី​នឹង​ទៅ​រក​កាប់​ឈើ​ ធ្វើ​នង្គ័ល​ រនាស់ >> ។ ប្រពន្ធ​ក្រោក​ពី​យប់​ដាំ​បាយ​ វេច​ជា​កញ្ចប់​ មាន​ទាំង​ដឹង​ ពូថៅ​ទៅ​ផង ។ បុរស​កំជិល​ ដេក​ទាល់​តែ​ថ្ងៃ​រះ​ ប្រពន្ធ​ពុំ​ហ៊ាន​ដាស់​ ចាំ​ឲ្យ​ក្រោក​ខ្លួន​ឯង, ដល់​ក្រោក​ហើយ​ ប្រពន្ធ​ដង​ទឹក​ ទៅ​លប់​មុខ​ឲ្យ​ រួច​ស្រេច​ នាង​ក៏​ហុច​ស្លា​បារី​ នឹង​បាយ​កញ្ចប់​ ព្រម​ទាំង​គ្រឿង​ប្រដាប់​ទៅ​ឲ្យ​ប្ដី ។ បុរស​នោះ​ ក៏​ចុះ​ពី​លើ​ផ្ទះ​ទៅ​ ចូល​ក្នុង​ព្រៃ​រក​ឈើ, បាន​ឃើញ​ឈើ​មួយ​ដើម​ មាន​មែក​សាខា​ម្លប់​ត្រជាក់​ ក៏​ដាក់​បាយ​សំណុំ​ ដឹង​ ពូថៅ​ ហើយ​ដេក​គង​អន្ទាក់​ខ្លា​ មើល​ទៅ​លើ​និយាយ​តែ​ម្នាក់​ឯង​ថា << មែក​ឈើ​នេះ​ ត្រូវ​ធ្វើ​ជា​ភ្នៀង​នង្គ័ល, មែក​នេះ​ត្រូវ​ធ្វើ​ជា​យាម , មែក​នេះ​ត្រូវ​ធ្វើ​ជា​ដង​ មែក​នេះ​ត្រូវ​ជា​នឹម​ មែក​នេះ​ ត្រូវ​ធ្វើ​ជា​រនាស់ ។ គ្រាន់​តែ​ដេក​ថា​ប៉ុណ្ណឹង​ ពេល​ឃ្លាន​បាយ​ក្រោក​ឡើង​ស្រាយ​បាយ​សំណុំ​ស៊ីៗ​រួច​ ដេក​ថា​ដូច​មុន​ទៀត , ថ្ងៃ​រសៀល​ត្រឡប់​មក​ផ្ទះ​វិញ ។ ប្រពន្ធ​ឃើញ​រត់​ទទួល​យក​គ្រឿង​ប្រដាប់​ នាំ​ប្ដី​ឡើង​ទៅ​លើ​ផ្ទះ​ យក​ទឹក​លាង​ជើង​ឲ្យ​ប្ដី​ ហើយ​សួរ​ថា << អ្នក​ទៅ​បាន​ការ​ដូចម្ដេច​ខ្លះ ? ប្ដី​ថា​មិន​ទាន់​បាន​ទេ​នាង ! ចាំ​ស្អែក​សឹម​ទៅ​ទៀត​ ដល់​កន្លែង​ដើម​ឈើ​នោះ​ហើយ , រុក្ខ​ទេវតា​ដែល​អាស្រ័យ​នៅ​ទី​នោះ​ ឮ​បុរស​កំជិល​ថា​ដូច្នោះ​ ក៏​ភ័យ​ ខ្លាច​រក​កន្លែង​នៅ​គ្មាន​ ក៏​គិត​គ្នា​នឹង​តាម​ទៅ​វាយ​សម្លាប់​បុរស​កំជិល​នោះ​ ឲ្យ​ស្លាប់​នៅ​មាត់​ជណ្ដើរ​ផ្ទះ​ កុំ​ឲ្យ​វា​មក​កាប់​ឈើ​នេះ​បាន ។ បុរស​នោះ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ។ រុក្ខទេវតា​ តាម​មក​ដល់​មាត់​របង​ ឃើញ​ប្រពន្ធ​រត់​ទៅ​ទទួល​ប្ដី​ដល់​មាត់​ជណ្ដើរ​ យក​ទឹក​លាង​ជើង​ប្ដី ។ ដោយ​សិរី​សួស្ដី​ប្រពន្ធ​នោះ​ ទេវតា​ចូល​មិន​ចុះ​ មិន​ហ៊ាន​វាយ ។ បុរស​នោះ​រួច​ពី​អន្តរាយ​ ក៏​ឡើង​ទៅ​លើ​ផ្ទះ​ ប្រពន្ធ​សួរ​ និយាយ​ដូច​មុន​ទៀត​ថា << បាន​សព្វ​គ្រប់​អស់​ហើយ​ ព្រឹក​នឹង​ទៅ​កាប់ >> ។ ទេវតា​ភ័យ​ណាស់​ថា << បុរស​នោះ​ មុខ​ជា​កាប់​ហើយ​ព្រឹក​នេះ >> ក៏​នាំ​គ្នា​មក​និយាយ​អង្វរ​ថា << សុំ​កុំ​កាប់​ឈើ​នោះ>>។ បុរស​ថា << អញ​មិន​ព្រម​ទេ​ ព្រឹក​នេះ​អញ​ទៅ​កាប់​ហើយ >> ។ ទេវតា​ភ័យ​ណាស់​ ក៏​នាំ​គ្នា​និយាយ​សូក​ ដោយ​ប្រាប់​ទី​កន្លែង​កំណប់​មាស​ប្រាក់​ ឲ្យ​បុរសៗ​សួរ​ថា << ឲ្យ​កំណប់​ប៉ុន្មាន​កន្លែង ? >> ។ ទេវតា​ថា​ពីរ​កន្លែង​ បុរស​ថា << មិន​ព្រម​ទេ, បើ​៤​កន្លែង​ទើប​ព្រម​ ហើយ​ឲ្យ​ដាក់​ឈើ​សម្គាល់​ឲ្យ​ផង >> ។ ទេវតា​ក៏​ព្រម​ធ្វើ​តាម​ កុំ​ឲ្យ​តែ​កាប់​ដើម​ឈើ​នោះ ។ បុរស​ថា << បើ​ដូច្នោះ​ ខ្ញុំ​លែង​កាប់ , តែ​ថា​ព្រឹក​នេះ​ ខ្ញុំ​ទៅ​គាស់​កំណប់​នោះ​ហើយ >> ។ ទេវតា​ថា << ទៅ​ចុះ​ខ្ញុំ​ដោត​ឈើ​សម្គាល់​ទុក​ឲ្យ >> ។ ព្រឹក​ឡើង​ប្ដី​ប្រពន្ធ​ នាំ​គ្នា​ទៅ​គាស់​កំណប់​ដែល​ទេវតា​ឲ្យ, ក្នុង​កំណប់​មួយ​ៗ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ ត្រូវ​ជញ្ជូន​បី​ថ្ងៃ​ បាន​សុទ្ធ​តែ​មាស​និង​ប្រាក់​ចាក់​គរ​ពេញ​ផ្ទះ ។ នាង​នោះ​ ក៏​រៀប​ចំ​ដាក់​ហិប​ ដាក់​ឡាំង​ មិន​ឲ្យ​អ្នក​ណា​ឃើញ​ ហើយ​ក៏​ជួល​ជាង​ឲ្យ​ធ្វើ​គ្រឿង​ប្រដាប់​ លក់​ជា​ជំនួញ​រឹត​តែ​មាន​ឡើង​ៗ​ បាន​ជា​សេដ្ឋី​ មាន​មនុស្ស​កុះករ​មូល​មក​នៅ​ពឹង​ពាក់​ជា​ច្រើន​ រាប់​មិន​អស់ ។

ទ្រព្យ​គង់​ត្បិត​ស្រី​ ចេះ​សំចៃ​ទុក
ផ្ទះ​ធំ​ស្រណុក​ ត្បិត​ល័ក្ខណ៍​ស្រី​ជា ។

រឿង​បុរស​កុហក​បួន​នាក

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​ទី​១​ ទំព័រ​ទី​ ១១០- ១១២

កាល​ពីព្រេងនាយ​ មាន​បុរស​កុហក​៤​នាក់​ មក​ជួប​ជុំ​គ្នា​ រួម​គំនិត​ គិត​ដើរ​ទៅ​រក​ឆរ​បោក​បញ្ឆោត​ យក​ទ្រព្យ​សម្បត្តិ​គេ​ នៅ​គេហដ្ឋាន​ ឆ្ងាយ​ពី​លំនៅ​របស់​ខ្លួន , ព្រមព្រៀង​គ្នា​ស្រេច​ហើយ​ ក៏​នាំ​គ្នា​ដើរ​ទៅ , លុះ​ទៅ​យូរ​បន្តិច​បាន​ជួប​ប្រទះ​នឹង​តា​ចាស់​ដូន​ចាស់​ពីរ​នាក់​ ជា​អ្នក​ធ្វើ​ចម្ការ​កប្បាស​ នៅ​ក្បែរ​មាត់​ទន្លេ​មួយ​ដាច់​ឆ្ងាយ​ពី​ស្រុក​ភូមិ​គេ ។ បុរស​កុហក​៤​នាក់​នោះ​ បាន​ដឹង​ដំណឹង​ថា​ តា​ចាស់​ ដូន​ចាស់​ ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​គ្រាន់​បើ​ ក៏​គិត​គ្នា​ថា << យើង​ត្រូវ​នាំ​គ្នា​ឈប់​ទៅ​ទី​នេះ​ ដើម្បី​ភូត​កុហក​ យក​ទ្រព្យ​សម្បត្តិ​តា​ចាស់​ ដូន​ចាស់​នេះ​ឲ្យ​បាន >> បុរស​៤​នាក់​នោះ​ ទៅ​ដល់​សួរ​តា​ចាស់​ដូន​ចាស់​ថា << ឱ ! តា​យាយ​អើយ ! យើង​ខ្ញុំ​ទាំង​៤​នាក់​នោះ​ មក​ពី​ស្រុក​ឆ្ងាយ​ណាស់​ ខំ​ត្រាច់​ដើរ​រក​អ្នក​ឯ​ណា​ដែល​ចេះ​ដឹង​ ព្រោះ​យើង​ខ្ញុំ​ចង់​ដឹង​រឿង​ព្រេង​ពី​បុរាណ​នាយ​មក, តែ​វេលា​នេះ​ បាន​មក​ជួប​នឹង​តា​យាយៗ​ ប្រហែល​ជា​ចេះ​ដឹង​រឿង​បុរាណ​មក​ខ្លះ​មិន​ខាន​ បើ​ដូច្នេះ​ សូម​តា​យាយ​មេត្តា​និទាន​រឿង​ព្រេង​អ្វី​មួយ​ ឲ្យ​ចៅ​ស្ដាប់​បន្តិច >> ។ តា​ចាស់​ដូន​ចាស់​ ក៏​ឆ្លើយ​តប​ទៅ​បុរស​ទាំង​៤​នាក់​វិញ​ថា << ចៅ​អើយ​ ចៅ ! តាំង​ពី​ក្មេង​ដល់​ចំណាស់​ប៉ុណ្ណេះ​ហើយ​ តា​យាយ​គ្មាន​ចេះ​រឿង​ព្រេង​អ្វី​ទេ​ សូម​ចៅ​អញ្ជើញ​ទៅ​រក​សួរ​អ្នក​ឯ​ទៀត​ចុះ >> ។ បុរស​ទាំង​៤​នាក់​ ក៏​ជម្រាប​ទៅ​តា​យាយ​វិញ​ថា << ឱ ! តា​យាយ​អើយ ! បើ​ប្រសិន​ជា​មាន​គេ​ចេះ​រឿង​ព្រេង​នោះ​ តា​យាយ​ចង់​ស្ដាប់​ឬ​ទេ ? ។ << ឱ ! ចៅ​អើយ ! តា​យាយ​ ចង់​ស្ដាប់​ណាស់​តែ​រក​អ្នក​ណា​ចេះ​គ្មាន >> ។ បុរស​ទាំង​៤​នាក់​ ក៏​ជម្រាប​ទៅ​តា​យាយ​វិញ​ដោយ​កិច្ចកល​ ប៉ង​នឹង​បោក​យក​ទ្រព្យ​សម្បត្តិ​ តា​ចាស់​ដូន​ចាស់​នោះ​ ឲ្យ​បាន​ដោយ​ងាយ​ថា << យើង​ខ្ញុំ​ទាំង​៤​នាក់​នេះ​ ចេះ​ខ្លះ​ដែរ​ ព្រោះ​បាន​ដឹង​ពី​ជីតា​ខ្ញុំ​ គាត់​និទាន​ប្រាប់, តែ​រឿង​នេះ​ បើ​និយាយ​ទៅ​កាលណា​ តា​យាយ​ត្រូវ​តែ​ជឿ​​ទើប​ខ្ញុំ​និទាន​ប្រាប់​បាន >> ។ តា​យាយ​ ក៏​ព្រម​ព្រៀង​ឲ្យ​បុរស​ទាំង​៤​នាក់​នោះ​ និយាយ ។

បុរស​ទី​១​ ចាប់​អធិប្បាយ​រឿង​កុហក​ជា​ដំបូង​ឡើង​ថា : កាល​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​បាន​ចំនួន​៣​ខែ​ ម្ដាយ​ខ្ញុំ​ គាត់​ចង់​ពិសា​ផ្លែ​ធុរេន​នៅ​មុខ​ផ្ទះ​ខ្ញុំ​ ដើម​វា​ មាន​កំពស់​ប្រហែល​៨​ព្យាម​ ហើយ​មាន​ផ្លែ​តែ​មួយ​ផង​ គាត់​មិន​ដឹង​ជា​គិត​ដូចម្ដេច​ នឹង​បាន​ផ្លែ​ឈើ​នោះ​មក​ពិសា ។ លុះ​ខ្ញុំ​បាន​ដឹង​ថា​ គាត់​ចង់​ពិសា​ផ្លែ​នោះ​ខ្ញុំ​ក៏​ចេញ​ពី​ផ្ទៃ​គាត់​ តាម​ទ្វារ​មាស​ ទៅ​ឡើង​បេះ​ធុរេន​នោះ​ យក​មក​ជូន​គាត់​ពិសា, រួចស្រេច​ ខ្ញុំ​ត្រឡប់​ចូល​ទៅ​ក្នុង​ផ្ទៃ​គាត់​វិញ។

បុរស​ទី​២​ថា : កាល​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​ បាន​ចំនួន​៦​ខែ​ ឃើញ​គាត់​នឿយ​ហត់​លំបាក​នឹង​ធ្វើ​ស្រែ​ ចម្ការ​ ច្បារ​ដំណាំ​ពេក​ ខ្ញុំ​ចេញ​ពី​ផ្ទៃ​គាត់​មក​ នៅ​ធ្វើ​ស្រែ​ចម្ការ​ ឃ្វាល​គោ​ ក្របី​ ដណ្ដាំ​បាយ​ ដង​ទឹក​ ជំនួស​គាត់​ ពី​ព្រឹក​ព្រហាម​ លុះ​ល្ងាច, អស់​ការ​ធ្វើ​ ខ្ញុំ​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​វិញ​ ជា​រៀង​រាប​ដរាប​មក ។

បុរស​ទី​៣​ថា << ឱ ! តា​យាយ​អើយ​ ខ្លួន​ខ្ញុំ​នេះ​ ជា​ទេវបុត្រ​ ច្បុត​ចុះ​មក​ចាប់​បដិសន្ធិ​នឹង​ម្ដាយ​ខ្ញុំ​សព្វ​ថ្ងៃ​នេះ​ ខ្ញុំ​ចេញ​ពី​ទ្វារមាស​វេលា​ណា បាន​មក​បម្រើ​គាត់​សព្វ​សារពើ, ដល់​ខ្ញុំ​ចាស់​ទៀប​នឹង​ស្លាប់​ ខ្ញុំ​សុំ​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​វិញ​ ដើម្បី​កុំ​ឲ្យ​ស្លាប់​ទាន់​ ហើយ​កើត​ម្ដង​ទៀត​ឲ្យ​បាន​ជា​ក្មេង​ឡើង​វិញ ។

បុរស​ទី​៤​ថា : ខ្លួន​ខ្ញុំ​នេះ​ ចាប់​តាំង​តែ​ចេញ​ពី​ផ្ទៃ​ម្ដាយ​កាលណា​មក​ ខ្ញុំ​រក្សា​សីល​៥​ ចាំ​សីល​៨​ តែ​សីល​ខ្ញុំ​ ប្លែក​ពី​សីល​អ្នក​ទាំងពួង​ចង់​ផឹក​ស្រា​ ជក់​អាភៀន​ សម្លាប់​ជីវិត​គេ​ក៏​បាន , លុះ​ដល់​ខ្ញុំ​ស្លាប់​ទៅៗ​ កើត​ជា​ទេវតា​ សោយ​រាជ​សម្បត្តិ​នៅ​ឋាន​សួគ៌ ។

បុរស​ទាំង​៤​នាក់​នោះ​ និយាយ​ភូត​កុហក​គ្រប់​គ្នា​ហើយ​ ក៏​សួរ​ទៅ​តា​ចាស់​ដូន​ចាស់​ថា << រឿង​ខ្ញុំ​និទាន​ជំរាប​ទាំង​ប៉ុន្មាន​នេះ​ តើ​តា​យាយ​ជឿ​ឬ​ទេ ? តា​យាយ​ ឆ្លើយ​តប​ទៅ​វិញ​ថា << រឿង​នោះ​តា​យាយ​ ជឿ​ហើយ​ចៅ ! >> ។ តែ​ក្នុង​គំនិត​គាត់​ទាំង​២​នាក់​ គិត​ឃើញ​ជា​ស្រេច​ថា << បុរស​ទាំង​នេះ​ សុទ្ធ​តែ​និយាយ​កុហក​ទាំង​អស់ >> ។

ដល់​បុរស​ទាំង​៤​នាក់​នោះ​ ទាល់​ប្រាជ្ញា​ ក៏​ឲ្យ​តា​នោះ​ និយាយ​រឿង​ប្រាប់​ម្ដង​វិញ, ប៉ុន្តែ​មុន​នឹង​និយាយ​រឿង​តា​ចាស់​នោះ​ គាត់​បាន​សន្យា​ដូច​បុរស​ទាំង​៤​នាក់​នោះ​ដែរ , លុះ​ព្រម​ព្រៀង​ទាំង​អស់​គ្នា​ ទើប​តា​ចាស់​និយាយ ។

តា​ថា << ឱ ! ចៅ​អើយ ! កាល​តា​និយាយ​ មក​ធ្វើ​ចម្ការ​កប្បាស​នេះ​បាន​ ៥ – ៦ ឆ្នាំ​ មាន​ទ្រព្យ​សម្បត្តិ​ប្រាក់​មាស​ ល្មម​នឹង​ចិញ្ចឹម​ចៅ​ទាំង​៤​នាក់​នេះ​បាន , តែ​នៅ​ឆ្នាំ​មួយ​មុន​នោះ​ កប្បាស​មិន​ផ្លែ​សោះ​ មិន​ដឹង​ជា​រឿង​ហេតុ​អ្វី, មាន​មួយ​ថ្ងៃ​ តា​ដើរ​រុក​ក្នុង​ចម្ការ​ទៅ​ ឃើញ​ដើម​កប្បាស​១​ដើម​ ទំហំ​ប៉ុន​ដើម​ត្នោត​ មាន​ផ្លែ​មួយ​ធំ​ តា​ក៏​ឡើង​បេះ​យក​មក​ផ្ទះ, ដល់​តា​និង​យាយ​នាំ​គ្នា​មក​មើល​ ឃើញ​មាន​គ្រាប់​៤​ ក្នុង​មួយ​គ្រាប់ៗ​ មាន​កុមារ​ម្នាក់ៗ​ គ្រប់​គ្រាប់​ទាំង​៤, តា​បាន​ឲ្យ​យាយ​គាត់​បំបៅ​បី​បាច់​រក្សា, លុះ​ដល់​កុមារ​ទាំង​៤​នាក់​នោះ​ ធំ​វេលា​ណា​ឡើង​ ក៏​នាំ​គ្នា​រត់​ចោល​តា​និង​យាយ​ទាំង​អស់​ទៅ, ឥឡូវ​តា​ឃើញ​ចៅ​ទាំង​៤​នាក់​នេះ​ត្រឡប់​មក​វិញ​ហើយ ។

បុរស​ទាំង​៤​នាក់​ ភិត​ភ័យ​ខ្លាំង​ ក៏​នាម​គ្នា​ឆ្លើយ​ប្រកែក​ទៅ​នឹង​តា​ចាស់​ ដូន​ចាស់​វិញ​ថា << មិន​មែន​ទេ >> ។ តា​យាយ​សួរ​ទៅ​វិញ​ថា << ហេតុ​អ្វី​ ក៏​ចៅ​ថា​មិន​មែន, បើ​ចៅ​ចេះ​តែ​ប្រកែក​យ៉ាង​នេះ​ នុះ​ឃើញ​ថា​​ទាស់​ខុស​នឹង​កិច្ច​សន្យា​ហើយ, បើ​ដូច្នេះ​ ត្រូវ​ចៅ​ទាំង​៤​នាក់​ មក​នៅ​បម្រើ​តា​ ទើប​ត្រូវ​នឹង​ពាក្យ​សន្យា >> ។ បុរស​កុហក​៤​នាក់​ គេច​មិន​រួច​ ក៏​នៅ​បម្រើ​តា​យាយ​ទៅ ។

ពាក្យ​ច្រើន​ភូត​ ចាញ់​អាត្មា ។

ក្រពើរមិលគុណ

ប្រភេទ ៖ កឹងកន្ត្រៃ
មាន​និទាន​មួយ​ថា ៖ មាន​បុរស​ឳពុក​និង​កូន​បរទេះ​ចេញ​ទៅ​ជួញ​ជួប​និង​ក្រពើ​មួយ​ដែល​ភ្លើង​ព្រៃ​រោល​រលាក​ជើង​ទាំង ៤ និង​ដើរ​រក​ចំណី​ឆី​ពុំ​បាន​អត់​អាហារ​ស្គម​រីងរៃ ។ បុរស​ឳពុក និង កូន​បាន​ឃើញ​ក្រពើ​នោះ​រលាក​ជើង​ទាំង ៤ ស្គម​ទាំង​ខ្លួន​និង​វា​ពុំ​បាន​ដូច្នោះ​ហើយ បុរស​នោះ​អាសូរ​ក្រពើ បាន​កាប់​ឈើ​មក​ចង​អម​ក្រពើ​នោះ​រឹង​ជាប់ លើក​ដាក់​លើ​រទេះ​បរ​ទៅ លុះ​ដល់​បឹង​មួយ​ធំ​ជា​ទី​សុខ​សប្បាយ បុរស​នោះ​ដាក់​ក្រពើ​ចុះ​ក្នុង​ទឹក​ក្រពើ​នោះ​បាន​ផឹក​ទឹក​អក​ភក់​ឆ្អែត​ហើយ គិត​នឹង​ខាំ​បុរស​នោះ​វិញ បុរស​នោះ​ថា ព្រះ​ស្ដែង​កុំ​ខាំ​អញៗ មាន​គុណ​លើ​ព្រះ​ស្ដែងក្រពើ​នោះ​ថា មាន​គុន​នឹង​អញ​ឯ​ណា បើ​ចង​អញ​ស្ទើរ​ស្លាប់​ដូច្នោះ អញ​ឆី​ព្រះ​ស្ដែង​ឲ្យ​ទាល់​តែ​បាន” ។ឯ​បុរស​ថា ព្រះ​ស្ដែង​កុំ​អាល​ខាំ​អញ មក​យើង​នឹង​នាំ​គ្នា​ទៅ​រក​អ្នក​ប្រាជ្ញ លោក​កាត់​សេចក្ដី​នេះ​ឲ្យ​យើងទើប​បុរស​និង​ក្រពើ នាំ​គ្នា​ទៅ​ក្រាប​បង្គំ​ទូល​ពញរះ​មហាក្សត្រ ដោយ​នូវ​ដំណើរ​ទីទៃៗ ។ ក្រពើ​ក្រាប​បង្គំ​ថា ខ្ញុំ​ព្រះ​បាទ​អម្ចាស់​នៅ​ទី​មួយ​ស្ងៀមៗ ស្រាប់​តែ​ចៅ​នេះ​មក​ចង​អប​ខ្លួន​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ជាប់ លើក​ដាក់​លើ​រទេះ​បរ​ទៅ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​បម្រះ​ពុំ​រួច ព្រោះ​តែ​ធ្វើ​ទុក្ខ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​បាន​ជា​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ខាំ​បុរស​នេះ​ឆី” ។ បុរស​ក្រាប​បង្គំ​ថា ក្រពើ​នេះ​ភ្លើង​ព្រៃ​រោល​រលាក​ជើង​ទាំង ៤ វា​ពុំ​រួច​បាន​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​អាសូរ ទើប​យក​ឈើ​ចង​អប​ហើយ​លើក​ដាក់​លើ​រទេះ​បរ​ទៅ​ដល់​បឹង​ទើប​ស្រាយ​លែង​ហើយ ក្រពើ​នេះ​ចុះ​ទៅ​ក្នុង​ទឹក​បាន​ផឹក​ទឹក​អក​ភក់​មាន​កម្លាំង​ហើយ គិត​ខាំ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​វិញ ហេតុ​នេះ​បាន​ជា​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ទាំង ២ នាំ​គ្នា​មក​ក្រាប​បង្គំ​ទូល​ព្រះ​អង្គ សូម​ទ្រង់​កាត់​សេចក្ដី​នេះ បើ​ព្រះ​អង្គ​ពុំ​ជឿ​សុំ​ទ្រង់​ទត​ជើង​ក្រពើ​ទាំង ៤ ចុះ” 

ព្រះ​មហាក្សត្រ​ទ្រង់​ពិចារណា​ថា ក្រពើ​នេះ​ឥត​ធម៌​ពុំ​ដឹង​គុណ​គេ​ឡើយទើប​ព្រះ​អង្គ​កាត់​ថា បើ​ដូច្នេះ​មាន​តែ​ព្រះ​ស្ដែង​ឲ្យ​គេ​ចង់​ព្រះ​ស្ដែង​ដូច​អំពី​មុន​នោះ​សិន​ហើយ សឹម​អញ​ពិចារណា​ឲ្យ​ព្រះ​ស្ដែងទើប​ព្រះ​អង្គ​ឲ្យ​បុរស​នោះ​ទៅ​ចង​ក្រពើ​នោះ​ជាប់​ដូច​អំពី​មុន ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ព្រះ​ស្ដែង​នាំ​ទៅ​ផ្ទះ​ចុះ ថ្ងៃ​ក្រោយ​ព្រះ​ស្ដែង​កុំ​ធ្វើ​គុណ​នឹង​សត្វ​តិរច្ឆាន ព្រោះ​លោក​ថា​ពុំ​ត្រូវ​ទុក​ចិត្ត​សត្វ​មាន​ចង្កូម​មាន​ពិស​ទេ” 

 ព្រះ​មហាក្សត្រ​ទ្រង់​កាត់​សេចក្ដី​ដូច្នេះ​បុរស​នោះ​ចូល​ចិត្ត​ហោង ។

រឿង​ស្រី​ក្ងោក​មាស

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​ទី​១​ ទំព័រ​ទី​ ១២៤- ១២៥

ដើម​ឡើយ​ មាន​បុរស​ម្នាក់​ បាន​ទទួល​បណ្ដាំ​ពី​ឪពុក​ប្រដៅ​ថា << កុំ​ឲ្យ​យក​ស្រី​ប្ដី​លែង​ និង​ស្រី​សៅកែ​ ឲ្យ​យក​តែ​ស្រី​ក្រមុំ​ព្រហ្មចារី​ និង​ម៉េម៉ាយ​ប្ដី​ស្លាប់​ ធ្វើ​ជា​ប្រពន្ធ​ ហើយ​កុំ​ឲ្យ​យក​ក្លើ​នឹង​មនុស្ស​គ្រូ​បី >> តែ​មិន​ដូច្នោះ​ បុរស​នោះ​ បាន​យក​ស្រី​ទាំង​៤​នាក់​នោះ​ជា​ប្រពន្ធ​ និង​យក​មនុស្ស​គ្រូ​បី​ជា​ក្លើ​ ដើម្បី​ល្បង​មើល ។ ថ្ងៃ​មួយ​ក្ងោក​មាស​របស់​ស្ដេច​ ទៅ​រក​ស៊ី​ក្បែរ​ផ្ទះ​បុរស​នោះ, ឯ​បុរស​នោះ​ គិត​ពិសោធ​មើល​ ក៏​ចាប់​ក្ងោក​មាស​នោះ​យក​ទៅ​ចង​លាក់​ទុក​ក្នុង​ទ្រុង​មួយ​ ហើយ​ដាក់​ចំណី​ បាយ​ទឹក​ឲ្យ​ក្ងោក​នោះ​ស៊ី​ រួច​បុរស​យក​មាន់​គក​មួយ​ ទៅ​កាប់​ធ្វើ​ម្ហូប​បរិភោគ ។ ពេល​នឹង​បរិភោគ​បុរស​នោះ​ បាន​យក​ប្រពន្ធ​ទាំង​៤​និង​ក្លើ​នោះ​ ទៅ​បរិភោគ​ទាំង​អស់​គ្នា ។ កំពុង​តែ​ស៊ី​ក៏​ធ្វើ​ជា​ភ្លក្ស​ និយាយ​ថា << នេះ​គឺ​ជា​សាច់​ក្ងោក​មាស​ស្ដេច​ ដែល​អញ​បាន​លួច​កាប់​យក​មក​ស៊ី >> ។

ក្រោយ​ពី​នោះ​ ដល់​បាត់​ក្ងោក​ ស្ដេច​ឲ្យ​ប៉ាវ​គង​សួរ​រក​ក្ងោក​នោះ ។ នាង​ស្រី​ប្ដី​លែង​ និង​នាង​ស្រី​សៅកែ​ និយាយ​ទៅ​នាង​ក្រមុំ​ និង​នាង​ប្ដី​ស្លាប់​ថា << ឲ្យ​ប្រាប់​ទៅ​ពួក​អ្នក​ប៉ាវ​គង​ទៅ ! ថា​ប្ដី​យើង​បាន​លួច​កាប់​ក្ងោក​របស់​ស្ដេច​ យក​សាច់​ស៊ី​កុំ​ទៅ​ជួយ​បិទ​បាំង​ថ្វី​ ឲ្យ​វា​ងាប់​ទៅ​ចុះ​ ព្រោះ​វា​ធ្វើ​បាប​វាយ​ជេ​ យើង​ខ្លាំង​ណាស់ >> ។ ស្រី​ក្រមុំ​និង​ស្រី​ប្ដី​ស្លាប់​អង្វរ​ទៅ​វិញ​ថា << កុំ​ធ្វើ​បាប​ប្ដី​របស់​ខ្លួន​ដូច្នោះ​មិន​ល្អ​ទេ >> ។ ស្រី​សៅកែ​ និង​ស្រី​ប្ដី​លែង​ថា << ទោះ​បី​នាង​មិន​ចូល​គំនិត​នឹង​យើង​ ក៏​គង់​តែ​យើង​ប្ដឹង​អ្នក​ប៉ាវ​គង​ដែរ >> ថា​ហើយ​ ស្រី​ទាំង​ពីរ​នាក់​នោះ​ ប្ដឹង​អ្នក​ប៉ាវ​គង​តាម​ដំណើរ​ថា << ប្ដី​ខ្លួន​លួច​ក្ងោក​ស្ដេច​យក​សាច់​ស៊ី >> គ្រាន់​តែ​ឮ​ដូច្នោះ​ភ្លាម​ ពួក​អ្នក​ប៉ាវ​គង​ ក៏​ចាប់​យក​បុរស​នោះ​ ទៅ​ថ្វាយ​ស្ដេច​ទូល​តាម​ដំណើរ ។ ស្ដេច​ឲ្យ​នាំ​បុរស​នោះ​ទៅ​ពិឃាត , លុះ​ទៅ​ដល់​មាត់​ទ្វារ​វាំង​ អ្នក​ចាំ​ទ្វារ​ ពុំ​ព្រម​បើក​ទ្វារ​ សួរ​ថា << អ្នក​នាំ​មនុស្ស​ទោស​នេះ​មក​ តើ​បាន​ជំនុំ​ជម្រះ​ហើយ​ឬ​នៅ?>> ហើយ​បាន​និយាយ​រឿង​មួយ​ប្រាប់​អ្នក​នាំ​ថា :

កាល​នោះ​មាន​សេដ្ឋី​ម្នាក់​ ចិញ្ចឹម​ឆ្កែ​៥០០, វេលា​យប់​មួយ​ មាន​ចោរ​ជីក​ឧម្មង្គ​ចូល​ទៅ​លួច​យក​ទ្រព្យ​សម្បត្តិ​របស់​សេដ្ឋី​នោះ​ ហើយ​ចូល​ទៅ​ក្នុង​ឧម្មង្គ​វិញ​ទាំង​អស់ ។ ឆ្កែ​របស់​សេដ្ឋី​ដឹង​ បាន​នាំ​គ្នា​វា​ទៅ​ខាំ​ចោរ​ក្នុង​ឧម្មង្គ​នោះ​ ស្លាប់​ទាំង​អស់ , លុះ​ព្រឹក​ឡើង​មហា​សេដ្ឋី​ ឃើញ​បាត់​ទ្រព្យ​សម្បត្តិ​ដូច្នោះ​ នឹក​ខឹង​នឹង​ឆ្កែ​ថា << មិន​ចេះ​ចាំ​របស់​ ក៏​ឲ្យ​គេ​សម្លាប់​ឆ្កែ​ទាំង​នោះ​ចោល​អស់​ទៅ , លុះ​ធំ​អសោច៍​ខ្មោច​ចោរ​ឡើង​ទៅ​មើល​ឃើញ​ចោរ​ស្លាប់​ដូច្នោះ​ ក៏​នឹក​ស្ដាយ​ក្រោយ ។

កំពុង​តែ​និយាយ​ ឃើញ​បម្រើ​ស្ដេច​ ដែល​ទ្រង់​ព្រះ​រាជ​បញ្ជា​ ឲ្យ​ទៅ​យក​បុរស​នោះ​មក​ជំនុំ​ជម្រះ​វិញ ។ លុះ​ស្ដេច​សួរ​បុរស​នោះ​ ពី​រឿង​សម្លាប់​ក្ងោក​មាស, បុរស​ក្រាប​ទូល​ថា​ក្ងោក​នោះ​ ទូល​ព្រះ​បង្គំ​ មិន​បាន​សម្លាប់​ទេ​ គឺ​បាន​ទុក​នៅ​កន្លែង​មួយ​ដោយ​ល្អ , ឯ​សត្វ​ដែល​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​សម្លាប់​ ទទួល​ព្រះ​រាជ​ទាន​នោះ​ គឺ​មាន់​គក​ទេ >> ។ ស្ដេច​ទ្រង់​ឲ្យ​ទៅ​យក​ក្ងោក​នោះ​មក​វិញ​ ហើយ​ទ្រង់​លើក​លែង​ទោស​បុរស​នោះ ។ ឯ​ស្រី​ទាំង​ពីរ​នាក់​ដែល​ប្ដឹង​ពី​បុរស​ជា​ប្ដី​ ជា​សម្លាញ់​ក្ងោក​នោះ​ ត្រូវ​បុរស​ជា​ប្ដី​នោះ​ លែង​ចោល​ទៅ។

ចង់​ដឹង​ផល​ពិត​ ត្រូវ​ពិនិត្យ​រក​ហេតុ

រឿង​ស្រី​ក្ងោក​មាស

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​ទី​១​ ទំព័រ​ទី​ ១២៤- ១២៥

ដើម​ឡើយ​ មាន​បុរស​ម្នាក់​ បាន​ទទួល​បណ្ដាំ​ពី​ឪពុក​ប្រដៅ​ថា << កុំ​ឲ្យ​យក​ស្រី​ប្ដី​លែង​ និង​ស្រី​សៅកែ​ ឲ្យ​យក​តែ​ស្រី​ក្រមុំ​ព្រហ្មចារី​ និង​ម៉េម៉ាយ​ប្ដី​ស្លាប់​ ធ្វើ​ជា​ប្រពន្ធ​ ហើយ​កុំ​ឲ្យ​យក​ក្លើ​នឹង​មនុស្ស​គ្រូ​បី >> តែ​មិន​ដូច្នោះ​ បុរស​នោះ​ បាន​យក​ស្រី​ទាំង​៤​នាក់​នោះ​ជា​ប្រពន្ធ​ និង​យក​មនុស្ស​គ្រូ​បី​ជា​ក្លើ​ ដើម្បី​ល្បង​មើល ។ ថ្ងៃ​មួយ​ក្ងោក​មាស​របស់​ស្ដេច​ ទៅ​រក​ស៊ី​ក្បែរ​ផ្ទះ​បុរស​នោះ, ឯ​បុរស​នោះ​ គិត​ពិសោធ​មើល​ ក៏​ចាប់​ក្ងោក​មាស​នោះ​យក​ទៅ​ចង​លាក់​ទុក​ក្នុង​ទ្រុង​មួយ​ ហើយ​ដាក់​ចំណី​ បាយ​ទឹក​ឲ្យ​ក្ងោក​នោះ​ស៊ី​ រួច​បុរស​យក​មាន់​គក​មួយ​ ទៅ​កាប់​ធ្វើ​ម្ហូប​បរិភោគ ។ ពេល​នឹង​បរិភោគ​បុរស​នោះ​ បាន​យក​ប្រពន្ធ​ទាំង​៤​និង​ក្លើ​នោះ​ ទៅ​បរិភោគ​ទាំង​អស់​គ្នា ។ កំពុង​តែ​ស៊ី​ក៏​ធ្វើ​ជា​ភ្លក្ស​ និយាយ​ថា << នេះ​គឺ​ជា​សាច់​ក្ងោក​មាស​ស្ដេច​ ដែល​អញ​បាន​លួច​កាប់​យក​មក​ស៊ី >> ។

ក្រោយ​ពី​នោះ​ ដល់​បាត់​ក្ងោក​ ស្ដេច​ឲ្យ​ប៉ាវ​គង​សួរ​រក​ក្ងោក​នោះ ។ នាង​ស្រី​ប្ដី​លែង​ និង​នាង​ស្រី​សៅកែ​ និយាយ​ទៅ​នាង​ក្រមុំ​ និង​នាង​ប្ដី​ស្លាប់​ថា << ឲ្យ​ប្រាប់​ទៅ​ពួក​អ្នក​ប៉ាវ​គង​ទៅ ! ថា​ប្ដី​យើង​បាន​លួច​កាប់​ក្ងោក​របស់​ស្ដេច​ យក​សាច់​ស៊ី​កុំ​ទៅ​ជួយ​បិទ​បាំង​ថ្វី​ ឲ្យ​វា​ងាប់​ទៅ​ចុះ​ ព្រោះ​វា​ធ្វើ​បាប​វាយ​ជេ​ យើង​ខ្លាំង​ណាស់ >> ។ ស្រី​ក្រមុំ​និង​ស្រី​ប្ដី​ស្លាប់​អង្វរ​ទៅ​វិញ​ថា << កុំ​ធ្វើ​បាប​ប្ដី​របស់​ខ្លួន​ដូច្នោះ​មិន​ល្អ​ទេ >> ។ ស្រី​សៅកែ​ និង​ស្រី​ប្ដី​លែង​ថា << ទោះ​បី​នាង​មិន​ចូល​គំនិត​នឹង​យើង​ ក៏​គង់​តែ​យើង​ប្ដឹង​អ្នក​ប៉ាវ​គង​ដែរ >> ថា​ហើយ​ ស្រី​ទាំង​ពីរ​នាក់​នោះ​ ប្ដឹង​អ្នក​ប៉ាវ​គង​តាម​ដំណើរ​ថា << ប្ដី​ខ្លួន​លួច​ក្ងោក​ស្ដេច​យក​សាច់​ស៊ី >> គ្រាន់​តែ​ឮ​ដូច្នោះ​ភ្លាម​ ពួក​អ្នក​ប៉ាវ​គង​ ក៏​ចាប់​យក​បុរស​នោះ​ ទៅ​ថ្វាយ​ស្ដេច​ទូល​តាម​ដំណើរ ។ ស្ដេច​ឲ្យ​នាំ​បុរស​នោះ​ទៅ​ពិឃាត , លុះ​ទៅ​ដល់​មាត់​ទ្វារ​វាំង​ អ្នក​ចាំ​ទ្វារ​ ពុំ​ព្រម​បើក​ទ្វារ​ សួរ​ថា << អ្នក​នាំ​មនុស្ស​ទោស​នេះ​មក​ តើ​បាន​ជំនុំ​ជម្រះ​ហើយ​ឬ​នៅ?>> ហើយ​បាន​និយាយ​រឿង​មួយ​ប្រាប់​អ្នក​នាំ​ថា :

កាល​នោះ​មាន​សេដ្ឋី​ម្នាក់​ ចិញ្ចឹម​ឆ្កែ​៥០០, វេលា​យប់​មួយ​ មាន​ចោរ​ជីក​ឧម្មង្គ​ចូល​ទៅ​លួច​យក​ទ្រព្យ​សម្បត្តិ​របស់​សេដ្ឋី​នោះ​ ហើយ​ចូល​ទៅ​ក្នុង​ឧម្មង្គ​វិញ​ទាំង​អស់ ។ ឆ្កែ​របស់​សេដ្ឋី​ដឹង​ បាន​នាំ​គ្នា​វា​ទៅ​ខាំ​ចោរ​ក្នុង​ឧម្មង្គ​នោះ​ ស្លាប់​ទាំង​អស់ , លុះ​ព្រឹក​ឡើង​មហា​សេដ្ឋី​ ឃើញ​បាត់​ទ្រព្យ​សម្បត្តិ​ដូច្នោះ​ នឹក​ខឹង​នឹង​ឆ្កែ​ថា << មិន​ចេះ​ចាំ​របស់​ ក៏​ឲ្យ​គេ​សម្លាប់​ឆ្កែ​ទាំង​នោះ​ចោល​អស់​ទៅ , លុះ​ធំ​អសោច៍​ខ្មោច​ចោរ​ឡើង​ទៅ​មើល​ឃើញ​ចោរ​ស្លាប់​ដូច្នោះ​ ក៏​នឹក​ស្ដាយ​ក្រោយ ។

កំពុង​តែ​និយាយ​ ឃើញ​បម្រើ​ស្ដេច​ ដែល​ទ្រង់​ព្រះ​រាជ​បញ្ជា​ ឲ្យ​ទៅ​យក​បុរស​នោះ​មក​ជំនុំ​ជម្រះ​វិញ ។ លុះ​ស្ដេច​សួរ​បុរស​នោះ​ ពី​រឿង​សម្លាប់​ក្ងោក​មាស, បុរស​ក្រាប​ទូល​ថា​ក្ងោក​នោះ​ ទូល​ព្រះ​បង្គំ​ មិន​បាន​សម្លាប់​ទេ​ គឺ​បាន​ទុក​នៅ​កន្លែង​មួយ​ដោយ​ល្អ , ឯ​សត្វ​ដែល​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​សម្លាប់​ ទទួល​ព្រះ​រាជ​ទាន​នោះ​ គឺ​មាន់​គក​ទេ >> ។ ស្ដេច​ទ្រង់​ឲ្យ​ទៅ​យក​ក្ងោក​នោះ​មក​វិញ​ ហើយ​ទ្រង់​លើក​លែង​ទោស​បុរស​នោះ ។ ឯ​ស្រី​ទាំង​ពីរ​នាក់​ដែល​ប្ដឹង​ពី​បុរស​ជា​ប្ដី​ ជា​សម្លាញ់​ក្ងោក​នោះ​ ត្រូវ​បុរស​ជា​ប្ដី​នោះ​ លែង​ចោល​ទៅ។

ចង់​ដឹង​ផល​ពិត​ ត្រូវ​ពិនិត្យ​រក​ហេតុ

 

Leave a comment »

អំពីខ្ញុំ

នាងខ្ញុំ​ឈ្មោះ​ធី​សុ​ខា​ភេទ​ស្រី​អាយុ​១៧​ឆ្នាំ​នាង​ខ្ញុំ​ជា​ជន​ជាតិ​ឡាវ​សញ្ជាតិ​ខ្មែរ​លោក​ប៉ា​អ្នក​ម៉ាក់​របស់​ខ្ញុំ​គឺ​ជន​ជាតិ​ឡាវ​។
download1.gif
សព្វ​ថ្ងៃ​ខ្ញុំ​រៀន​នៅ​សា​លា​វិទ្យាល័​បាក់​ទូក​ទី​ក្រុង​ភ្នំ​ពេញ។
នៅថ្ងៃអនាគតខ្ញុំចង់ក្លាយខ្លួនជាមេធាវី

Comments (1) »

រឿងរ៉ាវរបស់ក្មេងស្រីដែល………..

រឿង​រ៉ាវ​របស់​ក្មេង​ស្រី​ដែល​ទី​បំផុត​បាន

តែ​ត្រឹម​ពាក្យ​ថា “ខ្ញុំទុក​ចិត្ត​គាត់​ខុស”

កុមារី សុភា (ជា​ឈ្មោះ​ថ្មី មិន​មែន​ជា​ឈ្មោះ​ពិត​ទេ) មាន​អាយុ ១៥ ឆ្នាំ​ប៉ុណ្ណោះ ។ នាង​គឺ​ជា​កុមារ​ដែល​ទើប​នឹង​មក​ដល់​ថ្មី នៅ​ក្នុង​មណ្ឌល​ខេត្ត​បាត់​ដំបង ជា​មណ្ឌល​ស្នាក់​នៅ ដែល​ទទួល​ការ​ឧបត្ថម្ភ​ពី អង្គការ​ទស្សនៈ​ពិភព​លោក សម្រាប់​កុមារី​រង​គ្រោះ​ដោយ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ ។ រាល់​ពេល​នាង​និយាយ​ប្រាប់​ពី​រឿង​រ៉ាវ​ដែល​កើត​ឡើង​លើ​នាង រឿង​ទាំង​នោះ​មាន​លក្ខណៈ​ខុស​គ្នា បន្តិច​បន្តួច​ក្បែរ​ៗ​នឹង​រឿង​រ៉ាវ​ពិត​របស់​គាត់ ។ វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ សម្រាប់​ជន​រង​គ្រោះ​ដោយ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ ក្នុង​ការ​ទទួល​ស្គាល់​នូវ​សេចក្ដី​ល្ងង់​ខ្លៅ​ដែល​គេ​ធ្លាប់​មាន និង​ភាព​ងាយ​ស្រួល​បែប​ណា ដែល​ពួក​គេ​ត្រូវ​បាន​បោក​បញ្ឆោត​នៅ​តាម​ផ្លូវ ។

នៅ​ពេល​ដែល​នាង បាន​ជួប​ជា​មួយ​អ្នក​ជួញ​ដូរ​មនុស្ស រូប​នាង​មាន​វ័យ​១៤ ឆ្នាំ​ នាង​ទើប​តែ​ត្រឡប់​មក​ពី​ប្រទេស​ថៃ បន្ទាប់​ពី​ចាក​ចេញ​អស់​រយៈ​ពេល​ជាង​៣ ឆ្នាំ បូក​រួម​ទាំង​រយៈ​ពេល​១​ឆ្នាំ ដែល​នាង​បាន​ចេញ​ពី​ក្រុម​គ្រួសារ ទៅ​បម្រើ​ការងារ​តាម​ផ្ទះ ឲ្យ​គ្រួសារ​អ្នក​មាន​នៅ​ទី​ក្រុង​បាងកក ។ ជា​មួយ​ការ​ធ្វើ​ដំណើរ និង​ការងារ​ទាំង​អស់ ដែល​នាង​បាន​ធ្វើ​កន្លង​មក នាង​ប្រាកដ​ជា​គិត​ក្នុង​ចិត្ត​ថា នាង​ជា​មនុស្ស​ពេញ​វ័យ​ហើយ ។ នាង​បាន​និយាយ​ថា «ពេល​ខ្លះ ខ្ញុំ​ទៅ​ច្រៀង​ខារ៉ាអូខេ​នៅ​ឯ​ទី​រួម​ខេត្ត ។ ថ្ងៃ​មួយ​មាន​ស្ត្រី​ម្នាក់ បាន​មក​ច្រៀង​នៅ​កន្លែង​នោះ​ដែរ ហើយ​គាត់​ក៏​បាន​និយាយ​រក​ខ្ញុំ ។ គាត់​សួរ​ប្រសិន​បើ​ខ្ញុំ​កំពុង​ស្វែង​រក​ការងារ​ធ្វើ គាត់​ថា​នឹង​មាន​ការងារ​មួយ នៅ​ទី​រួម​ខេត្ត​សៀម​រាប ដែល​ឲ្យ​ប្រាក់​ខែ ៣.០០០បាត ក្នុង​មួយ​ខែ ។ ម្ដាយ​របស់​ខ្ញុំ បាន​និយាយ​ថា ស្រេច​តែ​ខ្ញុំ​ទេ ។ ដូច្នេះ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ទៅ​ធ្វើ​ការ​នៅ​ទី​នោះ» ។

តើ​សុភា​ពិត​ជា​ចូល​ចិត្ត ស្ត្រី​ដែល​បាន​ផ្ដល់​សន្យា​ឲ្យ​គាត់​ នូវ​ការ​ចាប់​ផ្ដើម នៃ​ជីវិត​ដ៏​ល្អ​បែប​នេះ ​ឬ ? សំណួរ​នេះ ធ្វើ​ឲ្យ​សុភា​មាន​ភាព​ច្របូក​ច្របល់ នាង​ដាក់​មុខ​ចុះ សម្លឹង​មើល​ដៃ​ដែល​បាន​លាប​ពណ៌​យ៉ាង​ភ្លឺ​ចិញ្ចាច​ចិញ្ចែង ។ ទី​បំផុត នាង​ក៏​ពន្យល់​ប្រាប់​ថា នាង​ចូល​ចិត្ត​ស្ត្រី​នោះ ខ្លាំង​ណាស់ ។ ស្ត្រី​នោះ មិន​មែន​ជា​មនុស្ស​ប្លែក​មុខ​ទេ គាត់​គឺ​ជា​ម្ដាយ​សង្សារ​របស់​នាង ។

សុភា បាន​រៀប​រាប់​ប្រាប់​ទៀត​ថា «ស្ត្រី​នោះ​មិន​បាន​នាំ​ខ្ញុំ​ទៅ ខេត្ត​សៀម​រៀប​ទេ តែ​បែរ​ជា​នាំ​ខ្ញុំ​ទៅ​ផ្ទះ​សំណាក់​មួយ ក្នុង​ខេត្ត​ឧត្តរមានជ័យ​ក្បែរ ព្រំ​ប្រទល់​ប្រទេស​ថៃ ។ ក្រោយ​មក ស្ត្រី​នោះ​បាន​ប្រាប់​ខ្ញុំ​ថា ប្រសិន​បើ​ចង់​ទៅ​ខេត្ត​សៀមរាប ខ្ញុំ​ត្រូវ​តែ​គេង​ជា​មួយ​អ្នក​បើក​ឡាន ជា​ថ្លៃ​ដោះ​ដូរ ។ បុរស​រូប​នោះ បាន​ចូល​មក​បន្ទប់​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា គាត់​បាន​ចំណាយ​លុយ​ចំនួន ៥០០​បាត​ហើយ ដើម្បី​គេង​
ជាមួយ​ខ្ញុំ ។ ដល់​ពេល​យប់​ជ្រៅ ក៏​ស្រាប់​តែ​មាន​បុរស​ម្នាក់​ទៀត​ចូល​បន្ទប់​របស់​ខ្ញុំ ។

ថ្ងៃ​បន្ទាប់​មក ពួក​គេ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​បាត់​ដំបង ហើយ​ស្នាក់​នៅ​រយៈ​ពេល​បី​យប់ នៅ​ទី​នោះ ។ លើក​នេះ មាន​មនុស្ស​ប្រុស​កាន់​តែ​ច្រើន មក​គេង​ជា​មួយ​សុភា តែ​មិន​បាន​បង់​ប្រាក់​ដល់​នាង​ទេ ។ សុភា​និយាយ​ថា «ខ្ញុំ​ចង់​រត់ ប៉ុន្តែ​ខ្ញុំ​គ្មាន​អ្វី​ជាប់​ខ្លួន​សោះ ម្យ៉ាង​គ្រួសារ​ខ្ញុំ​ក៏​នៅ​ឆ្ងាយ​ពី​ទី​នោះ ។ ដោយ​ភាព​ភ័យ​ខ្លាច សុភា​ក៏​បង្ខំ​ចិត្ត​ធ្វើ​អ្វី តាម​ការ​បញ្ជា​របស់​គេ ។

នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​តម្រង់​ឆ្ពោះ​ទៅ​កាន់​ព្រំ​ប្រទល់​ប្រទេស​ថៃ ម្តង​ទៀត សុភា​ក៏​ដាច់​ចិត្ត​ហើប​មាត់​និយាយ​ទៅ​កាន់​ស្ត្រី​នោះ ជា​លើក​ដំបូង ពី​ការ​ដែល​គាត់​បាន​ធ្វើ​ដាក់​នាង ។ ស្ត្រី​ជា​អ្នក​ជួញ​ដូរ​នោះ ក៏​ផ្ដល់​ការ​ធានា​ដល់​នាង ហើយ​អះអាង​ថា គាត់​នឹង​ចាត់​ចែង​ពិធី​រៀប​មង្គល​ការ រវាង​សុភា និង​កូន​ប្រុស​របស់​គាត់​ក្នុង​ពេល​ឆាប់​ៗ ខាង​មុខ ។ ក្រោយ​មក សុភា ត្រូវ​បាន​ទុក​ចោល​ក្នុង​កណ្ដាប់​ដៃ​មេ​បន ហើយ​ឲ្យ​រង​ចាំ​មួយ​ខែ​នៅ​ទី​នោះ ។

សុភា បាន​ប្រាប់​ឲ្យ​ដឹង​ថា «ជីវិត​នៅ​ទី​នោះ គឺ​ពិបាក​ទ្រាំ​ខ្លាំង​ណាស់ ។ ប្រុស​ៗ​ចូល​ចិត្ត​តែ​នារី​ក្មេង​ៗ ហើយ​ខ្ញុំ​ជា​នារី​ដែល​ក្មេង​ជាង​គេ​បំផុត នៅ​ទី​នោះ ។ ខ្ញុំ​មាន​អតិថិជន​គ្រប់​ប្រភេទ មាន​ទាំង​ជន​ជាតិ​ខ្មែរ និង​ជន​ជាតិ​ថៃ ខ្ញុំ​ស្អប់​គេ​ទាំង​អស់​នោះ​ណាស់ ។ អាក្រក់​ជាង​គេ​បំផុត គឺ​ការ​វាយ​ដំ​ច្រំ​ធាក់ នៅ​ពេល​ដែល​ខ្ញុំ​បដិសេធ​នឹង​ពួក​គេ ។ ពួក​គេ​ឲ្យ​ថ្នាំ​ខ្ញុំ​ញៀន​មក​ខ្ញុំ​ហើយ ទើប​ប្រាប់​ខ្ញុំ​ជា​ក្រោយ​ថា ប្រាក់​ខែ​ខ្ញុំ​ត្រូវ​កាត់​ដើម្បី​ទូទាត់​ថ្លៃ​ថ្នាំ​ញៀន​ទាំង​អស់​នោះ​ហើយ ។ ក្រៅ​ពី​ថ្នាំ​ញៀន ខ្ញុំ​មិន​ដែល​បាន​ទទួល​លុយ ពី​ការងារ​ដែល​ខ្ញុំ​បាន​ធ្វើ​នោះ​ទេ» ។

សុភា បាន​ក្រោក​ពី​ភាព​រំលោភ​បំពាន​នេះ បន្ទាប់​ពី​នាង​បាន​ភ្ញាក់​ខ្លួន​ថា នាង​បាន​រង់​ចាំ​ការ​ជួយ​សង្គ្រោះ​ពី​ម្ដាយ​មិត្ត​ប្រុស​នាង អស់​រយៈ​ពេល​មួយ​ឆ្នាំ​ហើយ ។ នាង​បាន​ត្រៀម​ខ្លួន​រត់​គេច​យូរ​ល្មម​ហើយ ទើប​នាង​លួច​ទូរស័ព្ទ​ចេញ​ទៅ​យាយ​របស់​នាង ដែល​ជា​អ្នក​ទូរស័ព្ទ​ប្ដឹង​ទៅ​ប៉ូលិស ។
មណ្ឌល​ស្នាក់​នៅ គឺ​ជា​កន្លែង​ដំបូង​បំផុត ដែល​ធ្វើ​ឲ្យ​សុភា​មាន​អារម្មណ៍​សុវត្ថិភាព ។ នាង​និយាយ​ថា «នៅ​ទី​នេះ ខ្ញុំ​មាន​អារម្មណ៍​ល្អ​ខ្លាំង​ណាស់ ។ ខ្ញុំ​មាន​សុវត្ថិភាព គ្មាន​នរណា​ធ្វើ​បាប​ខ្ញុំ​ទេ ។ ខ្ញុំ​អាច​រៀន​អាន​បាន និង​សរសេរ​អក្សរ​បាន​ត្រឹម​ត្រូវ សម្រាប់​ការ​រៀន​ជា​លើក​ដំបូង​របស់​ខ្ញុំ» ។

កុមារី​ដទៃ​ៗ​ទៀត ដែល​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​ស្រដៀង​គ្នា បាន​បង្ហាញ​ភាព​រាក់​ទាក់​ចំពោះ​សុភា ហើយ​សុភា បាន​ចាប់​ផ្ដើម​​រៀន​ជឿ​ទឹក​ចិត្ត​ទៅ​លើ​មនុស្ស ដែល​នៅ​ជុំវិញ​នាង ។ បុគ្គលិក​នៅ​មណ្ឌល​នោះ​បាន​និយាយ​ថា សុភា​មាន​ការ​តាំង​ចិត្ត​ខ្ពស់ ដើម្បី​បំភ្លេច​ពី​ជីវិត​អតីតកាល រួម​ទាំង​ការ​សេព​គ្រឿង​ញៀន​ផង​ដែរ ។ ទាំង​អស់​នេះ ជួយ​ឲ្យ​គាត់​រំងាប់​ចិត្ត​បាន​ឆាប់​រហ័ស បាន​រាប់​អាន​មិត្តភ័ក្ដិ​ថ្មី និង​រៀប​ចំ​ផែន​ការ​អនាគត​របស់​នាង​។ សុភា​និយាយ​ថា «កិច្ចការ​ទី​១ ដែល​ខ្ញុំ​នឹង​ធ្វើ​នៅ​ពេល​ចាក​ចេញ​ពី​ទី​នេះ គឺ​ស្វែង​រក​ម្ដាយ និង​បង​ប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ ។ ខ្ញុំ​នឹក​ពួក​គេ​ណាស់ ។ ខ្ញុំ​ចង់​រៀន​ពី​វិជ្ជា​អ៊ុត​សក់ និង​កែ​សម្ផស្ស ពី​ព្រោះ​ខ្ញុំ​គិត​ថា ខ្ញុំ​អាច​រក​លុយ​ពី​វា​បាន​ច្រើន នៅ​ពេល​ដែល​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​វិញ» ។

នៅ​ឆ្ងាយ​ពី​ស្ថាន​ភាព​អាក្រក់​នោះ សុភា​អាច​មើល​ឃើញ​កាន់​តែ​ច្បាស់ ពី​របៀប​ដែល​បាន​គេ​បោក​កញ្ឆោត នឹង​ពី​មនុស្ស​ប៉ុន្មាន​នាក់ នៅ​តាម​ផ្លូវ​ដែល​អាច​ដឹង​ពី​ការ​ដែល​នាង​ត្រូវ​បាន​គេ​ធ្វើ​បាប រួម​ទាំង​ម្ចាស់​ផ្ទះ​សំណាក់​ដែល​នាង​ត្រូវ​បាន​គេ​រំលោភ ។ នាង​គិត​ថា ប្រហែល​ជា​មិន​មែន​ជា​លើក​ដំបូង​ទេ ដែល​ស្ត្រី​ជួញ​ដូរ​ផ្លូវ​ភេទ​លើ​រូប​នាង បាន​ប្រើ​ប្រាស់​វិធី​បែប​នេះ​ទៅ​លើ​កុមារ​រង​គ្រោះ ។

សុភា បាន​ផ្តល់​ដំបូន្មាន​ដល់​ស្ត្រី ដែល​ជា​ជន​ជាតិ​ខ្មែរ​ថា «សូម​កុំ​ធ្លាក់​ខ្លួន​ចូល​ទៅ​ក្នុង​ឧបាយ​បែប​នេះ ហើយ​កុំ​ជឿ​ទុក​ចិត្ត​លើ​មនុស្ស ដែល​អ្នក​មិន​ស្គាល់​ច្បាស់» ។ ប៉ុន្តែ​សុភា​បដិសេធ​មិន​បញ្ឈប់​ការ​ជឿ​ជាក់​បន្តិច​បន្តួច​ចុង​ក្រោយ ដែល​នាង​មាន​នោះ​ទេ ។ នាង​បាន​និយាយ ដោយ​ទឹក​មុខ​ស្រងូត​ស្រងាត់​ថា «គូរ​ដណ្ដឹង​របស់​ខ្ញុំ គាត់​មិន​ដឹង​ពី​រឿង​នេះ​ទេ មិន​អ៊ី​ចឹង គាត់​នឹង​មក​ទទួល​ខ្ញុំ​ទៅ​ផ្ទះ​វិញ​មិន​ខាន» ។
កុមារ​ជា​ច្រើន​ដូច​សុភា នឹង​មិន​ទទួល​រង​គ្រោះ ដោយ​សារ​ការ​កុហក និង​ល្បិច​ឆ​បោក​របស់​អ្នក​​ជួញ​ដូរ​ផ្លូវ​ភេទ​នោះ​ទេ លុះ​ត្រា​តែ​មាន​ការ​ការពារ​គ្រប់​គ្រាន់​ផ្ដល់​ដល់​ពួក​គេ ។ រឿង​រ៉ាវ​របស់​ពួក​គេ គឺ​ជា​ផ្នែក​មួយ​នៃ​ដំណោះ​ស្រាយ ដែល​ឆ្លុះ​បញ្ចាំង​ពី​បទ​ពិសោធន៍​អាក្រក់​របស់​ពួក​គេ និង​បង្ហាញ​ពី​ចន្លោះ​ប្រហោង​ផ្នែក​ច្បាប់ និង​សហគមន៍ ដែល​អនុញ្ញាត​ឲ្យ​ការ​ជួញ​ដូរ​កើត​ឡើង ។

ក្រោម​កិច្ច​ព្រមព្រៀង​ស្ដី​ពី​សេចក្ដី​ប្រកាស​រួម​ថ្នាក់​រដ្ឋ​មន្ត្រី នៃ​បណ្ដា​ប្រទេស​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​លើ​គំនិត​ផ្ដួច​ផ្ដើម​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស (COMMIT) នា​ឆ្នាំ​ ២០០៤ រដ្ឋាភិបាល​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​យល់​ព្រម​អនុវត្ត និង​ត្រួត​ពិនិត្យ​ទៅ​លើ​ច្បាប់​គោលការណ៍ និង​កម្មវិធី​ផ្សេង​ៗ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញ​ដូរ​មនុស្ស ។ ដើម្បី​បំពេញ​តាម​ការ​សន្យា​នេះ រដ្ឋាភិបាល​ទាំង​អស់ ត្រូវ​តែ​ចាត់​ទុក​ថា អំពើ​ជួញ​ដូរ​មនុស្ស​គ្រប់​ទម្រង់​​ទាំង​អស់ គឺ​ជា​បទ​ល្មើស​ដ៏​ធ្ងន់ធ្ងរ ថែម​ទាំង​ត្រូវ​រក​វិធី​សាស្ត្រ​រួម​ណា​មួយ ដើម្បី​បញ្ឈប់​អំពើ​ជួញ​ដូរ​នេះ​នៅ​គ្រប់​ឧស្សាហកម្ម ។

ជា​ឧទាហរណ៍ ដូច​ជា​ការ​ផ្ដល់​ឱកាស​រក​ការ​ទទួល​ទាន​ចិញ្ចឹម​ជីវិត និង​គុណភាព​នៃ​ការ​អប់​រំ​នៅ​តាម​តំបន់​ដាច់​ស្រយាល ឬ​តាម​តំបន់ ដែល​មាន​ប្រជា​ជន​ក្រី​ក្រ​ច្រើន អាច​ជួយ​កាត់​បន្ថយ​កុមារ​ដែល​មាន​ទំនង​ជា​អាច​ធ្លាក់​ទៅ​ក្នុង​ឧបាយ​របស់​អ្នក​ជួញ​ដូរ​មនុស្ស ។ ផ្ទុញ​ទៅ​វិញ កង្វះ​ខាត​នៃ​វិស័យ​អប់​រំ និង​លើក​ជំនាញ​ផ្នែក​បច្ចេកទេស បង្កើត​ភាព​ងាយ​រង​គ្រោះ​របស់​សហគមន៍​ក្រី​ក្រ ទៅ​ក្នុង​ការ​ជួញ​ដូរ រាប់​ទាំង​ឱកាស​ដែល​ក្រុម​គ្រួសារ​អាច​នឹង​លក់ កូន​របស់​ខ្លួន​ទៅ​ឱ្យ​ឈ្មួញ​ជួញ​ដូរ​មនុស្ស ។ កិច្ច​ប្រជុំ​កំពូល ស្ដី​ពី​ការ​សេចក្ដី​ប្រកាស​រួម​ថ្នាក់​រដ្ឋមន្ត្រី នៃ​បណ្ដា​ប្រទេស​មហា​អនុ​តំបន់​ទន្លេ​មេគង្គ លើ​គំនិត​ផ្ដួច​ផ្ដើម​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស (COMMIT) នៅ​ទីក្រុង​ប៉េកាំង​នៅ​ខែ​ធ្នូ​នេះ ផ្ដល់​ដល់​រដ្ឋាភិបាល នៃ​បណ្ដា​ប្រទេស​មហា​អនុ​តំបន់​ទន្លេ​មេគង្គ នូវ​ឱកាស​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ភាព​រីក​ចម្រើន នៃ​ការ​ឆ្លើយ​តប​ចំពោះ​ការ​ជួញ​ដូរ​មនុស្ស ។ តើ​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយ​ៗ បាន​ធ្វើ​ការ​គ្រប់​គ្រាន់​ហើយ​ឬ​នៅ ?សម្រាប់​កុមារ​ដូច​ជា​សុភា វា​ហាក់​ដូច​ជា​បង្ហាញ​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​នោះ មិន​បាន​ធ្វើ​ការ​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ។

សរសេរ​By:(ម្ចាស់ប្លក់)

Leave a comment »

ស្រ្តីពិការចង់ក្លាយខ្លួនជាគ្រូបង្រៀន

ស្ត្រី​ពិការ​ចង់​ក្លាយ​ខ្លួន​ជា​គ្រូ​បង្រៀន

បើ​បង្កើត​នាង​មក​ហើយ​ ម្ដេច​មិន​ឲ្យ​នាង​មាន​គ្រប់​លក្ខណៈ​ជា​មនុស្ស​ បែរ​ជា​ឲ្យ​នាង​គ្មាន​អវយវៈ​ទៅ​វិញ​ ?​ ទាំង​នេះ​គឺ​ជា​ព្រហ្មលិខិត​ដែល​លោក​បាន​កំណត់​ឲ្យ​នាង​ឬ​ ?​ ហ៊ ស្រីវុន​ ចង់​ជម្នះ​នឹង​ព្រហ្ម​លិខិត​ដែល​កំហិត​ឲ្យ​នាង​ជា​ស្រី​ពិការ…. នាង​បាន​តស៊ូ​សិក្សា​រៀន​សូត្រ​ ទោះ​បី​ជា​ជីវិត​ជួប​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ​ ពីព្រោះ​នាង​ចង់​ក្លាយ​ខ្លួន​ជា​គ្រូ​បង្រៀន​ម្នាក់។នាង​ ហ៊ ស្រីវុន​ មាន​អាយុ​ ២២​ ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃពៀរ​ ឃុំ​ឈូក​ស​ ស្រុក​កំពង់​ត្រឡាច​ ខេត្ត​កំពង់​ឆ្នាំង​ នាង​បាន​តស៊ូ​រស់​យ៉ាង​លំបាក​វេទនា​ប្រឆាំង​នឹង​ព្រហ្មលិខិត​ដែល​បាន​ដាក់​ទណ្ឌកម្ម​មក​លើ​រូប​នាង​ ប៉ុន្តែ​នាង​មិន​ទាន់​ដឹង​ថា​ ការ​តស៊ូ​ប្រឆាំង​នឹង​ព្រហ្មលិខិត​របស់​នាង​នោះ​ វា​បាន​ដូច​បំណង​របស់​នាង​ដែរ​ឬ​យ៉ាង​ណា​ ?​ បើ​ក្រុម​គ្រួសារ​របស់​នាង​ជួប​តែ​ទុក្ខសោក​ឥត​ដាច់​តាំង​ពី​នាង​ដឹង​ក្ដី​កាល​ណា​មក។

ហ៊ ស្រីវុន​ បាន​រៀបរាប់​ពី​ទុក្ខសោក​ និង​ការ​ទទួល​រង​ទារុណកម្ម​ពី​ព្រហ្មលិខិត​របស់​នាង​ថា​ សព្វថ្ងៃ​នាង​រស់​នៅ​ក្នុង​សភាព​ជា​មនុស្ស​កំព្រា​ ពិការ​ និង​ទីទ័លក្រ​ជា​ទី​បំផុត​ ដែល​មិន​អាច​រក​អ្វី​មក​ថ្លែង​ឲ្យ​សម​នឹង​សេចក្ដី​ទុក្ខសោក​របស់​នាង​ឡើយ។ឪពុក​ម្ដាយ​បាន​ចែក​ឋាន​ទៅ​ទាំងអស់​គ្នា​តាំង​ពី​នាង​នៅ​តូច​ម្ល៉េះ​ ដែល​បន្ទុក​នៃ​ការ​គ្រប់គ្រង​គ្រួសារ​ទាំង​មូល​បាន​ធ្លាក់​មក​លើ​រូប​នាង​ទាំងស្រុង។នាង​មាន​តួនាទី​ថែរក្សា​ជីដូន​ម្នាក់​អាយុ​ ៨៥​ឆ្នាំ​ ដែល​ឈឺ​វង្វេង​វង្វាន់​ និង​ មើល​ប្អូន​ស្រី​ម្នាក់​ទៀត​តាំង​ពី​តូច​មក​។ពេល​នេះ​ប្អូន​ស្រី​របស់​ ស្រីវុន​ មាន​អាយុ​ ១៦​ ឆ្នាំ​ហើយ​ដែល​គេ​បាន​បញ្ឈប់​ការ​សិក្សា​ទៅ​ហើយ​ ដើម្បី​ចេញ​ទៅ​ធ្វើការ​សំណង់​រក​ប្រាក់​កាស​មក​ជួយ​ផ្គត់ផ្គង់​គ្រួសារ​ ព្រោះ​ទ្រព្យសម្បត្តិ​ គោ​ ក្របី​ ដី​ស្រែ​ចម្ការ​ដែល​បន្សល់​ទុក​ពី​ឪពុក​ម្ដាយ​បន្តិចបន្តួច​ ត្រូវ​បាន​លក់​ជា​បណ្ដើរៗ​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​។រហូត​មក​ដល់​ពេល​នេះ​ នាង​នៅ​សល់​តែ​ដី​លំនៅ​ស្ថាន​មួយ​ដុំ​តូច​គ្រាន់​ទុក​សង់​ផ្ទះ​ប៉ុណ្ណោះ​។​បើ​និយាយ​ពី​ផ្ទះ​របស់​នាង​វិញ​ គឺ​ជញ្ជាំង​ធ្លុះធ្លាយ​ត្រូវ​ពន្លឺ​ថ្ងៃ​ចាំង​មើល​ពី​ម្ខាង​ធ្លាយ​ម្ខាង​។​ឯ​ដំបូល​ផ្ទះ​វិញ​រហែក​រយ៉ៃ​មើល​ឃើញ​មេឃ​។​នៅ​ក្នុង​ផ្ទះ​របស់​នាង​គ្មាន​សម្ភារៈ​អ្វី​បន្តិច​ឡើយ​ ក្រៅ​ពី​ខោអាវ​ចាស់ៗ​ និង​ ចានឆ្នាំង​សម្រាប់​ដាំបាយ​ទទួលទាន​។​សព្វថ្ងៃ​គ្រួសារ​របស់​នាង​បាន​ពឹង​ផ្អែក​ទៅ​លើ​ប្អូន​ស្រី​តែ​ម្នាក់​គត់​ ដែល​ចេញ​ទៅ​ធ្វើ​ការ​សំណង់​បាន​ថវិកា​មួយ​ថ្ងៃ​៥.០០០​ រៀល​ ដើម្បី​ទិញ​អង្ករ​ និង​ម្ហូប​អាហារ​។

ទោះបី​គ្រួសារ​របស់​នាង​ ហ៊ ស្រីវុន​ មាន​សភាព​ក្រីក្រ​តោកយ៉ាក​បែប​នេះ​ក្ដី​ ក៏​នាង​មិន​បាន​បោះបង់​ចោល​ការ​សិក្សា​នោះ​ឡើយ​ ពេល​នេះ​នាង​កំពុង​រៀន​ថ្នាក់​ទី​៩​ នៃ​អនុវិទ្យាល័យ​ សាលា​លេខ​៥​ ស្រុក​កំពង់​ត្រឡាច​ ខេត្ត​កំពង់​ឆ្នាំង​។​ហ៊ ស្រីវុន​និយាយ​ទាំង​ទឹកមុខ​ក្រៀមក្រំ​ថា​«ជា​រៀងរាល់​ថ្ងៃ​ខ្ញុំ​តែងតែ​ឡើង​រៀបចំ​បាយ​ទឹក​សម្រាប់​ឲ្យ​ប្អូន​ស្រី​ទៅ​ធ្វើ​ការ​សំណង់​ និង​ ទុក​សម្រាប់​ឲ្យ​លោក​យាយ​ដែល​ជា​ចាស់​ជរា​នៅ​ផ្ទះ​ ទើប​ខ្ញុំ​ចេញ​ទៅ​សាលា​។​ពេល​ទៅ​សាលា​រៀន​រឹត​តែ​លំបាក​ណាស់​សម្រាប់​រូប​ខ្ញុំ​ដែល​ពិការ​គ្មាន​ដៃ​ គ្មាន​ជើង​បែប​នេះ​។​ខ្ញុំ​ត្រូវ​ប្អូនស្រី​ឌុប​ទៅ​ដាក់​សាលា​រៀន​ ហើយ​ពេល​ត្រឡប់​មក​វិញ​ ខ្ញុំ​បាន​សុំ​មិត្តភក្ដិ​ត្រឡប់​មក​វិញ​ ឬ​ ក៏​ពេល​ខ្លះ​ខ្ញុំ​ត្រូវ​ដើរ​ដោយ​ជើង​សិប្បនិម្មិត​ត្រឡប់​មក​ផ្ទះ​វិញ​យ៉ាង​លំបាក​ក្រៃលែង​នៅ​លើ​កំណាត់​ផ្លូវ​បី​ ឬ​បួន​គីឡូម៉ែត្រ​។​នៅ​ពេល​សិក្សា​នៅ​ក្នុង​ថ្នាក់​រៀន​វិញ​ ខ្ញុំ​បាន​យក​ដៃ​ទាំងពីរ​របស់​ខ្ញុំ​ចាប់​ប៊ិក​សរសេរ​ ទោះបី​ការ​សរសេរ​នេះ​លំបាក​ក្ដី​ខ្ញុំ​នៅ​តែ​ខិតខំ​ដែរ​ ព្រោះ​នាង​ខ្ញុំ​គិត​ថា​មាន​តែ​ការ​សិក្សា​នេះ​ទេ​ដែល​ជួយ​ខ្ញុំ​ឲ្យ​មាន​ចំណេះ​ដឹង​ ទើប​អាច​ជួយ​ជីវិត​នាង​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​ទណ្ឌកម្ម​នៃ​ព្រហ្មលិខិត​នេះ​បាន»។

ក្រៅ​ពី​ការ​សិក្សា​នៅ​ក្នុង​សាលារដ្ឋ​ ពេល​មក​ដល់​ផ្ទះ​ ហ៊ ស្រីវុន​ នៅ​បាន​សិក្សា​ភាសា​អង់គ្លេស​ទៀត​ ជា​រៀងរាល់​ថ្ងៃ​នាង​តែង​តែ​យក​សៀវភៅ​ទៅ​ជាប់​នឹង​ខ្លួន​ប្រាណ​ជានិច្ច​ ការ​អាន​សៀវភៅ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​នាង។

ហ៊ ស្រីវុន​ បាន​រៀបរាប់​ឲ្យ​ដឹង​ទៀត​ថា​«ខ្ញុំ​មិន​អស់​សង្ឃឹម​ក្នុង​ជីវិត​ដែល​ពិការ​កំព្រា​តោកយ៉ាក​របស់​ខ្ញុំ​ឡើយ​ ខ្ញុំ​ត្រូវ​តែ​តស៊ូ​ជម្នះ​គ្រប់​ឧបសគ្គ​ ដើម្បី​សម្រេច​គោលបំណង​របស់​ខ្ញុំ​ ហើយ​នៅ​ពេល​អនាគត​ខ្ញុំ​មាន​បំណង​ចង់​ក្លាយ​ខ្លួន​ទៅ​ជា​គ្រូបង្រៀន​ម្នាក់​ ឬ​ ក៏​ធ្វើការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​អាច​ជួយ​ដល់​កុមារ​កំព្រា​ និង​ ជន​ពិការ​កុំ​ឲ្យ​មាន​ការ​អស់​សង្ឃឹម​ក្នុង​ជីវិត៕

សរសេរដោយ៖​សុខា

Leave a comment »

គេចពីឪពុក​ចុង​ចាប់​រំលោភ​ប៉ះសង្សារ​យក​ទៅ​លក់

គេច​ពី​ឪពុក​ចុង​ចាប់​រំលោភ​ ប៉ះ​សង្សារ…..

ពពក​ដ៏ង​ងឹត​បាន​រសាត់​ទៅ​ហើយ​ ឆាក​ជីវិត​ដែល​ពោរពេញ​ដោយ​ក្ដី​ឈឺ​ចាប់​វា​បាន​រលាយ​ទៅ​បាត់​បន្តិច​ម្ដងៗ​ពី​ជីវិត​របស់​នាង​ ស.ភ.ណ​ ប៉ុន្តែ​ការ​ឈឺចាប់​ និង​ សេចក្ដី​ទុក្ខសោក​ វា​បាន​ដក់​ជាប់​នៅ​ក្នុង​ក្រអៅ​បេះដូង​របស់​នាង​គ្មាន​ថ្ងៃ​បំភ្លេច​បាន​ឡើយ។​ ជា​រៀងរាល់​ថ្ងៃ​ឲ្យ​តែ​ពេល​រាត្រី​ចូល​មក​ដល់​បាន​ធ្វើ​ឲ្យ​នាង​គេង​រសាប់រសល់​ស្រមៃ​ទៅ​ដល់​រឿង​ឈឺចាប់​ដែល​ធ្លាប់​កើត​មក​លើ​រូប​នាង​នា​ពេល​កន្លង​មក។

នាង​ស.ភ.ណ​ បាន​និយាយ​មក​កាន់​យើង​ទាំង​ភាព​ទន់ភ្លន់​ថា​ តាំង​ពី​ធំ​ដឹង​ក្ដី​ពី​កាលណា​មក​ ជីវិត​របស់​ខ្ញុំ​មិន​ដែល​ធ្លាប់​ស្គាល់​នូវ​ភាព​កក់​ក្ដៅ​នៃ​ការ​ថ្នាក់​ថ្នម​ពី​ឪពុក​ម្ដាយ​ឡើយ។​ អ្នក​មាន​គុណ​របស់​ខ្ញុំ​ទាំងពីរ​គាត់​បាន​ឈ្លោះ​គ្នា​ព្រឹកល្ងាច​ ទី​បញ្ចប់​ពួកគាត់​ក៏​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​ ហើយ​រូប​ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​របស់​តែ​មួយ​គត់​សម្រាប់​ពួក​គាត់​ដណ្ដើម​គ្នា។​ កាល​ពី​ពួក​គាត់​បែក​បាក់​គ្នា​ដំបូង​គាត់​សុទ្ធតែ​និយាយ​ដូចៗ​គ្នា​ថា​ គាត់​ស្រឡាញ់​ខ្ញុំ​ ថែទាំ​ខ្ញុំ​ឲ្យ​រៀនសូត្រ​មាន​អនាគត​ល្អ​ប៉ុន្តែ​ពាក្យពេចន៍​ផ្អែម​ពីរោះ​នេះ​មិន​បាន​មួយ​ឆ្នាំ​ផង​ ពួក​គាត់​ទាំង​សងខាង​មាន​គូស្រករ​ថ្មី​ទៀត​រៀងៗ​ខ្លួន​ ទុក​ឲ្យ​រូប​ខ្ញុំ​ក្លាយ​ទៅ​ជា​ផ្ទាំងស៊ីប​ វាយ​ធ្វើ​បាប​សម្រាប់​ឪពុក​ចុង​ និង​ ម្ដាយ​ចុង។​ ពេល​ទៅ​នៅ​ជាមួយ​ឪពុក​ត្រូវ​ម្ដាយ​ចុង​ធ្វើ​បាប​ព្រឹក​ល្ងាច​ ភ្លៅ​របស់​ខ្ញុំ​ទាំង​សង​ខាង​ត្រូវ​ម្ដាយ​ចុង​មួល​ក្ដិច​ជាំ​រាល់​ថ្ងៃ។​ ខ្ញុំ​នៅ​ចាំ​បាន​ថា​ ពេល​នោះ​ខ្ញុំ​មាន​អាយុ​ ១៤​ឆ្នាំ​ ហើយ​រស់នៅ​ឯ​ទី​រួម​ខេត្ត​បាត់ដំបង​ ឪពុក​ និង​ម្ដាយ​របស់​ខ្ញុំ​ក៏​រស់​នៅ​ខេត្ត​បាត់ដំបង​ដែរ។​ ដោយសារ​តែ​ខ្ញុំ​ទ្រាំ​រស់​នៅ​ជាមួយ​ម្ដាយ​ចុង​មិន​បាន​ ខ្ញុំ​ក៏​សម្រេច​ចិត្ត​មក​រស់នៅ​ជាមួយ​ម្ដាយ​បង្កើត​ដែល​គាត់​ក៏​មាន​ប្ដី​ចុង​ដែរ។​ ពេល​ដំបូង​ខ្ញុំ​គិត​ថា​ ឪពុក​ចុង​ប្រហែល​ជា​គ្រាន់​បើ​ជាង​ម្ដាយ​ចុង​ ព្រោះ​មើល​ទៅ​គាត់​ហាក់បីដូចជា​ចិត្ត​ល្អ​ដែរ​ ហើយ​គាត់​ក៏​ស្រឡាញ់​ខ្ញុំ​ផង​ដែរ។​ ការ​រស់​នៅ​ជាមួយ​នឹង​ឪពុក​ចុង​នា​គ្រា​ដំបូង​នោះ​ វា​ហាក់​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ភាព​កក់​ក្ដៅ​ណាស់​ខ្ញុំ​តែង​គិត​ថា​ គាត់​គឺ​ជា​ឪពុក​ដ៏​ល្អ​សម្រាប់​រូប​ខ្ញុំ។​ ជា​រៀងរាល់​ថ្ងៃ​គាត់​តែងតែ​ជូន​ខ្ញុំ​ទៅ​សាលារៀន​គាត់​ បាន​ផ្គត់ផ្គង់​ប្រាក់កាស​ឲ្យ​ខ្ញុំ​ទៅ​រៀន​យ៉ាង​ច្រើន​ ដែល​ការ​ស្រឡាញ់​របស់​គាត់​មក​លើ​រូប​ខ្ញុំ​ ធ្វើ​ឲ្យ​ខ្ញុំ​មាន​សេចក្ដី សុខ​ណាស់។​ ការ​រស់នៅ​ក្នុង​សភាព​មាន​សុភមង្គល​នេះ​មិន​បាន​មួយ​ឆ្នាំ​ផង​ ឪពុក​ចុង​ខ្ញុំ​គាត់​បែក​គំនិត​មិន​ល្អ​មក​លើ​រូប​ខ្ញុំ។​ ដំបូង​ឡើយ​គាត់​ឧស្សាហ៍​ចាប់​ខ្ញុំ​ថើប​ឱប​ណាស់​ ខ្ញុំ​នឹកស្មាន​ថា​គាត់​ឱប ថើប​ក្នុង​នាម​ជា​ឪពុក​ និង​ កូន​ ស្រាប់តែ​យប់​មួយ​ពេល​ម្ដាយ​ខ្ញុំ​ទៅ​ភ្នំពេញ​ គាត់​បាន​ចាប់​រំលោភ​ខ្ញុំ​រហូត​ពីរ​ដង​ ពេល​នោះ​ខ្ញុំ​ឈឺ​ចាប់​រក​អ្វី​មក​ប្រៀប​ប្រដូច​មិន​បាន​ឡើយ។​ ពេល​នោះ​ឪពុក​ចុង​របស់​ខ្ញុំ​បាន​គំរាម​ដាក់​ខ្ញុំ​ថា​ បើ​ឯង​ប្រាប់​ទៅ​ម្ដាយ​ ឬ​ ប្រាប់​គេ​ឲ្យ​ដឹង​រឿង​នេះ​ អញ​នឹង​សម្លាប់​នាង​ឯង​ចោល។​ តាំង​ពី​ពេល​នោះ​មក​ ខ្ញុំ​មិន​ហ៊ាន​ប្រាប់​អ្នកណា​ឡើយ​ សូម្បី​តែ​ម្ដាយ​ក៏​មិន​ហ៊ាន​ប្រាប់​ដែរ។​ ជា​ញឹកញាប់​ឲ្យ​តែ​ក្នុង​ផ្ទះ​មាន​សភាព​ស្ងាត់​ មិន​ថា​យប់​ថ្ងៃ​ ឬ​ នៅ​ក្នុង​បង្គន់​ ឬ​ បន្ទប់​ទឹក​ឡើយ​ ឲ្យ​តែ​មាន​ឱកាស​ឪពុក​ចុង​របស់​ខ្ញុំ​លួច​ចាប់​រំលោភ​ខ្ញុំ​តែ​ម្ដង។​ ដោយ​ទ្រាំ​នឹង​ភាព​ឈឺ​ចាប់​នេះ​លែង​បាន​ ខ្ញុំ​ក៏​សម្រេច​ចិត្ត​រត់​ទៅ​នៅ​ជាមួយ​ឪពុក​ និង​ម្ដាយ​ចុង​ម្ដង​ទៀត​ ប៉ុន្តែ​ការ​ទៅ​រស់នៅ​ទីនោះ​ម្ដាយ​របស់​ខ្ញុំ​គាត់​មិន​អនុញ្ញាត​ឲ្យ​ទៅ​នៅ​ឡើយ​ ដោយ​ខ្លាច​ម្ដាយ​ចុង​ធ្វើ​បាប​ ព្រោះ​ពេល​មុន​ម្ដាយ​ចុង​បាន​វាយ​ដំ​ធ្វើ​បាប​ខ្លាំង​ណាស់។​ ទោះបី​ម្ដាយ​បង្កើត​មក​យក​ ក៏​ខ្ញុំ​មិន​ទៅ​ឡើយ​ ហើយ​ខ្ញុំ​ក៏​ព្រលយ​ពាក្យ​ប្រាប់​ម្ដាយ​ថា​ ខ្ញុំ​មិន​ទៅ​នៅ​ទីនោះ​ទៀត​ទេ​ ព្រោះ​ប៉ា​គាត់​ចាប់​រំលោភ​ខ្ញុំ។​ គ្រាន់​តែ​ឮ​ពាក្យ​ខ្ញុំ​និយាយ​ដូចនេះ​ ម្ដាយ​ខ្ញុំ​មាន​ការ​ខឹង​សម្បារ​លើ​រូបខ្ញុំ​យ៉ាង​ខ្លាំង​ ដោយ​ថា​ចេះ​តែ​បង្ខូច​ប្ដី​គាត់​ បើ​ចង់​មក​រស់​នៅ​ជាមួយ​ឪពុក​ឯង​កុំ​បង្ខូច​គេ​ឯង។​ ខ្ញុំ​ឮ​ពាក្យ​ម្ដាយ​និយាយ​បែប​នេះ​ ខ្ញុំ​បាន​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​រូប​គាត់។​ គាប់​ជួន​ពេល​នោះ​ខ្ញុំ​ក៏​បាន​ស្គាល់​កំលោះ​ម្នាក់​ដែល​រស់នៅ​ជិត​ផ្ទះ​ឪពុក​របស់​ខ្ញុំ​ បុរស​នោះ​គេ​ថា​ ស្រឡាញ់​ខ្ញុំ​ ហើយ​គេ​ក៏​ស្គាល់​ផ្ទះ​ជីដូន​របស់​ខ្ញុំ​នៅ​ឯ​ភ្នំពេញ​ដែរ។​ គេ​សន្យា​ថា​ នឹង​នាំ​រូប​ខ្ញុំ​មក​ជួប​លោក​យាយ​នៅ​ឯ​គីឡូម៉ែត្រ​លេខ​ ៨។​ ឆ្នាំ​នេះ​ខ្ញុំ​មាន​អាយុ​ប្រហែល​ ១៦​ឆ្នាំ​ហើយ​ ដោយសារ​តែ​មាន​ការ​ប្រទាញ​ប្រទង់​រវាង​ឪពុក​ និង​ម្ដាយ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​លួច​មក​ភ្នំពេញ​ជាមួយ​កំលោះ​ដែល​នៅ​ជិត​ផ្ទះ​នោះ​ ដើម្បី​មក​រស់​នៅ​ភ្នំពេញ​ជាមួយ​លោក​យាយ។​ កំលោះ​នោះ​ក៏​បាន​នាំ​ខ្ញុំ​មក​ឲ្យ​លោក​យាយ​មែន​ ដែល​ដំបូង​ខ្ញុំ​គិត​ថា​ប្រហែល​ជា​គេ​មិន​បោក​ខ្ញុំ​យក​មក​លក់​នោះ​ទេ។​ ខ្ញុំ​រស់នៅ​ជាមួយ​លោក​យាយ​យ៉ាង​មាន​សេចក្ដី​សុខ​ហើយ​កំលោះ​នោះ​ឧស្សាហ៍​ចុះ​ឡើង​ពី​បាត់​ដំបង​ មក​លេង​នៅ​ភ្នំពេញ​ដែរ។​ មិន​យូរ​ប៉ុន្មាន​កំលោះ​នោះ​បាន​មក​រស់នៅ​ភ្នំពេញ​ដើម្បី​បន្ត​ការ​សិក្សា​ ពី​ដំបូង​គេ​ហាក់​ដូចជា​ស្រឡាញ់​ខ្ញុំ​ណាស់​គេ​ឧស្សាហ៍​នាំ​ខ្ញុំ​ទៅ​ចូល​ហាង​ញ៉ាំ​អី​ជា​ញឹកញាប់​ ប៉ុន្តែ​ថ្ងៃ​មួយ​គេ​បាន​ណាត់​ខ្ញុំ​ឲ្យ​ទៅ​ចាំ​នៅ​ហាង​មុន​ ហើយ​គេ​ឲ្យ​មិត្តភក្ដិ​គេ​មក​ទទួល​ខ្ញុំ​ថា​គេ​នៅ​ចាំ​នៅ​ហាង​ផ្សេង។​ ដោយ​ខ្ញុំ​ស្រឡាញ់​គេ​ពេក​ ខ្ញុំ​ក៏​ទៅ​តាម​មិត្តភក្ដិ​របស់​គេ​ទៅ​ពេល​នោះ​គេ​មិន​នាំ​ខ្ញុំ​ទៅ​ហាង​ទទួល​ទាន​អ្វី​នោះ​ទេ​បែរ​ជា​នាំ​ខ្ញុំ​ទៅ​លក់​ឲ្យ​ស្រី​នៅ​ទួលគោក​ទៅ​វិញ។​ ពេល​ចូល​ដល់​ក្នុង​ហាង​ភ្លាម​ មាន​មនុស្ស​ប្រុស​មាន​មាឌ​ធំ​ពីរ​នាក់​មក​ចាប់​ខ្ញុំ​ ហើយ​និយាយ​ថា​ សង្សារ​នាង​ឯង​ឲ្យ​យក​នាង​ឯង​មក​លក់​ក្នុង​តម្លៃ​ ៥០០​ដុល្លារ។​ ចាប់ពី​ពេល​នោះ​មក​ នាង​ត្រូវ​បាន​ថៅកែ​ហាង​លក់​បន្ត​គ្នា​ពី​ហាង​មួយ​ទៅ​ហាង​មួយ​ រហូត​ចុងក្រោយ​នាង​ត្រូវ​បាន​គេ​ចូល​ទៅ​រំដោះ​ពី​បន​ស្រី​មួយ​នៅ​ទួលគោក។​ ឥឡូវ​នេះ​ភាព​ជា​ស្ត្រី​លក់ដូរ​ផ្លូវ​ភេទ​បាន​បញ្ចប់​ហើយ។​ នាង​បាន​រំដោះ​ខ្លួន​ចេញ​ពី​ផ្ទះ​បន​ ហើយ​បាន​ស្នាក់នៅ​ក្នុង​មណ្ឌល​អង្គការ​ការពារ​សិទ្ធិ​កុមារ​ ដើម្បី​រៀន​យក​ចំណេះ​វិជ្ជា​ផ្សេងៗ​ទៅ​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត។​ នេះ​គឺ​ជា​កម្រង​រឿង​ខ្លី​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​កុមារ​កម្ពុជា​ក្រី

ក្រ​ដែល​ត្រូវ​ឪពុក​ចុង​ចាប់​រំលោភ​ ត្រូវ​ម្ដាយ​បង្កើត​វាយ​ធ្វើ​បាប៕

វាចារខ្ញុំ :

ក្រោយពេលដែលខ្ញុំបានអាននិងបានសរសេរពត៌មានពីររូបនាងចារទុកនៅក្នុងប្លក់

ខ្ញុំនេះគឺខ្ញុំមានចិត្តអាណិតអាសូររូបនាងយ៉ាងខ្លាំងដោយសារតែឪពុកចុងល្មោភ

តណ្ហាទើបធ្វើអោយនាងធ្លាក់ក្នុងសភាពបែបនេះ។ម្យ៉ាងទៀតនាងគឺជាមនុស្សដែល

ឆាប់ជឿនិងទុកចិត្តបុរសពេកទើបបណ្តាលអោយប្រុសជាសង្សារបោកយកទៅដោយ

ងាយស្រួលបែបនេះ។នេះមិនខុសពីពាក្យចាស់មួយលោកបានពោលថា”ចុះទឹកជួប

នឹងក្រពើ​ឡើងលើគោកជួបនឹង​ខ្លា”។​ឳ!​ជីវិតនាងអើយ​តើហេតុអ្វីក៏ជួប

នឹងរឿងបែបនេះ?​ហើយ​នាងខ្ញុំមានការឆ្លល់ជាខ្លាំងថា”តើហេតុអ្វីក៏សង្គមយើង

ឥលូវចេះតែមានរឿងប្លែកៗកើតមានឡើង?

ខ្ញុំសូមអរគុណចំពោះនាងជាខ្លាំងដែលបានអនុញ្ញាតអោយខ្ញុំចារពីប្រវត្តិដ៏អាស្រូវរបស់

នាង។ហើយខ្ញុំសង្ឃឹមថារូបមិត្តនិងមានអនាគតភ្លឺស្វាងដូចកូនអ្នកដទៃឯទៀតដែរ។

ពីខ្ញុំ(ម្ចាស់ប្លក់)

 

Comments (2) »

សិល្បះ​វប្បធម៌​ប្រពៃណី

នាដការ​ខ្មែរ​(រូបថត​CCF)របាំ​ក្បាច់​ខ្មែរ​បុរាណ (របាំ​ព្រះ​រាជ​ទ្រព្យ) នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ល្បី​ល្បាញ​ខាង​មាន​កាយ​វិការ​ទន់​ភ្លន់​ គួរ​ឱ្យ​ចង់​គយគន់ និង​មាន​ទ្រង់​គ្រឿង​ចាំង​ភ្លឺ​ផ្លេក​ៗ។ របាំ​ព្រះ​រាជ​ទ្រព្យ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា គឺ​ជា​អ្នក​ថែរក្សា​ប្រពៃណី​នាដកម្ម​បុរាណ​ខ្មែរ​ជា​ចំណែក​មួយ​យ៉ាង​ជិត​ស្និទ្ធ​ នៃ​ក្រុម​បរិពារ​របស់​មហាក្សត្រ​អស់​រយៈ​ពេល​ជាង​មួយ​ពាន់​ឆ្នាំ​​កន្លង​មក​ហើយ។ របាំ​ព្រះ​រាជទ្រព្យ​មាន​ការ​ដើរ​តួ​បួន​ប្រភេទ​ដូច​ជា៖ តួ​នាង (ស្រី) តួ​នាយ​រង (ប្រុស) តួ​យក្ស (សភាវៈ​អាក្រក់) តួ​ស្វា (សត្វ) តួ​និមួយៗ​មាន​លក្ខណៈ​និង​មាន​ពណ៌​ដោយ​ឡែក​ៗ​ពី​គ្នា មាន​ការ​ស្លៀកពាក់​ ការ​លាប​ម្សៅ ការ​តុបតែង​ខ្លួន ទាំង​ក្បាំង​មុខ​ និង​កាយ​វិការ​ផ្ទាល់​ខ្លួន​ផង​ដែរ។​ កាយ​វិការ និង​ក្បាច់​រាំ​ទាំង​នេះ​នាដករ​ត្រូវ​ហាត់​រៀន​យ៉ាង​សកម្ម និង​មមាញឹក ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ ទើប​ចេះ​ចាំ មាន​អត្ថន័យ​ដូចជា​ការ​រំជួល​ចិត្ត​នានា ការ​ភ័យ​ភិត ស្នេហា ​ការ​សប្បាយ​រីក​រាយ ឬ​ការ​ខឹង​សម្បា​ជាដើម។

ផ្ទាំងទស្សនីយភាពនៅអង្គរសំដែងពីថ្ងៃទី​២៤​វិច្ឆិកា​ដល់ថ្ងៃ​ទី​២០​មករា

សិល្បករ​សិល្បការិនីជាង​១៥០​នាក់ក្លាយជាតួអង្គបង្ហាញពីបារមីអង្គរ

ខេត្ត​សៀមរាប ៖ ចាប់​តាំង​ពី​ថ្ងៃ​ទី​២៤ វិច្ឆិកា​មក នៅ​ប្រាសាទ​អង្គរ​វត្ត​ មាន​សំដែង​សិល្បៈ​ជា​ទ្រង់​ទ្រាយ​ធំ​មួយ​ រៀង​រាល់​រាត្រី​ ដែល​រៀបចំ​ដោយ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​បាយ័ន សហការ​ជាមួយ​ក្រុម​ហ៊ុន​ Bayon CM ក្រសួង​ទេសចរណ៍​ និង​អាជ្ញាធរ​អប្សរា ដោយ​មាន​ការ​គាំ​ទ្រ​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ។ កម្មវិធី​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជាច្រើន ហើយ​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២០​ មករា​ឯណោះ។

នៅឥណ្ឌាកន្លែងអាក្រក់សម្រាប់ក្មេងដែលកើតមកជាស្រី

ស្ត្រី​ឈរ​នៅ​មាត់​ទ្វារ នៅ​ភូមិ​ម៉ាស៊ីវ៉ា
ការ​កើត​បាន​កូន​ប្រុស​នៅ​ភូមិ​ម៉ាស៊ីវ៉ា​របស់​ឥណ្ឌា​ បាន​ត្រូវ​គេ​អបអរ​ជាមួយ​នឹង​ការ​ទិញ​ស្ករ​គ្រាប់​ចែក​អ្នក​ភូមិ​ ។

សម្រាប់​ផ្នែក​ច្រើន​បំផុត​នៃ​ប្រទេស​ឥណ្ឌា​ការ​កើត​បាន​កូន​ស្រី​ពុំត្រូវ​គេ​អបអរ​ទេ​ ។
ស្ត្រី​នៅ​ក្នុង​ភូមិ​នេះ​ពុំ​ចង់​គិត​ពី​រឿង​នេះ​ទេ​ តែ​ស្ត្រី​

ជា​ច្រើន​ដែល​មាន​កូនស្រី​ទទួល​ស្គាល់​ការ​ឈឺ​ចាប់​ខាង​អារម្មណ៍។

ការនៅម្នាក់ឯងកំពុងតែក្លាយជារឿងដែលសង្គមទទួលយកបាននៅកូរ៉េខាងត្បូង

ចំនួន​មនុស្ស​នៅ​លីវ​កាន់​តែ​មាន​ចំនួន​កើន​ នៅ​កូរ៉េ​ខាង​ត្បូងប្រជាពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ជា​ច្រើន​តែងតែ​មិន​ហ៊ាន​ឲ្យ​អ្នក​ដទៃ​ឃើញ​នៅ​ម្នាក់​ឯង​តាម​ទី​សាធារណៈ​ នៅ​ក្នុង​សង្គម​បែប​សហគមន៍​ ដែល​ចាត់​ទុក​ការ​ចូលរួម​ជា​ក្រុម​គឺ​ជា​អ្វីៗ​ទាំងអស់​ ។​ ប៉ុន្តែ​ដោយ​ត្រូវ​ញាំញី​ដោយ​អត្រា​លែងលះ​គ្នា​ខ្ពស់​បំផុត​មួយ​ និង​អត្រា​កំណើត​ទាប​បំផុត​មួយ​ក្នុង​ពិភពលោក​នោះ​ ចំនួន​អ្នក​រស់​នៅ​ម្នាក់​ឯង​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​កំពុង​តែ​កើន​ឡើង​ ។

ដូច្នេះ​ប្រការ​ដែល​ត្រូវ​គេ​ឃើញ​នៅ​ម្នាក់​ឯង​នា​សម័យ​នេះ​កំពុង​តែ​ក្លាយ​ជា​រឿង​ដែល​សង្គម​ទទួល​យក​បាន​ ។

ពិធី​បុណ្យអ៊ុំទូក

ស្ត្រី​អ្នក​រាំ​ក្បាល​ទូក​ក្នុង​ពិធី​ប្រលង​ប្រណាំង​ដណ្ដើម​យក​ជ័យ​ជំនះ ពិធី​បុណ្យ​អុំ​ទូក​ ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​តាំង​ពី​សម័យ​បុរាណ​ ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧ ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កង​ទ័ព​​ជើង​ទឹក​ខ្មែរ ដែល​បាន​រំដោះ​ទឹកដី​រួច​ផុត​ពី​ការ​ជិះ​ជាន់​ របស់​ពួក​ខ្មាំង​សត្រូវ​(​ពួក​ចាម) ។ ពិធី​នេះ​បាន​ទទួល​ការ​និយម​​គាំ​ទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី ហើយ​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ដោយ​មាន​ការ​ប្រណាំង​ទូក​អុំ និង​ទូក​ចែវ​បុរស-នារី​ បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ​ ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​សាសនា​យ៉ាងមុ

Leave a comment »

ចំនេះដឹងទូទៅ

ពាក្យថាម៉ែសំខាន់ខ្លាំងណាស់​ប្រជុំគុណក្រាស់ក្រៃជាងធរណី
ពាក្យម៉ែពិរោះគ្របលើប្រឹថពី​​ល្អដូចគិរីពេញដោយរុក្ខា។

ព្រៃធំមានសត្វជាគ្រឿងលម្អ​​ភារិយាបវរលម្អភស្តា

ទ្វីបលោកល្អស្រស់ក៏ព្រោះសុរិយា​សត្វក្នុងលោកកាល្អព្រោះមានម៉ែ។

​​​​​​​(សរសេរដោយ​សុខា​ម្ចាស់ប្លក់)

 

ឪពុក​ម្តាយ​គួរ​ប្រាប់​កូន​ចៅ​ឲ្យ​យល់​ដឹង​ពី…..

ចង់​ក្លាយ​ជាឪពុក​ម្តាយ​ល្អ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ប៉ុន្មាន​ទេ​ ជា​ពិ​សេស​នៅ​ពេល​ដែល​និយាយ​រឿង​ទំនាក់​ទំនង​ផ្លូវ​ភេទ​ និង​សេចក្តី​ស្នេហា​​ជា​មួយ​កូន​។

បច្ចុ​ប្បន្ន​នេះ​នៅ​ពេល​ពេញវ័យ​ភ្លាម​ ក្មេង​កំលោះ​ក្រមុំ​គ្រប់​រូប​ឮ​គេ​និយាយ​អំពី​គ្រោះ​ថ្នាក់​នៃ​ជំងឺ​អេដស៍​ ដែល​កើត​មាន​និង​ឆ្លង​តាម​ការ​រួម​ដំណេក​ និង​ការ​ចាក់​ថ្នាំ។ ​ដូច្នេះ​ឪពុក​ម្តាយ​មាន​តួនាទី​សំខាន់​ណាស់​ គឺ​មិន​ត្រឹម​ជា​អ្នក​ផ្តល់​សុភមង្គល​ និង​សេចក្តី​ស្រឡាញ់​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ស្វែង​​យល់​ពី​អត្តចរឹត​ចំណង់​ចំណូល​ចិត្ត​របស់​កូន​ ដើម្បី​ងាយ​ស្រួល​រក​វិធី​អប់រំ​កូន​ឲ្យ​យល់​ដឹង​ពី​ហេតុ​ផល​ល្អ និង​អាក្រក់​ ដែល​ទាក់​ទង​នឹង​ផ្លូវ​ភេទ។ ក្មេង​ខ្លះ​មាន​អាកប្ប​កិរិយា​អៀន​ប្រៀន​មិន​សូវ​ចេះ​និយាយ​ស្តី​ចូល​ចិត្ត​លាក់​លៀម​​អាថ៌កំបាំង​តែ​ក្នុង​ចិត្ត​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​​ឪពុក​ម្តាយ​ត្រូវរិះ​រក​គ្រប់​មធ្យោ​បាយ​ជជែក​លេង​ជា​មួយ​កូន​ដើម្បី​ឲ្យ​កូន​យល់​ច្បាស់​ អំពី​ការ​ប្រព្រឹត្ត​ស្នេហា​តាម​ច្បាប់​ធម្មជាតិ​កំណត់​ ដែល​ទាំង​មនុស្ស​ទាំង​សត្វ​មិន​អាច​ចៀស​ផុត​បាន​ឡើយ។ ឪពុក​ម្តាយ​ត្រូវ​ចេះ​និយាយ​ពន្យល់​កូន​ថា សេចក្តី​ស្នេហា​ គឺ​ជា​រឿង​ដែ​ល​មិន​អាច​ខ្វះ​បាន​ ប៉ុន្តែ​ប្រុងប្រយ័ត្ន ពី​ព្រោះ​​ដោយ​សារ​ស្នេហា​មនុស្ស​អាច​មាន​វិបត្តិ​ អាចទន់​ខ្សោយ​ និង​បាត់​នូវ​ភាព​ថ្លៃ​ថ្នូរ។ ប្រសិន​បើ​មាន​ជិវិត​អាពាហ៍​ពិពាហ៍​បែក​បាក់​គ្នា​ អ្នក​ដែល​ជា​ឪពុក​ម្តាយ​ គួរ​ពន្យល់​ប្រាប់​កូន​ផង​ដែរ​ថា​ យើង​ធ្លាប់​មាន​សេចក្តី​ស្នេហា​រួច​មក​ហើយ​ ព្រោះ​ថា​ អំពើ​រួម​រ័ក​ត្រូវ​តែ​ផុស​ចេញ​ពី​ពន្លក​ស្នេហា​ដែល​កើត​ចេញពី​ការ​ចេះ​យល់​ចិត្ត​ថ្លើម​គ្នា​ទៅ​វិញ​ទៅ​មក។
 
នៅ​សម័យ​រីក​ចំរើន​ និង​វិទ្យាសាស្រ្ត​ខ្លាំង​ក្លា​ ឪពុក​ម្តាយ​មិន​ត្រូវ​លាក់​​លៀម​ផ្លូវ​ភេទ​ជា​មួយ​ក្មេង​ទេ ពី​ព្រោះ​នោះ​មិនមែន​ជា​រឿង​អាក្រក់​ ហើយ​វា​ជា​រឿង​អៀន​ខ្មាស​នោះ​ឡើយ​។ កាល​ពី​នៅ​ក្មេង​យើង​ទាំង​អស់​គ្នា​មាន​ទំលាប់​មួយ​មិន​អាច​កែ​ប្រែ​បាន​ បើ​ថា​គេ​លាក់​អ្វី​មិន​ឲ្យ​ដឹង​នោះ​រឹត​តែ​ចង់​ដឹង​ខ្លាំង​ណាស់​ទៅ​ទៀត​ ជាពិសេស​ជំពូក​ក្មេង​ជំទង់​ ក្មេង​ស្ទាវ​ ក្មេង​ឈាម​រាវ​នេះ​តែ​ម្តង​។

 តើ​ត្រូវ​និយាយ​ដូច​ម្តេច​ខ្លះ​ អំពីការ​រួម​ដំណេក​ប្រាប់​កូន​?

មាន​វិធី​ពីរ​យ៉ាង​ សម្រាប់ណែ​នាំ​កូន​។ ទី​មួយ​ គឺ​ណែ​នាំ​ដោយ​ផ្ទាល់​ដោយ​លើក​យក​រឿង​ ឬ​បទពិសោធ​មក​បង្ហាញ។ ទីពីរ គឺ​ការ​ណែនាំ​ដោយ​ប្រយោល​ មាន​ដូច​ជា​ណែ​នាំ​ឲ្យ​អាន​សៀវ​ភៅអប់រំ ទស្សនាវដ្ដី និង​កាសែត​។ល។ ចំពោះ​រឿង​នេះ​បើកូន​ស្រី​មាន​បំណង​ចង់​ដឹង​វិញ​ ម្តាយ​ត្រូវ​ណែ​នាំ​កូន​ស្រី ហើយ​បើ​កូន​ស្រី​មិន​ហ៊ាន​សួរ​ ម្តាយ​​ត្រូវ​រក​ពេល​វេលា​ និង​ទី​កន្លែង​ណា​សម​ស្រប​ដើម្បី​ប្រាប់​កូន​​ដោយ​ស្ងាត់​ៗ​។ ម្តាយ​ត្រូវ​បញ្ជាក់​ប្រាប់​កូន​ស្រី​ឲ្យ​ស្ងប់​ចិត្ត​ថា រឿង​អាថ៌​កំបាំង​ផ្ទាល់​ខ្លួន​ត្រូវ​​បាន​លាក់​យ៉ាង​ជិត​ល្អ​ណាស់​មិន​អាច​ខ្ចរ​ខ្ខាយ​ដល់​អ្នក​ក្រៅ​បាន​ទេ​ គឺ​ដឹង​ត្រឹម​តែ​សាម៉ី​ខ្លួន​ និង​គ្រូ​ពេទ្យ​តែ​ប៉ុណ្ណោះ។ ចំពោះ​កូន​ប្រុស​ ឪពុក​ត្រូវ​និយាយ​ប្រាប់​កូន​កុំ​ឲ្យ​មាន​ចិត្ត​ខ្មាស់​អៀន​ចំពោះ​ភាព​ឡើង​ពេញ​កំលោះ​របស់​ខ្លួន​ឲ្យ​សោះ​។ ប្រការ​សំខាន់​ដែល​ឪពុក​ត្រូវ​សំដែង​កាយ​វិការ​បញ្ជាក់​ថា ខ្លួន​មាន​ចិត្ត​ចង់​និយាយ​អ្វី​ម្យ៉ាង​ជា​មួយ​កូន​ចៅ​បាន​ហើយ​។ ធ្វើ​យ៉ាង​នេះ​ហាក់​ដូច​ជា​ទុក​ឱកាស​ឲ្យ​កូន​មាន​ស្មារតី​ប្រុង​ប្រៀប​ទុក​ជា​មុន​។

ជា​ការ​ពិត​កូន​ប្រុស​មានសេរីភាព​ជាង​កូន​ស្រី ហើយ​មិន​អៀន​ខ្មាស់​ដូច​កូន​ស្រី​ទេ ឪពុក​ត្រូវ​ប្រាប់​កូន​ប្រុស​ថា​ តើ​ត្រូវ​ការ​ពារ​ជំអឺ​អេដស៍​ដោយ​វិធីណា? មិន​ត្រូវ​រួម​រ័ក​ខុស​ក្បូន​ខ្នាត​ ដែល​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធជីវសាស្រ្ត​ទន់​ខ្សោយ​ ឬ​ក៏​មាន​ពេល​ខ្លះ​អាច​ប្រាប់​ពីវិធី​រួម​រ័ក​ទៀត​ផង​។ ជា​ការ​ល្អ​ត្រូវ​តែ​មាន​សៀវ​ភៅ​អប់រំ​ណែ​នាំ​អំពី​បញ្ហា​នេះ។ ប៉ុន្តែ​កុំ​ភ្លេច​ថា​ មិន​ត្រូវ​បណ្តោយ​ឲ្យ​កូន​ប្រុស​ខូច​ខ្លួន​ ឬ​ឈ្លក់​វង្វេង​ជា​មួយ​ស្នេហា​ឡើយ៕

ផ្នែក: សម្រស់ អ្នកម្តាយ​អាចជួយកូន​មានខួរក្បាលល្អតាំងពីពេលគេនៅក្នុងផ្ទៃ
ក្រុម​អ្នក​ពិសោធ​ន៍មហាវិទ្យាល័យ​ ហា​វ៉ាត ដ៏​ល្បី​ឈ្មោះ​របស់​សហរដ្ឋអាមេរិក បាន​ធ្វើ​ការ​សិក្សា​រក​ឃើញ​ថា មាតា​ដែល​កំពុង​តែ​ពរផ្ទៃ គួរ​តែទទួល​ទាន​ត្រី​ឲ្យ​បាន​ច្រើន​ប្រភេទ​ ប្រ​សិន​បើ​ចង់​ឲ្យ​កូន​ដែល​កំពុង​ស្ថិត​នៅ​ក្នុងផ្ទៃ​កើត​មក​ មើល​ពិភព​លោក​ប្រ​កប​ដោយ​ខួរ​ក្បាល​ឈ្លាស​វ៉ៃ​នោះ​។
ពួក​គេ​បាន​រក​ឃើញ​នៅ​ក្នុង​ការ​សិក្សា​សាក​ល្បង​ជា​មួយ​ទារក​អាយុ​៦​ខែ ចំនួន​១៣៥​នាក់​​ ដោយ​ការសាក​ល្បង​ខាង​សតិ​បញ្ញាបាន​ប្រៀបធៀប​ជា​មួយ​នឹង​​បរិមាណ​អាហារ​ត្រី​ ដែល​ម្តាយ​របស់​ពួក​គេ​បាន​ទទួល​ទាន​ក្នុង​ខណៈពេល​ពរ​ផ្ទៃ។ ក្នុង​នោះ​រួមទាំងការ​វ៉ាស់ទៅ​រក​បរិមាណ​សារ​ជាតិ​បារត ដែល​ស​ន្សំ​ទុក​នៅ​តាម​សរសៃមាតា​របស់​ពួក​គេ​ផង​ដែរ។
លទ្ធផល​នៃ​ការ​សិក្សា​បង្ហាញឲ្យ​ឃើញថា​ កូន​នៃ​ស្ត្រី​ដែល​បាន​ទទួល​ទាន​ត្រី​ពេល​ពរ​ផ្ទៃ​បាន​ច្រើន​នោះ គឺ​បរិមាណ​សារជាតិ​បារត​ ដែល​រក​ឃើញ​នៅ​ក្នុង​សរសៃ​សក់​មាន​តិច​បំផុត​ និង​ទទួល​បាន​ពិន្ទុក្នុង​ការ​សាកល្បង​ខាង​សតិ​បញ្ញា​ច្រើន​ជា​ទី​បំផុត។
ខាង​អង្កការ​ស្បៀង​អាហារ​ និង​ឱសថ​សហរដ្ឋអាមេរិក បាន​ធ្វើ​ការ​ក្រើន​រំលឹក​ទុក​មិន​ប៉ុន្មាន​ថ្ៃង​កន្លង​មក​នេះ​ថា ឲ្យ​ស្ត្រី​មានគភ៌​ជ្រើស​រើស​ទទួល​ទាន​ត្រី​ប្រភេទ​ដែល​មាន​អាស៊ីត​ខ្លាញ់​ N3​ ​នៅ​ក្នុង​ខ្លួន​ឲ្យ​បាន​ច្រើន​។ ក៏​ប៉ុន្តែ​ឲ្យមាន​​សារជាតិ​បារតទាប​ ដែល​ត្រីទាំង​នោះ​ មាន​ត្រី​សែល​ម៉ន និង​ត្រី​ធូណា​ ជាមួយនឹង​ត្រី​សាឌីន​​ កំប៉ុង។

តើស្ដ្រីចូលចិត្ដបុរសប្រភេទណា? What Kind Of Men Do Women Like?

supermanបុរស​គ្រប់​រូប​តែង​តែ​គិត​ស្រមៃ​ថា​ ​ខ្លួន​អាច​ក្លាយ​ជា​កំពូល​បុរស​ដែល​ស្ដ្រី​ចង់​បាន​ ​បើ​ទោះបីជា​គេ​ដឹង​ថា​វា​គ្រាន់​តែ​ជា​ក្ដី​ ​ស្រមៃ​ក៏​ដោ​យ​។​ ​ប៉ុន្ដែ​ពេល​ខ្លះ​ការ​ស្រមើ​ស្រមៃ​នេះ​ក៏​អាច​ក្លាយ​ជា​ការ​ពិត​បាន​ដែរ​ ​នៅ​ពេល​ដែល​អ្នក​ដឹង​ថា​តើ​ស្ដ្រី​ចូល​ ​ចិ​ត្ដ​បុរស​ដែល​មាន​លក្ខ​ណៈ​ ​និង​អ​ត្ដ​ច​រិ​ក​បែប​ណា​នោះ​។​ ​ពីព្រោះ​នៅ​ពេល​ដែល​អ្នក​អាច​រក​ចំ​លើ​យ​នេះ​ឃើញ​ ​អ្នក​នឹង​ ​ក្លាយ​ជា​កំពូល​បុរស​ ​ហើយ​ប្រាកដ​ជា​អាច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ស្ដ្រី​។ អូ​ខេ​… សូម​អាន​កថា​ខ​ណ្ឌ័​ខាង​ក្រោម​ ​នេះ​អំពី​លក្ខ​ណៈ​ ​និង​អ​ត្ដ​ច​រិ​ក​សំ​ខា​ន់ៗ​មួយ​ចំនួន​ដែល​ស្ដ្រី​ភាគ​ច្រើន​ចង់​បា​ន​។​ ​មាន​ន័យ​ថា​បុរស​ដែល​គេ​ចង់​បាន​ជា​ដៃ​គូរ​ ​ឬ​មិ​ត្ដ​ ​១០០ ឆ្នាំ​នោះ​គួរ​តែ​មាន​លក្ខ​ណៈ​ ​និង​អ​ត្ដ​ច​រិ​ក​ដូច​ខាង​ក្រោម​ ​៖ភាព​ជា​អ្នក​ដឹកនាំ​ ​៖ ស្ដ្រី​ចូល​ចិ​ត្ដ​បុរស​ណា​ដែល​មាន​សមត្ថ​ភាព​ជា​អ្នក​ដឹកនាំ​។​ ​មាន​ស្ដ្រី​តិច​តួច​ណាស់​ដែល​ចង់​បាន​បុរស​ ​ដែល​ចាំ​តែ​ធ្វើ​តាម​ការ​បញ្ជា​របស់​គេ​។​ ​បើ​និយាយ​អោ​យ​ស្រួល​ស្ដាប់​ទៅ​គឺ​គេ​ចង់​បាន​បុរស​ដែល​មាន​ភាព​ជា​ម៉ឺង​ម៉ាត់​ ​ធ្វើ​សេចក្ដី​សំ​រេ​ច​ចិ​ត្ដ​ច្បាស់លាស់​ ​និង​ជា​មេ​គ្រួសារ​ដ៏​រឹង​មាំ​។​ ​ដូច្នេះ​ប្រសិនបើ​ពី​មុន​អ្នក​ធ្លាប់​គិត​ថា​ ​ដើម្បី​អោ​យ​ស្ដ្រី​ ស្រលាញ់​ ​ខ្លួន​គួរ​តែ​ធ្វើ​តាម​នាង​ ​និង​សុំ​អោ​យ​នាង​ជា​អ្នក​ធ្វើ​សេចក្ដី​សំ​រេ​ច​ចិ​ត្ដ​គ្រប់​បែប​យ៉ាង​នោះ​ ​គឺ​អ្នក​កំពុង​តែ​គិត​ខុស​ ​ហើ​យ​។​ ​អ្នក​ត្រូវ​តែ​គិត​គូរ​ឡើង​វិ​ញ​។​ ​អ្នក​ត្រូវ​ចង់​ចាំ​ថា​ភាគ​ច្រើន​នៃ​ស្ដ្រី​គឺ​ចង់​អោ​យ​បុរស​ដែល​ខ្លួន​ស្រលាញ់​ដឹកនាំ​ ​មិន​ ​មែន​គេ​ដឹកនាំ​បុរស​ដែល​គេ​ស្រលាញ់​ទេ​។​ ​ដូច្នេះ​អ្នក​ត្រូវ​បង្ហាញ​អោ​យ​នាង​ដឹង​ថា​ ​អ្នក​គឺ​ជា​បុរស​ដែល​ពោរ​ពេញ​អោ​យ​ ​សមត្ថ​ភាព​ដឹកនាំ​។​ ​សួរ​ថា​បង្ហាញ​នាង​យ៉ាង​ម៉េច​ទៅ​? ហេ​ហេ​… គឺ​តាម​រ​យៈ​កាយ​វិការ​ ​និង​អាកប្ប​កិរិយា​របស់​អ្នក​នឹង​ ​ណា​។ការ​សំ​រេ​ច​ចិ​ត្ដ​ ​៖ តើ​អ្នក​ជា​បុរស​ដែល​ធ្វើ​សេចក្ដី​សំ​រេ​ច​ចិ

​ត្ដ​បាន​រហ័ស​ ​និង​ច្បាស់លាស់​ដែរ​ឬទេ​? ឬ​ក៏​អ្នក​ជា​បុរស​ដែល​ ​តែង​តែ​មាន​ការ​រា​រែង​ ​និង​មិន​ច្បាស់លាស់​ក្នុង​ការ​ធ្វើ​សេចក្ដី​សំ​រេ​ច​ចិ​ត្ដ​?ប្រសិនបើ​អ្នក​ជា​បុរស​ដែល​មាន​ទំ​លាប់​រា​រែង​ ​និង​អ​ល់​អែ​ន​ក្នុង​ការ​ធ្វើ​សេចក្ដី​សំ​រេ​ច​ចិ​ត្ដ​នោះ​ ​វា​ដល់​ពេល​ហើយ​ដែល​អ្នក​ត្រូវ​ផ្លាស់​ប្ដូរ​ឥរិយាបថ​នេះ​ចេញ​ ​ព្រោះ​អ្វី​ថា​ ​ស្ដ្រី​ចូល​ចិ​ត្ដ​តែ​បុរស​ដែល​មាន​ការ​ម៉ឺង​ម៉ាត់​ក្នុង​ការ​សំ​រេ​ច​ចិ​ត្ដ​តែ​ប៉ុណ្ណោះ​។

អំណាច​ ​៖ អំណាច​ក្នុង​ន័យ​នេះ​មិន​មែនមាន​ន័យ​ថា​អ្នក​គឺ​ជា​

បុគ្គល​ដែល​មាន​ឋា​នៈ​ ​ជា​អ្នក​មាន​ ​ឬ​ទាល់តែ​ពាក់​ផ្កាយ​ ​៥ នោះ​ទេ​។​ ​អំណាច​ក្នុង​ន័យ​នេះ​មាន​ន័យ​ថា​ ​អ្នក​គឺ​ជា​បុគ្គល​ដែល​ពោរ​ពេញ​ដោយ​សមត្ថ​ភាព​ក្នុង​ការ​ដោះ​ស្រាយ​នូវ​រាល់​ ​បញ្ហា​ដែល​កើត​ចំពោះ​មុ​ខ​។​ ​អ្នក​គឺ​ជា​បុគ្គល​ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​រាល់​បញ្ហា​ ​និង​ឧបសគ្គ​មិន​ថា​ក្នុង​ស្ថាន​ការណ៍​បែប​ ​ណា​ ​ឬ​ធ្ងន់ធ្ងរ​បែប​ណា​នោះ​ទេ​។​ ​ប្រសិនបើ​អ្នក​អាច​ប្រកាន់​យក​នូវ​លក្ខ​ណៈ​ស​ម្ប​ត្ដិ​នេះ​បាន​ ​អ្នក​នឹង​ក្លាយ​ជា​វីរ​បុរស​ ​របស់​នាង​ជា​មិន​ខាន​ទេ​ ​ពីព្រោះ​ស្ដ្រី​ស្រលាញ់​តែ​បុរស​ណា​ដែល​មាន​អ​ត្ដ​ច​រិ​ក​ក្លាហាន​ ​និង​រឹង​មាំ​។

គ​ម្លា​ត​ ​៖ ត្រូវ​ចេះ​ផ្ដល់​គ​ម្លា​ត​ខ្លះ​សំ​រាប់​នា​ង​។​ ​អ្នក​មិន

​ត្រូវ​ផ្ដាច់​ការ​ពេញ​ទេ​។​ ​មាន​ន័យ​ថា​អ្នក​មិន​ត្រូវ​រារាំង​ ​ជំទាស់​នូវ​ ​សេចក្ដី​ប្រាថ្នា​ ​និង​តំ​រូ​វ​ការ​ ​និង​ ​តាម​ដាន​មើល​រាល់​គ្រប់​សកម្មភាព​របស់​នាង​ពេក​នោះ​ទេ​។​ ​ស្ដ្រី​គឺ​ជា​មនុស្ស​ជាតិ​ ​ដូច្នេះ​គេ​ ​មាន​បំណង​ប្រាថ្នា​ ​តំ​រូ​វ​ការ​ ​និង​ត្រូវ​ការ​សិទ្ធិ​សេរី​ភា​ព​។​ ​គេ​ចង់​អោ​យ​បុរស​គេ​ស្រលាញ់​ផ្ដល់​អោ​យ​គេ​នូវ​អ្វី​ដែល​គេ​បង់​ ​ប្រាថ្នា​ ​ចង់​អោ​យ​បុរស​ដែល​គេ​ស្រលាញ់​មាន​ភាព​ក្លាហាន​ ​និង​បំពេញ​បំណង​គេ​គ្រប់​ពេ​ញ​។​ ​ប៉ុន្ដែ​សូម​កុំ​ច្រលំ​ថា​ស្ដ្រី​ចង់​ ​ធ្វើ​ជា​អ្នក​ដឹក​មុខ​បុរស​អោ​យ​សោះ​។​ ​គេ​គ្រាន់​តែ​មាន​តំ​រូ​វ​ការ​ ​ចង់​បាន​នេះ​បាន​នោះ​ ​ចង់​អោ​យ​បុរស​ដែល​គេ​ស្រលាញ់​ ​ធ្វើ​នេះ​ធ្វើ​នោះ​ ​ប៉ុន្ដែ​គេ​ចង់​អោ​យ​បុរស​ដែល​គេ​ស្រលាញ់​ធ្វើ​ជា​អ្នក​ដឹកនាំ​គេ​។

(ដក​ស្រង​ ​និង​ប្រែ​សំ​រួល​ចេញ​ពី​ ​yourromanceguide

ស្នេហា​ ៤​ប្រភេទ​​របស់​យុវវ័យ​

“សេចក្តី​ស្នេហា ឬ​ ការ​ស្រឡាញ់​​” ជា​​​ប្រតិកម្ម​នៃ​ផ្នែក​អារម្មណ៍​ម្យ៉ាង​របស់​មនុស្ស​ដែល​សម្តែង​ចេញ​មក​លើ​បុគ្គល​ ឬ​វត្ថុ ដែល​ខ្លួន​ស្រឡាញ់។ សេ្នហា​ ឬ ការ​ស្រឡាញ់របស់យុវវ័យ​ គឺ​ជា​អ្វី​ដែល​ចម្លែក និង​មាន​អ្វី​គួរ​ឲ្​ភ្ញាក់​ផ្អើលជា​ច្រើន​ ដូច​ជា​ ស្នេហា​រវាង​ភេទ​ផ្ទុយ​គ្នា​ ជា​ស្នេហា​ដែល​កើត​ឡើង​ដោយ​សារ​អ័រមូន​ភេទ ដូច្នេះ​​គេ​​អាច​បែង​ចែក​​ស្នេហា​របស់​យុវវ័យជា​៤​ប្រភេទ​ធំៗ​ដូច​ខាង​ក្រោម​ ៖1- ការ​ស្រឡាញ់​ខ្លួន​ឯង កើត​មក​ពី​ការ​ឃើញ​ភាព​សំខាន់​របស់​ខ្លួន​ឯង និង​​មាន​ចំណាប់​អារម្មណ៍​លើ​​ខ្លួន​ឯង (គេ​អាចសង្កេត​ឃើញ​

ក្មេង​ជំទង់​ចាប់​ចេះ​រៀប​ចំ​តែង​ខ្លួន ចង់​ស្អាត​ ចង់​ល្អ​ ។ល។)

2- ការ​ស្រឡាញ់​មិត្ត​ភ័ក្រ យុវវ័យ​ភាគ​ច្រើន​​​ចូល​ចិត្ត​នៅ​ជា​មួយ​

មិត្ត​ភ័ក្រ និង​ស្រឡាញ់​មិត្ត​របស់​ខ្លួន​យ៉ាង​ខ្លាំង (​ពេល​ខ្លះ​គេ​ហ៊ាន​​

ប្រកែក​តវ៉ា​ជា​មួយ​ឪពុក​ម្តាយ​ព្រោះ​តែ​​បញ្ហា​សេពគប់​មិត្ត​ជា​

ដើម…)​

3- ការ​ស្រឡាញ់​ចំពោះ​​មនុស្ស​ដែល​ខ្លួន​កោត​សសើរ និង​ចូល​ចិត្ត​

ជា​ពិសេស មាន​ដូច​ជា​​ តារា​ចម្រៀង, តារា​ភាព​យន្ត ​ក្នុង​ដួង​ចិត្ត ឬ​

មនុស្ស​ល្បី​ល្បាញ​ក្នុង​សង្គម​ដូច​ជា​ អ្នក​នយោបាយ ។ល។​

4-​ ការ​ស្រឡាញ់​មិត្ត​ភេទ​ផ្ទុយ​គ្នា ​ក្មេង​ដែល​ស្ថិត​ក្នុង​​វ័យ​នេះ​

មាន​​រំញោច​ផ្លូវ​ភេទ​ខ្ពស់​ មាន​តម្រូវ​ការ​​ដើម្បី​ក្លាយ​ខ្លួន​ជា​ទី​

ស្រឡាញ់​នៃ​អ្នក​ដទៃ និងចង់​​ជា​​មនុស្ស​ដែល​ភេទ​ផ្ទុយ​ខ្លួន​កោត​

សសើរ។​

បុរសពិសាកាហ្វេ ជួយកាត់បន្ថយការឈឺសន្លាក់

កា់រពិសាកាហ្វេ១ថ្ងៃ ៤ពែង អាចជួយកាត់បន្ថយអត្រាប្រឈម នឹងជំងឺសន្លាក់ឆ្អឹងបាន ៤០% ព្រោះតាមការសិក្សានៅសហរដ្ឋអាមេរិក បានបញ្ផាក់ថា សារធាតុចម្រាញ់ពីកាហ្វេ

ជួយការពារជំងឺសន្លាក់របស់បុរស ដែលគេសន្និដ្ឋានថា​ ដោយសារ Chlorogen Acid

ក្នុងកាហ្វេ ៕

ស្រ្តីមានផ្ទៃពោះ មិនគួរពិសាទឹកដោះគោច្រើនពេក

ស្រ្តីមានផ្ទៃពោះ ត្រូវការបំប៉នសុខភាព ទ្រទ្រង់រាងកាយខ្លួនឯង និងកូនក្នុងផ្ទៃ ការទទួលទានបន្លែស្រស់ ផ្លែឈើស្រស់ អាហារប្រភេទត្រី ឬសូម្បីតែភេសជ្ផៈ

ដូចជាទឹកដោះគោ ក៏ពិសាច្រើនជាងមុនដែរ ។​ ប៉ុន្តែតាមទស្សនាវដ្ថីបរទេស រាយការណ៍ថា

អាការប្រក្រតីប្រូតេអ៊ីន ក្នុងទឹកដោះគោរបស់ក្មេង ៣% ក្នុងចំណោមមនុស្ស ៦សែននាក់

មួយភាគបណ្តាលមកពីតំណពូជ និងមួយផ្នែកទៀតបណ្តាលមកពី ម្តាយពិសាទឹកដោះគោ

ក្នុងបរិមាណច្រើនពេក ខណៈមានផ្ទៃពោះ ដែលកាល់ស្យូម ក្នុងទឹកដោះគោទាំងនោះ

បានកកផ្តុំក្នុងរាងកាយ មុននឹងជ្រាបចេញតាមទឹកដោះម្តាយ ទៅក្នុងខ្លួនកូន

ពេលម្តាយបំបៅដោះពេលសម្រាល ។

គ្រូពេទ្យណែនាំថា ស្រ្តីមានផ្ទៃពោះ មិនគួរពិសាទឹកដោះគោ លើស ២-៣កែវ ក្នុង១ថ្ងៃ

តែគួរពិសាអាហារបន្ថែមកាល់ស្យូម ប្រភេទផ្សេងៗដូចជា ត្រីតូចៗ តៅហ៊ូ ។ល។

ជំនួសវាជួយការពារ ការប្រឈមនឹងប្រតិកម្មប្រូតេអ៊ីន ក្នុងទឹកដោះគោកូន

ក្រោយពេលសម្រាលបាន៕

(ដកស្រង់ចេញពីទស្សនាវដ្ថី អង្គរធំ ច្បាប់​ ១៨៤)

ពិសាកាហ្វេ កាត់បន្ថយអត្រាប្រឈម និងជំងឺទឹកនោមផ្អែម

ប្រភពពី​ Daily Time បានដកស្រង់ការសិក្សា ស្រាវជ្រាវមួយនៃក្រុមអ្នកស្រាវជ្រាវ មកពីសាលារៀន សុខភាពសាធារណៈ ហារវ៉ាដ (Harvard School of Public Health)

នៅបូស្តុន សហរដ្ឋអាមេរិកថា ការប្រើប្រាស់កាហ្វេ មិនថា ជាប្រភេទមាន ឬគ្មានកាហ្វេអ៊ីន

អាចកាត់បន្ថយអត្រា ប្រឈមនឹងជំងឺទឹកនោមផ្អែម ប្រភេទពីរ លើស្រ្តីជំទង់ និងមជ្ឈឹមវ័យ។

អ្នកស្រាវជ្រាវបានអះអាងដូចនេះ បន្ទាប់ពីបានសិក្សាលើការពាក់ព័ន្ឋនឹងការអភិវឌ្ឍន៍

នៃជំងឺទឹកនោមផ្អែមប្រភេទ២ លើស្រ្តីច្រើនជាង ៨៨០០០នាក់ រកឃើញថា ការពិសាកាហ្វេ ១

ពែងក្នុង១ថ្ងៃ អាចកាត់បន្ថយអត្រាប្រឈម ១៣% និងច្រើនជាង ៤៧%

ចំពោះការប្រើប្រាស់កាហ្វេ ចាប់ពី៤ពែងឡើងទៅ ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវ ពុំបានណែនាំអោយមនុស្ស ចាប់ផ្តើមពិសាកាហ្វេ

ដើម្បីកាត់បន្ថយអត្រាប្រឈម នឹងជំងឺទឹកនោមផ្អែមប្រភេទ២ទេ។

(អត្តបទដកស្រងចេញពីទស្សនាវដ្ថី អង្គរធំ ច្បាប់ ១២៧)។

សាច់ក្រហម បង្កើនអត្រា ប្រឈមនឹងជំងឺមហារីក

ប្រភពពី BBC ដែលបានយោងតាមរបាយការសិក្សា ស្រាវជ្រាវមួយ បោះពុម្ពផ្សាយ ក្នុងព្រឹត្តិបត្រ Cancer Research បានអោយដឹងថា​ ក្រុមអ្នកវិទ្យាសាស្រ្តនៅ Dumn Human

Nutrition Unit និងសាកលវិទ្យាល័យ អូផេន (Open University)

បានធ្វើការប្រៀបធៀបអាហារសាច់ក្រហម និងអាហារប្រភេទបន្លែ រកឃើញថា

អាហារសាច់ក្រហម មានការពាក់ព័ន្ឋនឹងអត្រា រងការខូចខាតឌីអិនអេ (DNA)

របស់រាងកាយកម្រិតខ្ពស់ ដោយសារតែវត្តមានរបស់សារធាតុម៉្យាង ហៅថាសមាសធាតុ

អិននីត្រូសូ (N-nitr Compounds) ដែលមាននៅក្នុងពោះវៀន បន្ទាប់ពីការទទួលទាន

សាច់ក្រហម ដោយសមាសធាតុនេះ បានរួមជាមួយ DNA ហើយបំលាស់ខ្លួនឯង

ទៅជាសារធាតុគ្រោះថ្នាក់ ដែលអាចមានលក្ខណៈ ដូចជាមហារីក។

សាស្រ្តាចារ្យដេរីដ ស៊ូកឺរ (David Shuker) ដែលជាប្រធានក្រុមស្រាវជ្រាវ នៃសាកលវិទ្យាល័យ

អូផេន បានមានប្រសាសន៍ថា “ការរកឃើញនូវលក្ខណៈ រួមគ្នាទាំងនេះ

ធ្វើអោយយើងដឹងអំពីការ ពាក់ព័ន្ឋរវាងការទទួលទានសាច់ក្រហម ទៅនឹងការកើនឡើងនៃ

អត្រាប្រឈមនឹងមហារីកពោះវៀន និងអាចផ្តល់អោយយើងដឹងពី វិធីដែលអាចបម្លាស់

ប្តូរការពាក់ព័ន្ឋនឹងជំងឺនេះ”។

(អត្ថបទដកស្រង់ចេញពីទស្សនាវដ្ថី ច្បាប់ ១២៧)

បន្លែផ្លែឈើ គួរពិសាប៉ុន្មានក្នុង ១ថ្ងៃ ?

ប្រភពពត៌មាន Health Day News បានដកស្រង់ ការណែនាំរបស់មន្រ្តី

ក្រសួងកសិកម្មអាមេរិក កាលពីពេលថ្មីនេះ ទាក់ទងនឹងបរិមាណអាហារ ដែលទទួលទានថា

ត្រូវទទួលទានបន្លែ ពីកម្រិត២ទៅ៣ពែង ក្នុងមួយថ្ងៃ ។បរិមាណ។

ខុសប្លែកគ្នានេះ យោងទៅតាមកម្រិតអាយុ និងភេទ។

ស្របពេលជាមួយគ្នា នោះដែរនាយកដ្ឋានបង្ការ និងត្រួតពិនិត្យ ជំងឺរបស់អាមេរិក (US Centers

for Desease Control and Prevention)បានណែនាំអោយ ទទួលទានបន្លែនិងផ្លែឈើ

អោយបាន៥មុខ ក្នុង១ថ្ងៃ ដោយក្នុងនោះត្រូវព្យាយាម

ទទួលទានបន្លែផ្លែឈើដែលមានពណ៌ខុសៗគ្នា អោយបានគ្រប់ពណ៌

និងត្រូវតែលាងអោយស្អាត មុននឹងទទួលទាន។

ការរំលូតកូន

និយមន័យ ​

  ការ​រំលូត​កូន គឺ​ជា​ការ​យក​ចេញ​នូវ​ទារក​ក្នុង​ផ្ទៃ​មុនពេល​ត្រូវ​​សម្រាល​​​​​តាម​​​​ធម្មតា ​។​ ​ជា​ទូទៅ​ការ​រំលូត​កូន​នេះ​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ ​ទារកក្នុងផ្ទ្ទៃមាតាប្រសិន​​បើ​ធ្វើនៅពេល​ដែល​ផ្ទៃពោះ​មាន​អាយុ​តិច​ជាង ​១២ ​សបា្តហ៍ ​និង​ធ្វើ​ដោយ​គ្រូពេទ្យ​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ត្រឹមត្រូវ ។ ​កា​ររំលូត​កូន​នេះ ​ជួន​កើត​ឡើង​ដោយ​ឯកឯង​ដែល​​គេ​ហៅ​ថា ​រលូត ។ ​ជួនកាល​ទៀត​កើត​ឡើងដោយ​គេ​ពន្លូត​ចោល ​។ ​ករណី​បែប​នេះគេ​ហៅ​ថា​ការ​រំលូត ។

មាត្រា ​៧ ​និង ​៨ ​ច្បាប់​រំលូត​កូន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចែង​ថា ​’វេជ្ជបណ្ឌិត​ ​ឬ​គ្រូពេទ្យ​មធ្យម​ដែល​មាន​ភារកិច្ច​ធ្វើការ​រំលូត​កូន ​ត្រូវ​ពន្យល់​ណែនាំ​ដល់​ស្ត្រី​ដែល​មាន​គភ៌ ​ដែល​មក​សុំ​ធ្វើការ​រំលូត​កូន ​ពីគ្រោះថ្នាក់​ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ ​បណ្តាល​មក​ពី​ការ​រំលូត​កូន​នេះ ​និង​ពី​ផលប្រយោជន៍​នៃ​កិច្ច​ពន្យារកំណើត​ ​។​ ប្រសិន​បើ​ស្ត្រី​ដែល​មាន​គភ៌​នោះ​ ​នៅ​តែ​ទទូច​សុំ​ធ្វើការ​រំលូត​ វេជ្ជបណ្ឌិត ​ឬ​គ្រូពេទ្យ​មធ្យម​ ​ឬ​ឆ្មម​មធ្យម​អាច​ធ្វើការ​រំលូត​បាន ​តែ​ត្រូវ​ស្ថិត​ក្នុង​លក្ខខ័ណ្ឌ​ដូច​មាន​ក្នុង​មាត្រា ​៨ ​នៃ​ច្បាប់​នេះ” ។

ការ​រំលូតកូន​អាច​ធ្វើទៅ​បាន ​ចំពោះ​គភ៌​ណា​ដែល​មាន​អាយុ​តិច​ជាង ​១២ ​សបា្តហ៍ ។ ​លើស​ពី ​១២ ​សបា្តហ៍​នៃ​អាយុ​គភ៌​ ​ការ​រំលូត​កូន​អាច​ទទួល​ការ​អនុញ្ញាត​បាន ​លុះ​ត្រា​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា ​៖-គភ៌​នោះមានភវនីយភាព​មិន​លូតលាស់​ដូច​ប្រក្រតី​ ​ឬ​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ម្តាយ
-កូន​ដែល​កើត​មក​អាច​មាន​ជំងឺ​ធ្ងន់ធ្ងរ​ព្យាបាល​ពុំ​ជា​

-ក្នុង​ករណី​ដែល​ត្រូវ​គេ​រំលោភ​បណ្តាល​ឱ្យ​មាន​គភ៌​ ​កា​ររំលូត​អាច​ប្រព្រឹត្ត​ទៅ​បាន​ ​ដោយ​មិន​គិត​ពី​លក្ខខ័ណ្ឌ​ដូច​មាន​ចែង​ខាង​លើ​ ​តែ​ត្រូវ​មាន​ការ​ស្នើ​សុំ​ពី​សាម៉ី​ខ្លួន ​បើ​ស្ត្រី​នោះ​មាន​អាយុ ​១៨ ឆ្នាំ​ឡើង​ទៅ​ឬ​ការ​ស្នើ​សុំ​ដោយ​ទទូច​​ពី​ឪពុក​ម្តាយ​ ឬ​អាណាព្យាបាល​ ​និង​សាម៉ី​ខ្លួន ​បើ​ស្ត្រី​ដែល​មាន​គភ៌​មាន​អាយុ​តិច​ជាង ​១៨ ឆ្នាំ ។ការ​សម្រេចនៃ​បញ្ហា​នេះ ​ត្រូវ​មាន​ការ​ឯកភាព​ពី​ក្រុម​គ្រូពេទ្យ​ ២ ​ឬ ​៣ ​រូប​រួម​ទាំង​សាម៉ី​ខ្លួន​ផង ។ ​លក្ខខណ្ឌ​បច្ចេកទេស​សម្រាប់​ការ​អនុវត្តន៍​នៃ​មាត្រា​នេះ​ ​ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​” ។

គ្រោះថ្នាក់​ដែល​ទាក់ទង​នឹង​ការ​រំលូត​កូន ​មាន​ការ​ករោគ​ផ្សេងៗ​ដូចជា ​រលាក​ស្បូន ​ធ្លាយ​ស្បូន ​កូន​កើត​មិន​គ្រប់ខែ ​ឬ​អាច​គ្មាន​កូន​មួយ​ជីវិត ​ឬ​អាច​ធ្លាក់ឈាម​នៅពេល​មាន​ផ្ទៃពោះ​លើកក្រោយ ​ឬ​គ្រោះថ្នាក់​បណ្តាល​ដល់​ស្លាប់​ក៏​សឹង​មាន ។ ​ផល​វិបាក​ដែល​ធ្ងន់ធ្ងរ​នោះ​ ​គឺ​សុខភាពស្ត្រី​ចុះ​ទ្រុឌទ្រោម​ ​ស្លេកស្លាំង ​ងាយ​នឹង​ទទួល​ការ​យាយី​នៃ​មេរោគ​ទាំងឡាយ ​ដែល​បណ្តាល​​ឱ្យ​មាន​វិប្បដិសារី​អស់​មួយ​ជីវិត​ដោយ​បញ្ហា​នេះ ។ ​នៅ​ក្នុង​មាត្រា ​១២ ​និង​មាត្រា ​១៤ ​នៃ​ច្បាប់​រំលូត​កូន​បាន​ចែង​ថា ​’ជន​ទាំងឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​ល្មើស​នឹង​មាត្រា​ ៥ ​និង​មាត្រា ​៦ ​នៃ​ច្បាប់​នេះ​ត្រូវ​ទទួល​ទណ្ឌកម្ម​ ​និង​ទណ្ឌទោស​ដូច​ខាងក្រោម ​៖

​បើ​ជា​វេជ្ជបណ្ឌិត​ ​ឬ​គ្រូពេទ្យ​មធ្យម​ ​ឬ​ជា​ឆ្មប​មធ្យម​ត្រូវ​ព្រមាន ។ ​ក្នុងក​រណី​មិន​រាងចាល​ត្រូវ​បពា្ឈប់​ពី​មុខងារ ​ឬ​បិទ​គ្លីនិក​ ​ឬ​មន្ទីរសម្ភព​នោះ ​ដោយ​មិន​ទាន់​គិត​ដល់​បទល្មើស​ព្រហ្មទណ្ឌ​ដូច​ចែង​ខាង​ក្រោម​នេះ ​។បើមិនមែន​ជា​វេជ្ជបណ្ឌិត​ ​ឬ​គ្រូពេទ្យ​មធ្យម ​ឬ​ជា​ឆ្មប​មធ្យម​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនារគារពី​ ​១ ​ខែ ​ទៅ ​១ ​ឆ្នាំ ។

-បើ​ការ​រំលូត​កូន​នោះ​បណ្តាល​ឱ្យ​ស្ត្រី​មាន​គភ៌​មាន​ជំងឺ​រ៉ាំរ៉ៃ ​ឬ​ពិការ​ត្រូវ​ផ្តន្ទាទោស​ពី ​១ ​ឆ្នាំ​ទៅ​ ​៥ ឆ្នាំ ។
-បើ​ការ​រំលូត​កូន​នោះ​បណ្តាល​ឱ្យ​ស្ត្រី​ដែល​មាន​គភ៌​មាន​គ្រោះថ្នាក់​ដល់​ស្លាប់ ​ត្រូវ​ផ្តន្ទាទោស​ដាក​់​ពន្ធនាគារ​ពី ​៥ ឆ្នាំ​ទៅ​ ១០ ​ឆ្នាំ​” ។

ជន​ទាំងឡាយ​ណា​ដែល​បង្ខិតបង្ខំ​ឱ្យ​ស្ត្រី​ដែល​មាន​គភ៌​ធ្វើការ​រំលូត​កូន ​ឬ​ធ្វើឱ្យ​រំលូតកូន​ដោយ​ចេតនា ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ​១ ​ឆ្នាំ​ទៅ ​៥ ​ឆ្នាំ​ ។ ​បើ​ការ​បង្ខិតបង្ខំ​ឱ្យ​ស្ត្រី​ដែល​មាន​គភ៌​ធ្វើការ​រំលូត​កូន ​ឬ​ធ្វើ​ឱ្យ​រំលូតកូន​ដោយ​ចេតនា​នោះ ​បណ្តាល​ឱ្យ​ស្ត្រី​ដែល​មាន​គភ៌​មាន​ជំងឺ​រ៉ាំរ៉ៃ​ ​ពិការ ​ឬ​បណ្តាល​ឱ្យ​ស្លាប់ ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារពី ​៥ ​ឆ្នាំ​ទៅ​ ​១០ ​ឆ្នាំ​” ។

​គោលនយោបាយ​របស់​ក្រសួង​សុខាភិបាល​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ផ្តោត​បញ្ហា​ជា​ចម្បង​ទៅ​លើ​សុខភាព​របស់​ស្ត្រី ។ ​គោលនយោបាយ​នេះ​ត្រូវ​បាន​គេ​ចាត់ទុក​ថា ​បាន​បំពេញ​ភារកិច្ច​ដ៏​ល្អ​ក្នុង​ការ​បង្ក​លក្ខណៈ​ត្រឹមត្រូវ​ ​និង​សមស្រប​សម្រាប់​សុខភាព​មាតា ​និង​កុមារ ជាពិសេស​សម្រាប់​មាតុភាព​គ្មាន​គ្រោះថ្នាក់ ​។ ​ការ​បង្កើត​គោលនយោបាយនៃ​ការ​រំលូត​កូន​ ​ការ​ស្រាវជ្រាវ​មូលហេតុ​មរណៈ​នៃ​មាតា​ ​និង​ទារក​ការ​បង្កើត​គោលនយោបាយ​នៃ​មធ្យោបាយ​ពន្យារកំណើត​ជា​អចិន្ត្រៃយ៍​នៃ​សេវា​ឯកជន​ ​និង​ហិរញ្ញកិច្ច​សុខាភិបាល បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ប្រមូល​ ​និង​ប្រើប្រាស់​ធនធាន​ព្រម​ទាំង​ផ្តល់​គ្រឹះ​យ៉ាង​មាំ​សម្រាប់​ការ​បង្កើត​យុទ្ធវិធី​ ​និង​សកម្មភាព​ដែល​ធ្វើ​ឱ្យ​មាតុភាព​គ្មាន​គ្រោះថ្នាក់​នេ​ៅ​កម្ពុជា ​បាន​ប្រកប​ដោយ​ប្រសិទ្ធភាព ​។

 ( ដកស្រង់​ចេញ​ពី​ ​ទស្សនាវដ្តី​វេទិកា​ស្ត្រី ​ចេញ​ផ្សាយ ​ឆ្នាំ​ទី​២ ​លេខ​ ៤ ​ខែ ​ឧសភា ​ឆ្នាំ ​១៩៩៩​ ‘​ការ​រំលូត​កូន​ ” ទំព័រ​ ៦-៧

<!– –>

March 10, 2008

អូនត្រូវការបងកុហក!

ឯកា  កណ្តោច កណ្តែង​ បង្កើត ឡើង​ជា​អាម្មរណ៍​អផ្សុក​សម្រាប់​មនុស្ស​គ្រប់​រូប​គេ​ថា​ស្នេហា​អាច​ធ្វើឲ្យ មនុស្ស​ខ្វាក់ភ្នែក​បាន​ ​ស្នេហា​​អាច​ដឹកនាំផ្លូវ​មនុស្សឲ្យ​ដើរទៅ​រកភាព​រុងរឿង​បាន ហើយ​ ក៏​​អាចបំផ្លាញមនុស្សបានផងដែរ។ តែភាព​ឯកាក្នុង​បេះ​ដូង​​​ ដែល​ជាដើមហេតុនៃការអផ្សុក ជាអារម្មណ៍ ម្យ៉ាង មាន​ឥទ្ធិពល​លើការ​ប្រព្រឹត្ត​របស់​មនុស្ស​មិន​ចាញ់​ស្នេហា​ទេ។ ការ ហ្នឹង​បើកចិត្តទទួល​អ្នក ម្នាក់​ឲ្យមក​នៅ​បេះដូង​យើងបាន​ជា​អ្វី​សំខាន់​ខ្លាំង​ណាស់​ យើង​អាច​ត្រូវ​ប្រើពេល​វេលា​ល្មមសម​គួរ​ក្នុង​ការ​ កសាង នូវទំនុក​ចិត្ត​លើ​គេ​ម្នាក់​នោះ មនុស្ស​នឹង​ធ្វើការ​ អនុញ្ញាតិ​​ឲ្យគេ​ឈាន​ជើង​ចូល​ក្នុង​បេះដូង យើង​បាន​ ព្រោះ​បើមាន​ការ​ធ្វេស​ប្រហែស​ក្នុង​ប្រការណា​មួយ​ នោះ​ស្នេហា​ដែល​កើត​មាន​ឡើង នឹង នាំមក​ នូវភាព ឈឺ​ចុក​ចាប់​ជំនួស​ភាព​ផ្អែម​ល្អែម​កក់​ក្តៅ​តែ​អ្នក​ប្រាថ្នា​ពីវាជាក់​ជាមិន​ខាន​។

នាង​ខ្ញុំបាន​ចាកចេញ​ពីស្រុក​កំណើតមក​រៀន​បន្តនៅ​ភ្នំពេញ ហើយ​បាន​ចូល​ធ្វើការ​ក្នុង​ក្រុមហ៊ុន ឯកជន​មួយ​ក្រោយ​ពីបាន​បញ្ចប់ការ​សិក្សា​នៅ​មហា​វិទ្យាល័យ​ផ្នែក គណនេយ្យ​។ បន្ទាប់ពីមាន​បញ្ហារកាំរកូស​ក្នុងគ្រួសារ​សាច់ញាតិ​ដែលនាង​ខ្ញុំបាន​មក​ ស្នាក់​នៅជា​មួយ​នៅ​ភ្នំពេញ នាងខ្ញុំ​បាន​សម្រេច​ចិត្តចេញ​ពីផ្ទះគាត់ ហើយបាន​ជួល​បន្ទប់មួយ​នៅម្នាក់​ឯង​អស់រយៈជិត​២ឆ្នាំ​ហើយ​។​

ពិសិដ្ឋ​ជា​កំលោះ​ម្នាក់ មាន​អាយុ​ច្រើនជាង​ខ្ញុំ ៥ឆ្នាំ គាត់ជា​ប្រធាន​ផ្នែក​បុគ្គលិក​ ក្នុង​ក្រុមហ៊ុន​ឯកជន​ដែល​នាងខ្ញុំ​ធ្វើការ​។ យើង​បាន​ស្គាល់គ្នា​ជិតដិត​ក្រោយ​ពីធីជប់លៀង​ដំណាច់ឆ្នាំ​របស់​ក្រុមហ៊ុន​។​ គាត់​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ​ណាស់ គាត់​តែង​ទូរស័ព្ទមក​និយាយ​លេង​ជា​មួយខ្ញុំ ស្ទើររាល់​យប់ ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃសម្ព័ន្ធភាពយើង​កាន់តែមានភាពផ្អែម​ល្ហែមខ្លាំង​ទៅ។ គាត់​បាន​ធ្វើ​ឲ្យភាព​អផ្សុក​ដែល​នៅ​ជាមួយ​ខ្ញុំជាយូរមក​ហើយ​រសាត់​ទៅបាត់ ជំនួស​មកវិញ​នូវភាព​រីករាយ​ស្រស់ថ្លា។

២ខែកន្លង​មក នៅ​យប់​ថ្ងៃបុណ្យ​សង្សារ​ឆ្នាំ ២០០៥​ ពិសិដ្ឋបាន​ណាត់​ខ្ញុំទៅញ៉ាំ​បាន​ជាមួយ​ខាង​ក្រៅ​ជា​មួយ​គាត់ ហើយ​នៅ យប់​នោះ​គាត់​បាន​សារភាព​ប្រាប់​ខ្ញុំថា គាត់​ស្រឡាញ់​ខ្ញុំ ស្រឡាញ់​តាំង​ពី​បានជួប​ភ្លាម គាត់​មិនអាច​រស់​នៅដោយ​គ្មាន​រូប​ខ្ញុំ​បាន​ទេ ពាក្យ​សម្តី​សារ​ភាព​ស្នេហ៍ដ៏ផ្អែម​ល្អែម​របស់គាត់​បាន​ធ្វើឲ្យ​នាង​ខ្ញុំគាំង ព្រោះ​ចិត្ត​រំភើប នឹង​ការ​ខ្មាស់អៀន ខ្ញុំ​លួចក្តិច​ដៃ​ខ្លួន​ឯង​ ដើម្បី​បញ្ជាក់​ថា​មិន​មែន​ជា​ការ​យល់​សប្តិ ក្រោយ​ពេល​ប្រមូល​ជំហ តាំង​សតិអារម្មណ៍​បាន ខ្ញុំក៏បាន​និយាយ​តប​ទៅ​គាត់​វិញ​ភ្លាម​ដែរ​ថា ខ្ញុំក៏​បាន​ស្រឡាញ់​ដែរ។ អ្វីៗ​គ្រប់យ៉ាង​ហាក់​ដូច​ជាចុះ​សម្រុង ហើយ​បើក​ផ្លូវសម្រាប់​ស្នេហា​យើង​ទាំង​ពីរ។ក្រោយ​ពីបាន​រស់​នៅជា​មួយ​គ្នា​យ៉ាង​មាន​សេចក្តីសុខ​បានជាង​កន្លះឆ្នាំ ខ្ញុំសង្កេត​ឃើញ​គាត់​មាន​ការ​ប្រែប្រួល​មិនសូវ​ដូច​ពីមុន​ នាង​ខ្ញុំ​ខ្លាច​ខ្លាំង​ណាស់​ខ្លាច​ថា​គាត់​លែង​ស្រឡាញ់​នាងខ្ញុំ​ តែនាង​ខ្ញុំមិនហ៊ាន​ធ្វើអ្វីទេ​ សូម្បីតែ​សួរ​គាត់ ខ្ញុំបាន​ត្រឹម​បន្លប់​ចិត្ត​ខ្លួនឯង​ថា​ គាត់អាច​មាន​បញ្ហា​នៅកន្លែង​ធ្វើការ​ហើយ ឬគ្រួសារ​គាត់​មាន​រឿង​អ្វីមួយ​មិន​ខាន បាន​ជា​គាត់ត្រូវ​គិត​ច្រើន ហើយ​មិនសូវ​យក​ចិត្ត ទុក​ដាក់​នាងខ្ញុំ​ដូច​មុន​។

ថ្ងៃមួយ​គាត់​ចូល​បន្ទប់ទឹក​ ទូរស័ព្ទ​គាត់បានរោទ៍​ឡើង សំឡេង​ស្រីម្នាក់​យំក្នុង​ទូរស័ព្ទ ហើយ​និយាយ​ឡើង​ទាំង​មិន​ខ្វល់​ស្តាប់​ថាអ្នក​ណាជា​អ្នកទទួល​ទូរស័ព្ទថាអូន​សុំទោស​បងពិសិដ្ឋ អូនបាន​លែង​លះជា​មួយ​ប្តីអូន​ហើយ ឪពុក​ម្តាយអូន​ក៏លែង​បង្ខំអូន​ទៀត​ដែរ អូន​នៅ​តែស្រឡាញ់​បង​ជានិច្ច បងកុំបោះបង់អូន​ចោល​ណា អូន​គ្មាន​សល់​អ្នក​ណា​ទៀត​ទេ … ” ភ្លាម​នោះ​នាង​ខ្ញុំ​ហាក់​ស្រាល​ខ្លួន​ដូច​ក្រដាស់ ងងឹត​ទាំង៨​ទិស គាំង​និយាយ​អ្វីមិន​ចេញបាន​ត្រឹម​ឈរ ធ្មឹង​សម្រក់​ទឹកភ្នែក​ចុះ​មក​ដូច​ពេញ​ថ្ពាល់​។​

ពិសិដ្ឋ​និយាយ​ប្រាប់​ថា កញ្ញា​ជា​សង្សារ​ចាស់​របស់គាត់ នាងតាម​ឪពុក​ម្តាយ​ទៅរៀប​ការ​ជាមួយ​កូន​អ្នកមាន តែ​ឥឡូវ​នាង​បាន​លែង​លះជាមួយ​គេហើយ ព្រោះមិន​អាចរបស់​នៅជា​មួយគ្នា​បាន គាត់បាន​ដឹង​រឿង​នេះ​តាម​មិត្តភក្តិប្រហែល​កន្លះ​ខែ​ហើយ​​ ទើបគាត់​មិន​សូវសប្បាយ​ចិត្តមួយ​រយៈ​កន្លង​មក។ ពិសិដ្ឋ​ប្រាប់​ខ្ញុំ​ថា កុំគិត​ច្រើនអី គាត់​នៅ​តែស្រឡាញ់​ខ្ញុំដដែល​ រឿង​កញ្ញានិង គាត់​មិន​អាចត្រឡប់​មក​ដូចដើម​បាន​ទេ គាត់​ឈឺចុក​ចាប់ខ្លាំង​ណាស់​ព្រោះ​នាង​។

ពិត មែន​ថាខ្ញុំមិនបាន​ធ្វើ​ចិត្តខ្ញុំ​ឲ្យ​ភ្លេច​រឿងរ៉ាវ​ដែលកើតឡើងបាន​មួយរយ​ ភាគ​រយ តែ​ខ្ញុំបាន​​ប្រឹងប្រាប់ខ្លួនឯងថា​ ពិសិដ្ឋ​ស្រឡាញ់​ខ្ញុំ មិន​យូរប៉ុន្មាន​អ្វីល្អ នឹងល្អ​ឡើងវិញដូច​ដើមជា​មិនបាន។ ល្ងាច​ថ្ងៃមួយ​ក្រោយ​ពេល​ចេញពី​ធ្វើការ ពិសិដ្ឋ បាន​មករកខ្ញុំ​នៅផ្ទះ​ទាំង​ទឹកមុខក្រៀម​ក្រំ ហើយ​និយាយ​មក​ខ្ញុំថា សុំទោស ខ្ញុំមិនបានបំភ្លេច​ កញ្ញា បាន​ទេ សុំទោស​សម្រាប់​អ្វីៗ​កន្លង​មក

ពុទ្ធោ​អើយ ហេតុអ្វីបាន​ជា​មាន​រឿង​ដូច្នេះ​កើត​ឡើងមក​លើ​រូបនាង​ខ្ញុំ ហេតុអ្វីបាន​ជា​វាកើត​ឡើងលឿន​ម្ល៉ោះ​? នេះ ខ្ញុំពិត​ជា​ត្រូវ​ទទួល​ស្គាល់​វាភ្លាមៗ​អញ្ចឹង​មែនទេ? ពិសិដ្ឋ តើបង​អាច​ ជួយ​ធ្វើជា​ស្រឡាញ់រូប​អូន​ ពីរខែទៀត​បាន​ទេ​ ហើយ​ផ្តល់​ជា​សញ្ញា​បន្តិច​ម្តងៗ​ថាដើម្បី​ឲ្យអូន​បាន​តាំង​ជំហ៊​ផង បើបង​មិនយល់ដល់ស្នេហាស្មោះ​ដែល​អូន​មាន​ចំពោះ​បង សូម​បង​យល់ដល់​ស្នាម​ស្នេហានៅ​លើបេះដូង​អូន​ផង។

អូន​ខំ​សន្សំចិត្ត សាង​ស្នេហ៍មក​ជា​យូរណាស់​មកហើយ បើ​គិតជា​នាទី​វិញមិនដឹង​ជាប៉ុន្មាន​សិបលាន​នាទី​ទេ តែ​នៅ​សុខៗ​ស្រាប់​តែ​បង​មកប្រាប់​បញ្ចប់​ស្នេហ៍ថ្ងៃនេះ ដោយ​ប្រើពេល​ត្រឹម កន្លះ​វិនាទី ជា​មួយ​ពាក្យបួន​ម៉ាត់ហ្នឹងឬ? បង​និយាយ​ចេញ​មក​ងាយ​ណាស់​ បង​ធ្វើ​ខ្លួន​ដូច​ជា​មនុស្ស​ដែល​មិនធ្លាប់​ស្រឡាញ់​គ្នាអញ្ចឹង ឬក៏វា​ជា​ការពិត​ដែល​ថា កន្លង​មក​នេះ​បងមិន​បាន​ស្រឡាញ់​​អូន​ទេ បង​ធ្វើទៅគ្រប់​បែប​យ៉ាង​ដើម្បី កំដរភាព​អផ្សុក និង​បញ្ឈឺចិត្ត​ស្នេហ៍ចាស់​របស់​បង អូន​គ្រាន់​តែជា​ឧបករណ៍​កែអផ្សុក​របស់​បង​តែប៉ុណ្ណោះ​ ពិត​មែន​ទេ?

តែ​សម្រាប់​រូបខ្ញុំ គឺ​នៅ​ចាំអ្វីៗ​ទាំងអស់​ដែល​យើង​បាន​កសាង​ជាមួយ​គ្នា ធ្លាប់​ទូរស័ព្ទមកជជែក​គ្នា​លេង​សា​សង ពី គម្រោង ជិវិត​អនាគត​របស់​យើង​ ពេល​ណា​អផ្សុក​ក៏បបួល​គ្នា​ដើរលេង​ទៅ​គ្រប់ទី​កន្លែង ថ្ងៃ​សៅរ៍ ​អាទិត្យពេល​ទំនេរ​មិនចេញទៅណា ក៏នៅផ្ទះមើល​ទូរទស្សន៍​ជាមួយ​គ្នា នៅមាន​រឿងរ៉ាវ​ជា​ច្រើន​ទៀត​ដែល​វា​នៅដិត​ដាន​ក្នុង​ចិត្តរបស់ខ្ញុំ។ បងដឹងទេថា​អូន​ពិតជា​ពិបាក​​ទទួល​យក​វា​បាន​ណាស់ បើអាច​ទៅរួច​មែន​នោះ​ខ្ញុំចង់​លុប​អនុស្សារយ៍​កន្លង បាត់​ពីភ្លាមៗ​តែម្តង តែ​អូន​មិនអាច​ធ្វើទៅ​បាន​។

ម្ល៉ោះ​ហើយ​ទើប​អូន​សូម​អង្វរ​បង សូម​ត្រឹម​ថា​មុន​ពេល​ស្តាប់​ពាក្យ​ថា​បែក​គ្នា​ចេញ​ពីមាត់​បង​ អូន​សូម ពេលមួយ​រយៈឲ្យអូន​បាន​ធ្វើចិត្ត​បន្តិច​ផង។ ជួយធ្វើជា​ស្រឡាញ់ខ្ញុំ​ ២ខែ​ទៀត​បាន​ទេ សូមពន្យា​ពេល​ត្រឹម​ហ្នឹង គិត​ថា​បងអាចធ្វើទៅបាន ជួយ​បោកចិត្ត​ខ្ញុំបន្ត តិច​ទៀតប៉ុណ្ណោះ​ មុន​ពេល​ចាកចេញ​ពីអូន​ទៅ។

ព្រោះ​តែពាក្យ​ថា ឯកា ទើប​បង្កើតបាន​ជា​អារម្មណ៍​អផ្សុក ហើយ​ធ្វើ​ឲ្យរឿងរ៉ាវ​ស្នេហា​ឈឺចាប់នេះកើតមាន​ឡើង។ ភាព​អផ្សុក​បាន បើក​ទូលាយទ្វា​បេះដូង​ខ្ញុំឲ្យ​ទទួល​យករូបគេ ដោយមិន​បាន​គិត​ដល់​លទ្ធផល​ចុង​ក្រោយវា​ទៅ​ជាបែបណា វាបាន​ធ្វើឲ្យខ្ញុំភ្លេចទាំងពាក្យថាស្រឡាញ់ខ្លួនឯង វាបាន​ទាញក្តីស្រឡាញ់ដែលមាន​ទាងប៉ុន្មានដែល​ខ្ញុំមាន​ទៅឲ្យ​គេម្នាក់​នោះអស់​ គ្មានសល់​ឡើយ។ ភាព​អផ្សុក​បាន​បំពេរ​បេះដូង​ខ្ញុំឲ្យ​លង់លក់​ក្នុង​សុបិន្ត​ស្នេហា​ ហើយ​វា​បាន​ធ្វើឲ្យ​ខ្ញុំខ្លាច​នឹងទទួល​ស្គាល់​ការ​ពិត​ថែម​ទៀត​ផង។ សូម​កុំបណ្តោយ​ឲ្យភាព​អផ្សុក គ្រប់​គ្រង​ជិវិតអ្នក​ឲ្យ​សោះ។

 

Leave a comment »

ស្រីសម័យថ្មី

ស្រីៗឥលូវមើលទៅគួរអោយអាណិតដោយសារគេគិតថាខ្លួនកាលីបស្លៀក
សំពត់ខ្លីសាច់ខ្ចីអស្ចារ្យតាមពិតរូបនាងធ្វើនេះខុសហើយហេតុអ្វីក៏មិត្តធ្វើយ៉ាងដូច្នេះ?
ទៅណាអស់ហើយការកេរិ៍្តជាស្រីប្រពៃណីជាតិរបស់យើង?ឳ!

ម្ចស់ថ្លៃអើយខ្ញុំសែនស្អប់ស្រីឥលូវដូចឡប់ៗ

ឳ!ស្រីសម័យថ្មីស៊ីវិឡៃអស់ទាស់ដើរទាន់សម័យថាឯងគ្រាន់បើ

តាមពិតធ្វើនេះគឺចំជាភ្លើបង្អួតប្រុសមើលដូចរបស់អត់តំលៃខំទិញសំលៀកបំពាក់ថ្លៃ

ហេតុអ្វី?ក៏មិត្តមិនបិទអោយជិត។ចំពោះរូបខ្ញុំជាស្រីដូចគ្នាឳ!ម្ចាស់ថ្លៃអើយរូបខ្ញុំសែនខ្មាស

ជំនួសមិត្ត។នាងខ្ញុំនិយាយនេះពុំមែនចំពោះរូបស្រីទាំងអស់នោះទេគឺស្រីខ្លះគេត្រឹមត្រូវ

មិនបញ្ចេញរាងរៅអោយប្រុសមើលដោយសារគេថ្លៃថ្នូរ។

Comments (2) »